ការគ្រប់គ្រងគម្រោងដោយ S. K. Palhan
៥-ការប្រគល់សមិទ្ធិផលគម្រោង (Project Handover Phase)
គ្រប់គម្រោងទាំងអស់ត្រូវតែឈានដល់ចំណុចសន្និដ្ឋានមួយ ។ នៅក្នុងដំណាក់កាលចុងបញ្ចប់នៃគម្រោងមានសកម្មភាពជាច្រើនដែលបានអនុវត្ដកន្លងមក ។ គម្រោងត្រូវតែធ្វើការត្រួតពិនិត្យឱ្យបានពេញលេញមុនពេលធ្វើការប្រគល់នូវសមិទ្ធិផលរបស់ខ្លួនជូនទៅដល់អ្នកទទួលផល ។ នៅក្នុងដំណាក់កាលបញ្ចប់នេះត្រូវឱ្យមានការយល់ព្រមដោយស្ថាប័ន/អ្នកពាក់ព័ន្ធសំខាន់ៗផងដែរ ។ គម្រោងផ្ដល់នូវឱកាសឱ្យយើងបានសិក្សារៀនសូត្រ ហើយក្រៅពីនេះទៅទៀត ឯកសារទាំងប៉ុន្មានត្រូវបានគេតម្កល់ទុកជាឯកសារសម្រាប់ការប្រើប្រាស់នាពេលអនាគត ។
៥.១-ការបញ្ចប់ធុរៈកិច្ច (Concluding tasks)
កិច្ចការចម្បងនៅក្នុងដំណាក់កាលបញ្ចប់នេះមានដូចតទៅ ៖
១‑កិច្ចយល់ព្រមពីអ្នកពាក់ព័ន្ធៈ គម្រោងត្រូវបានចាប់ផ្ដើមធ្វើជាមួយការយកចិត្ដទុកដាក់នៃស្ថាប័ន/អ្នកពាក់ព័ន្ធ ហើយប្រការនេះការយល់ព្រមជាផ្លូវការរបស់ដៃគូក្នុងការសម្រេចគឺជាប្រការមួយសំខាន់ផងដែរ ។ ករណីនេះប្រហែលជាបានធ្វើជាលក្ខណៈមិត្ដភាពក្រៅផ្លូវការនៅក្នុងគម្រោងតូចៗ ប៉ុន្ដែចំពោះគម្រោងធំរបាយការណ៍របស់គម្រោងត្រូវតែទទួលបាននូវការយល់ព្រមជាផ្លូវការ ។
២-កិច្ចសន្យាផ្ដល់ជំនួយៈ គម្រោងត្រូវបានជួយការឧបត្ថម្ភ ការបញ្ចូលពីអ្នកផ្គត់ផ្គង់មួយចំនួនធំលើធនធាន ដូចជា វត្ថុធាតុដើម ឧបករណ៍ និងសេវាកម្មបច្ចេកទេស ។ ករណីធនធានមនុស្សទាំងនេះត្រូវតែធ្វើការដោះស្រាយ ។ នៅពេលខ្លះក៏ជាការប្រសើរផងដែរចំពោះការចេញលិខិតថ្លែងអំណរគុណ ឬប័ណ្ណសរសើរចំពោះស្នាដៃរបស់គេបានល្អប្រសើរទៀតផង ។
៣-ការប្រគល់សមិទ្ធិផលគម្រោងៈ គម្រោងត្រូវតែបំពេញតាមគុណភាព ការពិពណ៌នាលម្អិតដោយមានការព្រមព្រៀងតាំងពីពេលចាប់ផ្ដើមដំបូង ។ ត្រូវធ្វើការសាកល្បងលើទង្វើការងារតាមកាតព្វកិច្ចចំពោះគម្រោងផលិតកម្ម ។ ក្នុងករណីគម្រោងបែបហេដ្ឋារចនាសម្ព័ន្ធ ដូចជា រោងចក្រមួយ ការប្រតិបត្តិត្រូវតែដក ហើយអនុវត្ដដោយអ្នកប្រើប្រាស់ ។ សម្រាប់គោលបំណងទាំងនេះមានរបាយការណ៍ គំនូរ និងការណែនាំទៅលើការប្រតិបត្តិដែលត្រូវបានប្រគល់សមិទ្ធិផលទៅឱ្យអ្នកទទួលផល ។
