ការគ្រប់គ្រងគម្រោងដោយ S. K. Palhan
សន្ទានុក្រម (Glossary)
សកម្មភាព (Activity): គឺជាកិច្ចការមួយ ឬច្រើនដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់ ជាមួយថេរវេលា ដែលគេស្គាល់ ជាទូទៅ ក្រុមកិច្ចការរួមគ្នាបំពេញជំហាន ឬផ្នែកជាក់លាក់ណាមួយនៃការងារ ។
សកម្មភាពតាងដោយដ្យ៉ាក្រាម (Activity-on-node diagram): គឺជាបណ្ដាញដ្យ៉ាក្រាមដែលសកម្មភាព ទាំងអស់ត្រូវបានតំណាងដោយចំណុចប្រសព្វ (Node) ឬចំណុចព្រឹត្ដិការណ៍ ដែលជាទូទៅរាងជាប្រអប់ ហើយសញ្ញាព្រួញត្រូវបានប្រើដើម្បីបង្ហាញពីលំហូរតក្កវិជ្ជារបស់គម្រោង ។
Backward Pass: ជានីតិវិធីដែលព្រឹត្ដិការណ៍ចុងក្រោយ ឬជាចំណុចបញ្ចប់ និងចាប់ផ្ដើមសម្រាប់សកម្មភាព នៃបណ្ដាញមួយដែលត្រូវបានកំនត់ ។
Bar chart: គឺជាការបង្ហាញនូវក្រាហ្វិកពីសកម្មភាពរបស់គម្រោង ដែលក្លាយមកពីដ្យាក្រាមតក្កវិជ្ជារបស់ គម្រោង ដែលបង្ហាញជាតារាងពេលវេលា ។
តម្លៃថវិកានៃការងារដែលបានគ្រោង (Budgeted cost of work scheduled): គម្រោងផែនការចុង ក្រោយ (frozen) ចុះហត្ថលេខាដោយអ្នកឧបត្ថម្ភ មុននឹងដំណើរការអនុវត្ដ ។ ផែនការចុងក្រោយនេះក៏ត្រូវ បានហៅថាផែនការបានកត់ត្រាទុក ឬផែនការមូលដ្ឋានដែលជាគោលសម្រាប់វាស់វែងការរីកចម្រើន ហើយ ការប្រែប្រួលត្រូវបានវិភាគ និងរាយការណ៍ ។
តម្លៃថវិការនៃការងារដែលសម្រេចបាន (Budgeted cost of work completed): ដោយផ្អែកទៅលើ ថវិការប្រតិបត្ដិ តម្លៃថវិការនៃការងារដែលសម្រេចបានពិតប្រាកដមកដល់ត្រឹមចំណុចជាក់លាក់ណាមួយនៅ ក្នុងតារាងពេលរបស់គម្រោង ។
Close out work order: គឺជាដំណើរការដែលលំដាប់នៃការងារសម្រេចបានដោយតភ្ជាប់នូវផ្នែកដែលនៅ សល់ណាមួយ ។
ប្រព័ន្ធត្រួតពិនិត្យ (Control System): ជានីតិវិធីដែលត្រូវបានបង្កើតឡើងនៅពេលចាប់ផ្ដើមគម្រោង ដើម្បីឱ្យអ្នកដឹកនាំនូវទិន្នន័យចាំបាច់ សម្រាប់ប្រៀបធៀបស្ថានភាពដែលបានគ្រោងទុកជាមួយនឹងស្ថានភាព ជាក់ស្ដែងនៅខណៈណាមួយនៃពេលវេលា ដើម្បីកំណត់ពីការប្រែប្រួល និងដើម្បីធ្វើការកែតម្រូវ ។
ដ្យ៉ាក្រាមត្រួតពិនិត្យតម្លៃ (Cost control diagram): គឺជាការតំណាងដោយក្រាហ្វិចនៃតម្លៃជាក់ស្ដែង និងតម្លៃថវិកានៃការងារដែលអនុវត្ដជាក់ស្ដែងធៀបនឹងតម្លៃគ្រោងទុក និងតម្លៃថវិកានៃការងារដែលបាន រៀបចំផែនការ ។
ភាពខុសគ្នានៃតម្លៃ (Cost variance): គឺជាភាពខុសគ្នារវាងតម្លៃនៃការងារអនុវត្ដបានជាក់ស្ដែង ធៀបនឹង តម្លៃជាក់ស្ដែងដែលបានចំណាយ និងសន្យាផ្ដល់ឱ្យ ។
សកម្មភាព ឬវិធានការណ៍សំខាន់ (Critical Activity): សកម្មភាពមួយរបស់គម្រោង (ធ្លាក់ទៅលើគន្លង សំខាន់) ដែលត្រូវបានវិភាគដើម្បីបង្ហាញថាវាមានពេលបណ្ដែតសូន្យ ដូច្នេះត្រូវតែសម្រេចឱ្យបានទាន់ពេល វេលា ប្រសិនបើគម្រោងមិនរំកិល ។
គន្លងសកម្មភាពសំខាន់ (Critical Path): គឺជាលំដាប់លំដោយនៃសកម្មភាពដែលកំនត់ពីពេលវេលាសរុបរបស់ គម្រោង ។
Deliverable: គឺជាលទ្ធផលជាក់លាក់ ត្រូវបានកំណត់ អាចវាស់វែងបាន និងជាក់ស្ដែងរបស់គម្រោង ។ គម្រោងភាគច្រើនមានចំនួន Deliverable ច្រើន ។
Dependency: ក្បួនមូលដ្ឋាននៃដ្យ៉ាក្រាមតក្កនៃការគ្រប់គ្រងតក្ក និងការគូរបណ្ដាញៈ សកម្មភាពណាមួយ ដែលពឹងផ្អែកលើសកម្មភាពមួយទៀតជាធម្មតាត្រូវបានបង្ហាញលេចចេញពីព្រឹត្ដិការណ៍មេនៃសកម្មភាពដែលវាពឹងផ្អែក ។
Duration: គឺជាពេលប៉ាន់ស្មាន ឬពិតប្រាកដដែលត្រូវការដើម្បីសម្រេចបាននូវសកម្មភាពមួយ ។
EFT (Earliest Finish Time): ពេលវេលាបញ្ចប់ឆាប់បំផុតនៃសកម្មភាពមួយដោយគ្មានផ្លាស់ប្ដូរពេល វេលាសរុប ឬសល់ពេលទំនេរ ឬពេលបណ្ដែត ។
EST (Earliest Start Time): ពេលវេលាចាប់ផ្ដើមឆាប់បំផុតនៃសកម្មភាពមួយ ។
ព្រឹត្ដិការណ៍ ឬហេតុការណ៍ (Event): គឺជាចំណុចមួយនៃដំណើរការរីកចម្រើនរបស់គម្រោងបន្ទាប់ពីសម្រេច បានទាំងស្រុងនៃសកម្មភាពនៅខាងមុខទាំងអស់ ។
ពេលបណ្ដែត (Float): គឺជាភាពខុសគ្នារវាងពេលវេលាចាំបាច់ (Time necessary) និងពេលវេលាដែល មាន (Time available) សម្រាប់សកម្មភាពមួយ ។
Gantt chart: គឺជារបៀបធ្វើក្រាហ្វិក នៃការពណ៌នាអំពីតារាងពេលវេលា ដែលអាចបង្ហាញពីពេលវេលា កាលបរិច្ឆេទ គ្រប់សកម្មភាព ធនធាន និងទំនាក់ទំនងរបស់ពួកវារបស់គម្រោង ។ Ganntt chart បានមកពី ដ្យាក្រាមតក្កវិជ្ជា នៅពេលដែលវាត្រូវបានវិភាគសម្រាប់ពេលបណ្ដែត ។
