ស្វែងយល់ពាក្យ «កន្ត្រេកកន្ត្រាក»
«កន្ត្រេកកន្ត្រាក» ជនកន្ត្រេកកន្ត្រាក គឺជនកន្ត្រាកពេក រយីករយាក កន្ត្រាកខ្លាំង ។ បរិវារស័ព្ទ «កន្ត្រេក» អាចគន្លាស់បានជាពាក្យ «កន្ត្រេកប៉ាក» គឺ «កន្ត្រាកពេក» ។
«កន្ត្រេកកន្ត្រាក» ជនកន្ត្រេកកន្ត្រាក គឺជនកន្ត្រាកពេក រយីករយាក កន្ត្រាកខ្លាំង ។ បរិវារស័ព្ទ «កន្ត្រេក» អាចគន្លាស់បានជាពាក្យ «កន្ត្រេកប៉ាក» គឺ «កន្ត្រាកពេក» ។
«កន្តិញកន្តុញ» តាមវចនានុក្រមបានសេចក្ដីថា ទាបពេក តូចពេក រញ់ រ៉ុញ ។ បរិវារស័ព្ទ «កន្តិញ» អាចគន្លាស់បានជាពាក្យ «កន្តិញរ៉ុញ» ពោលគឺ «មនុស្សកន្តុញរិញៗ តូចទាប ។ល។» ។
«កណ្ដែងកណ្ដោច» តាមវចនានុក្រមបានសេចក្ដីថា ត្រមោចឯកឯងនៅក្នុងទីស្ងាត់ ឥតមានសូរស័ព្ទអ្វីទៅបណ្ដាលឲ្យភ្ញាក់ផ្អើល ហើយមានតែនាំឲ្យមានសេចក្ដីសង្វេគចិត្ត ។ បរិវារស័ព្ទ «កណ្ដែង» អាចគន្លាស់បានជាពាក្យ «កណ្ដែងតែម្នាក់អោច» ពោលគឺ «កណ្ដោចតែម្នាក់ឯង» ។
«កញ្ឆក់កញ្ឆែង» ចាប់ទាញកន្ត្រាក់ដោយឥតគួរ ឥតប្រណី ។ បរិវារស័ព្ទ «កញ្ឆែង» អាចគន្លាស់បានជាពាក្យ «កញ្ឆែងដោយឥតកោតក្រក់» ពោលគឺ «កញ្ឆក់ដោយឥតកោតក្រែង» ។
«កខ្វិចកខ្វក់» ពាក្យនេះ អ្នកខ្លះនិយាយថា «កខ្វឹកកខ្វក់» ។ ពាក្យទាំងពីរបែបនេះបានសេចក្ដីដូចគ្នា គឺកក្រិចមិនស្អាតស្មោកគ្រោក ។ល។ បរិវារស័ព្ទ «កខ្វិក» អាចគន្លាស់បានជាពាក្យ «កខ្វិកមិនស្អាតកគ្រក់» ពោលគឺ «កខ្វក់មិនស្អាតកក្រិច» ឬ «កខ្វឹកដោយប្រឡាក់តក់» គឺ «កខ្វក់ដោយប្រឡាក់ទឹក» ។

សំណែន (ន.) របស់ដែលសែន ភោជនដែលសែនៈ សំណែនខ្មោច សំណែនដូនតា ។
កាលគាត់នៅរស់ម្ដេចក៏មិនប្រឹង
ធ្មេញគាត់នៅរឹងបានឆ្ងាញ់ពិសា
លុះដល់ស្លាប់បាត់ទើបចាត់អាហារ
រៀបសែនកុងម៉ាខ្មោចណាមកស៊ី ៕
ដោយ លី ថៃលី
«កខែកកខោក» តាមវចនានុក្រមបានសេចក្ដីថា សូរឮដោយរបស់ដែលចាស់ចង់បែក មិនជិតស្និទ្ធ ។ បរិវារស័ព្ទ «កខែក» អាចគន្លាស់បានជាពាក្យ «កខែកឮសូរដូចជាចង់បោក» ពោលគឺ «កខោកឮសូរដូចជាចង់បែក» ។
«កខិកកខក់» តាមវចនានុក្រមបានសេចក្ដីថា ឈ្លក់ ឬរង្គោះ ។ សូរឮដោយឈ្លក់ទឹក ដោយរង្គោះ ។ បរិវារស័ព្ទ «កខិក» អាចគន្លាស់បានជាពាក្យ «កខិកដូច ឈ្លក់តក់» គឺ «កខក់ដូចឈ្លក់ទឹក» ។ អ្នកខ្លះនិយាយជាពាក្យ «កខិកកខុប» ។
«កក្អិចកក្អៀក» តាមវចនានុក្រមបានសេចក្ដីថា ឮសូរមាត់សើចច្រើនពុំដាច់ស្នូរ ។ សើចលេងកក្អិចកក្អៀក ។ បរិវាស័ព្ទ «កក្អិច» អាចគន្លាស់បានជាពាក្យ «កក្អិចមិនចេះទៀក» គឺ «កក្អៀកមិនចេះតិច» ពោលគឺសើចកខិចលេងពុំចេះដាច់ស្នូរ ៕
«កក្អាកកក្អាយ» ដែលឮសូរសើចសប្បាយ ។ សើចកក្អាកកក្អាយ ។ល។ បរិវាសព្ទ «កក្អាយ» អាចគន្លាស់បានជាពាក្យ «កក្អាយដោយសើចសាបាក» គឺ «កក្អាកដោយសើចសប្បាយ» ។
Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve