Chouk Khmer

កោកៗ​សឹក​តែ​មាត់​ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី
និយមន័យៈ ការ​ទូន្មាន​ប្រៀនប្រដៅ​ដែល​គ្មាន​ប្រសិទ្ធភាព ។

អត្ថាធិប្បាយ

អត្ថានុរូប

ត្រដោក ជា​ប្រដាប់​ធ្វើ​ពី​ឈើ ឬ​ឫស្សី និង​មាន​គ្រាប់​នៅ​ខាងក្នុង​សម្រាប់​ចង​នៅ​ក​ក្របី ។ កាលណា​វា​ឱន​ស៊ី​ស្មៅ គ្រាប់​នោះ​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​ឮ​សូរ​ប៉ូកៗ ។

ទោះជា​សំឡេង​ត្រដោក​ឮ​សូរ​យ៉ាងណា​ក៏​ដោយ ក៏​ក្របី​នោះ​មិន​រវល់​អើពើ​ដែរ គឺ​វា​គិត​តែ​ពី​ស៊ី​ស្មៅ​តាម​ទម្លាប់​ធម្មតា​របស់​វា ។ គ្រាប់​ត្រដោក​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​យូរៗ​ទៅ​ក៏​ធ្វើ​ឲ្យ​សឹក​រេចរឹល​មាត់​ត្រដោក ឯ​ក្របី​ស៊ី​ស្មៅ​យ៉ាង​ឆ្អែត​តឹង​ពោះ ព្រោះ​សំឡេង​ត្រដោក​គ្មាន​អ្វី​ធ្វើ​ឲ្យ​ខាត ឬ​ចំណេញ​ដល់​វា​ទេ ។

អត្ថប្បដិរូប

លោក​បាន​ប្រៀបធៀប​ន័យ​ខាងលើ​នេះ​ទៅ​នឹង​មនុស្ស​ខ្លះ​ដែល​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​គ្រូបាអាចារ្យ​ខំប្រឹង​ប្រៀនប្រដៅ​អប់រំ​ទូន្មាន​យ៉ាងណា​ក៏​ដោយ ក៏​គេ​ពុំ​ខ្ចី​ធ្វើ​ដឹង ធ្វើ​ឮ​អ្វី​ដែរ ។ គេ​គិត​តែ​ពី​ធ្វើ​អ្វី​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​គេ ។ អ្នកទូន្មាន​ខំប្រឹង​និយាយ​ប៉ោចៗ​បាន​ត្រឹមតែ​សឹក​បបូរ​មាត់​ឥត​ប្រយោជន៍ ។ ឯ​កូនចៅ សិស្ស ធ្វើ​ព្រងើយ​ហាក់​ដូច​គ្មាន​បាន​ដឹង​ឮ​អ្វី​ទាំងអស់ ។ ន័យ​នេះ​មិន​ខុស​ពី​សត្វ​ក្របី​ដែល​មិន​រវល់​នឹង​សំឡេង​ត្រដោក​ដូច្នោះ​ដែរ ៕

សុភាសិត​ផ្សេងទៀត

ស្វែង​យល់​ពាក្យ «កន្ត្រេក​កន្ត្រាក»
«កន្ត្រេក​កន្ត្រាក» ជន​កន្ត្រេក​កន្ត្រាក​ គឺ​ជន​កន្ត្រាក​ពេក រយីករយាក កន្ត្រាក​ខ្លាំង ។ បរិវារស័ព្ទ «កន្ត្រេក» អាច​គន្លាស់​បាន​ជា​ពាក្យ «កន្ត្រេក​ប៉ាក» គឺ «កន្ត្រាក​ពេក» ។

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

ព្រះ​ស្រីជេដ្ឋា (ស្ដេច​កន)
រូបសំណាក​របស់​ព្រះស្រីជេដ្ឋា (ស្ដេច​កន) សូន​រូប​ដោយ​​លោក ឈា ប៊ុណ្ណា

ព្រឹត្តិការណ៍​ព្រះស្ដេច​កន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​បាន​ដក់ជាប់​ជានិច្ច​ក្នុង​អារម្មណ៍​ខ្មែរ ។ ទោះបី​ជា​គេ​ពុំ​សូវ​បាន​លើក​យក​មក​ធ្វើ​អធិប្បាយ​វែកញែក​ក៏​ដោយ ក៏​គេ​តែងតែ​ចងចាំ​និង​យល់​ថា នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​អស្ចារ្យ​ក្នុង​សង្គមជាតិ​ខ្មែរ​ដែរ ។

ហ្លួង​ព្រះស្ដេច​កន គឺជា​អ្នក​ធ្វើ​បដិវត្ដ​មួយ​នៅ​ក្នុង​សតវត្ស​ទី​១៦ ជា​សម័យ​ដែល​គ្មាន​នរណា​អាច​ប៉ះពាល់​ដល់​ព្រះរាជ​តម្រិះ​របស់​ស្ដេច​បាន ។ ការ​ជំរុញ​ឲ្យ​ស្ដេច​កន​តស៊ូ​ធ្វើសង្គ្រាម​ជាមួយ​ស្ដេច គឺ​ដោយសារ​តែ​ស្ដេច​បាន​យក​សុបិន​របស់​ខ្លួន​មក​ចងអាឃាត​សម្លាប់​ស្ដេច​កន​ដែល​គ្មាន​កំហុស​ថា ជា​អ្នក​ជ្រែករាជ្យ ហេតុនេះ​ទើប​មាន​ការ​រត់គេច​ហើយ​បង្ក​ជា​ទ័ព​ធ្វើ​ចម្បាំង​ជាមួយ​ស្ដេច ។ នេះ​ជា​ប្រវត្ដិសាស្ដ្រ​មួយ​តែ​ប៉ុណ្ណោះ​ដែល​គ្មាន​នរណា​កាឡៃ​ព្រឹត្ដិការណ៍​ដែល​បាន​កើតឡើង​រួច​ទៅ​ហើយ​នោះ​បាន​ទេ ។

អ្នក​និពន្ធ​ខ្មែរ​ជា​ហូរហែ​បាន​លើក​យក​រឿង​ព្រះស្ដេច​កន​មក​សរសេរ​តាក់តែង​ប្រឌិត​ជា​រឿង​ប្រលោមលោម ៖

លោក ឱម ណាគ្រី ក្នុង​ឆ្នាំ​១៩៥៥      បាន​បោះពុម្ព​ផ្សាយ​ប្រលោមលោក​មួយ​ដែល​មាន​ចំណង​ជើង​ថា      «ឃុនហ្លួង​ព្រះស្ដេច​កន» ។      នេះ​ស្នាដៃ​ដំបូង​ដែល​រៀបរាប់​អធិប្បាយ​ពី​ព្រះស្ដេច​កន ។      តែ​ស្នាដៃ​នេះ​មាន​លំនាំ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​អត្ថបទ​បកប្រែ​ជា​ភាសា​បារាំង​របស់​លោក​      Adhémar Leclère ដែល​ដកស្រង់​ចេញ​ពី​ពង្សាវតារ​ខ្មែរ ។      អ្វី​ដែល​ប្លែក​ហើយ​ជា​បន្ថែម​ក្នុង​ស្នាដៃ​នោះ​គឺ​អ្នកនិពន្ធ​បាន​រៀបចំ​ឃ្លា​ប្រយោគ​អធិប្បាយ​កែលម្អ​ឲ្យ​មាន​ផ្នែក​មនោសញ្ចេតនា​ខ្លះៗ ។

លោក សាំង ហ៊ែល ក្នុង​ឆ្នាំ​១៩៧២ ក្រោម​របប​សាធារណៈរដ្ឋ​ខ្មែរ      បាន​និពន្ធ​ស្នាដៃ​មួយ​ដែល​មាន​ចំណងជើង «អ្នក​បដិវត្ត​ក្លែងក្លាយ» ។      អ្នក​និពន្ធ​បាន​លើក​យក​ស្ដេច​កន​មក​ធ្វើ​ជា​លេស​ប្រដូច​ទៅ​នឹង​លោក​សេនា​ប្រមុខ      លន់ នល់ ហើយ​វាយ​ប្រហារ​ចោទ​ប្រកាន់​ថា ជា​ជនក្បត់      ជា​អ្នក​ស្នេហា​ជាតិ​ក្លែងក្លាយ ។ល។

លោក តូច ឈួង ក្នុង​ឆ្នាំ​១៩៩៥      បាន​លើក​យក​ប្រធានបទ​ដដែល​មក​និពន្ធ​ជាថ្មី​ម្ដងទៀត ។ ស្នាដៃ​នេះ​ត្រូវ​បាន​លោក​រៀបចំ​សរសេរ​ជា​ពាក្យ​ពេចន៍​ជា​កំណាព្យ​ពាក្យ​ប្រាំបី​រចនា​តាម​បែប​បទ​របៀប​ល្ខោន​ដែល​មាន​ចំណង​ជើង​ថា      «ស្ដេច​ជ្រែក​រាជ្យ» ។ លោក​បាន​យក​តួអង្គ​ជាច្រើន (ពិត​ប្រាកដ ឬ​ប្រឌិត)      មក​ធ្វើ​ជា​ឧទាហរណ៍​ក្នុង​ការ​វែកញែក​សិក្សា​អំពី​ក្រុម​អាមី​អាថោង ។

ជាមួយ​គ្នា​នេះ​ដែរ គេ​កត់​សម្គាល់​ឃើញ​មាន​ប្រលោម​លោក​ល្បីល្បាញ​ជាច្រើន​ទៀត​ដែល​មាន​ការ​ទាក់ទង​ជិតស្និទ្ធ​ទៅ​នឹង​ប្រវត្តិ​ព្រះស្ដេច​កន​ដែរ​ដូចជា ៖

«ព្រះ​ចន្ទរាជា» របស់​អ្នកនិពន្ធ ប៊ីវ      ឆៃលាង ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​១៩៦៥ ។

«អ្នកតា​ឃ្លាំងមឿង» របស់​លោក គុយ ឡូត      ក្នុង​ឆ្នាំ​១៩៦៧ ។

នៅ​ក្នុង​គ្រប់​ឯកសារ​ពង្សាវតារ​ខ្មែរ ព្រះស្ដេច​កន​ដែល​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៩​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្ដេច​ជ្រែក​រាជ្យ ជា​មនុស្ស​អាក្រក់​ក្បត់​ស្ដេច ។ គេ​ច្រើន​តែ​នាំ​គ្នា​បំភ្លេច​សកម្មភាព​ដែល​ស្ដេច​ព្រះស្រីសុគន្ធបទ​ដែល​នាំ​នាម៉ឺន​តូច​ធំ​រៀប​ចំ​គម្រោង​ធ្វើ​ឃាត​ព្រះស្ដេច​កន ។  គេ​ហាក់​បី​ដូច​ជា​នាំ​យល់ និង​មាន​ជំនឿ​ថា ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ស្ដេច​កន​ជា​រឿង​ធម្មតា​ដែល​គ្រប់​មហាក្សត្រ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង អាច​ឲ្យ​មនុស្ស​ម្នាក់​រស់​ ឬ​ស្លាប់​តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន ពីព្រោះ​គេ​មាន​ជំនឿ​ថា ព្រះមហាក្សត្រ​ជា​អ្នក​មាន​បុណ្យ ជា​អាទិទេព ជា​មនុស្ស​ល្អ ជា​អ្នក​គ្មាន​កំហុស រួច​ខ្លួន​ជានិច្ច ។ រីឯ​មនុស្ស​ផ្សេង​ទៀត ដូចជា​ព្រះស្ដេច​កន​ដែល​ជា​កូន​រាស្ត្រ ជា​ក្មេង​វត្ត ជា​ពូជ​អ្នក​បម្រើ​ព្រះរតនៈ ត្រូវ​តែ​ស្លាប់​ទៅ​តាម​បំណង​របស់​ស្ដេច ទោះបី​គ្រាន់​តែ​ជា​ការ​យល់សប្ត​ផ្ដេសផ្ដាស​ក៏​ដោយ ។ ចំណុច​នេះ​គួរ​ឲ្យ​កត់​សម្គាល់​ព្រោះ​ថា នៅ​សម័យ​បច្ចុប្បន្ន​យើង​យល់​ថា​ការ​សុបិន្ត និង​ការ​ទស្សន៍ទាយ​ពុំ​មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ជា​ជំនឿ​ផ្ដេសផ្ដាស ។ ប៉ុន្តែ តាម​រយៈ​រឿងព្រេង និង​ពង្សាវតារ យើង​ឃើញ​ថា​ ហោរា​​ពិតជា​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​សម្រេច​កិច្ចការ​ផែនដី​នគរ​ខ្មែរ​ពី​បុរាណកាល ។

