Chouk Khmer

២. ចលករ

ចលករ D-240 ចលករ​ស៊ីឡាំង ៤ មួយ​ជួរ​មាន​ចលនា​ព្រួស​ប្រេង​បាន​ល្អ ។

បង្គុំ​ចលករ

  1. ប្លុក​ស៊ីឡាំង
  2. គំរប​ស៊ីឡាំង (គុយឡាស់)
  3. ប្រព័ន្ធ​ប៊ីយែល
  4. ប្រព័ន្ធ​បែងចែក​ចំហាយ
  5. ប្រព័ន្ធ​ផ្ដល់​ប្រេង​ម៉ាស៊ូត
  6. ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់
  7. ប្រព័ន្ធ​បញ្ឆេះ​ដោយ​ប្រព័ន្ធ​អគ្គសនី

២.១. ប្លុកស៊ីឡាំងៈ មាន​រន្ធ​ប្រេង​រំអិល ដែល​ត​ភ្ជាប់​ពី​ផ្នែក​ខាង​ក្រោម​នៃ​ចលករ​ទៅ​គូស៊ីនេ​របស់​ភ្លៅ​ចលករ និង​គ្រប់​បាក​នៃ​ភ្លៅ​បែងចែក​ចំហាយ ។ នៅ​ក្នុង​រន្ធ​ធំៗ​នៃ​ប្លុក​មាន​ដាក់​បំពង់ ៤ ។ នៅ​ផ្នែក​ខាង​ក្រោម​នៃ​បំពង់​មាន​ចង្អូរ​សម្រាប់​ដាក់​កង​កៅស៊ូ ។ ផ្នែក​ខាង​ក្រោម​នៃ​ប្លុក​ស៊ីឡាំង​ភ្ជាប់​នឹង​បាត​ចលករ (កាទែរ) ។

២.២. ប្លុក​គុយឡាស់ៈ នៅ​ក្នុង​ប្លុក​គុយឡាស់ មាន​រន្ធ​បញ្ចេញ និង​រន្ធ​បញ្ចូល​ដែល​បិទ​បើក​ដោយ​ស៊ូប៉ាប់ ។ នៅ​ប្លុក​គុយឡាស់​ផ្នែក​ខាង​លើ មាន​បង្គុំ​ភ្លៅ​ដង​រែក និង​ដង​រែក ។ នៅ​លើ​គំរប​ប្លុក​គុយឡាស់​មាន​បង្គុំ​បំពង់​បញ្ចូល​ខ្យល់ និង​រន្ធ​បង្ហុយ ។ ផ្នែក​ខាង​ឆ្វេង​នៃ​ប្លុក​គុយឡាស់ មាន​បញ្ចុះ​បំពង់​ធ្វើ​ពី​ស្ពាន់​សម្រាប់​បញ្ចូល​ចំពុះ​បញ្ឆេះ (អាំងសិចទ័រ) ។ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ប្លុក​គុយឡាស់ មាន​បំពង់​ផ្សែង ។

២.៣. ប្រព័ន្ធ​ប៊ីយែលៈ

បង្គុំ

វិលកាំង (ដែក​ថែប) មាន​កូន​ទម្ងន់​បួន ដែល​ស្ថិត​នៅ​ថ្ពាល់​ទី១ ទី​៤ ទី​៥ ទី​៨ ។ តួរីយ៉ុង និង​ម៉ាណឺតុង គេ​យក​ទៅ​លុត​ដោយ​ចរន្ត​មាន​តង់ស្យុង​ខ្ពស់ ។ នៅ​លើ​ថ្ពាល់​នៃ​ប៊ីយែល​មាន​ចម្រោះ​សម្រាប់​សម្អាត​ប្រេង​ម៉ាស៊ីន ។

នៅ​ផ្នែក​ខាង​មុខ នៃ​វិលកាំង​មាន​បង្គុំ​ស្ពឺ​បែងចែក ស្ពឺ​បន្ត​ចលនា បូម​ប្រេង រ៉ក ស្នប់​បូម​ទឹក និង​ឌីណាម៉ូ ។ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ភ្លៅ​ចលករ​ភ្ជាប់​ដោយ​កង់​យោង ។