បញ្ហា (Issue): គឺជាហានិភ័យចំពោះគម្រោង ឬជាព្រឹត្ដិការណ៍ដែលមិនអាចដឹងមុនបាន ហើយអាចក្លាយ ជាការពិតបាន និងតម្រូវឱ្យដោះស្រាយ ប្រសិនបើការបូរណភាពរបស់គម្រោងនឹងមិនមានការគម្រាម កំហែងទេនោះ ។
ដំណាក់កាលគន្លឹះ (Key Stage): គឺជាក្រុមសកម្មភាពដែលធ្វើការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ ដែលអាច ញែកដាច់ពីគ្នាជាដំណាក់កាលច្បាស់លាស់របស់គម្រោង ហើយត្រូវធ្វើឱ្យបានរួចរាល់មុនពេលបន្ដទៅកាន់ ដំណាក់កាលបន្ទាប់ទៀត ។
Lag: គឺជាការរយៈពេលពន្យាដោយឥតព្រាងទុកនៃពេលវេលាដែលត្រូវបានបង្ហាញរវាងសកម្មភាព២ នៅ ក្នុងដ្យាក្រាមតក្ករបស់គម្រោងមួយ ។
LFT (Latest Finish Time): គឺជាពេលវេលាបញ្ចបឆាប់បំផុតដែលអាច ដោយគ្មានផ្លាស់ប្ដូរពេលវេលា កិច្ចការ ឬពេលបណ្ដែតសរុប ។
LRC (Linear Responsibility Chart): គឺជា Linear Responsibility Chart ដែលតារាងពេញលេញ មួយនៃដំណាក់កាលគន្លឹះ និង/ឬសកម្មភាពនានា ជាមួយនឹងឈ្មោះនៃធនធានបុគ្គលដែលត្រូវបានចាត់តាំង ឱ្យទទួលខុសត្រូវចំពោះសកម្មភាពនីមួយៗជាផ្នែកនៃផែនការ ។
LST (Latest Possible Time): គឺជាពេលវេលាយូរបំផុតដែលអាចដែលសកម្មភាពមួយអាចចាប់ផ្ដើម ដោយមិនជះឥទ្ធិពលទៅលើពេលវេលាសរុបរបស់គម្រោង ។
Milestone: ជាឈ្មោះមួយផ្សេងទៀតនៃព្រឹត្ដការណ៍ ប៉ុន្ដែជាទូទៅប្រើសម្រាប់ព្រឹត្ដការណ៍សំខាន់ ឬចម្បង នៅក្នុងគម្រោង ។ ពាក្យនេះត្រូវបានប្រើជាញឹកញាប់សម្រាប់សម្គាល់ពីចំណុចរាយការណ៍រីកចម្រើនគន្លឹះ ។
Monitoring: ជាដំណើរការនៃការត្រួតពិនិត្យពីអ្វីដែលកំពុងកើតឡើង និងប្រមូលទិន្នន័យពីការរីកចម្រើន របស់គម្រោង ។
PERT diagram: ជាដ្យាក្រាមតក្កវិជ្ជានៅក្នុងប្រព័ន្ធត្រួតពិនិត្យគម្រោង PERT (Programme Evaluation Review Technique-បច្ចេកទេសត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី)។
Predecessor: ជាសកម្មភាពមុខមុនព្រឹត្ដិការណ៍អ្វីមួយ ។
ថវិកាអនុម័តរបស់គម្រោង (Project approved budget): ជាថវិកាដែលបានអនុម័តយល់ព្រមនៅ ពេលរៀបចំគម្រោង ដោយផ្អែកលើគ្រោងផែនការ ហើយមានរួមបញ្ចូលតែថវិកាបម្រុងប៉ុណ្ណោះ ។
ឯកសារគម្រោង (Project file): ជាឯកសារកណ្ដាលដែលត្រូវតែមានច្បាប់ចម្លងនៃឯកសារ លិខិត ទូរសារ ។ល។ ទាំងអស់ ដែលពាក់ព័ន្ធនឹងគម្រោង ។ ឯកសារគម្រោងជាការប្រមូលផ្ដុំកំណត់ត្រារបស់គម្រោង និង ជាមូលដ្ឋានសម្រាប់ការវាយតម្លៃនៅខាងក្រោយទៀត និងជាការធ្វើឱ្យល្អប្រសើរជាបន្ដបន្ទាប់ចំពោះសកម្ម-ភាពនានា ។
វដ្ដជីវិតរបស់គម្រោង (Project lifecycle): គឺវិធីសាស្ដ្រជាប្រព័ន្ធរបស់គម្រោងមួយដែលគម្រោងនោះ ត្រូវបានពិពណ៌នាការអនុវត្ដតាម ៤ ដំណាក់កាល ចាប់ពីទស្សនាទាន រហូតដល់ការបញ្ចប់គម្រោង ។
Project logbook: ជាកម្រងសៀវភៅខ្នាតក្រដាស A4 មានលេខទំព័រ ដែលអ្នក ដឹកនាំនៃគម្រោងកត់ ត្រានូវរាល់ព្រឹត្ដិការណ៍ ផែនការសកម្មភាព និងសកម្មភាពនានារបស់គម្រោង ។ Project logbook មាន កំណត់ត្រាព្រឹត្ដិការណ៍ពេញលេញដែលអាចជាឯកសារយោងធៀបជាមួយឯកសារគម្រោង ។ ចំពោះគម្រោង ធំ សមាជិកក្រុមម្នាក់ៗគួរថែរក្សានូវ Project logbook ។
ដ្យាក្រាមតក្កគម្រោង (Project logic diagram): ជាការតំណាងដោយក្រាហ្វិចនៃសកម្មភាពនានា របស់គម្រោងមួយជាមួយ Dependencies តក្កដែលបានកំណត់ច្បាស់លាស់ និងត្រូវបានបង្កើតឡើង ។
ក្រុមដឹកនាំគម្រោង (Project steering team): ជាគណៈកម្មាធិការគ្រប់គ្រងជាន់ខ្ពស់មួយដែលជាញឹក ញាប់មានសមាសភាពមកពីអ្នកផ្ដល់ជំនួយរបស់គម្រោងដែលមានអំណាចកំណត់អាទិភាព និងតម្រង់ទិស គម្រោងទៅតាមទិសដៅចាំបាច់ដើម្បីទទួលបាននូវគោលបំណងរួម ។
ធនធាន (Resource): ជាអ្វីៗដែលមិនមែនជាពេលវេលា ដែលត្រូវការដើម្បីអនុវត្ដសកម្មភាពមួយ ។ ធនធាន ជាទូទៅ ត្រូវបានកំណត់យកត្រឹមតែនឹងមនុស្សដែលជាប់ទាក់ទងនៅក្នុងគម្រោង ។
ហានិភ័យ (Risk): ជាព្រឹត្ដិការណ៍មួយដែលបានសម្គាល់ថាជា ការគម្រាមកំហែងប្រកបដោយសក្ដានុពល ទៅលើបូរណភាពរបស់គម្រោង ប្រសិនបើវាកើតឡើងជាក់ស្ដែង ។
Risk log: ជាបញ្ជីរាយតាមលំដាប់បន្ដបន្ទាប់នៃហានិភ័យដែលបានសម្គាល់ទាំងអស់ក្នុងមួយជីវិតរបស់ គម្រោង និងព័ត៌មានអំពីចំណាត់ថ្នាក់ ប្រូបាបីលីតេ និងការគ្រប់គ្រងហានិភ័យទាំងនោះ ។
តារាងពេលវេលា (Schedule): ជាផែនការរបស់គម្រោងដែលផ្លាស់ប្ដូរទៅកាន់ពេលវេលាជាក់ស្ដែង ធៀប នឹងប្រតិទិនមួយ ដោយបញ្ចូលការប៉ាន់ប្រមាណពេលវេលាយល់ស្របជាក់ស្ដែង និងកត្ដាសមត្ថភាពធនធាន ទៅក្នុងសកម្មភាពទាំងអស់របស់គម្រោង ។
Schedule variance: ជាការខុសគ្នារវាងតម្លៃនៃការងារដែលសម្រេចបាន និងតម្លៃថវិកា ពីថវិកា ប្រតិបត្ដិ ពីការងារដែលបានគ្រោងនឹងសម្រេច នៅចំណុចជាក់លាក់ណាមួយនៅក្នុងតារាងពេលវេលា ។
Soft project: ជាគម្រោងមួយដែលគោលបំណងរបស់វាមានភាពទូលំទូលាយ ហើយធនធានដែលត្រូវ ការ មិនត្រូវបានគេស្គាល់ និងមានភាពបត់បែន ទំហំការងារបើកចំហរ ហើយកាលបរិច្ឆេទបញ្ចប់មិនត្រូវបាន កំណត់ច្បាស់លាស់ ។
អ្នកឧបត្ថម្ភ ឬម្ចាស់ជំនួយ (Sponsor): ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ដែលជាម្ចាស់កម្មសិទ្ធិលើគម្រោងជំនួស មុខឱ្យអង្គភាព ។
អ្នកពាក់ព័ន្ធ (Stakeholder): ជាបុគ្គលម្នាក់ៗដែលមានផលប្រយោជន៍ ឬចំណែកនៅក្នុងគម្រោងនៅ ពេលណាមួយក្នុងកំឡុងពេលនៃវដ្ដជីវិតរបស់គម្រោង ។ ផលប្រយោជន៍អាចជាវិជ្ជមាន ឬអវិជ្ជមាន ។
Successor: ជាសកម្មភាពបន្ដផ្ទាល់បន្ទាប់ពីព្រឹត្ដិការណ៍ណាមួយ ។
កិច្ចការ (Task): ជាផ្នែកដែលបានកំណត់ជាក់លាក់មួយនៃការងារ ជាទូទៅ អនុវត្ដដោយមនុស្សម្នាក់ ក្នុង កំឡុងពេលអាចវាស់វែងបាននៃពេលវេលា ។ កិច្ចការជាអនុ-ផ្នែកនៃសកម្មភាពមួយរបស់គម្រោង ។
ពេលបណ្ដែតសរុប (Total float): ជាចន្លោះពេលវេលាសរុបរបស់សកម្មភាពមួយលើសពីរយៈពេលដែល បានប៉ាន់ស្មាន ។
Work breakdown structure (WBS): ជាដ្យាក្រាមតំណាងឱ្យគ្រប់ដំណាក់កាលគន្លឹះ និងសកម្មភាព ពាក់ព័ន្ធរបស់វាទាំងអស់ ដែលបានរៀបចំតាមទម្រង់ឋានានុក្រម បង្ហាញពីកម្រិតនីមួយៗនែការកសាង ផែនការ ។
ផែនការការងារ (Work plan): ជាទម្រង់បែបបទ ឬChart គំរូមួយសម្រាប់កត់ត្រាបញ្ជីដែលបានព្រម ព្រៀងនៃកិច្ចការដែលនឹងត្រូវអនុវត្ដដោយបុគ្គលម្នាក់ៗ ឬផ្នែកមួយ បំពេញពេលវេលាចាប់ផ្ដើម និងបញ្ចប់ ដែលបានព្រមព្រៀងចំពោះកិច្ចការនីមួយៗនៅក្នុងតារាងពេលវេលាទាំងមូលរបស់គម្រោង ។