អត្ថបទ​ខាងក្រោម​នេះ​ជា​ការ​ដកស្រង់​តាម​ឯកសារ​មហា​បុរស​ខ្មែរ​ និង​របកគំហើញ​ថ្មី​របស់​សាស្ត្រាចារ្យ​បណ្ឌិត រស់ ចន្ត្រាបុត្រ សម្រាប់​មិត្ត​អ្នកអាន​ស្វែង​យល់​ពី​ព្រឹត្តិការណ៍​ព្រះស្ដេច​កន និង​ធ្វើការ​វិនិច្ឆ័យ​តាម​ការ​គួរ ។

១. ឯកសារ​មហា​បុរស​ខ្មែរ

ផែនដី​ព្រះ​ស្រីសុគន្ធបទ ពី​គ.ស​១៥០៤ ដល់​គ.ស​១៥១២

ចៅពញា​ដាំខត្តិយ​រាជា ជា​ព្រះរាជបុត្រ​ច្បង ស្ដេច​ឡើង​សោយរាជ្យ​ស្នង​សម្ដេចព្រះ​វរបិតា​ពី​ឆ្នាំជូត ឆស័ក​ព.ស​២០៤៨ គ.ស​១៥០៤ ម.ស​១៥២៦ ច.ស​៨៦៦ ក្នុង​ព្រះ​ជន្មាយុ​២៦​ព្រះ​វស្សា ព្រះ​អង្គ ទ្រង់​ព្រះ​នាម​ថា ព្រះបាទ​សម្ដេចព្រះ​រាជឱង្កា ព្រះ​ស្រីសុគន្ធបទ​ចក្រពត្ដិ​ពង្សរ​វង្ស​ខត្តិយោ មហា​សេដ្ឋោ​វរោ រិទ្ធី​ពិធ្យាស្រ័យ​មហ័យ រាជាធិរាជ​រាមាធិបតី ជា​អម្ចាស់ជីវិតលើត្បូង​គ្រង​ព្រះ​មហានគរ​កម្ពុជា​សិរី​យសោធរ​បវរ​ឥន្ទបត្ដ​កុរុរដ្ឋ​រាជធានី​បុរីរម្យ​ឧត្ដម​មហា​ស្ថាន ។ ស្ដេច​បាន​តែង​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្ដេចព្រះ​វរបិតា​ស្រេច ស្ដេច​គង់នៅ​ចតុមុខ ស្រុក​ភ្នំពេញ ។

ក្នុង​ឆ្នាំឆ្លូវ សប្ដស័ក ព.ស​២០៤៩ គ.ស​១៥០៥ ម.ស​១៤២៧ ច.ស​៨៦៧ ព្រះ​អង្គ និង​រាជ​សេវកាមាត្យ ហែ​ព្រះ​បរម​អដ្ឋិ​សម្ដេចព្រះ​វរបិតា​ទៅ​សាង​ព្រះ​ចេតិយ​នៅ​ខាង​ព្រះ​ធាតុ ខេត្ដ​អាសន្ទុក ប្រប​ព្រះពុទ្ធ​ចេតិយ​ធ្វើបុណ្យ​ជា​ឱឡារិក​សន្ធឹក​មហិមា​បញ្ចុះ​ព្រះ​បរមអដ្ឋិ​សម្ដេចព្រះ​បិតា​ស្រេច​ស្ដេច​ត្រឡប់​មក​ចតុមុខ​មង្គល​វិញ ។ ព្រះ​អង្គ​សោយរាជ្យ​ជា​សុខ​មក​បាន​៤​ឆ្នាំ ។

ក្នុង​ឆ្នាំរោង សំរឹទ្ធិស័ក ព.ស​១៥០៨ ម.ស​១៤៣០ ច.ស​៨៧០ ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​ចិន្ដា​ថា ទីទួល​បាសាន (ស្រុក​ស្រីសន្ធរ) ដែល​សម្ដេចព្រះ​បរម​រាជា​ពញាយ៉ាត ជា​សម្ដេចព្រះ​អយ្យកោ​សាង​មុន​ម្ដង​នោះ​ស្រួល​ណាស់ ។ បើ​យើង​មាន​សឹក​ទ័ព នឹង​ទប់ទល់​សង្គ្រាម​បាន​ដ្បិត​មាន​បឹង​ខណ្ឌ​ខាងកើត មាន​ទន្លេ​ខណ្ឌ​ខាង​អាគ្នេយ៍​ មាន​ព្រៃធំ​ខណ្ឌ​ខាង​ទិសទក្សិណ ។ ទ្រង់​ព្រះ​ចិន្ដា​ហើយ​ស្ដេច​ទ្រង់​ចេញ​ត្រាស់​ប្រឹក្សា​នឹង​អស់​ព្រះរាជ​វង្សានុវង្ស អគ្គ​សេវកាមាត្យ ។ ព្រះរាជ​វង្សានុវង្ស អង្គ​អគ្គ​សេវកាមាត្យ​ក៏​យល់ព្រម​តាម​ព្រះរាជ​តម្រិះ ។ ព្រះបាទ​បរមនាថ​បរមបពិត្រ​កាលបើ​ទ្រង់​យល់​ថា អង្គ​អគ្គ​សេវកាមាត្យ ព្រមព្រៀង​ដូច្នេះ​ហើយ ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​មុខងារ​ត្រៀម​ព្រះ​ទីនាំង​នាវា និង​ទូក​ជំនិះ​ខ្លះ​ឲ្យ​ទៅ​កាប់​ឆ្ការ​ធ្វើ​ព្រះរាជវាំង​ព្រះ​ដំណាក់​ដោយ​ខ្ជីខ្ជា​ចាំ​មុន​សិន ។ លុះដល់​បាន​ពិជយឫក្ស (ឫក្ស​=​វេលា​មានជោគ​មាន​មង្គល) ហើយ​ព្រះ​អង្គ​ទ្រង់​នាំ​រាជ​សេវកាមាត្យ ទាំង​ខាងក្នុង​ទាំង​ខាង​ក្រៅ​ចុះ​ព្រះ​ទីនាំង​នាវា​ជលឫទ្ធី​ទៅ​គង់នៅ​ទួល​បាសាន ព្រម​ដោយ​មុខ​មន្ដ្រី​គិត​ត​បន្ទាយ​កំផែង​តែង​ព្រះរាជវាំង តែ​ពេល​នោះ​ពុំ​ទាន់​ស្រេច​នៅឡើយ​ទេ ព្រះ​អង្គ​ប្រថាប់​ដោយ​ព្រះរាជវាំង​ខ្ជីខ្ជា​សិន ។ ព្រះបាទ​អ្នក​អម្ចាស់​អង្គ​នេះ ទ្រង់​សព្វព្រះទ័យ​ប្រពាត​បង់សំណាញ់​នេសាទ​ត្រី​រឿយៗ ។

នេះ​នឹង​និយាយ​អំពី​ព្រះ​ពិជ័យ​នាគ ជា​មន្ត្រី​ធំ​ក្នុង​ខេត្ដ​បាសាន អ្នក​ទៅ​យក​នាង​បាន​ជា​ពលព្រះ​ស្រី​រតនត្រ័យ (ពល​គឺ​ពួក​ជន​ពូជ សូទ្រៈ ជា​វណ្ណៈ​ទី​៤ ឬ​ពលព្រះ​រតនត្រ័យ គឺ​ពល​ដែល​មាន​មុខ​ងារ​ជា​អ្នក​ថែរក្សា​វត្ដ​អារាម) ធ្វើ​ជា​ភរិយា ។ កាល​ក្នុង​ផែនដី​ព្រះបាទ​សម្ដេចព្រះ​ធម្មរាជា​នៅឡើយ នាង​មាន​កូន​ស្រី​មួយ​ឈ្មោះ​ ស ។ គ្រានោះ​នាង​បាន​មានគភ៌​គ្រប់​ខែ​ទៀត រៀបនឹង​ប្រសូត​ទារក​ហើយ ។ ថ្ងៃមួយ​នាង​ចុះ​ទៅ​ដោះទុក្ខសត្វ​ក្នុង​បង្គន់ ក៏​របូត​ទារក​នោះ​ទៅ​ក្នុង​ទឹក​បាត់ ។ ពេល​នោះ​មាន​ហេតុ​ដ៏​អស្ចារ្យ​នាំ​ឲ្យ​ឃើញ​ថា ទារក​នោះ​មានបុណ្យ​មែន គឺថា​វេលា​នោះ​ស្រាប់តែ​ត្រី​ពោ​ធំ​មួយ​មក​ទទួល​លេប​ទារក​នោះ​ទៅ​ក្នុង​ពោះ​បាត់​ទៅ បន្ទាប់​ពី​នោះ​មក​ព្រាន​ប្រមង់​ម្នាក់​ទៅ​បង់សំណាញ់ ក៏​ត្រូវ​ជាប់​ត្រី​ពោ​នោះ​បាន​មក ។ ជា​កុសល ទារក​មានបុណ្យ​មិន​ស្លាប់​ក្នុង​ថ្ងៃ​នោះ ក៏​មាន​ហេតុ​បណ្ដាល​ឲ្យ​ស្ដេច​ព្រះ​មហាសង្ឃរាជ (កាល​នៅ​ជា​ព្រះ​សង្ឃ​សត្ថា) យប់​នោះ​ផ្ទុំ​ស្កល់​ទៅ​យល់សប្ដិ​ឃើញ​ថា ៖ ដូច​ជា​មាន​ទេវតា​មក​ទូល​ថា ព្រឹក​នេះ​ឲ្យ​ស្ដេច​យាង​ទៅ​កំពង់ទឹក​ដើម្បី​ឲ្យ​ជួយ​សង្គ្រោះ​ទារក​ម្នាក់​ជា​អ្នកមាន​បុណ្យ មាន​វាសនា​ផង ។ លុះ​តើន​ឡើង សម្ដេច​ក៏​ទ្រង់​នៅ​ត្រ័យចីវរ​ចុះ​គង់​ក្នុង​ទូក​ឲ្យ​សិស្សា​នុសិស្ស​អុំ​ចេញ​ទៅ ។ ទ្រង់​បិណ្ឌបាត​ដូច​សព្វដង តែ​ព្រះនេត្រ​តែង​គន់​រំពៃ​ក្រែង​មាន​ហេតុ​អ្វី​ចម្លែក ដ្បិត​មាន​និម្មិត​ពី​យប់មិញ​នោះ​ដូច​ជា​ច្បាស់​ពេក​ណាស់ ។ លុះ​សិស្ស​អុំ​បាន​បន្ដិច​ទៅ ទូក​ក៏​ទៅ​អែប​ប្រប​ទូក​ព្រាន​ប្រមង់​នោះ ។ សម្ដេចព្រះសង្ឃរាជ​ស្ដេច​ឃើញ​ត្រី​ពោ​ក្នុង​ទូក​ព្រាន​ប្រមង់​នោះ​ធំ​ប្លែក ស្ដេច​ប្រឹង​សង្កេត​ទត​ឲ្យ​ច្បាស់ ។ ព្រាន​ប្រមង់​ឃើញ​សម្ដេចព្រះ​មហាសង្ឃរាជ​ (សង្ឃ​សត្ថា) អើត​ទៅ​ទត​ត្រី​នោះ ក៏​បង្កើត​ឲ្យ​មាន​សទ្ធា​លើក​ត្រី​ពោ​នោះ​ថ្វាយ​ដល់​ព្រះ​អង្គ ពេល​ទ្រង់​ទទួល​ហើយ​ក៏​ឲ្យ​អុំទូក​បិណ្ឌបាត​ទៅ​ទៀត ។ លុះ​បិណ្ឌបាត​អស់​ពេល​ហើយ ស្ដេច​ឲ្យ​សិស្សានុសិស្ស​ត្រឡប់​មក​អារាម​វិញ ។ ខណៈនោះ​សម្ដេចព្រះសង្ឃរាជ​ស្ដេច​មាន​ព្រះ​ថេរ​វាចា​ថា ត្រី​ពោ​នេះ​ធំ​ប្លែក​ពី​ត្រី​ពោ​សព្វដង ប្រហែលជា​មាន​ហេតុ​អ្វី​ក្នុង​ពោះ​ត្រី​នេះ​ជា​ពុំខាន​ឡើយ ។ អស់​ពួក​សិស្សានុសិស្ស​ឮ​ពុទ្ធដីកា​ហើយ​ក៏​នាំ​គ្នា​យក​កាំបិត​ទៅ​វះ​ត្រី​នោះ វះ​ទៅ​ឃើញ​ទារក​មួយ​នៅ​រស់ ។ ទើប​ស្ដេច​ឲ្យ​កូន​នោះ​ទៅ​អា​បាន​មេ​ទា គឺ​ប្រុស​ឈ្មោះ​ បាន និង​ស្រី​ឈ្មោះ​នាង​ ទា នេះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា សម័យ​ពី​ដើម​មនុស្ស​ដែល​ឥត​មាន​បណ្ដា​ស័ក្ដិ ឥត​បាន​បួស​រៀន (បើ​ប្រុស​គេ​ហៅ​អា បើ​ស្រី​គេ​ហៅ​មេ ជា​ខ្ញុំ​របស់​ស្ដេចសង្ឃរាជ) ឲ្យ​យក​ទៅ​ចិញ្ចឹម​រក្សា ។ ព្រះ​ពិជ័យ​នាគ និង​ភរិយា លុះ​បានដឹង​ថា កូន​ខ្លួន​ពុំ​ស្លាប់​ទេ ក៏​ទៅ​ក្រាបថ្វាយបង្គំ​ប្រគេន​ទារក​នោះ​ថា ឲ្យ​នៅ​នឹង​ស្ដេច​ព្រះ​សង្ឃរាជ​ចុះ ។ សម្ដេច​ព្រះសង្ឃរាជ​ឲ្យ​ទារក​នោះ​ឈ្មោះ​អា​កៅ តែ​ឪពុក​ម្ដាយ ហៅ​អា​កន​រៀង​មក ។

នេះ​នឹង​និយាយ​ក្នុង​ផែនដី​ព្រះបាទ​សម្ដេច​ព្រះ​សុគន្ធបទ​វិញ ។ សម័យ​ថ្ងៃមួយ​នោះ ព្រះ​បរមបពិត្រ​ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​នៅ​វត្ដ ស្ដេច​ទ្រង់​ទតព្រះនេត្រ​ទៅ​ឃើញ​ស្ដ្រី​ស ឈរ​នៅ​លើ​ខឿន​ព្រះ​វិហារ​នោះ ជា​កូន​ព្រះ​ពិជ័យ​នាគ មេ​បាន​ជា​ភរិយា​មាន​រូបរាង​ល្អ​ប្រពៃ ។ ស្ដេច​ទត​ម្ដង​ហើយ​ម្ដងទៀត ។ ខណៈនោះ​ព្រះ​ពិជ័យ​នាគ​ស្គាល់​ច្បាស់​ព្រះរាជ​ហឫទ័យ ទើប​ក្រោយមក​ក៏​ចូល​ទៅ​ក្រាបថ្វាយបង្គំ​ព្រះ​បរមបពិត្រ​ថ្វាយ​កូនស្រី​នោះ​ជា​ខ្ញុំបម្រើ​ល្អងធូលី​ព្រះបាទ​តរៀង​ទៅ ។ ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​សោមនស្ស​ណាស់ ស្ដេច​ត្រាស់​សួរ​ថា នាង​នេះ​កូន​ឯង​ឬ ? ព្រះ​ពិជ័យ​នាគ​ក្រាបទូល​ថា ៖ នាង​នេះ​ហើយ​ដែល​ទ្រង់​ទត​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​ទៀត​ថា ៖ ស្រី​នេះ​មកពីណា កូនចៅ​អ្នក​ណា​ដែល​ឈរ​នៅ​ខឿន​ព្រះ​វិហារ​នោះ គឺ​នាង​ស​នេះឯង ។ ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​ជ្រាប​ហើយ​ទ្រង់​ត្រូវ​ព្រះ​ទ័យ​ពន់ប្រមាណ​តាំង​នាម​នាង​ស​ជា​អ្នក​ព្រះ​ម្នាង កេសរ​បុប្ផា ព្រះ​ស្នំ​ឯក ។ ទ្រង់​ព្រះ​ចិន្ដា​ថា នាង​នេះ​រូប​ក៏​ល្អ​សមសួន ចរិត​ឫកពារ ឥរិយា​ក៏​ថ្លៃថ្លា លើស​ស្រី​ទាំងពួង គួរ​គប្បី​នឹង​យក​នាម​នាង​នេះ​តាង​នាម​ព្រះ​នគរ​កុំឲ្យ​បាត់ឈ្មោះ​តទៅ ។ តាំងពី​ថ្ងៃ​នោះ​រៀង​មក​ទ្រង់​ព្រះ​បញ្ញត្ដ​ឲ្យ​លើកលែង​ហៅ​ស្រុក​បាសាន​ឲ្យ​ហៅ​ថា ស្រុក​ស្រីសឈរ ឬ ខេត្ដ​ស្រីសឈរ​វិញ តែ​ពាក្យ​នេះ​យូរៗ​មក ក៏​ប្រែ​ក្លាយ​ជា​ស្រុក​ស្រីសន្ធរ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បិតា​មាតា​ព្រះ​នាង​កេសរ​បុប្ផា​នោះ ក៏​លើក​ឲ្យ​ខ្ពស់​ឡើង ។ បិតា​ឲ្យ​ហៅ​ថា អ្នក​ព្រះ​បិតា​ពិជ័យ​នាគ មាតា​ឲ្យ​ហៅ​ថា អ្នក​ព្រះ​មាតា​មេ​បាន ឯ​ឈ្មោះ​កន​ដែល​ជា​កូន​អ្នក​ព្រះ​ពិជ័យ​នាគ​នោះ លុះ​ចម្រើន​ធំ​ឡើង​មានចំណេះ​ប្រាជ្ញា​ឆ្លៀវឆ្លាត​បម្រើ​គ្រូ គ្រូ​ក៏​ពេញ​ព្រះ​ទ័យ និង​រៀនសូត្រ​អ្វីៗ​ប្រាប់​តែ​ម្ដង​ក៏​ចាំ​ជាប់ ។ សម្ដេច (ព្រះ​មហាសង្ឃរាជ​សត្ថា) ទ្រង់​ប្រិតប្រៀង​ទាំង​អក្សរ​សាស្ដ្រា ទាំង​សិល្ប៍សាស្ដ្រ មន្ដ​វិជ្ជាការ​គាថា កោទណ្ឌ​ក្បួនតម្រា​ផង​ទាំងឡាយ​គ្រប់សព្វ​សារពើ​ឥត​ចន្លោះ​ឡើយ ។ កន​ក៏​ចេះ​ស្ទាត់​លើស​សិស្សានុសិស្ស​ទាំងពួង ។ គ្រូ​បាន​ទំនាយ​ឲ្យ​ថា ៖ កន​នេះ​នឹង​បាន​គ្រង​ស្រុក​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ។ អ្នក​ព្រះ​ពិជ័យ​នាគ អ្នក​ម៉ែបាន កាល​ឃើញ​កូនប្រុស​មាន​រូបរាង​ល្អ មានចំណេះ​វិជ្ជា​ប្រាជ្ញា​ក៏​ពូកែ អាយុ​១៦​ឆ្នាំ​ហើយ ក៏​នាំ​ខ្លួន​កូន​ទៅ​ទូល​ព្រះ​បរមបពិត្រ ។ ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ថា កន​ជា​ប្អូន​ព្រះ​ស្នំ​ឯក ក៏​ទ្រង់​ប្រោសប្រាណ​ឲ្យ​ហៅ​នាយ​កន​នៅ​ក្នុង​តំណែង​មហាតលិក ។ លុះ​យូរ​បន្ដិច​មក ព្រះ​បរមបពិត្រ​ទ្រង់​ប្រោស​តាង​នាយ​កន​ជា​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ ។ អស់​រាស្ដ្រប្រជា​កោតខ្លាច​អ្នក​ម៉ឺន​ស្នេហា​ចម​ចិត្ដ ចូល​ពឹង​បុណ្យ​អំណាច​អ្នក​ព្រះ​ពិជ័យ​នាគ អ្នក​ម៉ែបាន​ អ្នក​ម៉ឺន​ស្នេហា​ចម​ចិត្ដ ជា​ច្រើន ។

មាន​ថ្ងៃមួយ​នោះ ព្រះ​បរមបពិត្រ​ទ្រង់​ចង់​ទតព្រះនេត្រ​សិល្ប៍​ធ្នូ និង​ចំណេះវិជ្ជា​របស់​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​កន ទើប​ទ្រង់​ត្រាស់​ឲ្យ​សម្ដែង​ពី​ចំណេះ​ទាំងឡាយ​នោះ​ថ្វាយ ។ ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​តម្លើង​ធ្នូ​ចាប់​ព្រួញ​ម្ដង​ប្រាំ​បាញ់​ទៅ​ម្ដង ព្រួញ​ចេញ​ទៅ​ត្រូវ​ដើមឈើ​ផ្លែ​ឈើ​ទាំង​ប្រាំ​ទិស ។ ឧកញ៉ា​ម៉ឺន​សូត្រ​គាថា​បាលី និង​ក្បួនតម្រា​អ្វីៗ​ក៏​ឃើញ​ថា ស្ទាត់​ទាំងអស់ ទើប​ទ្រង់​ត្រាស់​សួរ​ថា វិជ្ជាការ​ទាំងនេះ​ចេះ​ពី​គ្រូ​ណា​មក ។ ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​ក្រាបទូល​ថា «ទូលព្រះបង្គំជាខ្ញុំ រៀន​ពី​សម្ដេច​ព្រះសង្ឃរាជ​កាល​នៅ​ជា​ព្រះសង្ឃ​សត្ថា» ។ ខណៈនោះ​ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​ឲ្យ​និមន្ដ​ព្រះ​សង្ឃរាជ «សង្ឃ​សត្ថា» នោះ​មក ទ្រង់​តាំង​ជា​សម្ដេច ព្រះ​សុគន្ធាធិបតី​សិរី​សង្ឃ​នាយក​លើ​ព្រះសង្ឃ​ទាំងអស់ ។ ឯ​អស់​សេនាបតី មន្ដ្រី​ធំ​តូច​យល់​ថា ព្រះ​នគរ​បាន​ក្សេមក្សាន្ដ​ហើយ ក៏​នាំ​គ្នា​កសាង​ព្រះ​វិហារ​សីមា ព្រះ​ស្ដូប ព្រះ​ចេតិយ​តាម​ធនធាន​តែ​រៀង​រាល់ខ្លួន ។ ព្រះបាទ​បរមបពិត្រ​ទ្រង់​យល់​ថា ៖ អស់​នាហ្មឺន​សព្វ​មន្ដ្រី​កសាង​ព្រះ​វិហារ សីមា​ទុកជា​កេរ​នោះ​ក៏​ជា​ការ​គួរសម​ហើយ ឯការ​នេះ​ពុំ​បាន​ចម្រើន​ទេ​នឹង​រលាយ​បាត់បង់​ទៅ​វិញ ។ ដូច្នេះ​គួរ​អញ​សាង​រូប​អញ និង​ប្រាសាទ​មួយ​ទុក​ក្នុង​ព្រះ​នគរ​បាជ័យ​បានការ បើ​អត់​ពី​ខ្លួន​អញ​ទៅ​គង់​រូប​អញ​នៅ​ឲ្យ​អ្នកផង​ធ្វើ​សក្ការបូជា​នោះ​ឃើញ​ថា នឹង​ស្ថិតស្ថេរ​ជា​ជាង​ការ​ទាំងពួង ។ ទ្រង់​ព្រះ​តម្រិះ​តែ​ដូច្នេះ​ហើយ ក៏​ចាត់​ជាង និង​កូនជាង​ឲ្យទៅ​កសាង​ប្រាសាទ​មួយ ព្រះ​រូប​ព្រះ​អង្គ​មួយ ទុក​ក្នុង​កំផែង​នគរ​បាជ័យ​បានការ ។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​មាន​រូប​ព្រះបាទ​សម្ដេចព្រះ​ស្រីសុគន្ធបទ​នៅ​ទីនោះ តែ​យូរៗ​មក​អ្នកស្រុក​ហៅ​ថា អ្នកតា​សុគន្ធបទ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ លុះ​សាង​ព្រះ​រូប​នោះ​រួច​ស្រេច​ហើយ​ ស្ដេច​ឲ្យ​ធ្វើ​បុណ្យ​ឆ្លង​យ៉ាង​ធំសង្គាយនា​៧​ថ្ងៃ ទើប​ទ្រង់​ត្រឡប់​មក​ក្រុង​ស្រីសឈរ​វិញ ។

ភាគបន្ត     របកគំហើញ​ថ្មី​ដោយ​សាស្ត្រាចារ្យ​ រស់ ចន្ត្រាបុត្រ

កុំ​ពត់​ស្រឡៅ​កុំ​ប្រដៅ​ស្រី​មានះ
និយមន័យៈ ភាព​រឹងត្អឹង​របស់​ស្រី​មានះ ។

អត្ថាធិប្បាយ

កុំ​ពត់​ស្រឡៅ

ស្រឡៅ​ជា​ដើម​ឈើ​ធំ​ខ្ពស់​ដូច​គគីរ​ដែរ ប៉ុន្តែ​មិន​មូល​ស្រលន​ទេ ព្រោះ​វា​មាន​ពួរ​កំពីក​កំពក សណ្ដូក​តាម​ដើម ។ គេ​តែង​យក​ពួរ​នេះ​មក​ធ្វើ​ដង​ចប កាំបិត ពូថៅ ។ល។ ព្រោះ​វា​មាន​ភាព​រឹង​ល្អ ។ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​មួយ គឺ​បើ​វា​វៀច ឬ​កោង​បែប​ណា​ហើយ គេ​មិន​អាច​ពត់ ឬ​តម្រង់​វា​បាន​ទេ ។ បើ​គេ​រោល​ភ្លើង​ពត់​វា វា​អាច​ទៅ​តាម​ដៃ​បាន ប៉ុន្តែ​ដល់​ពេល​លែង​ដៃ វា​នឹង​ទៅ​រក​កន្លែង​ដើម​វិញ​ដដែល ។

កុំ​ប្រដៅ​ស្រី​មានះ

ជាទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង ស្ត្រី​ភេទ​តែង​មាន​ចរិត​ទន់ភ្លន់ ចរិយា​ស្លូតបូត អាច​សម្រប​សម្រួល​ទៅ​តាម​បរិយាកាស​បាន​ស្រួល សូម្បី​សម្លៀក​បំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា​ក៏​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​ប្ដី​បាន​ដែរ ។

ប៉ុន្តែ​ចំពោះ​ស្រី​មានះ​វិញ រមែង​មាន​អស្មិ​រឹងត្អឹង​ដូច​ដែក​ថែប ។ បើ​មាន​ប្ដី​ក៏​ពុំ​រណប ឬ​ចុះ​ញ៉ម​ដែរ គឺ​គេ​សុខ​ចិត្ត​លែង​លះ​គ្នា​ដ៏​បាន​ដែរ ដែល​ថា​ឲ្យ​ឱន​លំទោន​ចុះ​ចាញ់​អ្នកឯង​ប្រាកដ​ជា​អត់​សោះ​តែ​ម្ដង ។

ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រី​មានះ ៕

សុភាសិត​ផ្សេងទៀត

ស្វែង​យល់​ពាក្យ «កន្តិញ​កន្តុញ»
«កន្តិញ​កន្តុញ» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ទាប​ពេក តូច​ពេក រញ់ រ៉ុញ ។ បរិវារស័ព្ទ «កន្តិញ» អាច​គន្លាស់​បាន​ជា​ពាក្យ «កន្តិញ​រ៉ុញ» ពោល​គឺ «មនុស្ស​កន្តុញ​រិញៗ តូច​ទាប ។ល។» ។

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណីអាហារ​ និង​វិធាន​ថែរក្សា​សុខភាព
ការ​រីក​លូតលាស់​ខាង​វិទ្យាសាស្ត្រ​បច្ចុប្បន្ន បណ្ដាល​ឲ្យ​មាន​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ប្រភេទ​យ៉ាង​សម្បូរ​បែប កំពុង​ផលិត និង​ដាក់​លក់​ប្រជែង​គ្នា​ក្នុង​ទីផ្សារ​។ ទន្ទឹម​នឹង​មាន​ការ​ប្រជែង​គ្នា​នេះ តម្រូវ​ឲ្យ​ផលិតករ​អាជីវករ​ស្វះស្វែង​ផ្សំ​បន្ថែម​នូវ​សារធាតុ​គីមី​ដោយ​រំលោភ​ក្បួនខ្នាត​នៃ​បទដ្ឋាន​ចំណី​អាហារ ដាក់​បញ្ចូល​ទៅ​ក្នុង​គ្រឿង​ឧបភោគ​បរិភោគ ដើម្បី​ទាក់ទាញ​អតិថិជន​ និង​បង្កើន​ប្រាក់​ចំណូល ដោយ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ផលិតផល​ទាំងនោះ​មាន​សម្បុរ​ស​ស្រស់ មាន​ពណ៌​ឆើតឆាយ អាច​រក្សា​ទុក​បាន​យូរ ធ្វើ​ឲ្យ​ស្វិត​ឬ​ផុយ និង​ធ្វើ​ឲ្យ​ញៀន ។ល។

សារធាតុ​គីមី​មួយ​ចំនួន​​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​បន្ថែម​លើ​ចំណី​អាហារ និង​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​ចំណីអាហារ​ ភេសជ្ជៈ​ដោយ​មាន​កម្រិត​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាស់លាស់ ដែល​មិន​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ចំពោះ​មុខ​ និង​យូរអង្វែង ឬ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ និង​បរិភោគ​ទេ ។ គេ​ប្រើ​សារធាតុ​គីមី​ទាំងនោះ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​អាហារ​ទាំងនោះ​ទុក​បាន​យូរ​ មិន​ងាយ​ខា​ មើល​ទៅ​ឃើញ​ស្រស់ ថ្មី ស ឬ​រក្សា​ពណ៌​ដើម​របស់​វា ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​គេ​ប្រើប្រាស់​សារធាតុ​ទាំងនោះ​មិន​ត្រឹមត្រូវ​តាម​កម្រិត​កំណត់ ឬ​រំលោភ​ការ​ហាមឃាត់ វា​បណ្ដាល​ឲ្យ​កើត​មាន​ឡើង​នូវ​រោគ​សញ្ញា និង​ជំងឺ​ផ្សេងៗ ឬ​ក៏​អាច​ឲ្យ​សន្លប់​ភ្លាមៗ និង​ត្រូវ​ស្លាប់​ក៏​មាន ។ មិន​តែ​ប៉ុណ្ណោះ វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​រយៈពេល​យូរ ដោយ​ធ្វើ​ឲ្យ​សុខភាព និង​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​សមាគម​គ្រូពេទ្យ​ឱសថការី​កម្ពុជា​នៃ​ក្រសួង​សុខាភិបាល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី ស.ឱ.ក. ឆ្នាំ​ទី​៧ លេខ​ពិសេស ខែ​សីហា ឆ្នាំ​២០០២ យើង​សូម​លើក​បង្ហាញ​ជូន​ជ្រាប​នូវ​ប្រភេទ​សារធាតុ​គីមី​បន្ថែម និង​សកម្មភាព​ ប្រតិកម្ម​ ឥទ្ធិពល​របស់​វា ជា​ពិសេស​ គ្រោះថ្នាក់ រោគសញ្ញា ជំងឺ និង​ផលវិបាក​ទាំងឡាយ ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់ ឬ​បរិភោគ​វា ។ សារធាតុ​បន្ថែម​ដែល​មាន​ផលវិបាក​ទាំងនោះ​មាន​ជាអាទិ ៖

១. Borax (Na2B4O7, 6H2O) ឬ ទឹក​អន្សា

ទឹក​អន្សា​ត្រូវ​បាន​ដាក់​លើ​ចំណីអាហារ​ដើម្បី​ឲ្យ​នៅ​ស្រស់​ស្វិត​បាន​យូរ ។ ម្ហូប​អាហារ​ដែល​គេ​និយម​ដាក់​ទឹក​អន្សា​មាន​ដូចជា ត្រីប្រឡាក់ ប្រហិត សាច់​ជ្រូក សាច់ក្រក ប្រហិត​សាច់​គោ គុយទាវ និង​មី​ ជាដើម ។ ឧទាហរណ៍​ចំពោះ​គុយទាវ អ្នក​បរិភោគ​ភាគច្រើន​និយម​គុយទាវ​ដែល​មាន​សរសៃ​ស្វិត ។

ផល​ប៉ះពាល់​ដល់​សុខភាពៈ គ្រោះថ្នាក់​ជា​ចៃដន្យ​ដល់​តម្រង​នោម​ រលាក​បំពង់​រំលាយ​អាហារ​។ កម្រិត​ពី​១៥​ក្រាម​ចំពោះ​មនុស្ស​ចាស់ ឬ​៥​ក្រាម​ចំពោះ​កុមារ នាំ​ឲ្យ​ក្អួត​ឈាម រួច​ស្លាប់ ។

២. ថ្នាំ​សម្លាប់​សត្វ​ល្អិត (Phosphate and Carbonate group)

ថ្នាំ​សម្លាប់​ស្វត​ល្អិត​ត្រូវ​បាន​ប្រើ​ក្នុង​គោលបំណង​កុំ​ឲ្យ​ស្វត​ល្អិត​ រុយ​រោម និង​មាន​ដង្កូវ ។ ម្ហូប​អាហារ​ដែល​គេ​និយម​ដាក់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មាន​ដូចជា បន្លែស្រស់ ផ្លែ​ឈើ ត្រីប្រឡាក់ ត្រីងៀត ប្រហុក ផ្អក ជាដើម ។ លក្ខណៈ​សម្គាល់​នៅ​ពេល​ដែល​គេ​បាន​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​លើ​ត្រីប្រឡាក់ ត្រីងៀត ប្រហុក ផ្អក ។ល។ ពេល​នោះ​ទំនិញ​ទាំងនោះ នឹង​គ្មាន​រុយ​រោម ឬ​ដង្កូវ​ចោះ​ឡើយ ។ ចំពោះ​បន្លែ​ផ្លែ​ឈើ​វិញ ដូចជា​ស្ពៃ​ជាដើម វា​នឹង​គ្មាន​ឃើញ​ស្នាម​ដង្កូវ​ចោះ​នៅ​លើ​ស្លឹក​ស្ពៃ​នោះ​ទេ ។

ផលប៉ះពាល់​ដល់​សុខភាពៈ ការ​បរិភោគ​ជា​ប្រចាំ​នូវ​ចំណីអាហារ​ដែល​មាន​សារធាតុ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នេះ បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ ។ បើ​ក្នុង​កម្រិត​កំហាប់​ខ្ពស់ បណ្ដាល​ឲ្យ​វិលមុខ ហ៊ឹង​ត្រចៀក ក្អួត ថប់ដង្ហើម និង​ស្ទះ​បេះដូង ។

៣. ហ្វរម៉ុល (Formal)

ហ្វរម៉ុល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​រក្សា​អាហារ​ឲ្យ​បាន​យូរ​កុំឲ្យ​ឆាប់​ខូច​ ស្អុយ​ រលួយ ឬ​អន់សាច់ ។ អាហារ​ដែល​គេ​និយម​ដាក់​ហ្វរម៉ុល​មាន​ដូចជា បន្លែស្រស់ ផលិតផល​សមុទ្រ សាច់​ផ្សេងៗ ដែល​ភាគច្រើន​​ដាក់​នៅ​លើ​បន្លែ​ សាច់​ដែល​ត្រូវ​ដឹក​ជញ្ជូន​ នាំ​ចូល​ ស្ដុក​ទុក​រយៈពេល​យូរ ឬ​ផ្លូវ​ឆ្ងាយ ។

ផលប៉ះពាល់​ដល់​សុខភាពៈ កា​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​ហ្វរម៉ុល​នេះ​អាច​បណ្ដាល​ឲ្យ​ឈឺក្រពះ ក្អួត រាគ សន្លប់ ឬ​ដល់​ស្លាប់ ។

៤. អ៊ីដ្រូស៊ុលហ្វីត និង​ថ្នាំ​ធ្វើ​ឲ្យ​ស (Hydrosulfite and bleaching agent)

អ៊ីដ្រូស៊ុលហ្វីត និង​ថ្នាំ​ធ្វើ​ឲ្យ​ស​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ឲ្យ​ចំណី​អាហារ​មាន​ពណ៌​ស​ល្អ ។ ម្ហូប​អាហរ​ដែល​គេ​និយម​ដាក់​សារធាតុ​នេះ​មាន​ជា​អាទិ​ ស្លឹកគ្រៃ​ហាន់ សណ្ដែក​បណ្ដុះ ខ្ញី​ហាន់ ដូងខ្ចី ស្ករត្នោត ទំញំង និង​ធូរេន ។ តាម​លក្ខណៈ​ធម្មជាតិ​របស់​វា​ ចំណី​អាហារ​ទាំងនេះ​មិន​អាច​រក្សា​ពណ៌​ស​ស្រស់ បាន​ច្រើន​ម៉ោង​ឡើយ ឧទាហរណ៍ ស្លឹកគ្រៃ ខ្ញី ដូងខ្ចី​ ទំពាំង បន្លែ​កកូរ ។ល។ នៅ​ពេល​គេ​ហាន់ ឬ ចិត​សម្បក​ទុក​សម្រាប់​តាំង​លក់ វា​នឹង​ប្រែ​ពណ៌​ទៅ​ជា​ជាំ​ខ្មៅ មិន​ស​ស្រស់​ដូច​ចិត​ថ្មីៗ​ភ្លាមៗ​ទេ ដូច្នេះ​អ្នកលក់​បាន​ប្រើ​សារជាតិ​គីមី​នេះ​ដើម្បី​រក្សា​ពណ៌​ឲ្យ​នៅ​ដូច​ធម្មជាតិ ។ ម្យ៉ាង​ទៀត ឈ្មួញ​ក៏​ប្រើ​សារជាតិ​គីមី​នេះ​សម្រាប់​ប្រែក្លាយ​ចំណី​អាហារ​ឲ្យ​មាន​ពណ៌​ធម្មជាតិ ឧទាហរណ៍ ស្ករត្នោត​ដែល​បាន​ដាក់​ថ្នាំ​មាន​ពណ៌​ស​ខុស​ពី​ស្ករត្នោត​ដែល​មិន​បាន​ប្រើ​ថ្នាំ ដែល​មាន​ពណ៌​ក្រម៉ៅ​ជាង ។ល។

ផលប៉ះពាល់​ដល់​សុខភាពៈ សារធាតុ​អ៊ីដ្រូស៊ុលហ្វីត និង​ថ្នាំ​ធ្វើ​ឲ្យ​ស​នេះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ខ្សោយ ពិបាក​ដកដង្ហើម វិលមុខ ហ៊ឹង​ត្រចៀក ឈឺពោះ ក្អួត រាគ ស្ហុក សន្លប់ ឬ​ស្លាប់ ។ ចំពោះ​អ្នក​មាន​ប្រតិកម្ម​ខ្លាំង​ធ្វើ​ឲ្យ​មាន​សភាព​ដូច​មនុស្ស​កើត​ហឺត ។

៥. អាស៊ីត​សាលីស៊ីលីក (Salicylic acid)

អាស៊ីត​សាលីស៊ីលីក​ត្រូវ​បាន​គេ​ប្រើ​ក្នុង​គោលបំណង​ការពារ​ចំណីអាហារ​កុំ​ឲ្យ​ដុះ​ផ្សិត ។ ចំណីអាហារ​ដែល​គេ​និយម​ប្រើ​អាស៊ីត​សាលីស៊ីលីក​មាន​ដូចជា ​បន្លែ​ផ្លែ​ឈើ និង​ជ្រក់​គ្រប់មុខ ដើម្បី​ទុក​លក់​បាន​យូរ​ មិន​ងាយ​ខូច​ និង​ដុះ​ផ្សិត ។

ផលប៉ះពាល់​ដល់​សុខភាពៈ បើ​កំហាប់​អាស៊ីត​សាលិស៊ីលីក​ក្នុង​ឈាម​ឡើង​ខ្លាំង​ពី​២៥-៣០​មីលីក្រាម ក្នុង​១០០​មីលីលីត្រ​ឈាម នឹង​បណ្ដាល​ឲ្យ​ក្អួត ឈឺក្បាល វិលមុខ ក្ដៅខ្លួន និង​អាច​ដល់​ស្លាប់ ។

៦. សារធាតុ​បង្កើន​ពណ៌ (Synthetic colour)

សារធាតុ​បង្កើន​ពណ៌​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើ​ឲ្យ​ចំណី​អាហារ​មាន​ពណ៌​ស្រស់​ឆើត ។ ចំណី​អាហារ​ដែល​គេ​និយម​ប្រើ​សារធាតុ​បង្កើន​ពណ៌​មាន​ដូចជា ទឹកម្ទេស សាច់ក្រក ប្រហិត បង្គា​ក្រៀម សាច់​ខ្វៃ អាំង ចៀន ។ល។ គេ​លាយ ឬ​ជ្រលក់​សារធាតុ​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ពណ៌​ក្រហម លឿង ស្រស់​ទាក់​ភ្នែក ខុស​ពី​ធម្មតា ។ ចំពោះ​ជ្រក់​បន្លែ​ខៀវ គេ​លាយ​ជាតិ​គីមី ដើម្បី​ធ្វើ​ឲ្យ​មាន​ពណ៌​ខៀវស្រស់ ។

ផលប៉ះពាល់​ដល់​សុខភាពៈ ការ​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​នេះ​អាច​បណ្ដាល​ឲ្យ​សុខភាព​ខ្សោយ (Health hazard) ។

សេចក្ដី​ដូច​បាន​រៀបរាប់​ខាងលើ យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​កត់សម្គាល់​ជា​ពិសេស​ក្នុង​ការ​ជ្រើសរើស​ចំណីអាហារ​ដែល​អាច​ជៀស​ផុត​ពី​ការ​បន្ថែម​សារធាតុ​គីមី​ ​និង​គ្មាន​អនាម័យ​ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​រឹង​មាំ និង​ការពារ​អាយុជីវិត​ឲ្យ​ជៀស​ផុត​ការ​គំរាមកំហែង​ដែល​បណ្ដាល​ពី​ការ​ប្រើប្រាស់ ឬ​បរិភោគ​ចំណី​អាហារ​ដែល​មាន​ការ​បន្ថែម​សារធាតុ​គីមី​ទាំងនោះ ។ នៅ​ពេល​យើង​មាន​សុខភាព​រឹងម៉ាំ យើង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លាំង​ អាច​ប្រឆាំង​ទប់ទល់​ជាមួយនឹង​ការ​ឆ្លង​លុកលុយ​រាតត្បាត​នៃ​មេរោគ​បាក់តេរី ឬ​វីរុស និង​អាច​បង្កើន​ភាព​ជា​សះស្បើយ​នៃ​ជំងឺ​ផ្សេងៗ​បាន​លឿន​ទៀត​ផង ។

ដូច្នេះ​ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​រឹង​មាំ និង​ការពារ​អាយុជីវិត​ឲ្យ​ជៀស​ផុត​ការ​គំរាមកំហែង​បណ្ដាល​ពី​ការ​ប្រើប្រាស់ ឬ​បរិភោគ​ចំណីអាហារ យើង​គប្បី​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ចេះ​ជ្រើសរើស​ចំណី​អាហារ​ណា​ដែល ៖

ក. មាន​អនាម័យៈ មាន​ន័យ​ថា​គ្មាន​មេរោគ ឬ​ដុះ​ផ្សិត ដោយ​យើង​ត្រូវ ៖

ចម្អិន​ឲ្យ​ពុះ​ ឆ្អិន​ត្រឹមត្រូវ ដូចជា ទឹក​បរិភោគ​ត្រូវ​តែ​ដាំ​ឲ្យ​ពុះ

លាង​សម្អាត​ដោយ​ទឹក​ស្អាត      ក្នុង​ករណី​បន្លែ​ផ្លែ​ឈើ​ស្រស់

គ្រប​ឲ្យ​បាន​ជិត ការពារ​កុំឲ្យ​ស្វត​ ឬ​រុយ​រោម      កុំឲ្យ​មាន​ធូលី​ដី​ចូល

បរិភោគ​ស្រស់ៗ​ថ្មីៗ មិន​រក្សា​ទុក​ ឬ​ផ្អាប់​យូរ​ពេល      ដើម្បី​ជៀសវាង​ចំណី​អាហារ​ផ្លាស់​ប្ដូរ​ទៅ​ជា​ជូរ ផ្អូម ឬ​ដុះ​ផ្សិត ។

ខ. មាន​កំណត់​កាលបរិច្ឆេទ​ផលិត​ និង​ប្រើប្រាស់​ច្បាស់លាស់ៈ យើង​ត្រូវ​ពិនិត្យ​រក​មើល​ថ្ងៃ​ខែ​ផលិត និង​រយៈពេល​អនុញ្ញាត​ឲ្យ​ប្រើ ។

គ. មាន​ពណ៌ និង​គុណភាព​ពី​ធម្មជាតិៈ ដោយ​មិន​ចាំបាច់​កែ​ច្នៃ​ពណ៌​សម្បុរ ​ឬ​លក្ខណៈ​ធម្មជាតិ​ដោយ​ប្រើ​សារធាតុ​បន្ថែម​ផ្សេងៗ ។

ឃ. គ្មាន​ជាតិ​គីមី ដូច​បាន​រៀបរាប់​ខាងលើ ។

ង. មាន​ជីវជាតិ សារធាតុ​រ៉ែ និង​វីតាមីន​គ្រប់គ្រាន់ៈ ជាតិ​ប្រូតេអ៊ីន​នៃ​សាច់​សត្វ ពុំ​អាច​ផ្ដល់​ការ​លូតលាស់​ដល់​សរីរាង្គ​បាន​គ្រប់គ្រាន់​ទេ ត្រូវ​មាន​ការ​រួម​ផ្សំ​ជាមួយ​បន្លែ និង​ផ្លែ​ឈើ​ផង ទើប​អាច​បង្កើន​ការ​បឺត​ស្រូបនៃ​ជីវជាតិ​តាម​រយៈ​ការ​បរិភោគ​បាន ។ ពពួក​វីតាមីន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​បង្កើន​ការ​ការពារ​សរីរាង្គ ផ្ដល់​នូវ​ថាមពល​ និង​ជំនួយ​ដល់​ស្មារតី ។

វីតាមីន អា,សេ, អឺ, ជាតិ​ដែក, បេតាការ៉ុតតែន មាន​ឥទ្ធិពល​បំបាត់​ភាព​ចាញ់​ជម្ងឺ​ផ្សេងៗ ។ វា​មាននៅ​ក្នុង​ផ្លែ​ឈើ​បន្លែ ដូចជា ក្រូច ប៉េងប៉ោះ ការ៉ុត ដំឡូងជ្វា សណ្ដែកបាយ សណ្ដែកបារាំង ស្លឹក​ផ្ទីរ ស្លឹក​បាស បន្លែ​ពណ៌​បៃតងចាស់ ល្ពៅ និង​ប្រេងសណ្ដែក សាច់សត្វ ថ្លើម ស៊ុត គ្រុំ ងាវ បង្គា ។ល។

វីតាមីន បេ​៦, បេ​១២, សេ និង ប៉េប៉េ មាន​សារប្រយោជន៍​សម្រាប់​ទប់ទល់​ភាព​ខ្សោយ ស្លេកស្លាំង​ដែល​បណ្ដាល​មក​ពី​កង្វះ​គ្រាប់​ឈាម​ក្រហម ដោយ​បាន​ជួយ​បង្កើន​ការ​បឺត​ស្រូប​ជាតិ​ដែក​ពី​ចំណី​អាហារ​ដែល​យើង​ទទួលទាន ។ យើង​ត្រូវ​បរិភោគ​ដោយ​រួម​ផ្សំ​នូវ​ជាតិ​ប្រូតេអ៊ីន​សត្វ និង​បន្លែ​ផង​ដែរ​ ដូចជា សណ្ដែក សាច់​គោ ត្រី​សមុទ្រ គ្រុំ ងាវ ស៊ុត ក្រូចឆ្មារ ក្រូចឃ្វិច ។ល។

វីតាមីន បេ​១, បេ​២, បេ​៦, អ៊ីយ៉ូដ, ជាតិ​ដែក និង​សារជាតិ​រ៉ែ​មួយ​ចំនួន​ទៀត មាន​តួនាទី​សំខាន់​ក្នុង​ការ​បម្រើ​ស្មារតី​ប្រឆាំង​នឹង​ភាព​ឆាប់​ខឹង​ ផ្គត់ផ្គង់​ស្មារតី​កុំ​ឲ្យ​ចុះ​ខ្សោយ និង​ជា​ពិសេស​ជំនួយ​បញ្ញា​ស្មារតី​ឲ្យ​ភ្លឺ​ថ្លា ។ វា​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ត្រី​សម្បូរ​ខ្លាញ់ គ្រុំ ងាវ ថ្លើម នំប៉័ង អំបិល ចេក ។