នៅ​ផ្នែក​ខាង​ក្រោម​នៃ​ក្បាល​ប៊ីយែល ដាច់​ពី​គ្នា​មាន​រង្វះ​សម្រាប់​ដាក់​គូស៊ីនេ នៅ​ផ្នែក​ខាងលើ គេ​មាន​បញ្ចូល​កង ដើម្បី​ធ្វើ​ឲ្យ​សើម​ដល់​អ័ក្ស​ពិស្តុង និង​បាក​នៅ​ខាង​លើ​នៃ​ក្បាល​ប៊ីយែល​គេ​មាន​ចោះ​រន្ធ ។

ពិស្តុង​ផលិត​ចេញ​ពី​សំលោហៈ​អាលុយមីញ៉ូម មាន​ឆ្នូត​បី​សម្រាប់​បញ្ចូល​ក្រវាត់​ភ្លើង និង​ខ្យល់ និង​ពីរ​ទៀត សម្រាប់​បញ្ចូល​ក្រវាត់​ប្រេង ។ នៅ​លើ​គ្រប់​ពិស្តុង​ទាំងអស់ មាន​ក្រវាត់​ភ្លើង​ និង​ខ្យល់ ៣ និង​ក្រវាត់​ប្រេង ៤ ។ ក្រវាត់​ផ្នែក​ខាងលើ​បង្អស់​ជា​វាត់​ក្រូម៉េ ។ នៅ​ផ្នែក​ខាង​លើ​នៃ​ពិស្តុង​មាន​រណ្ដៅ​បន្ទប់​ដុត ។

២.៤. ប្រព័ន្ធ​បែង​ចែក​ឧស្ម័នៈ

បង្គុំ

ស៊ូប៉ាប់​មាន​ចលនា​ដោយ​សារ​ភ្លៅ​បែង​ចែក ឆ្លង​តាម​ឡត​ចង្កឹះ វីស​កែ​សម្រួល និង​ដង​រែក ។ ភ្លៅ​បែង​ចែក​មាន​ទំរ​បី វា​ទទួល​ចលនា​វិល​ ពី​ផ្លូវ​ចលករ​ឆ្លង​កាត់​ស្ពឺ​បែង​ចែក ។ ភ្លៅ​បែង​ចែក​មាន​កង​បី​ដែល​គេ​បញ្ចូល​នៅ​លើ​រន្ធ​នៃ​ប្លុក​ស៊ីឡាំង ។ ស៊ូប៉ាប់​បឺត និង​ស៊ូប៉ាប់​បញ្ចេញ​ធ្វើ​ចលនា​ចុះ​ឡើង​នៅ​ក្នុង​ផ្លូវ​ដែល​ភ្ជាប់​ក្នុង​គំរប​ស៊ីឡាំង ស៊ូប៉ាប់​បិទ​បាន​ដោយ​សារ​កម្លាំង​រឺស័រ​ដែល​ទប់​ដោយ​ចាន​ និង​ក្រចក ។

ក. ការ​ផ្លាស់​ប្ដូរ​គ្រឿង​បន្លាស់​ដល់​ក្រុម​ពិស្តុង

1. ត្រូវ​តែ​អនុវត្តន៍​តាម​សញ្ញា​សម្គាល់​នៅ​លើ​ស៊ីឡាំង​ពិស្តុង អ័ក្ស​ពិស្តុង​គូស៊ីនេ​ម៉ាណឺតុង ក្រវាត់ សឺមី ។ល ។

2. ក្រវាត់​ពិស្តុង ត្រូវ​ដូរ​វា​នៅ​ពេល​គម្លាត​នៃ​មាត់ (ក្រវាត់) ដែល​បញ្ចូល​ទៅ​ក្នុង​សឺមី​ធំ​ជាង ៤ មម ប៉ុន្តែ​គម្លាត​រវាង​ក្រវាត់ និង​ចង្អូរ​ពិស្តុង​មិន​ត្រូវ​ធំ​ជាង ០,៤ មម ។ ក្រវាត់​ថ្មី​ដែល​ដាក់​នៅ​លើ​សឺមី​ត្រូវ​មាន​គម្លាត ០,៤‑០,៧៨ មម (មាត់​ក្រវាត់) នៅ​ពេល​ដាក់​ក្រវាត់​ថ្មី ទៅ​លើ​សឺមី​ចាស់ (សឺមី​ដែល​ប្រើ​បាន) គម្លាត​នៃ​មាត់​ក្រវាត់​មិន​ត្រូវ​ឲ្យ​លើស​ពី ១‑២ មម ។

3. នៅ​លើ​ក្រវាត់​ភ្លើង​ផ្នែក​ខាង​លើ គេ​មាន​សរសេរ​អក្សរ (Bepx) ដូច្នេះ​នៅ​ពេល​ដែល​យើង​ដាក់​ក្រវាត់​ត្រូវ​ដាក់​ផ្នែក​អក្សរ​មក​ខាង​លើ ។ នៅ​ពេល​ដាក់​ក្រវាត់​ប្រេង ត្រូវ​ដាក់​មុខ​កាត់​ផ្កាប់​ចុះ​ក្រោម មាត់​ក្រវាត់​មិន​ត្រូវ​ដាក់មុខ​ឲ្យ​ស្រប​គ្នា​ទេ​ត្រូវ​ដាក់​ឲ្យ​ខុស​ពី​គ្នា ១២០ ។

4. បើសិនជា​នៅ​ពេល​ដាក់​ក្រវាត់​ថ្មី គម្លាត​រវាង​ចង្អូរ និង​ក្រវាត់​ធំ​ជាង ០,៤ មម ត្រូវ​ដូរ​ពិស្តុង​ថ្មី ឬ​មួយ​ត្រូវ​យក​ពិស្តុង​ទៅ​បន្ស៊ី​ចង្អូរ​ទៅ​តាម​ខ្នាត​នៃ​ការ​ជួសជុល

គំនូស​បំព្រួញ​តាម​លំដាប់​របស់​ក្រវាត់​នៅ​លើ​ពិស្តុង 

គំនូស​បំព្រួញ​តាម​លំដាប់​របស់​ក្រវាត់​នៅ​លើ​ពិស្តុង

ប្រភេទ​នៃ​ក្រុម​សឺមី និង​ពិស្តុង

B មាន​ន័យ​ថា ធំ, C មាន​ន័យ​ថា មធ្យម, M មាន​ន័យ​ថា តូច

ម៉ាក

អង្កត់​ផ្ចិត​សឺមី (មម)

អង្កត់​ផ្ចិត​ពិស្តុង (មម)

B

១១០ + (០,០៤‑០,០៦)

១១០ - (០,១០‑០,១២)

C

១១០ + (០,០២‑០,០៤)

១១០ - (០,១២‑០,១៤)

M

១១០ + ០,០២

១១០ - (០,១៤‑០,១៦)

តារាង​ប្រភេទ​អ័ក្ស​ពិស្តុង កងប៊ីយែល និង​រន្ធ​ពិស្តុង

ពណ៌ (ម៉ាក)

អង្កត់ផ្ចិតអ័ក្សពិស្តុង (មម)

អង្កត់ផ្ចិតកងប៊ីយែល (មម)

អង្កត់ផ្ចិតរន្ធពិស្តុង (មម)

ខ្មៅ

៣៨ - ០,០០៣

៣៨ + (០,០២៥‑០,០៣១)

៣៨ - (០,០០៣‑០,០០៩)

លឿង

៣៨ - (០,០០១‑០,០០៣)

៣៨ + (០,០១៩‑០,០២៥)

៣៨ - (០,០០៩‑០,០១៥)

5. សឺមី​ដូរ​នៅ​ពេល​មុខ​ធ្វើការ​របស់​វា​សឹក​លើស​ពី ០,៤ មម និង​នៅ​ពេល​វា​មាន​រាង​ជា​ពង​ក្រពើ លើស​ពី ០,០៦ មម ។

6. អង្កត់​ផ្ចិត​របស់​ស៊ីឡាំង និង​អង្កត់​របស់​ពិស្តុង ត្រូវ​ជ្រើស​រើស​តាម​ខ្នាត​ជួសជុល​ទាំង​បី និមិត្ត​សញ្ញា​នៃ B-C-M និមិត្ត​សញ្ញា​នេះ​បាន​ឆ្លាក់​ភ្ជាប់​នៅ​ផ្នែក​ខាង​លើ​នៃ​សឺមី និង​ផ្នែក​ខាង​លើ​នៃ​ពិស្តុង ។ ពិស្តុង និង​សឺមី​ត្រូវ​ជ្រើរើស​តាម​ក្រុម​តែ​មួយ (បើ​សឺមី​មាន​អក្សរ B ពិស្តុង​មាន​អក្សរ​ B ដែរ) ។