៤-ការប្រើប្រាស់កម្លាំងមនុស្សឡើងវិញៈ គម្រោងគឺជាសកម្មភាពនៅក្នុងពេលមួយ ហេតុដូច្នេះហើយសមាជិកក្រុមការងារត្រូវតែត្រលប់មកកាន់នាយកដ្ឋានដើមរបស់គេវិញបន្ទាប់ពីការបញ្ចប់គម្រោង ។ ជូនកាលការវាយតម្លៃទង្វើភាពក៏គួរតែបង្ហើយមុននឹងពួកគេទៅធ្វើការនៅគម្រោងផ្សេងទៀត ។
៥-ការបញ្ចេញធនធានៈ នៅដំណាក់កាលចុងបញ្ចប់នៃគម្រោង វត្ថុធាតុដើម ឬអ្វីដែលអាចប្រើបាន និងឧបករណ៍ គួរតែរៀបចំចាត់ចែងឱ្យបានត្រឹមត្រូវ ។ ការខាតបង់នូវវត្ថុធាតុដើមគួរតែត្រូវបានលប់ចេញពីតំបន់គម្រោងដែរ ។
៦-ការបំពេញនៃគណនេយ្យៈ គណនីសម្រាប់ចំណាយ និងឥណនីសម្រាប់ទទួលប្រសិនបើនៅមានក៏ត្រូវបំពេញក្នុងដំណាក់កាលនេះ ។
៧-ការតម្កល់ឯកសារគម្រោងៈ គ្រប់គម្រោងទាំងអស់គេអាចហៅថា គឺជាការដកបទពិសោធន៍ដែលយើងត្រូវសិក្សា និងនៅក្នុងគម្រោងធំៗរបាយការណ៍បញ្ចប់គម្រោងត្រូវរៀបចំទុកដាក់ ។
៥.២-នីតិវិធីនៃការបញ្ចប់គម្រោង (Termination procedure)
ជំហានដែលជាប់ពាក់ព័ន្ធជាមួយនឹងការបញ្ចប់នៃគម្រោងមានដូចតទៅ ៖
១-ការសម្រេចចិត្ដបញ្ចប់ៈ ប្រធានគ្រប់គ្រងគម្រោងគួរតែធ្វើអធិការកិច្ចលើធុរៈកិច្ចដែលបានបំពេញ ហើយដំណាក់កាលចុងក្រោយបានរៀបចំប្រគល់ដើម្បីឱ្យគម្រោងត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រគល់សមិទ្ធិផលទៅជូនអ្នកទទួលផល ។
២-ឯកសារប្រគល់សមិទ្ធិផលៈ ករណីនេះត្រូវតែបំពេញឱ្យបានទៅតាមការគ្រោងទុក ។ ឯកសារនេះត្រូវបញ្ចូលផងដែរទៅលើកិច្ចការតូចៗមួយចំនួនដើម្បីសម្រេចឱ្យបានជំហានចុងបញ្ចប់ ។
៣-ការប្រជុំចុងបញ្ចប់ៈ ប្រធានគ្រប់គ្រងគម្រោងគួរតែរៀបចំកិច្ចប្រជុំមួយជាមួយនឹងសមាជិកក្រុមទាំងអស់ដើម្បីទទួលស្គាល់ការរួមចំណែករបស់គេក្នុងគម្រោង ។ ការជួបជុំនេះជាព្រឹត្ដិការណ៍ដែលរៀបចំសម្រាប់គម្រោងទាំងឡាយណាដែលសម្រេចជោគជ័យ ។