យើង​ក៏​ត្រូវ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​ផង​ដែរ ព្រោះ​កង្វះ​ជាតិ​ទឹក​អាច​ប៉ះពាល់​ដល់​បញ្ញា​ស្មារតី ជា​ពិសេស​យើង​គួរ​បរិភោគ​នៅ​រៀង​រាល់ពេល​ព្រឹក​ព្រលឹម​ភ្ញាក់​ពី​ដំណេក​ឲ្យ​បាន​២​កែវ និង​ឲ្យ​បាន​ពី​២-៤​លីត្រ​ក្នុង​១​ថ្ងៃ ។ យើង​គួរ​ទទួលទាន​កាហ្វេ​បន្ដិច ព្រោះ​វា​អាច​ជំនួយ​ឲ្យ​ស្មារតី​ភ្លឺ​ថ្លា ។ រីឯ​ការ​ទទួលទាន​តែ យើង​គួរ​ទទួលទាន​យ៉ាងតិច​២​ពែង​ក្នុង​១​ថ្ងៃ ​អាច​ជួយ​កាត់​បន្ថយ​រោគ​គាំងបេះដូង ។ ចំពោះ​ភេសជ្ជៈ​ដែល​ដាស់​ឲ្យ​មាន​កម្លាំង​ផ្សេងៗ ដូចជា សុរា ជាដើម គួរ​ជៀសវាង​ទទួលទាន​ច្រើន​ពេក​ ព្រោះ​ពី​ដំបូង​វា​អាច​បង្កើន​កម្លាំង ប៉ុន្ដែ​ក្រោយមក​វា​បែរជា​ធ្វើ​ឲ្យ​ខ្សោយ​កម្លាំង​ទៅ​វិញ ។

ទន្ទឹម​នឹង​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ថែទាំ​សុខភាព​ឲ្យ​មាំមួន​ និង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លាំងក្លា​អាច​ប្រឆាំង​ការ​លុកលុយ​នៃ​មេរោគ​ផ្សេងៗ យើង​ក៏​គួរ​គប្បី​យក​ចិត្ដ​ទុកដាក់​លើ​កត្ដា​មួយ​ចំនួន​ទៀត​ផង​ដែរ ដូចជា ៖

ត្រូវ​មាន​អនាម័យ​លើ​ខ្លួនប្រាណ សម្លៀក​បំពាក់      និង​ទីកន្លែង​រស់នៅ​ជា​ប្រចាំ

ត្រូវ​គោរព​ពេលវេលា​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់      បរិភោគ​ឲ្យ​ទៀង​ពេល​វេលា

ហាត​ប្រាណ ឬ​កីឡា

អនុវត្ត​វិធានការណ៍​ការពារ​ជំងឺឆ្លង​ផ្សេងៗ ៕

ការ​ទស្សន៍​ទាយ​ហោរាសាស្ដ្រ​សៀម​ក្នុង​ឆ្នាំ​២០១០
ហោរា​លោក​សូរ៉ាចចា មួលយូ និង​សៀវភៅ​ទស្សន៍​ទាយ​ផ្ដេសផ្ដាស

ការ​ទស្សន៍​ទាយ​ហោរាសាស្ដ្រ​សៀម​ក្នុង​ឆ្នាំ​២០១០​ព្រមាន​ពី​សង្គ្រាម​ខណៈ​កម្ពុជា​ចង់​បាន​តែ​សុខ​សន្ដិភាព

ហោរា​ម្នាក់​នៅ​ក្នុង​ប្រទេស​សៀម​បាន​ធ្វើការ​ទស្សន៍​ទាយ​ថា កម្ពុជា​នឹង​បញ្ជូន​ទ័ព​ចូល​ធ្វើការ​វាយប្រហារ​ធ្វើ​ឱ្យ​មាន​ការ​បង្ហូរឈាម​យ៉ាង​ធ្ងន់ធ្ងរ ។ ការ​ទស្សន៍​ទាយ​នេះ​បាន​ទទួល​នូវ​ការ​ចំអក​ភ្លាមៗ​ពី​អ្នកវិភាគ​នៅ​កម្ពុជា​ថា «ភូត​នៅ​ហោរ​ចោរ​នៅ​ជាង» មិន​ចាំបាច់​ចាត់​ទុក​ជា​ការ​ពិត​ឡើយ ហើយ​ក៏​ខុស​ទៅ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​ដែរ គឺ​កម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា មិន​ត្រូវការ​ទឹកដី​សៀម​សូម្បី​មួយ​មីល្លីម៉ែត្រ​ឡើយ ។

ការ​ទស្សន៍​ទាយ​នេះ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​សៀម​ឈ្មោះ​«ម៉ាទីឈុន» ផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ បានឱ្យ​ដឹង​បន្ថែម​ថា បច្ចុប្បន្ន​បញ្ហា​សម្ព័ន្ធភាព​រវាង​ប្រទេស​សៀម និង​កម្ពុជា​ហាក់​ដូចជា​មាន​ភាព​តានតឹង​នៅ​គ្រប់ពេល ។ ការ​ទស្សន៍​ទាយ​នេះ​បាន​និយាយ​ថា បើសិនជា​មាន​បញ្ហា​ស្មុគស្មាញ​ដូច​ពេល​បច្ចុប្បន្ន ការ​ប្រឈម​មុខ​រវាង​សៀម និង​កម្ពុជា​អាច​ស្រប​ទៅ​តាម​ការ​ទស្សន៍​ទាយ ។ គ្រូទាយ​នេះ​គឺ​លោក​ សូរ៉ាចចា មួលយូ ជា​ហោរា​ល្បីឈ្មោះ​នៅ​សៀម បាន​ទស្សន៍​ទាយ​នៅ​ក្នុង​សៀវភៅ​ហោរាសាស្ដ្រ​ប្រចាំ​ឆ្នាំ​២០១០​ដែល​កំពុង​ចេញ​លក់​នៅ​ក្រុង​បាងកក ។

នៅ​ក្នុង​សៀវភៅ​ហោរាសាស្ដ្រ​ដែល​ចេញ​លក់​ក្នុង​ពេល​នេះ​បាន​ទស្សន៍​ទាយ​ថា «នៅ​ក្នុង​ខែ​កុម្ភៈ សៀម​នឹង​ជួប​ស្ថានភាព​តានតឹង​ដោយ​អំពើ​គ្រោះ​បាប​ក្នុង​មុំ​៣​ជ្រុង ហើយ​មាន​ព្រះអាទិត្យ​ជា​អ្នក​ជួយ​បំពេញ​បន្ថែម​ឱ្យ​គ្រប់​ជ្រុង ។ ដូច្នេះ​រឿងរ៉ាវ​មិនល្អ​នឹង​កើតឡើង គឺ​មាន​ឧប្បត្ដិហេតុ​ធ្ងន់ធ្ងរ ។ ស្ថានភាព​ផ្ទៃក្នុង​ដែល​គួរ​ឱ្យ​បារម្ភ គឺ​អាច​ធ្វើ​ឱ្យ​មាន​ភាព​ជ្រួលច្របល់ ឬ​មាន​អ្នក​ញុះញង់​ឱ្យ​ច្របូកច្របល់​បាន​ អាច​មាន​ការ​ប្រឈម​មុខ​គ្នា​ខ្លះ​ជាមួយ​ប្រទេស​ជិតខាង​ មាន​រឿង​ប៉ះពាល់​ជាង​មួយ​សបា្ដហ៍​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភាព​មួហ្មង ។ នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​ ដួង​រាសី​នៃ​ប្រទេស​សៀម​បាន​គោចរ​ចូល​ដល់​មុំ​ឆាក​ជាមួយ​ដួង​រាសី​នៃ​អំពើ​បាប​ដែល​បង្កើត​មុំ​ជា​ចតុកោណ និង​មើលឃើញ​ថា ស្រុក​ទេស​នៅ​តែ​មាន​ភាព​ពិបាក​ទាំង​នៅ​ផ្នែក​ខាងក្នុង និង​ក្រៅប្រទេស ។ ហេតុការណ៍​នៅ​ផ្នែក​ខាងក្រៅ​បាន​ចោមរោម​សម្រុក​ចូល​មក​ជាក់ស្ដែង​បញ្ហា​ជាមួយ​ភូមា និង​កម្ពុជា​នឹង​នាំ​យក​ភាព​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង ហើយ​ហេតុការណ៍​គួរ​ឱ្យ​មាន​ការ​បារម្ភ​អាច​ឈាន​ទៅ​ដល់​ខែ​ឧសភា ។ ចំណែក​នៅ​តាម​បណ្ដោយ​ព្រំដែន នឹង​មាន​ការ​ទាស់​គ្នា​ជាមួយ​ប្រទេស​ជិតខាង​ដូចជា​កម្ពុជា និង​ភូមា គឺ​ធ្ងន់ធ្ងរ» ។

គួរ​រំលឹក​ថា ហេតុការណ៍​ផ្សេងៗ​អាច​ឈាន​ដល់​ចំណុច​បែកបាក់​ដូច​ជា​ការ​ទស្សន៍​ទាយ​ក្នុង​ខែ​សីហា​ដែល​ថា «កម្ពុជា​នឹង​ធ្វើ​ការ​រុល​ដល់​ប្រទេស​សៀម​ដោយ​ការ​បញ្ជូន​កម្លាំង​ទ័ព​ចូល​វាយប្រហារ​ទាហាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាងច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​ដល់​ពេលវេលា​ដែល​សៀម​នឹង​ឈាន​ចូល​ទៅ​ក្នុង​សង្គ្រាម​មិន​ធ្លាប់​មាន​សោះ​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​អំឡុងពេល​ជា​យូរ​មក​ហើយ ។ ចាត់​ទុក​ថា​ជា​អំពើ​នៃ​ការ​ប្រយុទ្ធ​ដ៏​ពិតប្រាកដ​មួយ​ឥទ្ធិពល​នៃ​ដួង​ជតារាសី​គឺ​ព្រះ​រាហូ​ធ្វើ​ឱ្យ​មាន​មុំ​នៃ​ការ​វៀចវេរ​របស់​ប្រទេស​បើសិនជា​សៀម​នៅ​ព្រងើយ​កន្ដើយ​ចំពោះ​បញ្ហា​ដែល​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ» ។

ការ​ទស្សន៍​ទាយ​ខាងលើ​នេះ​ សម្រាប់​ក្រុម​អ្នកវិភាគ​ខ្មែរ​បាន​មើល​ឃើញ​ផ្ទុយ​ពី​នេះ​ដូចជា​ការ​ទាយ​ថា កម្ពុជា​នឹង​លើកទ័ព​ចូល​លុក​លុយ និង​វាយប្រហារ​ដល់​ប្រទេស​សៀម គឺជា​បញ្ហា​គួរ​ឱ្យ​អស់សំណើច​បំផុត​ព្រោះ​ថា អ្នកវិភាគ​ខ្មែរ​បាន​ចង្អុល​បង្ហាញ​ពី​ហេតុការណ៍​ជាក់ស្ដែង​បំផុត​នោះ គឺ​មួយ​ឆ្នាំ​មក​ហើយ​ដែល​ទាហាន​សៀម​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា តើ​ពេល​ទាហាន​សៀម​ចូល​ឈ្លានពាន​នោះ​គ្រូទាយ​នេះ​មាន​និយាយ​ទេ ? ពេល​នេះ​ និង​ពេល​អនាគត​ខ្មែរ​គ្មាន​មហិច្ឆតា​ឆក់​ប្លន់​ទឹកដី​នរណា​ទេ ដូច្នេះ​សៀម​មិនបាច់​ភ័យ​ឡើយ ហើយ​ការ​ទាយ​របស់​ហោរា​រូប​នោះ​ក៏​អាច​ផ្ទុយ​ទៅ​វិញ​ទេ​ថា បើ​ទាហាន​សៀម​ហ៊ាន​តែ​ចូល​រំលោភ​ឈ្លានពាន​ដូចកាល​ពី​ជាង​១​ឆ្នាំ​មុន ពិត​ណាស់​ពួក​គេ​នឹង​ត្រូវ​វីរយុទ្ធជន​ការពារ​ទឹកដី​មិន​ខ្លាច​នឹង​លះបង់​ជីវិត​ការពារ​បូរណភាព​ទឹកដី​នោះ​ឡើយ ។

បញ្ហា​ទាំងអស់​គឺ​បង្ក​មក​ពី​ខាង​សៀម​ទាំងអស់ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ចង់​ទាមទារ​ធ្វើ​ជា​ម្ចាស់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ជា​របស់​ខ្លួន ដើម្បី​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ សរុប​មក​ការ​ទស្សន៍​ទាយ​ផ្ដេសផ្ដាស​របស់​ហោរា​សៀម​រូប​នេះ​មិន​ដឹង​ថា ផ្អែក​ទៅ​លើ​អ្វី​នោះ​ឡើយ បើ​គេ​មើល​មេឃ​មើល​ផ្កាយ​ក៏​លែង​ទាយ​ត្រូវ​អស់​ហើយ ព្រោះ​បរិយាកាស​លើ​ផែនដី​ប្រែប្រួល ។ អ្នកវិភាគ​ខ្មែរ​បាន​និយាយ​ថា បើ​គ្រប់​គ្នា​ស្រឡាញ់​សន្ដិភាព​មិន​ឈ្លានពាន​គ្នា​នោះ​ វា​គ្មាន​រឿងរ៉ាវ​ក្ដៅក្រហាយ​ណាមួយ​នោះ​ឡើយ ៕