7. អង្កត់​ផ្ចិត​នៃ​អ័ក្ស​ពិស្តុង និង​អង្កត់​ផ្ចិត​កង​នៃ​អ័ក្ស​ប៊ីយែល​ ត្រូវ​ជ្រើសរើស​ចេញ​ជា​ពីរ​ក្រុម ។ និមិត្ត​សញ្ញា​នៃ​ក្រុម​មាន​លាប​ពណ៌​គឺ ពណ៌​ខ្មៅ និង​ពណ៌​លឿង ដែល​លាប​នៅ​លើ​មាត់​នៃ​អ័ក្ស និង​នៅ​លើ​ប៊ីយែល ។ ចំពោះ​ចលករ​មួយ​ត្រូវ​ជ្រើសរើស​មួយ​សម្រាប់ មាន​ពិស្តុង​ ប៊ីយែល អ័ក្ស​ពិស្តុង​នៅ​លើ​ខ្នាត​ជួសជុល​តែ​មួយ (ម៉ាក) នៅ​ពេល​បញ្ចូល​អ័ក្ស ត្រូវ​យក​ពិស្តុង​ទៅ​កម្ដៅ និង​ប្រេង​ឲ្យ​ឡើង​សីតុណ្ហភាព​ដល់ ៧០‑៨០ អង្សា ។

8. ទម្ងន់​នៃ​ប៊ីយែល​មួយ​សម្រាប់ៗ មិន​ត្រូវ​ឲ្យ​លើស​ពី​គ្នា ១៥ ក្រាម ។ នៅ​ពេល​រើ​ចលករ ចាំ​បាច់​ត្រូវ​ពិនិត្យ​មើល​ភាព​បិទ​មិន​ជិត​នៃ​មាត់​ស៊ូប៉ាប់ បើ​មិន​ជិត​ល្អ​ត្រូវ​ផ្សឹក​ឡើង​វិញ ។

ខ. ការ​ផ្លាស់​ប្ដូរ​គូស៊ីនេ​តួរីយ៉ុង និង​គូស៊ីនេម៉ាណឺតុង

បើ​នៅ​ក្នុង​ចលករ​មាន​សម្ពាធ​ប្រេង​ទាប​នៅ​តាម​ចង្អូរ​ទាំង​ឡាយ មុន​ដំបូង​បង្អស់​យើង​ត្រូវ​ពិនិត្យ​មើល​ស៊ូប៉ាប់ និង​រ៉ូទ័រ​នៃ​កម្រង​ប្រេង​ម៉ាស៊ីន ទុយោ​ប្រេង​ទាំង​ឡាយ និង​ទ្រនាប់​ទាំង​ឡាយ​ក្នុង​ប្រព័ន្ធ​ប្រេង​រំអិល ។

ក្រោយ​ពី​ពិនិត្យ​មើល​លក្ខណៈ​ខូចខាត​ខាងលើ​រួច​ទើប​យើង​ចាប់​ផ្ដើម​ពិនិត្យ​មើ​គូស៊ីនេ​ម៉ាណឺតុង និង​គូស៊ីនេ​តួរីយ៉ុង គម្លាត​រវាង​គូស៊ីនេ និង​ថ្ពាល់​វិលកាំង​មាន ០,០៦៥‑០,១២៣ មម និង​ថ្ពាល់​នៃ​ប៊ីយែល​វិញ​មាន ០,០៧០‑០,១៣៤ មម ។

តារាង​ក្រុម​តួរីយ៉ុង និង​គូស៊ីនេ​របស់​វិលកាំង

គូស៊ីនេ​តួរីយ៉ុង គូស៊ីនេ​ម៉ាណឺតុង

H (អិន)

Kop

WT

2K

2H

1H

2W (សារ)

1H

2H

2KW (កាសារ)

2H

2H

១. គូស៊ីនេ​តួរីយ៉ុង

២. គូស៊ីនេ​ម៉ាណឺតុង

ភ្លៅ​ចលករ និង​គូស៊ីនេ ត្រូវ​ជ្រើសរើស​តាម​ក្រុម​ដូច​ត​ទៅ៖

បើ​ភ្លៅ​ចលករ​ម៉ាក 2K ត្រូវ​ជ្រើសរើស​យក​គូស៊ីនេ​តួរីយ៉ុង​លេខ​២ និង​គូស៊ីនេ​ម៉ាណឺតុង​លេខ​១ ។

គ. ពិនិត្យ និង​កែសម្រួល​ប្រព័ន្ធ​បែងចែក​ឧស្ម័ន

ចំពោះ​ប្រព័ន្ធ​បែងចែក​ឧស្ម័ន យើង​ត្រូវ​ពិនិត្យ និង​កែសម្រួល​រវាង​ក្បាល​ដង​រែក និង​ស៊ូប៉ាប់ ។ គម្លាត​ត្រូវ​កែសម្រួល​ក្រោយ​ពេល​បន្សឹក​ត្រាក់ទ័រ​ថ្មី​រួច និង​នៅ​គ្រប់​រយៈពេល ៤៨០ ម៉ោង (រយៈពេល​ទី​២ នៃ​ការ​ថែទាំ​ទី​ពីរ TO-2) មិន​តែ​ប៉ុណ្ណោះ​ត្រូវ​តែ​កែសម្រួល​នៅ​ពេល​ដោះ​គុយឡាស់ ស៊ីឡាំង ក្នុង​ករណី​រឹត​ប៊ូឡុង​គុយឡាស់​ត្រូវ​តែ​កែ​សម្រួល​ដែរ និង​ករណី​ដែល​លាន់​ស្នូរ​ក្នុង​គុយឡាស់ ។ គម្លាត​រវាង​ក្បាល​ដង​រែក និង​ស៊ូប៉ាប់​ កែសម្រួល​នៅ​លើ​ចលករ​ក្ដៅ​ដែល​មាន​គម្លាត ០,២៥‑០,៣០ មម (សម្រាប់​ស៊ូប៉ាប់​បឺត និង​ស៊ូប៉ាប់​បញ្ចេញ) ។

របៀប​កែសម្រួល

  1. ដោះ​គំរប​គុយឡាស់
  2. ពិនិត្យ​មើល​ភាព​តឹង​របស់​ខ្ចៅ​ដែល​រឹត​ដង​ស៊ូប៉ាប់
  3. ដាក់​ពិស្តុង​នៃ​ស៊ីឡាំង​ទី​១ ទៅ​ក្នុង​ចំណុច​ស្លាប់​លើ (ស៊ូប៉ាប់​ទាំង​ពីរ​ត្រូវ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជិត)

គម្លាត​ត្រូវ​កែសម្រួល​ដោយ​បន្ទះ​ខ្នាត ស៊ូប៉ាប់​ត្រូវ​កែសម្រួល​តាម​លំដាប់ ដែល​អាស្រ័យ​ទៅ​លើ​លំដាប់​ឆេះ​នៃ​ស៊ីឡាំង​របស់​ចលករ (១‑៣‑៤‑២) បង្វិល​ភ្លៅ​ចលករ​ពាក់​កណ្ដាល​ជុំ​តាម​ទិស​នៃ​ទ្រនិច​នឡិកា ។ អាច​កែសម្រួល​ដោយ​មធ្យោបាយ​ម៉្យាងទៀត៖

  1. បង្វិល​ភ្លៅ​ចលករ ដល់​ពេល​ស៊ូប៉ាប់​បើក​ចំហរ​ក្នុង​ស៊ីឡាំង​ទី​១ ស៊ូប៉ាប់​បឺត​នៃ​ស៊ីឡាំង​ទី​១ បើក និង​ស៊ូប៉ាប់​បញ្ចេញ​បិទ​ហើយ​កែសម្រួល គម្លាត​ស៊ូប៉ាប់ ៤‑៦‑៧‑៨ (រាប់​ពី​កង្ហា​មក)
  2. បង្វិល​ភ្លៅ​ចលករ ដាក់​ស៊ូប៉ាប់​បឺត​នៃ​ស៊ីឡាំង​ទី​៤ ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​បើក ហើយ​កែសម្រួល​គម្លាត​ស៊ូប៉ាប់ ១‑២‑៣‑៥ ។

ការ​ពិនិត្យ​ភាព​តឹង​របស់​ខ្ចៅ​ដេល​រឹត​គុយឡាស់ ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បន្សឹក​ត្រាក់ទ័រ​ថ្មី និង​ក្នុង​កំឡុង​ពេល​ដែល​ត្រាក់ទ័រ​ធ្វើ​ការ​បាន ៩៦០ ម៉ោង នៃ​ចលករ ការ​ពិនិត្យ​នេះ​ ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ចលករ​មាន​កម្ដៅ​ហើយ​ពិនិត្យ​តាម​លំដាប់​​ដូច​តទៅ ៖

1 – 2 – 3 – 4 – 5 – 6 – 7 – 8 – 9 – 10 – 11 – 12 – 13 – 14 – 15 – 16

ការ​ពិនិត្យ​ភាព​តឹង​របស់​ខ្ចៅ​ដេល​រឹត​គុយឡាស់

កម្លាំង​ត្រូវ​រិត​ពី ១៦‑១៨ គកហ្វក បន្ទាប់​ពី​ការ​ពិនិត្យ​ភាព​តឹង​រួច​ហើយ ចាំ​បាច់​ត្រូវ​កែសម្រួល​គម្លាត​ស៊ូប៉ាប់ ការ​ដាក់​ស្ពឺ​បែងចែក​ចំហាយ​ត្រូវ​ធ្វើ​ឡើង ទៅ​តាម​ចំណុច​ដែល​មាន​ចំណុច​សម្គាល់​លើ​ស្ពឺ កណ្ដាល ត្រូវ​ដាក់​ឲ្យ​ស៊ី​សង្វាក់​គ្នា និង​ចំណុច​សម្គាល់​នៃ​ស្ពឺ​របស់​ភ្លៅ​ចលករ និង​ភ្លៅ​កាម​នៃ​ស្ពឺ​របស់​ភ្លៅ​បូម​បញ្ឆេះ ។ ការ​ដាក់​ស្ពឺ​បែងចែក​ចំហាយ​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ចំណុច​សម្គាល់​ដែល​មាន​នៅ​លើ​នោះ ។ ចំណុច​សម្គាល់​នៅ​លើ​ស្ពឺ​បណ្ដែត​(2)​ ត្រូវ​ដាក់​ឲ្យ​ចំ​តម្រុយ​ទៅ​នឹង​ចំណុច​សម្គាល់​លើ​ស្ពឺ​របស់​ចលករ ។

ភ្លៅ​កាម ​(3) និង​ស្ពឺ​បណ្ដែត (2)  

ភ្លៅ​កាម ​(3) និង​ស្ពឺ​បណ្ដែត (2)

ឃ. ការ​កែសម្រួល​ស៊ូប៉ាប់​បង្ហូរ​របស់​តម្រង​ប្រេង​ម៉ាស៊ីន និង​ការ​ប្ដូរ​ប្រេង​បាត​ចលករ

ជាមួយ​នឹង​ចំនួន​ជុំ​មធ្យម​នៃ​ចលករ និង​កម្ដៅ​ពី​ទឹក​ពី ៧៥‑៩៥ oC សម្ពាធ​ប្រេង​ម៉ាស៊ីន​ត្រូវ​មាន​ពី ២‑៣ គកហ្វក/សម ។ បើសិន​ជា​សម្ពាធ​ទាប​ជាង ១ គកហ្វក/សម ចាំ​បាច់​ត្រូវ​បញ្ឈប់​ចលករ និង​រកមូលហេតុ​នៃ​ការ​ខូចខាត ។ ការ​កែសម្រួល​សម្ពាធ​ប្រេង​ម៉ាស៊ីន នៅ​ក្នុង​ប្រព័ន្ធ​ប្រេង​រំអិល ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​រឹត​រ៉ឺស័រ​របស់​ស៊ូប៉ាប់​បង្ហូរ​របស់​តម្រង​ប្រេង​ម៉ាស៊ីន ។

ការ​ប្ដូរ​ប្រេង​ក្នុង​បាត​ចលករ​ត្រូវ​ធ្វើ​ឡើង​ដូចតទៅៈ

គ្រប់​រយៈពេល ៤៨០ ម៉ោង (រយៈពេល​ទី​២​នៃ​ការ​ថែទាំ​ទី​២ (T.0.2) ក្នុង​ករណី​ដែល​ប្រើ​ប្រេង M10F, M8F2 ឯ​ក្នុង​រយៈពេល ២៤០ ម៉ោង (T.O.2) ក្នុង​ករណី​ដែល​ប្រើ​ប្រេង M10B2, M8B2 (DP-11y) ។

ភាគ​ទី​១  ភាគ​ទី​២  ភាគ​ទី​៣