៤-ការទំនាក់ទំនងៈ ការសរសេរនូវកិច្ចទំនាក់ទំនងទៅកាន់មនុស្សដែលពាក់ព័ន្ធទាំងអស់គឺជាប្រការមួយដ៏សំខាន់មុនពេលបញ្ចប់គម្រោង ។ ដូច្នេះវិក័យប័ត្រណាដែលយើងមិនទាន់បានទូទាត់ត្រូវតែទូទាត់មុនពេលបញ្ចប់ ។
បញ្ជីត្រួតពិនិត្យគម្រោងធំៗត្រូវបានរៀបចំសម្រាប់ដំណាក់កាលទទួលបាននៅទីបញ្ចប់គម្រោង ។ បញ្ជីជាបែបផែនសម្រាប់គោលបំណងនេះត្រូវបានបងា្ហញជូននៅក្នុងរូប២៣ ។
រូប២៣ បញ្ជីត្រួតពិនិត្យសម្រាប់ការបញ្ឈប់គម្រោង
| ការពិពណ៌នាអំពីសកម្មភាព | តម្រូវការ | ទំនួលខុសត្រូវ | កំណត់សម្គាល់ផ្សេងៗ កាលបរិច្ឆេទគោលដៅ | |
|
|
| បាទ/ចាស | ទេ |
|
| កំណត់សម្គាល់នូវកិច្ចការដែលនៅសល់ |
|
|
|
|
| ការចាត់ចែងនូវវត្ថុធាតុដើម |
|
|
|
|
| ប្រើប្រាស់ឡើងវិញ/ទុកឧបករណ៍ |
|
|
|
|
| បញ្ចប់លំដាប់ការងារ |
|
|
|
|
| ធ្វើផែនការបញ្ចប់ |
|
|
|
|
| ជម្រះបញ្ជីគណនី |
|
|
|
|
| ជូនដំណឹងឱ្យផ្នែកលទ្ធកម្មបានដឹង |
|
|
|
|
| ធ្វើសវនកម្មលើបម្រែបម្រួលចុងបញ្ចប់ |
|
|
|
|
| ធ្វើការវាយតម្លៃបុគ្គលិក |
|
|
|
|
| ការចាត់តាំងបុគ្គលិកសាជាថ្មី |
|
|
|
|
| ប្រគល់ជូនឯកសារប្រតិបត្ដិ/វិស្វកម្ម |
|
|
|
|
| ការណែនាំប្រគល់សមិទ្ធិផលចុងក្រោយ |
|
|
|
|
| ប្រជុំបុគ្គលិកចុងបញ្ចប់ |
|
|
|
|
| របាយការណ៍ចុងបញ្ចប់គម្រោង |
|
|
|
|
| ប្រជុំពិនិត្យបញ្ចប់គម្រោង |
|
|
|
|
របាយការណ៍ចុងក្រោយរបស់គម្រោងគឺជាឯកសារសង្ខេបប្រវត្ដិ និងការអនុវត្ដគម្រោង ។ ព័ត៌មានជាច្រើនអាចចេញមកពីសៀវភៅកត់ហេតុរបស់ប្រធានគ្រប់គ្រងគម្រោង ។
មាតិកាសំខាន់ៗនៃរបាយការណ៍ចុងក្រោយរបស់គម្រោងមានដូចតទៅ ៖
- ស្ថានភាពទូទៅរបស់ផែនការគម្រោង
- សមិទ្ធិផលគោលបំណងរបស់គម្រោង
- គណនេយ្យហិរញ្ញប្បទានរបស់គម្រោង
- ការវាយតម្លៃនៃការអនុវត្ដនៅក្នុងល័ក្ខខ័ណ្ឌនៃគុណភាព និងការសម្រេចបាន
- ការវាយតម្លៃនៃការអនុវត្ដនៃក្រុមការងារ
- ហានិភ័យនៅក្នុងគម្រោង និងការគ្រប់គ្រង
- ការយល់ដឹងផ្នែកបច្ចេកទេស ឬផ្នែកគ្រប់គ្រងដែលសិក្សាបានពីគម្រោង
- ទទួលស្គាល់នូវការរួមចំណែកពីសមាជិកក្រុមការងារ និងអ្នកពាក់ព័ន្ធសំខាន់ៗ ៕