(ដកស្រង់​ពី​សារព័ត៌មាន​កោះសន្ដិភាព ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩)

ព្រះពុទ្ធ​សាសនា និង​យុត្តិធម៌
យុត្តិធម៌​ជា​ពាក្យ​ស័ក្តិសិទ្ធិ​ព្រោះ​អាច​ឲ្យ​គេ​ឈ្នះ​ ចាញ់ រស់ ឬ​ស្លាប់​

យើង​គប្បី​ចាប់​ផ្ដើម​ដោយ​ការ​សិក្សា​ពាក្យ​ថា រាជា ។ បើ​តាម​សៀវភៅ​ឈ្មោះ​ព្រះបាទធម្មិក​បាន​អះអាង​ថា រាជា នេះ​ជា​សម្រែក​របស់​មហាជន​ស្រែក​សម្ដែង​នូវ​ក្ដីរីករាយ អំណរ​សាទរ​ចំពោះ​បុគ្គល​ណាម្នាក់​ដែល​បាន​បំពេញ​ការងារ​ជា​ប្រយោជន៍ ឬ​ការពារ​ពួកគេ​រហូត​ដល់​ពួក​គេ​ពេញ​ចិត្ត​ ពេញ​ប្រមាត់ មិន​អាច​ទប់​ចិត្ត​បាន ហើយ​បញ្ចេញ​សំឡេង​ថា «រាជា ! រាជា !» ដែល​មាន​ន័យ​ថា «ពេញ​ចិត្ត​ហើយ ! ពេញ​ចិត្ត​ហើយ !» ឬ​ថា «ពេញចិត្ត​ណាស់ ! ពេញចិត្ត​ណាស់ !» ។

ដោយ​ឃើញ​ថា បុគ្គល​នោះ​មាន​សមត្ថភាព និង​គុណធម៌​លើស​គេ​ទាំងពួង​ធ្វើ​ឲ្យ​ពួក​គេ​ពេញ​ចិត្ត ទុក​ចិត្ត​ ស្រឡាញ់​ចូលចិត្ត​ប្រគល់​នូវ​នាទី​ឲ្យ​បុគ្គល​នោះ​ជា​អ្នក​មើល​ការ​ខុសត្រូវ​ពួក​គេ​ជា​អ្នក​សម្រេច​លើ​ជោគវាសនា​របស់​ពួក​គេ​នាំ​ពួក​គេ​ទៅ​ណា ពួក​គេ​នឹង​ទៅ​តាម​ពេល​មាន​វិវាទ​កើត​ឡើង​ម្ដងៗ​ជា​អ្នក​សម្រេច​ថា ពួក​គេ​មួយ​ណា​ជា​អ្នក​ខុស និង​ជា​អ្នក​ត្រូវ និង​សម្រេច​ចិត្ត​ថា បុគ្គល​ណា​គួរ​ដល់​នូវ​ការ​ផ្ចាញ់ផ្ចាល ។ បុគ្គល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា រាជា ដែល​មាន​ន័យ​ថា បុគ្គល​ជាទី​ពេញ​ចិត្ត ជា​ទី​ទុក​ចិត្ត ។ ប្រការ​នេះ​ក៏​មាន​ចែង​នៅ​ក្នុង​សៀវភៅ​កប្បកដ្ឋា​ដែល​និយាយ​ពី​ការ​វិវត្តន៍​ដំបូងៗ​របស់​មនុស្ស និង​ពិភពលោក​ផង​ដែរ ។

រាប់​ពាន់​ឆ្នាំ​ក្រោយ​មក បុគ្គល​ជា រាជា នោះ​មិន​សូវ​បំពេញ​ការងារ​ឲ្យ​ជា​ទីពេញ​ចិត្ត​របស់​ពួក​គេ ដូចជា លម្អៀង ឃោរឃៅ​ព្រៃផ្សៃ និង​ភាព​ល្មោភ​ជាដើម ។ ចាប់​ពី​ពេល​នោះ​មក តំណែង​ជា​រាជា ជា​តំណែង​ដែល​ភាគ​ច្រើន​បាន​មក​ដោយ​ការ​ដណ្ដើម​គ្នា ។ បុគ្គល​ខ្លះ​មាន​សមត្ថភាព​ដណ្ដើម​យក​តំណែង​នេះ ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ស្រឡាញ់​ចូលចិត្ត​បាន​ច្រើន ចំណែក​អ្នក​ខ្លះ​មិន​មាន​គុណធម៌ មិន​មាន​យុត្តិធម៌​ក៏​ប្រើ​សិទ្ធិ​ ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា រាជា នោះ ដើម្បី​ប្រព្រឹត្ត​ធ្វើ​អំពើ​សាហាវ​ព្រៃផ្សៃ ជិះជាន់ កាប់​សម្លាប់ រឹប​អូស​យក​របស់​ណា​ដែល​ខ្លួន​ចង់​បាន​តាម​ទំនើង​ចិត្ត ហើយ​ចង់​សម្រេច​ដាក់​ទោសទណ្ឌកម្ម​បុគ្គល​ណា​ឲ្យ​បុគ្គល​ណាស​ស្លាប់ ឬ​រស់​តាម​តែ​អណ្ដាត​របស់​ខ្លួន ដោយ​ពុំ​គិត​ពី​គុណធម៌ ឬ​យុត្តិធម៌​ជាដើម ។ ពាក្យ​ថា រាជា ក៏​ក្លាយ​ទៅ​ជា​ពាក្យ​គេ​សម្គាល់​លើ​បុគ្គល​ដែល​មាន​សិទ្ធិ​អំណាច​ជាង​គេ​ជាង​ឯង​គឺ​ស្ដេច ប៉ុន្តែ​គេ​សូវ​បាន​គិត​ដល់​អត្ថន័យ​នៃ​ពាក្យ​នេះ​ឡើង ។

នៅ​ក្នុង​មហាបទុមជាត៌ក ព្រះពុទ្ធ​បាន​សម្ដែង​អំពី​គោលធម៌​សម្រាប់​បុគ្គល​ជា​ស្ដេច​ប្រតិបត្តិ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ទសពិធរាជធម៌ គឺ​ធម៌ ឬ​គោលការណ៍​១០​យ៉ាង​សម្រាប់​ស្ដេច ឬ​បុគ្គល​ដែល​ជា​អ្នកដឹកនាំ ។

បច្ចុប្បន្ន​នេះ រាជា ឬ​ស្ដេច បាន​សាប​រលាប​អស់​ពី​ប្រទេស​មួយ​ចំនួន​បើ​ទោះ​ជា​នៅ​ក៏​រាជា​នោះ​មិន​សូវ​មាន​កាតព្វកិច្ច​ច្រើន​ដូច​ពី​អតីតកាល​ដែរ ។ ជា​តួយ៉ាង​នៅ​ប្រទេស​កម្ពុជា ព្រះរាជា​ទ្រង់​គង់​ជា​ម្លប់ តំណាង​ឯករាជ្យ​ជាតិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ។ សិទ្ធិ​អំណាច និង​កាតព្វកិច្ច​ភាគ​ច្រើន​របស់​ព្រះរាជា​ពី​អតីតកាល​បាន​ត្រូវ​គេ​ប្រគល់​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ផ្សេង​ទៀត​ដែល​នៅ​ប្រទេស​ខ្លះ​គេ​ហៅ​ថា នាយករដ្ឋមន្ត្រី ប្រធានាធិបតី អធិការបតី ឬ​អគ្គលេខធិការ ជាដើម ដែល​ជា​សរុប​ទៅ​បុគ្គល​ទាំង​នោះ​គេ​ហៅ​ថា អ្នកដឹកនាំ ។

ដោយ​មិន​ចង់​ដើរ​ជាន់​ដាន​ចាស់ ទើប​កាតព្វកិច្ច​មួយ​ចំនួន​ជា​តួយ៉ាង​សិទ្ធិ អំណាច និង​កាតព្វកិច្ច​នៃ​ការ​សម្រេច​ថា​អ្នកណា​ខុស អ្នកណា​ត្រូវ និង​កំណត់​ថា អ្នកណា​មាន​ទោស ឬ​មិន​មាន​ទោស ពោល​គឺ​ការ​វែក​ញែក​រក​យុត្តិធម៌​នោះ​ត្រូវ​បាន​ដក​ហូត​ចេញ​ពី​នាយករដ្ឋមន្ត្រី ប្រធានាធិបតី អធិការបតី ឬ​អគ្គលេខធិការ​ជាដើម​នោះ​ទៀត ហើយ​ប្រគល់​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ទៀត​ដែល​គេ​ហៅ​ថា ចៅក្រម ឬ​តុលាការ ដែល​មាន​ន័យ​ថា ជា​អ្នក​អារកាត់​ដោយ​មាន​ការ​ថ្លឹងថ្លែង​ឲ្យ​ស្មើភាព ឬ​យុត្តិធម៌​ដោយ​យក​ច្បាប់​ជា​កត្តា​វាស់វែង ។

ទោះ​ជា​សម័យ​បច្ចុប្បន្ន បុគ្គល​ជា​ចៅក្រម ឬ​តុលាការ​នោះ​មាន​លក្ខន្តិកៈ​ការងារ​តឹងរ៉ឹង​យ៉ាងណា​ក្ដី ក៏​ជា​រឿយៗ គេ​ឮ​ការ​ឧទ្ទាន​ឡើង​ថា «អយុត្តិធម៌​ណាស់ ! តុលាការ​លម្អៀង… !» ។

នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ទីឃនិកាយ​បាដិកវគ្គ​មាន​កត់ត្រា​អំពី​គោលធម៌​សម្រាប់​បុគ្គល​ដែល​មាន​នាទី​ជា​អ្នក​សម្រេច​សេចក្ដី ឬ​វិនិច្ឆ័យ​ក្ដី ជៀសវាង​ឲ្យ​ខាង​តែ​បាន ។ ដូច្នេះ ពេល​នេះ​បញ្ហា​នៅ​ត្រង់​ថា តើ​គេ​ព្រម​អនុវត្ត​ដែរ ឬ​អត់ ។ ព្រះពុទ្ធ​មិន​មែន​ជា​អ្នក​អង្កេត​ការណ៍​នៅ​ក្នុង​តុលាការ​ទេ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​បាន​ជ្រាប​បញ្ហា​នេះ​យ៉ាង​ច្បាស់​ ហើយ​បាន​រក​ឃើញ​ដំណោះស្រាយ​ពី​ឫសគល់​នៃ​បញ្ហា​នេះ​ទៀត​ផង ។ ព្រះពុទ្ធ​បាន​ហៅ​បញ្ហា​នេះ​ថា អគតិ ពោល​គឺ​ការ​លម្អៀង ហើយ​វា​មាន​ឫស​គល់​ ឬ​ប្រភព​៤​យ៉ាង​គឺ ៖

១. ឆន្ទាគតិ (លម្អៀង ឬ​អគតិ​ព្រោះ​ស្រឡាញ់)

បុគ្គល​ជា​សាច់ញាតិ ជា​គ្រួសារ ជា​ជន​ជា​ទីស្រឡាញ់​របស់​ខ្លួន ជា​បក្ខពួក​របស់​ខ្លួន ឬ​ត្រូវ​គេ​សូកប៉ាន់​ដោយ​ការ​ផ្ដល់​ឲ្យ​នូវ​ប្រយោជន៍​អ្វី​មួយ​ជាដើម នៅ​ពេល​ដែល​បុគ្គល​ទាំង​នោះ​ប្រព្រឹត្ត​ខុស ពេល​ត្រូវ​គេ​ប្ដឹង​ក៏​តាំង​មើល​រំលង​ទោសានុទោស​នោះៗ ហើយ​រលុបរលាយ​រំសាយ​កំហុស​ទាំង​នោះ រួច​ហើយ​ក៏​សម្រេច​ឲ្យ​បុគ្គល​ទាំង​នោះ​រួច​ខ្លួន ។ មួយ​វិញ​សោត បុគ្គល​ទាំង​នោះ​ប្រព្រឹត្ត​ខុស​មាន​ទំហំ​ធំ​ធេង ដូចជា​វាយ​ដំ​ធ្វើ​បាប​អ្នក​ទន់ខ្សោយ រឹប​អូស​ទ្រព្យសម្បត្តិ​គេ បំពារបំពាន​លើ​អ្នក​ដទៃ ចាប់​រំលោភ ឬ​កាប់​សម្លាប់​គេ​ជាដើម នៅ​ពេល​មាន​ភស្តុតាង និង​សាក្សី​ជាក់​ស្ដែង​ពេក ក៏​បែរ​ជា​ឲ្យ​ត្រឹម​តែ​សារភាព​កំហុស សុំ​ទោស​ជាដើម​ក៏​ចាប់​ទៅ ។ តើ​ភាគី​ជនរងគ្រោះ​អាច​ទទួល​យក​បាន​ទេ ? សម្រែក​អយុត្តិធម៌​ប្រាកដ​ជា​លាន់​ឮ​ឡើង ។

២. ទោសាគតិ (លម្អៀង ឬ​អគតិ​ព្រោះ​ស្អប់ ឬ​ខឹង)

ដោយ​ហេតុ​បុគ្គល​នោះ ក្រុម​នោះ​ជា​មនុស្ស ឬ​ជា​ក្រុម​គូ​បដិបក្ខ ឬ​មាន​និន្នាការ​ផ្សេង​ពី​ក្រុម​ខ្លួន ជា​មនុស្ស ឬ​ក្រុម​ដែល​ខ្លួន​មិន​ពេញចិត្ត ឬ​ធ្លាប់​មាន​គំនុំ​ជាមួយ​ខ្លួន​ជាដើម ។ ពេល​នោះ​បុគ្គល​នោះ ក្រុម​នោះ​មាន​បញ្ហា​ក្ដីក្ដាំ​ក៏​កាត់​ក្ដី​ឲ្យ​ចាញ់ ឬ​បើ​មាន​កំហុស​តិចតួច ក៏​ធ្វើ​ឲ្យ​មាន​ទោស​ធ្ងន់​ជាដើម ។

៣. មោហោគតិ (លម្អៀង ឬ​អគតិ​ព្រោះ​វង្វេង ឬ​ល្ងង់ខ្លៅ)

ដោយ​ហេតុ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ទទួល​បាន​ភស្តុតាង និង​សាក្សី​ដែល​គេ​ក្លែងបំភ័ន្ត​ព័ត៌មាន​មិន​ពិត ទើប​កាត់​ក្ដី​ខុស ។ ភាព​មិន​ឆ្លៀវឆ្លាត​ក្នុង​កិច្ច​អង្កេត និង​ថ្លឹងថ្លែង​ហេតុការណ៍ ក៏​មិន​អាច​វិនិច្ឆ័យ​ក្ដី​ឲ្យ​បាន​សុក្រឹត ។

៤. ភយាគតិ (លម្អៀង ឬ​អគតិ​ព្រោះ​ភ័យខ្លាច)

បុគ្គល ឬ​សាចញាតិ​បក្ខពួក​របស់​បុគ្គល​ដែល​មាន​ឋានៈ បុណ្យស័ក្តិ ឬ​ទ្រព្យសម្បត្តិ​ជាដើម ដឹង​ថា​បុគ្គល​ទាំង​នោះ​ប្រព្រឹត្ត​ល្មើស​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ហ៊ាន​ផ្ដន្ទាទោស​ទៅ​តាម​និយាម​ច្បាប់​ដែល​បាន​កំណត់​រួច​ហើយ ដោយហេតុ​តែ​ខ្លាច​ឋានៈ​បុណ្យស័ក្តិ​បុគ្គល​នោះ​ជាដើម ។

បុគ្គល​ជា​អ្នក​កាន់​ច្បាប់ ឬ​ចៅក្រម តុលាការ​ត្រូវ​តែ​ជៀងវាង​ឲ្យ​ខាង​តែ​បាន​នូវ​អគតិ​ទាំង​៤​នេះ ទើប​អាច​ធានា​បាន​ថា យុត្តិធម៌​នឹង​ប្រព្រឹត្ត​ទៅ​ចំពោះ​មនុស្ស​ទូទៅ ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា គេ​អាច​លះបង់​ទ្រព្យសម្បត្តិ​ដើម្បី​រក្សា​អវយវៈ លះ​បង់​អវយវៈ​ដើម្បី​រក្សា​ជីវិត ប៉ុន្តែ​ក្នុង​ករណី​ខាន​មិន​បាន សុខចិត្ត​លះបង់​ជីវិត (ឬ​មុខ​តំណែង) ដើម្បី​រក្សា​ធម៌ ។ ធម៌​គឺ​អ្វី​ដែល​ពិត​មិន​លម្អៀង ឬ​យុត្តិធម៌​នេះ​ឯង ។

ចំណែក​អ្នកដឹកនាំ​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែនទែន កុំ​ឲ្យ​ធ្លោយធ្លាន់​ខ្លួន​ចូល​ទៅ​ក្នុង​អគតិ​ណាមួយ​ជា​ដាច់​ខាត ។ ជា​អ្នកដឹកនាំ​គេ ជា​រឿយៗ​រមែង​មាន​មនុស្ស​ប្លម អែបអប រណែបរណប ចាក់​ចេក ចាក់​ស្ករ ញុះញង់ ក្លែងបន្លំ​ការ​ពិត (ជាពិសេស​មនុស្ស​នៅ​ក្បែរ​ខ្លួន) ដែល​ប្រការ​ទាំង​នេះ​ឯង​ធ្វើ​ឲ្យ​អ្នកដឹកនាំ​ក្លាយ​ជា​ជនអគតិ ខ្វះ​យុត្តិធម៌ ខ្វះ​គុណធម៌ ដោយ​មិន​ដឹង​ខ្លួន ឬ​ដោយ​ចេតនា​ក៏​សឹង​មាន ៕

ខឿន សាឃាង

សារព័ត៌មាន​រស្មីកម្ពុជា ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០០៩

កំប្រុក​ស៊ី​ផ្លែ​ល្វា រមួល​កទា ផ្សា​ក្ដិត​ឈ្លូស
និយមន័យៈ និទណ្ឌភាព​របស់​អ្នក​ខ្លាំង និង​ភាព​រងគ្រោះ​របស់​អ្នក​ខ្សោយ ។

អត្ថាធិប្បាយ

សុភាសិត​នេះ​ពុំ​មាន​ន័យ​យោល​ទៅ​ផ្នែក​អត្ថានុរូប​ទេ គឺ​មាន​ន័យ​ជា​អត្ថប្បដិរូប​សុទ្ធសាធ ។

កំប្រុក​ស៊ី​ផ្លែល្វា

ពាក្យ​នេះ​លោក​សំដៅ​ទៅ​លើ​មន្ត្រី​ពុករលួយ​ដែល​ស៊ី​សំណូក ។ សំណូក​លោក​ប្រៀប​ទៅ​នឹង​ផ្លែល្វា​ដែល​ជា​ផ្លែ​មិន​ស្អាត​ល្អ​ដូច​ផ្លែឈើ​ឯ​ទៀតៗ ។

ហេតុ​ដែល​លោក​រើស​យក​សត្វ​កំប្រុក​នេះ​មក​ដើរ​តួ​ក្នុង​សុភាសិត​នេះ ព្រោះ​សត្វ​កំប្រុក​អាច​រស់​នៅ​ក្នុង​ស្រុក​ក៏​បាន​នៅ​ក្នុង​ព្រៃ​ក៏​បាន​ឲ្យ​តែ​មាន​ដើមឈើ​ដែល​មាន​ផ្លែ​អាច​ឲ្យ​វា​ស៊ី​ចិញ្ចឹម​ជីវិត​បាន ។ ម្យ៉ាងទៀត​លោក​បាន​លើក​យក​សត្វ​កំប្រុក​នេះ​មក​ធ្វើការ​ប្រៀបធៀប ព្រោះ​វា​ជា​សត្វ​រស់​នៅ​តែ​លើ​ដើមឈើ​ជា​តំណាង​ឲ្យ​មន្ត្រី​ថ្នាក់​លើ ថ្នាក់​ខ្ពស់ ថ្នាក់​ធំ ។

រមួល​ក​ទា

សត្វ​ទា​នៅ​ពេល​នេះ​លោក​សំដៅ​យក​សត្វ​ទា​ស្រុក​ដែល​ឡើង​ទ្រនំ​មិន​រួច គឺ​រស់​នៅ​ផ្ទាល់​តែ​នឹង​ដី​ឲ្យ​ជា​តំណាង​បុគ្គលិក​តូច​ទាប ។ គឺ​បុគ្គលិក​ដែល​មន្ត្រី​ធំ​ប្រើ​ឲ្យ​រត់ការ ឬ​ធ្វើ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់ ។

ផ្សា​ក្ដិត​ឈ្លូស

ឈ្លូស​គឺ​ជា​សត្វ​រស់​នៅ​ក្នុង​ព្រៃ ហើយ​ស៊ី​ស្មៅ​ជា​អារហារ ។ វា​មិន​ដែល​ស៊ី​ជីវិត​គេ​ទេ ។ ឈ្លូស​ជា​សត្វ​ស្លូត​បំផុត និង​ខ្លាច​គេ​ខ្លាំង​ណាស់ ។ លោក​លើក​យក​សត្វ​នេះ​ឲ្យ​ជា​តំណាង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​សាមញ្ញ​បំផុត ហើយ​រស់​នៅ​ឆ្ងាយ​ពី​មន្ត្រី​ជាន់​ខ្ពស់ ។

សំយោគ​ន័យ

ពិត​មែន​តែ​សុភាសិត​នេះ​មាន​បី​ឃ្លា​មែន តែ​មាន​ន័យ​ជាប់​ទាក់​ទង​គ្នា​តែ​មួយ គឺ​លោក​ចង់​និយាយ​ថា មាន​មន្ត្រី​ពុករលួយ​ម្នាក់​ស៊ី​សំណូក​យ៉ាង​ឆ្ងាញ់​ពេញ​មាត់ ដោយ​គ្មាន​គិត​ក្រែង​អ្វី​ទាំងអស់ ។ គេ​ត្របាក់​ស៊ី​ដោយ​សុវត្ថិភាព ។

ប៉ុន្តែ បុគ្គលិក​ក្រោម​ឱវាទ​ដែល​លោក​ធំ​ប្រើ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​វិញ​ទេ ដែល​ជា​អ្នក​រងគ្រោះ​ជំនួស ។ អ្នក​រងគ្រោះ​នេះ​មិន​ហ៊ាន​ថ្លែង​ការណ៍​ពិត​ទេ​ដោយ​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន ។ ម្ល៉ោះហើយ សុខចិត្ត​ទ្រាំ​លេប​ថ្ម លេប​ក្រួស​ទាំង​បង្ខំ​ចិត្ត យ៉ាង​រមួល​ក​ទៅ​ចុះ ។

រីឯ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​បាន​ត្រឹមតែ​ឈឺ​ចាប់​ប៉ុណ្ណោះ​ឯង ។

ឧទាហរណ៍ៈ អ្នក​វិនិយោគទុន​ម្នាក់​បនា​ទៅ​ឃុបឃិត​ជាមួយ​មន្ត្រី​មាន​អំណាច​ម្នាក់​ដើម្បី​ធ្វើ​ប្លង់​កាន់​កាប់​ដី ។ លោក​ធំ​ប្រើ​ឲ្យ​ភ្នាក់ងារ​ទៅ​ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​ជ្រក​ក្រោម​ផ្លាក​ដី​អភិវឌ្ឍន៍ ។ ជួនកាល​គេ​រុះរើ​ផ្ទះ​សម្បែង​គ្នា​អស់​ទៀត​ផង ។ ឯ​ប្រជាពលរដ្ឋ​គ្មាន​អ្វី​ទៅ​តវ៉ា​ឲ្យ​ឈ្នះ​គេ​ទេ ព្រោះ​អង្ករ​ក្លាយ​ជា​បាយ​អស់​ហើយ ។ ម្ល៉ោះហើយ​មាន​តែ​ក្ដីក្ដៅ​ក្រហាយ និង​ឈឺ​ចាប់​យ៉ាង​ខ្លោច​ផ្សា​តែ​ប៉ុណ្ណោះ​ឯង ៕

សុភាសិត​ផ្សេងទៀត

ស្វែង​យល់​ពាក្យ «កណ្ដែង​កណ្ដោច»
«កណ្ដែង​កណ្ដោច» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ត្រមោច​ឯកឯង​នៅ​ក្នុង​ទី​ស្ងាត់ ឥត​មាន​សូរស័ព្ទ​អ្វី​ទៅ​បណ្ដាល​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​មាន​តែ​នាំ​ឲ្យ​មាន​សេចក្ដី​សង្វេគ​ចិត្ត ។ បរិវារស័ព្ទ «កណ្ដែង» អាច​គន្លាស់​បាន​ជា​ពាក្យ «កណ្ដែង​តែ​ម្នាក់​អោច» ពោល​គឺ «កណ្ដោច​តែ​ម្នាក់​ឯង» ។

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត