សុភាសិតខ្មែរអធិប្បាយដោយ លី ថៃលី
ព្យញ្ជនៈ «ក»
- ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ
- ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត
- កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី
- កុំបោះសន្ទូចរំលងភ្នំ
- កុំរាមុខដឹង កុំទទឹងមុខទ័ព
- កុំទុំមុនស្រគាល
- កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្ដិតឈ្លូស
- កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ
- កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី
- កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត
- កូនក្រោលបង្គោលស្នឹង
- កាប់បំពង់រង់ទឹកភ្លៀង
- កាន់កពស់កាន់ឲ្យជាប់ ប្រយ័ត្នក្រលាប់ខាំឯប្រាណ
- កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា
- កុំស្លាប់ដូចពស់ រស់ដូចកង្កែប
- កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ
- ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ
- ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត
- កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ
- ក្រពើលង់ទឹក តុលាការចាញ់ក្ដី
- កំភ្លាញស្លាប់ពីព្រោះមាត់
- កុកភ្លេចជង់ៗមិនភ្លេចកុកទេ
- ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត
- កក់ក្ដៅដូចអាំងផេះ
- ក្ដាមស្រែណា កាត់ស្រែនោះ
- ក្បាលអ្នកណា សក់អ្នកហ្នឹង
- កង់ត្រាច កង់ធ្នង់
- ក្រក៏ក្រចុះឲ្យតែមាន
- កុំប្រដៅក្រពើឲ្យហែលទឹក
- កុំផ្ញើស្រានឹងអ្នកប្រមឹក
- ក្របីនឹងចេក ក្អែកនឹងពងមាន់
- កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រក៍ កុំទុកចិត្តអភិប្រាយ
- ការពារប្រសើរជាងព្យាបាល
- កកក៏បាយ មេម៉ាយក៏ស្រី
- ក្អែកមួយជាក្អែកដប់
- ក្ដិចសង្អារបញ្ជល់គ្នា
- ក្រពើវង្វេងបឹង
- កាំបិតចិតដងឯង
- កំហឹងទល់កំហល់
- ក្របីស៊ីស្មៅក្នុងអូរ
- កោរសក់កុហកព្រះ
- ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់
- កូនខូចព្រោះមេបា
- ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ
- ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង
- កំណាញ់ក្រៅតម្រា
- ក្អេងក្អាងដូចក្អាត់ក្នុងក្អម
បន្តទៅព្យញ្ជនៈ «ខ»