Chouk Khmer

February 12, 2009

បញ្ហានានាអំពីដំណាំស្រូវ

ការ​ណែនាំ​នៃ​អត្ត​សញ្ញាណ​កម្ម

 បញ្ហានានាអំពីដំណាំស្រូវ

១. ដង្កូវ​រុយ “អ៊ីដ្រេល្យ៉ា ភីលីពីណា” (Hydrellia philippina)

ទិដ្ឋភាព​នៃ​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​រុយ​ស្រូវ​គឺ​ខូច​ជាលិកា​តាម​បណ្តោយ​អ៊ីដ្រេល្យ៉ា ​ស្លឹក​នៅ​ពេល​ស្លឹក​ស្រូវ​ដុះ​ចេញ​មក​ក្រៅ (រូប​ទី​១) ។ ពេល​ដែល​ស្លឹក​ស្រូវ​ដុះ​ចេញ​មក​ក្រៅ​ពេញលេញ គេ​សង្កេត​ឃើញ​ច្បាស់​​នៅ​លើ​ផ្ទៃ​ស្លឹក​កន្លែង​ដែល​ដង្កូវ​ស៊ី​បំផ្លាញ​មាន​ពណ៌​លឿង ។ ការ​បែក​គុម្ព​ថយ​ចុះ​ហើយ​រយៈ​ពេល​ទុំ​​អាច​ពន្យារ​ពេល ។ ដង្កូវ​រុយ​ស៊ី​បំផ្លាញ​ស្រូវ​ចាប់​ពី​ដំណាក់​កាល​សំណាប​រហូត​ដល់​ស្រូវ​បែក​គុម្ព​អតិបរិមា ។ រុយ​ស្រូវ​បង្ក​ឲ្យ​មាន​ឲ្យ​ខូច​ខាត​លើ​ស្រែ​ដែល​មាន​ដក់​ទឹក​ជា​ប្រចាំ ។ រុយ​ស្រូវ​ពេញ​វ័យ​មាន​ប្រវែង ២​ មម (រូប​ទី​២) ហើយ​ពង​រាយ​មួយៗ​នៅ​លើ​ផ្ទៃ​ស្លឹក (រូប​ទី​៣)​ ។ ដង្កូវ​វារ​ទៅ​ផ្នែក​កណ្ដាល​នៃ​ដើម​ស្រូវ​ ហើយ​ស៊ី​គែម​ស្លឹក​ស្រូវ​ដែល​កំពុង​លូតលាស់ ។ ដង្កូវ​មាន​ពណ៌​លឿង​បៃតង (រូប​ទី​៤) ​នៅ​ក្នុង​ស្លឹក​ស្រូវ​ដែល​បត់​ជា​ផ្នត់​ ផ្នែក​កណ្ដាល​មាន​ពណ៌​ដូចគ្នា​នឹង​ពណ៌​ស្លឹក​ស្រូវ​ខ្ចី​ដែរ ។ ចំណែក​ឌឹកឌឿ​កើត​ឡើង​នៅ​ខាង​ក្រៅ​ដើម​ស្រូវ ។ វដ្ដ​ជីវិត​របស់​សត្វ​ល្អិត​នេះ​មាន​រយៈ​ពេល ២ សប្ដាហ៍ ។

 ដង្កូវ​រុយ “អ៊ីដ្រេល្យ៉ា ភីលីពីណា” (Hydrellia philippina)

២. ទ្រីប​ជញ្ជក់ស្លឹក (Baliothrips Biformis)

ពួក​ទ្រីប​ពេញ​វ័យ​ព្រម​ទាំង​កូន​ញ៉ាស់​របស់​វា​ធ្វើ​ឲ្យ​ខូច​ជាលិកា​នៃ​ដើម​ស្រូវ ហើយ​ចិញ្ចឹម​ជីវិត​វា​ដោយ​ជញ្ជក់​រុក្ខ​រស​ដើម​ស្រូវ ។ ការ​ជញ្ជក់​របស់​ពួក​ទ្រីប​ប្រភេទ​បនេះ​បណ្ដាល​ឲ្យ​ដើម​ស្រូវ​ឡើង​ពណ៌​លឿង បន្ទាប់​មក​ក្លាយ​ជា​ពណ៌​ក្រហម (រូប​ទី​៥) ហើយ​ធ្វើ​ឲ្យ​តួ​ស្លឹក​រមូរ​ទៀត​ផង ។ ចំណែក​ឯ​ផ្កា​ស្រូវ​ដែល​រង​ការ​បំផ្លាញ​អាច​ដាក់​គ្រាប់​មិន​ពេញលេញ ឬ​ស្កក​តែ​ម្ដង ។ ការ​បំផ្លិច​បំផ្លាញ​កើត​មាន​ឡើង​នៅ​លើ​សំណាប ដំណាក់​កាល​ស្រូវ​បែក​គុម្ព និង​នៅ​ពេល​ដែល​ស្រូវ​ចេញ​ផ្កា ។ ទ្រីប​ជញ្ជក់​ស្លឹក​ច្រើន​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ស្រែ​ដែល​គ្មាន​ទឹក (រូប​ទី​៦) ។

ទ្រីប​ជញ្ជក់ស្លឹក (Baliothrips Biformis)

សត្វ​ល្អិត​តូចៗ​ទាំងនេះ​ដែល​មាន​ខ្លួន​ឆ្មារ​ស្ដើង ហើយ​វែង​នោះ​មាន​បណ្ដោយ​ប្រវែង​ពី ១​មម ទៅ ២​មម ហើយ​មាន​អង់តែន​ពី​៥​រហូត​ទៅ​ដល់​៨​កង់ (រូប​ទី​៧) ។ ទ្រីប​នេះ ខ្លះ​មាន​ស្លាប​ ខ្លះ​គ្មាន​ស្លាប​ទេ ។ ប្រសិនបើ​មាន​ស្លាប ស្លាប​វា​ទាំង​ពីរ​គូ​នោះ​មាន​រាង​ទ្រវែង​តូច ហើយ​មាន​រោម​វែង​នៅ​តាម​គែម​ជុំ​វិញ ។ ពង​វា​មាន​សណ្ឋាន​ដូចៗ​គ្នា ហើយ​ត្រូវ​ជម្រុះ​នៅ​ក្នុង​ស្នាម​ប្រេះ​នៃ​ជាលិកា​​របស់​ស្លឹក ដោយ​ប្រដាប់​បញ្ចេញ​ពង (Ovipositor) របស់​ទ្រីប​ញី រីឯ​ប្រដាប់​បញ្ចេញ​ពង​នោះ​វិញ មាន​សណ្ឋាន​ដូច​មុខ​រណារ ។ ពង​វា​តូចៗ​មាន​បណ្ដោយ​ប្រវែង ០,២៥​មម និង​ទទឹង​ប្រែវ ០,១​មម ហើយ​មាន​លក្ខណៈ​ស្រអាប់​នៅ​ពេល​ដែល​ទើប​នឹង​ពង​ថ្មីៗ ប៉ុន្តែ​ប្រែ​ក្លាយ​ទៅ​ជា​ពណ៌​លឿង​ព្រលែត​នៅ​ពេល​ដែល​វា​ជិត​ញាស់ ។ កូន​ទ្រីប​ដែល​​ទើប​នឹង​ញាស់​ថ្មីៗ​គ្មាន​ពណ៌​ទេ ។

បន្ទាប់​ពី​ញាស់​បាន​មួយ​រយៈ​មក កូន​ញាស់​ស្ថិត​នៅ​មួយ​កន្លែង គឺ​មិន​វារ​ទៅ​ណាទេ ក្រោយ​មក​ក៏​វារ​បន្តិច​ម្ដងៗ​ទៅ​រក​ស៊ី​ជាលិកា​ទន់ៗ​នៃ​ស្លឹក​ខ្ចីៗ​ដែល​ពុំ​ទាន់​រលា​នៅ​ឡើយ គឺ​នៅ​ក្នុង​រមូរ​នៃ​ស្លឹក​ ប៉ុន្តែ​នៅ​ជិត​គែម​ស្លឹក​នោះ​តែ​ម្ដង​នៅ​ត្រង់​ម្ដុំ​ក្រោម​នៃ​ស្រទប​ស្លឹក​ និង​នៅ​ក្នុង​កួរ​ស្រូវ​កំពុង​លូតលាស់ ។ ជីវិត​កូន​ញាស់ និង​ដឹកដឿ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ជាលិកា​ទាំង​នោះ រីឯ​ទ្រីប​ពេញ​វ័យ​ក៏​រក​ស៊ី​ចិញ្ចឹម​ជីវិត​វា នៅ​ក្នុង​ជាលិកា​ទាំង​នោះ​ដែរ តាំង​ពី​​ញាស់​រួច​មក​ម៉្លេះ ។

  ទ្រីប​ជញ្ជក់ស្លឹក (Baliothrips Biformis)

ភាគ​បន្ត

 

February 10, 2009

ផល​ស្រូវ​នៅ​ខេត្ដ​ភាគ​ខាង​កើត​ទន្លេមេគង្គ​ត្រូវ​បាន​ឈ្មួញ​ទិញ​នាំ​ចេញ​ទៅ​ភាគ​ខាង​លិច

បាវ​ស្រូវ​ដែល​ឈ្មួញ​ប្រមូល​ទិញ​ចាំ​រថយន្ដ​មក​ដឹក

បាវ​ស្រូវ​ដែល​ឈ្មួញ​ប្រមូល​ទិញ​ចាំ​រថយន្ដ​មក​ដឹក

គេ​កត់សម្គាល់​ឃើញ​ថា​ ​កាលពី​ឆ្នាំ​មុនៗ​ស្រូវ​ត្រូវ​គេ​ដឹក​ជញ្ជូន​តាម​រថយន្ដ​ទៅ​ដាក់​ទូក​ ​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​​ភ្លូកទឹ​កភ្លូកដី​រហូត​បាក់​ស្រុត​ផ្លូវ​ ​និង​ស្ពាន​ ​តែ​ឆ្នាំ​នេះ​គេ​ឃើញ​រថយន្ដ​ធំៗ​មាន​សណ្ដោង​​វែងៗ​ត្រូវ​គេ​ផ្ទុក​ស្រូវ​ដែល​ប្រមូល​ទិញ​ចាប់ពី​តំបន់​ផ្សារ​កំពង់ត្របែក​ ​ដល់​ផ្សារ​អ្នក​លឿង​តាម​ផ្លូវជាតិ​លេខ​១​ ​ដឹក​ឆ្លង​សាឡា​ង​នា​ពេល​យប់​ទៅ​ទិស​ខាងលិច​ ​ដែល​គេ​និយាយ​ថា​ ​យក​ទៅ​លក់​ឱ្យ​សៀម ។ មិនមែន​សម្រាប់​តែ​ឆ្លង​សាឡាង​ទេ​ ​រថយន្ដ​ខ្លះ​បាន​បើកបរ​តាម​ផ្លូវជាតិ​លេខ​១១​ ​ព្រៃវែង-កំពង់ចាម​ ​ឆ្លងស្ពាន​គីហ្សូណា​ ​ក៏​មាន​ដែរ ។​

ឈ្មួញ​ទិញ​ស្រូវ​ម្នាក់​នៅ​តំបន់​អ្នក​លឿង​ឱ្យ​ដឹង​ថា​ ​ឆ្នាំ​នេះ​ស្រូវ​មាន​សភាព​ប្រែប្រួល​ចុះឡើង​ ​ព្រោះ​ពេល​ឮ​ថា​ ​ខាង​វៀតណាម​ទទួល​ទិញ​ ​គេ​ក៏​នាំ​គ្នា​ដឹក​ជញ្ជូន​ទៅ​វៀតណាម​ ​លុះ​ពេល​ឮ​ដំណឹង​ថា​ ​ខាង​ប្រទេស​សៀម​​ទទួល​​ទិញ​ គេ​ក៏​នាំ​គ្នា​ដឹក​ជញ្ជូន​ភ្លូកទឹក​ភ្លូកដី​ទៅ​តំបន់​ព្រំដែន​ប្រទេស​សៀម​ ​ទោះបីជា​មាន​របាយការណ៍​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា​ ​តាម​ច្រកព្រំដែន​ប្រទេស​សៀម​ត្រូវ​បាន​បិទ​មិន​ឱ្យ​នាំ​ចូល​ក្ដី ។

ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​ខ្លះ​ទៀត​និយាយ​ថា​ ​កាល​ពី​ចុង​ខែ​មករា​មាន​ព័ត៌មាន​ថា​ ​ឈ្មួញ​វៀតណាម​មិន​ទទួល​ទិញ​ឡើយ​ ​គឺ​ច្រើន​តែ​មាន​ឈ្មួញ​កណ្ដាល​ដើរ​បំផុស​បោកប្រាស់ ។​ ​អ្នកស្រី​ ម៉ែន​ ​ច័ន្ទបុប្ផា​ ​ថៅកែ​ទិញ​ស្រូវ​ ​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត​ទឹកដី​ខេត្ដព្រៃវែង​ឱ្យ​ដឹង​ថា​ ​ផល​ស្រូវប្រាំង​ ​និង​ស្រូវ​វស្សា​ឆ្នាំ​នេះ​ ឈ្មួញ​ខាង​ព្រំដែន​ប្រទេស​សៀម​ប្រមូល​ទិញ​ច្រើន​បង្គួរ ។ សព្វថ្ងៃ​ឈ្មួញកណ្ដាល​ទាំងអស់​គ្នា​ប្រមូល​ទិញ​ពី​កសិករ​គ្រប់​តំបន់​ ​ដឹក​ពី​ខេត្ដព្រៃវែង​ទៅ​ព្រំដែន​សៀម ​។​ ​អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា​ ​ចំណុច​ដែល​ដឹក​ជញ្ជូន​ទៅ​លក់​ឱ្យ​សៀម​ ​គឺ​ឆ្ពោះទៅ​ច្រកព្រំដែន​សំពៅលូន​ ​អូរអន្លក់​ ​កូនដំរី​ ​និង​បឹងត្រកួន​ ជាដើម ។​ ​ចំពោះ​តម្លៃ​ស្រូវ​វិញ​ ​គឺ​ពី​ ​៨០០​រៀល​ទៅ ៨៥០​រៀល ក្នុង​១​គីឡូក្រាម ទិញ​ពី​ប្រទេស​យើង​ទៅ​ ​លុះ​ទៅ​ដល់​ប្រទេស​សៀម ​គេ​ឲ្យ​​តម្លៃ​ជាង​ ​១​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ។ ទោះជា​យ៉ាងណា​ក្ដី​ ​តម្លៃ​នេះ​មិន​ថេរ​ទេ​ ​គឺ​ជួន​ចុះ​ជួន​ឡើង​ ​ឬ​ជួនកាល​ខាត​ក៏​មាន​ ​ចំណេញ​ក៏​មាន​ ​ទៅ​តាម​កាលៈទេសៈ​នៃ​ទីផ្សារ​ឈ្មួញ ។​

លោក​ ប៊ូ​ ​សារ៉ូ​ ​អភិបាលស្រុក​កំពង់ត្របែក​ឱ្យ​ដឹង​ថា​ ​ផល​ស្រូវ​កសិករ​យើង​កាលពី​ឆ្នាំ​មុនៗ ​ច្រើន​លក់​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ ​តែ​បច្ចុប្បន្ន​មេ​ឈ្មួញ​វៀតណាម​ធំៗ​មិន​ទទួល​ទិញ​ច្រើន​ទេ​ ​គេ​ទិញ​តិចតួច​តាម​សេចក្ដី​ត្រូវការ​របស់​គេ​ ​ហើយ​គេ​ច្រើន​តែ​ទិញ​ស្រូវ​វស្សា​ជា​ស្រូវ​ល្អ​ ​ចំណែក​ស្រូវប្រាំង​គេ​ផ្អាក​មិន​ទិញ​ចូល​ទេ​។​

ដោយសារ​បែប​នេះ​ហើយ​ ​ទើប​ឈ្មួញកណ្ដាល​ត្រូវ​ដឹក​ជញ្ជូន​ពី​ស្រុក​កំពង់ត្របែក​ ស្រុក​ព្រះស្ដេច​ ​ទៅ​ខាង​ព្រំដែន​ប្រទេស​សៀម​​វិញ ​។ លោក​បន្ដ​ថា​ ​ទោះជា​យ៉ាងណា​ក្ដី​នៅ​ខែកុម្ភៈ ឆ្នាំ​២០០៩ ​នេះ​ ​លេចឮ​ដំណឹង​ថា​ ​ខាង​ប្រទេស​វៀតណាម​ទទួល​ទិញ​ស្រូវ​វិញ​ហើយ​ ​ដូច្នេះ​ឈ្មួញ​ក៏​ដឹក​ទៅ​វៀតណាម​វិញ​ ​៕

សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០០៩

 

February 6, 2009

សៀមបិទកសិផលខ្មែរចូលៈ គួរប្រើវិធីមុតបន្លាយកបន្លាជោះ

ឧប្បត្ដិហេតុ​ភាគី​សៀម​បិទ​ព្រំដែន​ជា​ឯកតោភាគី​មិន​ឱ្យ​កសិផល​កម្ពុជា​នាំ​ចូល​ទៅ​ប្រទេស​ខ្លួន​តាំងពី​ថ្ងៃ​ទី​១៨​ ​ខែមករា​ ឆ្នាំ​២០០៩​មក​នោះ ​មន្ដ្រី​និង​កសិករ​កម្ពុជា​បាន​ស្នើ​អាជ្ញាធរ​កម្ពុជា​ថា​គួរ​ប្រើ​វិធី​មុត​បន្លា​យក​បន្លា​ជោះ​ ​គឺ​បិទ​មិន​ឱ្យ​នាំ​កសិផល​សៀម​នាំ​ចូល​ប្រទេស​កម្ពុជា​វិញ​ដែរ​ ​ទើប​ភាគី​ទាំង​ពីរ​ស្កាត់​ជួប​គ្នា​ចរចា​ដោះស្រាយ​បញ្ហា ។

លោក​វរសេនីយ៍​ ទឹម​ ​សា​រ៉េ​ត​ ​អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-សៀម​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃ​ទី​៤​ កុម្ភៈ​ ថា​ ​រឿង​ទីផ្សារ​កសិផល​ឬ​ទំនិញ​ផ្សេង​ទៀត​រវាង​កម្ពុជា​និង​សៀម​យើង​និយាយ​គ្នា​កោកៗ​ថា​ ​នៅ​ព្រំដែន​ត្រូវ​សហប្រតិបត្ដិការ​ល្អ​នឹង​គ្នា​ដើម្បី​ជីវភាព​ ​និង​មិត្ដភាព ។ តែ​រឿង​បិទ​ច្រក​នេះ​យើង​និយាយ​នឹង​គេ​(សៀម​) តែ​គេ​អត់​ធ្វើ​អ្វី​ល្អ​តប​ទេ ។

លោក​បន្ដ​ថា​ ​“ហេតុនេះ​បើ​គេ​បិទ​ព្រំដែន​មិន​ឱ្យ​កសិផល​ខ្មែរ​ចូល​ទៅ​ ​យើង​ក៏​គួរ​បិទ​មិន​ឱ្យ​ទំនិញ​កសិផល​សៀម​ចូល​មក​វិញ​ដែរ ។ ចាំ​មើល​បន្លែ​ ​ផ្លែ​ឈើ​ ​ផ្កា​….សៀម​យក​ទៅ​ចាក់ចោល​ឯណា” ។

ដោយ​ឈឺឆ្អាល​នឹង​បញ្ហា​កកស្ទះ​កសិផល​របស់​កសិករ​កម្ពុជា​មាន​ស្រូវ​ ​ដំឡូង​ ​ពោតក្រហម​ ​នៅ​ព្រំដែន​កម្ពុជា​-សៀម​ដែល​សៀម​បិទ​ព្រំដែន​ជា​ឯកតោភាគី​នោះ​ មន្ដ្រី​រូប​នេះ​បាន​ស្នើ​ដោយ​របៀប​មុត​បន្លា​យក​បន្លា​ជោះ​បែប​នេះ ។ ព្រោះថា​ការ​និយាយ​គ្នា​ក្នុង​ប្រជុំ​កិច្ច​សហប្រតិបត្ដិការ​ថ្នាក់​ភូមិភាគ​ ​ថ្នាក់​ក្រុម​លេខា​ភូមិភាគ​ ​និង​ ​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត​នៃ​ភាគី​ទាំង​ពីរ​កន្លង​មក​ពុំ​បាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព​សោះ ។ កម្ពុជា​ចាញ់​ប្រៀប​សៀម​រហូត​មក ។

ដោយ​មិន​គិត​ទំនិញ​គ្រប់មុខ​របស់​សៀម​នាំ​មក​កម្ពុជា​តាម​ព្រំដែន​គោក​ ​ព្រំដែន​សមុទ្រ​ ​និង​តាម​យន្ដហោះ​នោះ​ទំនិញ​កសិផល​សៀម​នាំ​មក​កម្ពុជា​គឺ​ច្រើន​ជាង​ការ​នាំ​ពី​កម្ពុជា​ទៅ​វិញ​យ៉ាងច្រើន​លើសលប់ ។ ពោល​គឺ​គ្មាន​តុល្យភាព​ពាណិជ្ជកម្ម​ទេ ។ សៀម​ចំណេញ​ពី​កម្ពុជា​ដ៏​ច្រើន​លើសលប់ ។

មន្ដ្រី​កម្ពុជា​ថា​ ​“បើ​សៀម​ធ្វើ​អ្វី​យើង​មិន​តវ៉ា​ ​ឬ​រក​វិធី​ដោះស្រាយ​ទេ​នោះ ​សៀម​គេ​បានចិត្ដ​រហូត ។ ផ្លែ​ឈើ​ម្ហូបអាហារ​របស់​ប្រើប្រាស់​នៅ​ព្រំដែន​គឺ​យើង​ទិញ​ពី​សៀម​ស្ទើរ​ទាំងអស់” ។

ចំណែក​លោក​ឧកញ៉ា ​អ៊ឹម​ ​ភាន់​សុផល​ ​អភិបាលរង​ខេត្ដបន្ទាយមានជ័យ​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃ​ដដែល​ថា​ករណី​សៀម​បិទ​ព្រំដែន​មិន​ឱ្យ​កសិផល​កម្ពុជា​នាំ​ចូល​នោះ ​ជា​ល្បិច​នៃ​ជំនួញ​ ​គឺ​បើកាលណា​គេ​ចង់ឱ្យ​ទំនិញ​យើង​ចុះថោក​គេ​ឱ្យ​ប្រមូល​ទៅ​រួច​គេ​មិន​ទិញ ។ តែ​នេះ​ ​អាច​ជាទី​ផ្សារ​កសិផល​សៀម​ក្នុង​ស្រុក​របស់​គេ​ឆ្អែត​ទើប​គេ​មិន​ទិញ​ពី​យើង​ទៀត ។

លោក​ឧកញ៉ា​ អ៊ឹម​ ​ភាន់​សុផល​ ​និយាយ​ថា​ ​“យើង​ពុំ​អាច​ប្ដឹង​តវ៉ា​នឹង​គេ​បាន​ពុំ​អាច​ចរចា​បាន​ទេ​ព្រោះ​រឿង​នេះ​ពុំ​មែន​ជា​កិច្ចសន្យា​ផ្លូវការ​រវាង​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​សៀម​ដោយ​លាយលក្ខណ៍អក្សរ​ ​និង​ដឹង​ឮ​ពី​សមត្ថកិច្ច​រដ្ឋ” ។

ទោះ​យ៉ាងណា​អភិបាលរង​ខេត្ដ​រូប​នេះ​និយាយ​ថា ​យើង​គិតគូរ​ពី​ផលរបរ​និង​ជីវភាព​ប្រជាពលរដ្ឋ​យើង​ក្នុង​ការ​រក​ទីផ្សារ​លក់​កសិផល ។​ ​តែ​បញ្ហា​នេះ​ជា​បទ​ពិសោធន៍​មួយ​របស់​កសិករ​និង​ឈ្មួញ​យើង​ដែរ​លើ​ទីផ្សារ​នេះ ។ ទោះ​យ៉ាងណា​មន្ទីរ​ពាណិជ្ជកម្ម​ ​សភាពាណិជ្ជកម្ម​អាច​រក​ច្រក​ដោះស្រាយ​បញ្ហា​នេះ ។

លោក​ លី​ ​អ៊ុត​នី​ ​ប្រធាន​សភាពាណិជ្ជកម្ម​បន្ទាយមានជ័យ​ប្រាប់​រស្មី​កម្ពុជា​ដែរ​ថា ​តាម​ពិត​ទៅ​សភាពាណិជ្ជកម្ម​បង្កើត​មកនេះ​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទេ ។ យើង​គ្មាន​ទទួល​បាន​ថវិកា​ពី​ផ្នែក​ណាមួយ​សម្រាប់​មក​ដោះស្រាយ​ទីផ្សារ​ផលិតផល​ប្រជាពលរដ្ឋ​រួម​ទាំង​ទទួល​ឥណទាន​ពី​ផ្នែក​ណា​សម្រាប់​ទិញ​ស្ដុក​កសិផល​កម្ពុជា ។

ទាក់ទិន​ដល់​សម្ដី​ចង់​បិទ​មិន​ឱ្យ​កសិផល​សៀម​នាំ​ចូល​មក​កម្ពុជា​លោក​និយាយ​ថា​ ​រាជរដ្ឋាភិបាល​យើង​បានដឹង​រឿង​នេះ​ហើយ​(រឿង​បិទ​កសិផល​កម្ពុជា​នាំ​ទៅ​សៀម​)តែ​យើង​ពុំ​ទាន់​អាច​ថា​បិទ​មិន​ឱ្យ​ទំនិញ​កសិផល​សៀម​ចូល​មក​វិញ​នោះ​ទេ​ ​ព្រោះ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​ពន្ធ​នាំ​ចូល​យើង​មួយ​ផ្នែក​ធំ​បាន​ពី​ការ​នាំ​ទំនិញ​ពី​សៀម​នេះ ។ “បើ​បិទ​វា​ធ្វើ​ឱ្យ​អាតូច​ខូច​អាធំ” ។

ទោះ​យ៉ាងណា​ស្ដ្រី​ឈ្មោះ ​ហាក់​ ​សុភា​ ​ជា​អាជីវករ​ទិញ​ស្រូវ​ធំ​ម្នាក់​នៅ​ស្រុក​អូរជ្រៅ​ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី​៤​ កុម្ភៈ​ថា​ ​បើ​សៀម​នៅ​តែ​បិទ​មិន​ឱ្យ​ស្រូវ​ឬ​ផលដំណាំ​ដទៃ​ទៀត​ដែល​តិចតួច​របស់​យើង​ចូល​ទៅ​ទេ​ ​ហើយ​ខាង​ព្រំដែន​វៀតណាម​ក៏​មិន​ទិញ​ដែរ​ ​គឺ​យើង​មាន​ទីផ្សារ​ឯណា​លក់ ? ហេតុនេះ​សុំ​ឱ្យ​រដ្ឋ​ជួយ​អន្ដរាគមន៍​ផង ។

អ្នកស្រី​ ហាក់​ ​សុភា​ ​គាំទ្រ​ពេញទំហឹង​លើ​វិធានការ​ (បើ​អាច​ធ្វើ​បាន​) គឺ​វិធី​មុត​បន្លា​យក​បន្លា​ជោះ ។ “នោះ​គឺ​កម្ពុជា​យើង​ត្រូវ​បិទ​ព្រំដែន​កុំឱ្យ​ផ្លែ​ឈើ​ ​បន្លែ​ ​ផ្កា​ ​និង​កសិផល​សៀម​ដទៃ​នាំ​ចូល​មក​កម្ពុជា ។ បើ​បិទ​យើង​តូច​ទេ​ ​តែបើ​យើង​បិទ​វិញ​គឺ​ធំ ។ គេ​នឹង​រត់​មក​សុំ​យើង​វិញ​ល្អ​ជាង” ។

ទំនិញ​កសិផល​កម្ពុជា​នាំ​ទៅ​ប្រទេស​សៀម​ដូច​ជា​ស្រូវ​ ​ដំឡូង​មី​ ​ពោតក្រហម​ ​ច្រើន​នាំ​ចេញ​តាម​ច្រក​របៀង ​(ច្រក​មិន​ផ្លូវការ​) តែ​ត្រូវ​បង់លុយ​ឱ្យ​កុងត្រូល​ជជុះ​ច្រើន​កន្លែង​ដូចជា​ ប៉ូលិស​ច្រើន​ជំនាញ​ ​ប៉េអឹម​ ​ទាហាន​ច្រើន​ជំនាញ​…..។ ដូចជា រថយន្ដធំកង់១០ (យីឌុប) ផ្ទុក​ស្រូវ​មួយ​គ្រឿង​ត្រូវ​បង់​ឱ្យ​កុងត្រូល​ជជុះ​តាម​ផ្លូវ​និង​ច្រករបៀង​មិន​តិច​ជាង​២០​ម៉ឺន​រៀល​ទេ ។ នេះ​បើ​តាម​ឈ្មួញ​ស្រូវ​និង​មន្ដ្រី​តូចតាច​និយាយ ។

លោក ​ជួប​ ​អេ​ន​ ​ប្រធាន​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​ ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រលប់​ថ្ងៃ​ទី​៤​ ​ខែកុម្ភៈ​ថា​ ​កន្លង​មក​ពុំ​មាន​ការ​ណែនាំ​ឬ​ផែនការ​ពី​ថ្នាក់​លើ​ថា​ហាម​នាំ​ស្រូវ​ឬ​កសិផល​ខ្មែរ​ទៅ​សៀម​ទេ​បើ​ទោះជា​នាំ​ចេញ​តែ​តាម​ច្រក​របៀង ​(ច្រក​ខុស​ច្បាប់​ក្ដី​) ។ ដល់​ពេល​នេះ​សៀម​បិទ​ព្រំដែន​មិន​ឱ្យ​នាំ​ចូល​ទៅ​គេ​យើង​ក៏​ពុំ​អាច​ធ្វើ​អី​បាន​ដែរ ។

ទាក់ទិន​ដល់​វិធី​មុត​បន្លា​យក​បន្លា​ជោះ​ គឺ​បិទ​មិន​ឱ្យ​កសិផល​សៀម​នាំ​ចូល​មក​កម្ពុជា​វិញ​ ​ដើម្បី​ទូទាត់​នឹង​សៀម​ដែល​ធ្វើ​ចំពោះ​កសិផល​កម្ពុជា​លោក​ ជួប​ ​អេ​ន​ ​និយាយ​ថា​ ​“បើ​ថ្នាក់លើ​ដាក់​ផែនការ​ឬ​ណែនាំ​ឱ្យ​បិទ​កសិផល​សៀម​នាំ​ចូល​ គយ​យើង​នឹង​ធ្វើ​តាម​ភ្លាម ។ តែបើ​គ្មាន​ទេ​យើង​អត់​ហ៊ាន​ធ្វើ​ទេ​ព្រោះ​ខ្លាច​ទៅ​ជា​មាន​បញ្ហា​ទទួលខុសត្រូវ” ។

(អត្ថបទ​ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា​ ​ថ្ងៃ​ទី​០៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០០៩​)

 

February 2, 2009

វិធីសាស្ត្រកាត់បន្ថយការប្រើប្រាស់ទឹកលើផលិតកម្មស្រូវ

ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​លើ​ដំណាំ​ស្រូវ​

នៅ​ភូមិភាគ​កណ្ដាល​ខាងត្បូង​នៃ​សហរដ្ឋ​អាមេរិច

បើ​ប្រៀបធៀប​ទៅ​នឹង​ដំណាំ​ផ្សេងៗ​ទៀត​នៅ​ភូមិភាគ​កណ្ដាល​ខាង​ត្បូង​នៃ​​សហរដ្ឋ​អាមេរិច ស្រូវ​គឺជា​ដំណាំ​ដែល​ត្រូវ​ការ​ទឹក​ច្រើន ហើយ​​ទឹក​មួយ​​ភាគធំ​​គឺ​បូម​ចេញ​មក​​ពី​ប្រភព​ទឹក​ក្រោម​ដី (Aquifers)​មាន​ជម្រៅ​រាក់​ដែល​កំពុង​តែ​ថយ​​ចុះ​បរិមាណ​​តិច​ទៅៗ ។ បច្ចុប្បន្ន សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) និង​អ្នក​វិទ្យាសាស្ត្រ​សហការ​​កំពុង​តែ​សិក្សា​ពី​ប្រព័ន្ធ​​សាកល្បង​មួយ​នៅ​​ក្នុង​វាល​ស្រែ ដែល​អាច​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទឹក​បាន ២៤% ។

ប្រព័ន្ធ​នោះ​គឺ ការ​ស្រោច​ស្រព​ស្រូវ​ដោយ​ពហុ​រង្វះទឹក (MIRI) ពាក់ព័ន្ធ​នឹង​ការ​ក្រាល​បំពង់​​ប៉ូលីអេទីឡែន​ដែល​មាន​កម្រាស់​ស្ដើង និង​ប្រើ​ហើយ​អាច​បោះ​ចោល​បាន​ ដើម្បី​ត​ភ្ជាប់​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ​ ខណៈ​​ពេល​បញ្ចូល​ទឹក​ទៅ​ក្នុង​ស្រែ ។ ថ្មីៗ​នេះ វាល​ស្រែ​ភាគ​ច្រើន​ត្រូវ​បាន​បញ្ចូល​ទឹក​​ដោយ​បង្ហូរ​ទឹក​ផ្ទាល់​ចូល​​ស្រែ​នៅ​ទី​ខ្ពស់​ជាង​គេ​ ហើយ​អនុញ្ញាត​ឲ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ស្រែ​នៅ​ទី​ទាប​បំផុត​ខាង​ក្រោម ។

លោក Earl Vories ជា​វិស្វករ​កសិកម្ម​នៅ​ផ្នែក​ស្រាវជ្រាវ​ប្រព័ន្ធ​ដាំដុះ និង​គុណភាព​ទឹក នៃ ARS នៅ​ទីតាំង​ផ្កាយរណប ក្នុង​ក្រុង Portageville រដ្ឋ Missouri បាន​ និង​កំពុង​ធ្វើ​ការ​ជាមួយ​សហការី​នៃ​ផ្នែក​ស្រាវជ្រាវ​ប្រព័ន្ធ​ដាំដុះ និង​គុណភាព​ទឹក និង​ជាមួយ​វិស្វករ​ផ្សព្វផ្សាយ គឺ​លោក Phil Tacker និង​សហការី​ផ្សេងៗ​ទៀត​នៅ​ផ្នែក​សេវាកម្ម​ផ្សព្វ​ផ្សាយ​សហករណ៍​នៃ​សាកលវិទ្យាល័យ Arkansas ដើម្បី​សិក្សា​អំពី​តម្រូវ​ការ​ទឹក​របស់​ស្រូវ​ចំពោះ​ផលិតកម្ម​ក្នុង​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម ។

ការ​សិក្សា​ទាំង​ឡាយ​របស់​ពួក​គេ ​ពី​ការ​ប្រើ​ប្រាស់​ទឹក​នៅ​លើ​វាល​ស្រែ​​សម្រាប់​រដូវ​ដាំដុះ​នានា​​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០២ រួម​មាន​ស្រែ ១៤ គូ ស្ថិត​នៅ​ជិត​គ្នា ដោយ​​មាន​ដាំ​ពូជ ប្រភេទ​ដី ថ្ងៃ​ដាំដុះ និង​ការ​អនុវត្ត​ការ​គ្រប់​គ្រង​​​ដូច​គ្នា ។

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា វិធីសាស្ត្រ MIRI ត្រូវ​ការ​ទឹក​ស្រោច​ស្រព​ ២៤% តិច​​ជាង​ការ​ស្រោច​ស្រព​ធម្មតា ។ ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​សម្រាប់​ការ​ស្រោច​ស្រព​ស្រូវ​ គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​​ដំណាំ​ផ្សេងៗ​ទៀត​របស់​កសិករ​ផង​ដែរ ដោយ​សារ​វាល​​​​ដាំ​ដំណាំ​ទាំង​នោះ ជានិច្ច​កាល​ចែក​រំលែក​ការ​ផ្គត់ផ្គង់​ទឹក​ជាមួយ​ស្រូវ ។ បរិមាណ​ទឹក​ដែល​មាន​សម្រាប់​ស្រោច​ស្រព​ដំណាំ​ផ្សេងទៀត ជាទូទៅ​អាស្រ័យ​លើ​​បរិមាណ​ប៉ុន្មាន​ដែល​ត្រូវ​ប្រើប្រាស់​គ្រប់​គ្រាន់​​សម្រាប់​ស្រូវ​ជាមុន​សិន ។ ការ​សន្សំ​បាន​ទឹក​ក្នុង​បរិមាណ ២៤% សម្រាប់​ស្រូវ អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ទទួល​បាន​នូវ​កំណើន​​ទិន្នផល​​​សម្រាប់​ដំណាំ​ផ្សេង​ទៀត ។ ហើយ​​ការ​បូម​ទឹក​កាន់​តែ​តិច​សម្រាប់​ស្រោចស្រព​ស្រូវ​ផ្ដល់​ជា​លទ្ធផល​ឲ្យ​មាន​តម្រូវ​ការ​ទឹក​តិច​ជាង​មុន​ពី​ប្រភព​ទឹក​ក្រោម​ដី​ដែល​កំពុង​តែ​ថយ​ចុះ​តិច​ទៅៗ ។

លោក Vories និង​សហការី​ ក៏​បាន​សិក្សា​អង្កេត​ពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នៃ​វិធីសាស្ត្រ MIRI សម្រាប់​ការ​ផ្គត់​ផ្គង់​ទឹក​ផ្សេងៗ​ដែល​ប្រើ​សម្រាប់​ផលិតកម្ម​ស្រូវ​នៅ​ក្នុង​ភូមិភាគ​កណ្ដាល​ខាង​ត្បូង​នៃ​​សហរដ្ឋ​អាមេរិច​ផង​ដែរ ។ ការ​សិក្សា​បន្ត​បន្ទាប់​មក​ទៀត​បាន​បញ្ជាក់​អំពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​នៃ​ប្រព័ន្ធ​នេះ​ដោយ​រក​មើល​លើ​​គុណភាព​នៃ​ទឹក​ហូរ​ចេញ​ពី​វាល​ស្រែ ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា គ្មាន​ការ​ធ្លាក់​ចុះ​គុណភាព​ទឹក​​នៅ​ក្នុង​ប្រព័ន្ធ MIRI​ ទេ ។

លោក Vories មាន​ប្រសាសន៍​ថា “លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បឋម​របស់​យើង​គឺ​ជា​ព័ត៌មាន​ល្អ​ចំពោះ​កសិករ​ដាំដុះ​ស្រូវ​ដែល​កំពុង​ព្យាយាម​សន្សំ​សំចៃ​ទឹក​ និង​ថាមពល ក្នុង​ពេល​ដែល​អាច​​រក្សា​បាន​នូវ​ទិន្នផល និង​ការពារ​បរិស្ថាន ។” អត្ថបទ​ដោយ Alfredo Flores, ARS.

បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/January 2009)

 ប្រព័ន្ធ​ស្រោច​ស្រព​ស្រូវ​ដោយ​ពហុ​រង្វះទឹក (MIRI) កំពុង​ដំណើរ​ការ​នៅ​ក្នុង​វាល​ស្រែ ។ ទឹក​ហូរ​​​ចេញ​ពី​រចនាសម្ព័ន្ធ​​ជា​​បំពង់​តាម​រយៈ​ស្នាម​ចោះ 

ប្រព័ន្ធ​ស្រោច​ស្រព​ស្រូវ​ដោយ​ពហុ​រង្វះទឹក (MIRI) កំពុង​ដំណើរ​ការ​នៅ​ក្នុង​វាល​ស្រែ ។ ទឹក​ហូរ​​​ចេញ​ពី​រចនាសម្ព័ន្ធ​​ជា​​បំពង់​តាម​រយៈ​ស្នាម​ចោះ​ ។

 

នៅ​ក្នុង​ការ​សិក្សា​ពី​ការ​ប្រើប្រាស់​ទឹក បរិមាណ​ទឹក​ហៀរ​ចេញ និង​គុណភាព​ទឹក លោក Earl Vories (ខាង​ស្ដាំ) ​និង​អ្នក​បច្ចេកទេស​នៃ​សាកលវិទ្យាល័យ Arkansas លោក Shawn Lancaster ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ MIRI 

នៅ​ក្នុង​ការ​សិក្សា​ពី​ការ​ប្រើប្រាស់​ទឹក បរិមាណ​ទឹក​ហៀរ​ចេញ និង​គុណភាព​ទឹក លោក Earl Vories (ខាង​ស្ដាំ) ​និង​អ្នក​បច្ចេកទេស​នៃ​សាកលវិទ្យាល័យ Arkansas លោក Shawn Lancaster ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ MIRI ។

 

January 30, 2009

អាជ្ញាធរសៀមបិទការនាំចូលស្រូវពីខ្មែរ

 រថយន្ត​ដឹក​ស្រូវ​លក់​ឲ្យ​សៀម​ត្រូវ​កក​ស្ទះ

រថយន្ត​ដឹក​ស្រូវ​លក់​ឲ្យ​សៀម​ត្រូវ​កក​ស្ទះ

ជាង​មួយ​សបា្ដហ៍​មក​ហើយ​ដែល​អាជ្ញាធរ​សៀម​បិទ​ច្រករបៀង​មិន​ឱ្យ​ខ្មែរ​នាំ​ស្រូវ​ចូល

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​អស់​រយៈពេល​ជាង​មួយ​សបា្ដហ៍​មក​ហើយ​ដែល​ ​ភាគី​សៀម​ ​បាន​បិទ​ច្រក​របៀង​មិន​ឱ្យ​ឈ្មួញ​នាំ​ស្រូវ​ចូល​ទៅ​លក់​ឱ្យ​ឈ្មួញ​សៀម​ ​បណ្ដាល​ឱ្យ​កកស្ទះ​ផល​ស្រូវ​រក​ទី​ ​ផ្សារ​លក់​គ្មាន ។ មានការ​កត់​សម្គាល់ថា​ ​កន្លង​មក​នៅ​រដូវ​ប្រមូល​ផល​ស្រូវ​គេ​ឃើញ​មាន​ឈ្មួញ​ដើរ​រក​ទិញ​ ​ស្រូវ​យ៉ាង​គគ្រឹក​គគ្រេង​ ​ហើយ​ទីផ្សារ​ស្រូវ​ក៏​មាន​តម្លៃ​ធ្វើ​ឱ្យ​ប្រជា​កសិករ​សប្បាយចិត្ដ​ ​ក្នុង​ការ​បង្កបង្កើន​ផល​ ​ទោះជា​គ្មាន​ទីផ្សារ​នាំ​ចេញ​ដោយ​ស្រប​ច្បាប់​ក៏​ដោយ ។

ប្រជា​កសិករ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​នៅ​ពេល​ពួក​គាត់​ប្រមូល​ផល​ស្រូវ​រួច​ ​ឃើញ​ឈ្មួញ​ដើរ​ទិញ​ដោយ​តម្លៃ​សមរម្យ​ ​អាច​នឹង​លក់​បាន​ ​សម្រាប់​ទូទាត់​ថ្លៃ​កម្មករ​ច្រូតកាត់​ ​ថ្លៃ​បោក​បែន​ ​និង​ថ្លៃ​ជី ។​ ​ពួក​គាត់​បន្ដ​ថា​ ​ទោះជា​ឈ្មួញ​ឱ្យ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ​ក៏​ត្រូវ​តែ​បង្ខំចិត្ដ​លក់​ដែរ​ ​ដើម្បី​យក​ប្រាក់​សងការ​ជំពាក់​ ​និង​សម្រាប់​ ​ចាយវាយ​ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួសារ​ ​ព្រោះថា​ប្រជា​កសិករ​នៅ​ពេល​ធ្វើស្រែ​បាន​ផល​ ​តែង​នាំ​គ្នា​លក់​ស្រូវ​ដើម្បី​ទិញ​របស់របរ​ឱ្យ​កូន​រៀន​ ​និង​ចាយវាយ​តាម​តម្រូវការ​ផ្សេងៗ​ ​គឺ​មួយ​ឆ្នាំ​មាន​តែ​ម្ដង​ប៉ុណ្ណោះ ។ ដោយឡែក​ ​រាល់​ឆ្នាំ​គឺ​ស្រូវ​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​នេះ​ ​ហើយ​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​បាន​ច្រើន​ជាង​ឆ្នាំ​មុនៗ​ ​ក៏​ប៉ុន្ដែ​បែរជា​តម្លៃ​ ​ស្រូវ​ចុះថោក​ជាង​ឆ្នាំ​មុន ។ នៅ​ដើមរដូវ​ច្រូតកាត់​ ​គឺ​តម្លៃ​ស្រូវ​ខ្ពស់​មធ្យម​ដែល​ប្រជា​កសិករ​អាច​លក់​ ​បាន​គ្រាន់បើ​ ​ក៏​ប៉ុន្ដែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ​ស្រូវ​បាន​ចុះថ្លៃ​យ៉ាង​ខ្លាំង​ ​ព្រោះតែ​ភាគី​សៀម​បាន​បិទ​តាម​ច្រក​ ​របៀង​មិន​ឱ្យ​ឈ្មួញ​សៀម​ចូល​មក​ទិញ​ ​ទើប​បណ្ដាល​ឱ្យ​កកស្ទះ​ទុក​ចោល​ ​ហើយ​ស្រូវ​មាន​តម្លៃ​ថោក ។

ឈ្មួញ​ទិញ​ស្រូវ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៧​ ​មក​រា​ ឆ្នាំ​២០០៩ ​ថា​ ​រយៈពេល​ជាង​មួយ​សបា្ដហ៍​មក​ហើយ​ ​ដែល​ភាគី​សៀម​បិទ​ច្រករបៀង​មិន​ឱ្យ​ឈ្មួញ​ចូល​មក​ទិញ​ស្រូវ​ ​បណ្ដាល​ឱ្យ​ស្រូវ​ត្រូវ​កកស្ទះ​ ​ហើយ​រក​ទីផ្សារ​នាំ​ចេញ​ ​មិន​បាន​ ​និង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ខ្លាច​ភ្លៀង​ធ្លាក់​ទទឹក​បណ្ដាល​ឱ្យ​ស្រូវ​ខូចខាត ។ បញ្ហា​ដែល​សៀម​បិទ​ច្រករបៀង​មិន​ឱ្យ​នាំ​ស្រូវ​ចេញ​ទៅ​លក់​នោះ​ ​គឺ​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​សៀម​តាម​ជាយ​ដែន​នាំ​គ្នា​ធ្វើការ​​តវ៉ា​នឹង​រាជរដ្ឋាភិបាល​​មិន​ឱ្យ​ឈ្មួញ​ចូល​មក​ទិញ​ស្រូវ​កម្ពុជា​ ​ព្រោះ​ពួក​គេ​ចង់ឱ្យ​តម្លៃ​ស្រូវ​ប្រទេស​គេ​ខ្ពស់​ ​និង​ឈ្មួញ​ប្រមូល​ទិញ​ក្នុង​ស្រុក​ឱ្យ​អស់​ទើប​អាច​បើក​ឱ្យ​ទិញ​ពី​ប្រទេស​ជិតខាង​បាន ។​ ​ឈ្មួញ​រូប​នោះ​បាន​បន្ដ​ ​ទៀត​ថា​ ​ស្រូវ​ដែល​ទិញ​ពី​ប្រជា​កសិករ​នាំ​ចេញ​យក​ទៅ​លក់​នៅ​តាម​ជាយ​ដែន​ ​គឺ​មាន​សមត្ថកិច្ច​តាម​ផ្លូវ​ ​ឬ​ច្រករបៀង​បាន​កំណត់​យក​មួយ​ក្បាល​រថយន្ដ​ក្នុង​តម្លៃ​១.៥០០ ទៅ​ ២.០០០បាត ។

មន្ដ្រីខេត្ដ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​សមាគម​អ្នកទិញ​ស្រូវ​មួយ​ចំនួន​បាន​ឱ្យ​តម្លៃ​ថោក​ ​ទើប​បណ្ដាល​ឱ្យ​​ប្រជាពលរដ្ឋ​ត្រូវ​លក់​ឱ្យ​ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង​ក្នុង​តម្លៃ​ខ្ពស់​ជាង ៕

សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០០៩

 

January 16, 2009

ការប្រមូលផលស្រូវ

ការ​ច្រូតកាត់​ស្រូវ គឺជា​ប្រតិបត្ដិការ​មួយ​ដែល​យើង​អនុវត្ដ​ចុង​ក្រោយ​នៃ​ដំណើ​ការ​លូតលាស់​នៃ​ដំណាំ​ស្រូវ​ ​ហើយ​ក៏​ជា​ពេលវេលា​មួយ​ដែល​កសិករ​គ្រប់​រូប​​​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​យូរ​ ​ក្រោយ​ពី​ពួក​គាត់​បាន​​ចំណាយ​នូវ​កម្លាំងកាយ​ ថវិកា​ ពេលវេលា​ ចាប់តាំងពី​ការ​រៀបចំ​ដី​ ​ការ​ដាំ​ដុះ​ ​ការ​ថែទាំ​ ​និង​ការងារ​ចុង​ក្រោយ​ ​គឺ​ការ​ប្រមូល​ផល ។

ការប្រមូលផលស្រូវ

ការ​ប្រមូល​ផល​ ​ជា​កិច្ច​ប្រតិបត្ដិការ​មួយ​យ៉ាង​​​សំខាន់​ក្នុង​ការ​ប្រមូល​នូវ​ទិន្នផល​នៅ​ក្នុង​ស្រែ​ ​ដោយ​រួម​ ​បញ្ចូល​ទាំង​ការ​ច្រូតកាត់​ ​ការ​ប្រមូល​កណ្ដាប់​ ​ការ​បោក​​​បែន​ ​ការ​ហាល​សម្ងួត​ ​និង​ការ​សម្អាត ។

ការ​ច្រូតកាត់​បាន​ទាន់​ពេលវេលា​កំណត់​ ​ធ្វើ​ឱ្យ​​យើង​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​ គុណភាព​​​ល្អ​ប្រសើរ​មាន​​​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ ​និង​ជាទី​ពេញចិត្ដ​នៃ​​អ្នក​បរិភោគ​ ​។ ផ្ទុយ​ទៅ​វិញ​ ​ ប្រសិន​​បើ​យើង​ធ្វើការ​ច្រូតកាត់​​មិន​បាន​កំណត់​​តាម​ពេលវេលា​ទេ​នោះ​ ​ធ្វើ​ឱ្យ​យើង​បាត់បង់​ទាំង​បរិមាណ​ និង​គុណភាព​ស្រូវ ។ ការ​ច្រូតកាត់​ស្រូវ​មុន​ពេល​​​កំណត់​ធ្វើ​ឱ្យ​​បរិមាណ​ស្រូវ​ ​ ​និង​​គុណភាព​អង្ករដើម​ថយ​ចុះ​ ​។  រីឯ​ការ​ពន្យា​ពេល​​​ច្រូតកាត់​ស្រូវ​ ពោល​គឺ​​ស្រូវ​ទុំ​ញុះ​ ​ធ្វើ​ឱ្យ​យើង​បាត់បង់​​បរិមាណ​ស្រូវ​ ​និង​បាក់​ជា​កំណាត់​នៅ​ពេល​កិន​ជា​អង្ករ ។

ការប្រមូលផលស្រូវ

ការ​កំណត់​ពេល​វេលា​ច្រូតកាត់​

ក. ភាព​ទុំ​របស់​គ្រាប់ស្រូវ​

ភាព​ទុំ​របស់​គ្រាប់ស្រូវ​

មុន​ពេលធ្វើការ​ច្រូតកាត់​សំខាន់​បំផុត​ ​ត្រូវធ្វើ​​ការ​វិនិច្ឆ័យ​ភាព​ទុំ​របស់​គ្រាប់ស្រូវ​ឱ្យ​បាន​ត្រឹមត្រូវ​ ​យើង​ ​ត្រូវ​សង្កេត​មើល​ស្រូវ​ក្នុង​ស្រែ​រៀងរាល់ថ្ងៃ​ ​ដោយ​ជ្រើស​​​រើស​យក​កួរស្រូវ​ទុំ​ល្អ​ ​ហើយ​ប្រឡេះ​យក​គ្រាប់​មក​បក​​សម្បក​ចេញ​ ​ពិនិត្យ​ភាព​ថ្លា​របស់​គ្រាប់​ ​និង​ភាព​រឹង​របស់​វា​។​ ​ក្នុង​កួរស្រូវ​មួយ​កួរ​ ​កាលណា​យើង​ពិនិត្យ​ឃើញ​ភាព​​​ទុំ​របស់​វា​ចាប់ពី​​៨០-៨៥% និង​ផ្នែក​ខាងលើ​នៃ​កួរស្រូវ​មាន​ពណ៌​ស្លាបសេក​ហើយ​នោះ​ ​យើង​អាច​ធ្វើការ​ច្រូត​​កាត់​បាន​ហើយ​ ​ទោះជា​ផ្នែ​ខាងក្រោម​នៃ​កួរស្រូវ​ ​ភាព​ទុំ​របស់​វា​នៅ​ពុំ​ទាន់​បាន​ល្អ​ក៏​ដោយ​ ​តែ​វា​ស្ថិត​នៅ​ក្នុង​​ដំណាក់កាល​ដាក់​ម្សៅ ។

ខ. ការ​បញ្ចេញ​ទឹក​ពី​ក្នុង​ស្រែ​

ភាព​ទុំ​របស់​គ្រាប់ស្រូវ​

ដើម្បី​បង្ករ​ភាព​ងាយស្រួល​​​ក្នុង​ការ​ច្រូតកាត់​​​ស្រូវ​ ​យើង​គប្បី​ត្រូវ​បង្ហូរទឹក​ចេញពី​ស្រែ​ឱ្យ​អស់​ ​ចាប់ពី​ ​៧-១០ថ្ងៃ មុន​ពេល​ច្រូតកាត់ ។​

គ​. វិធីសាស្ដ្រ​ក្នុង​ការ​ច្រូ​វ​កាត់​

-ការ​ច្រូតកាត់​ដោយ​ដៃ

ការ​ច្រូតកាត់​ដោយ​ដៃ

នៅ​ប្រទេស​កម្ពុជា​យើង​ ​ការ​ប្រមូល​ផល​ស្រូវ​ភាគច្រើន​កសិក​រេ​យើង​ ​ច្រូតកាត់​ដោយ​ដៃ​ ​ ​ដោយ​ប្រើ​ ​កណ្ដៀវ​ជា​ឧបករណ៍​សម្រាប់​កាត់​ដើម​ស្រូវ​។​ ​ដើម​ស្រូវ​ដែល​កាត់​រួច​ហើយ​ ​ ​ត្រូវ​បាន​ប្រមូល​ចង​ជា​កណា្ដ​ប់​ ​រួច​ហាល​នៅ​វាលស្រែ​ ​ ​២-៣​ថ្ងៃ​ ​ទើប​ដឹក​ជញ្ជូន​ទៅ​បោក​បែន​ ​រួច​ហាល​សម្ងួ​ត​ក្នុង​អត្រា​សំណើម​ប្រមាណ​ ​១៤% ទើប​​​យក​ទៅ​រក្សា​ទុក​កន្លែង​មាន​សុវត្ថិភាព ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា​ ​ការ​ច្រូតកាត់​ដោយ​ដៃ​​មានការ​បាត់បង់​ច្រើន​ជាង​ការ​ច្រូត​​កាត់​ដោយ​ម៉ាស៊ីន ។​

-ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​

ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​

បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ប្រមូល​ផល​បាន​អភិវឌ្ឍ​ពី​ម៉ាស៊ីន​ពាក់​កណ្ដាល​ស្វ័យប្រវត្ដិ​រហូត​ម៉ាស៊ីន​ច្រូត​ស្វ័យប្រវត្ដិ​ (Combine​ ​Harvester) ។ តាម​ប្រភព​ព័ត៌មាន​ពី​កសិករ​បានឱ្យ​ដឹង​ថា​ ​ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​ស្វ័​យ​​​ប្រវត្ដិ​ចំណាយ​ថវិកា​ត្រឹមតែ​ ​៣៥០.០០០រៀល ប៉ុ​ណ្ណោះ​​ក្នុង​មួយ​ហិ​កតា​ ​រីឯ​ការ​ច្រូតកាត់​ដោយ​ដៃ​ចំណាយពេល​​​វេលា​ច្រើន​ ​ហើយ​មាន​តំលៃ​រហូត​ ​៤០០.០០០រៀល ក្នុង​មួយ​ហិ​កតា ។​

ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​

ធ្វើ​អោយ​ខូច​ដីស្រែ

ចំណុច​គួរ​ចង​ចាំៈ​ ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​ ​ច្រូត​ស្វ័យប្រវត្ដិ​ ​(Combine​ ​Harvester) ធុន​ធំ​ ​នៅ​​ក្នុង​វាលស្រែ​ដែល​មានទឹក​ ​ឬ​ដី​ដែល​មាន​សំណើម​ខ្ពស់​ ​ធ្វើ​អោយ​ខូច​ដីស្រែ​ ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​លំបាក​ក្នុង​ការ​​​ភ្ជួរ​រាស់​នៅ​ឆ្នាំ​បន្ទាប់ ។​

ជម្រើស​សម​ស្រប​ក្នុង​ការ​ច្រូតកាត់​ស្រូវ

អត្រា​ទុំ​នៃ​គ្រាប់​

អត្រា​សំណើម​

លក្ខណៈ​រូបសាស្ដ្រ​

សា្ថ​នភា​ព​ស្រែ​

ក្នុង​ស្រូវ​មួយ​កួរ​ត្រូវ​មាន​ភាព​ទុំ​ចាប់​ពី​៨០-៨៥%

អត្រា​សំណើម​របស់​គ្រាប់​ស្រូវ​ដែល​សម​ស្រប​ក្នុង​ការ​ច្រូតកាត់​ ​២០-២៥%

ស្រូវ​មាន​ពណ៌​លឿង​ ​កួរស្រូវ​កោង​​ចុះ​ ​ដោយ​ទម្ងន់​របស់​វា​ ​គ្រាប់​អង្គរ​​ភ្លឺ​ថា​ ​រីឯ​ផ្នែក​ខាង​ក្រោម​នៃ​កួរ​មាន​​សម្បុរ​ ​(លឿង​-បៃតង​) តែ​ដាក់​គ្រាប់​ពេញ​

មុន​ពេល​ច្រូតកាត់​ត្រូវ​បង្ហូរទឹក​ចេញពី​ស្រែ​ឱ្យ​បាន​មុន​៧-១០ ថ្ងៃ​

 

ត្រាក់ទ័រ MTZ 50/80

ប្រើប្រាស់ ថែទាំ និង​ជួសជុល​

ត្រាក់ទ័រ MTZ 50/80

ត្រាក់ទ័រ MTZ 80

១. លក្ខណៈ​បច្ចេកទេស​ទូទៅ​របស់​ត្រាក់ទ័រ MTZ 50 និង MTZ 80

ត្រាក់ទ័រ​កង់​កៅស៊ូ MTZ 50/80 មាន​លក្ខណៈ​ប្រើ​ទូទៅ នៅ​ក្នុង​វិស័យ​កសិកម្ម ។ ត្រាក់ទ័រ​នេះ​មាន​កម្លាំង​អូសទាញ ១,៤ តោន កម្លាំង​ដើម្បី​បម្រើ​ការងារ​កសិកម្ម​ជា​មធ្យម និង​មាន​សំណង់​ជា​ប្រភេទ​ពាក់កណ្ដាល​តួ ។ បង្គុំ​តួ​ត្រាក់ទ័រ​មានៈ

  • ពាក់​កណ្ដាល​តួ
  • ប្រអប់​អំប្រាយ៉ា
  • ប្រអប់​លេខ
  • ប៉ុង​ក្រោយ

នៅ​ផ្នែក​ខាង​មុខ​នៃ​ត្រាក់ទ័រ​មាន​ចលករ​ម៉ាក D50/D240 ឬ D50L/D240L​ បញ្ឆេះ​ដោយ​ដេម៉ារ័រ ឬ​មួយ​ដោយ​ចលករ​ទាញ​បញ្ឆេះ (អក្សរ L) ។ ផ្នែក​ខាង​ក្រោយ​នៃ​ចលករ​ភ្ជាប់​យ៉ាងរឹងមាំ​ទៅ​សំបក​អំប្រាយ៉ា​ដោយ​កន្លះ​ទប់ ។

ផ្នែក​ខាងមុខ​នៃ​ចលករ មាន​បង្គុំ​ដោយ​រ៉ាឌីយ៉ាទ័រ​ប្រេង និង​ទឹក ។ ភ្ជាប់​ខាង​ក្រោយ​នៃ​ចលករ មាន​ផ្នែក​បន្ត​កម្លាំង ៖

អំប្រាយ៉ា រេឌុចទ័រ​បន្ថយ​ល្បឿន និង​ប្រអប់​លេខ ដោយ​មាន ១៨ លេខ​ទៅ​មុខ និង ៤ លេខ​ទៀត​ថយ​ក្រោយ ប៉ុង​ក្រោយ​ជាមួយ​សោ​ខ្ទាស់​កង់​ក្រោយ ។ ភ្លៅ​បន្ត​កម្លាំង​ខាង​ក្រោយ​មាន​ល្បឿន​ពីរៈ

១‑ ឯករាជ្យ (មិន​ទាក់ទង) (៥៤៥ ជុំ/នាទី‑១.០០០ ជុំ/នាទី)

២‑ រណប (ទាក់ទង) (៣,៥ ជុំ/ម៉ែត្រ) ធៀប​ទៅ​នឹង​ចំនួន​ជុំ​របស់​កង់​ក្រោយ ។ ត្រាក់ទ័រ MTZ 50/80 កង់​ខាង​មុខ គឺ​ផ្នែក​នាំ​ទិសដៅ និង​កង់​ក្រោយ ជា​ផ្នែក​នាំ​ចលករ ។

ទំហំ​កង់​មុខៈ  ២០០‑៥០៨ មម (៧,៥‑២០ អ៊ីញ)

ទំហំនៃ​កង់​ក្រោយៈ  ៤០០‑៩៦៥ មម (១៥,៥‑៣៨ អ៊ីញ)

នៅ​គ្រប់​ត្រាក់ទ័រ​កង់​កៅស៊ូ​ទាំងអស់​ ផ្នែក​ខាង​មុខ​មាន​បង្គុំ​រឺស័រ ជា​ប្រភេទ​បំពង់​នៅ​ក្នុង​សំបក​អ័ក្ស​ហ៊្វុយស៊្សេ ដើម្បី​ជួយ​ទប់​នូវ​ការ​អុក នៅ​ផ្នែក​ខាង​មុខ​របស់​ត្រាក់ទ័រ ។

ដាន​កង់​នៃ​ត្រាក់ទ័រ អាច​កែសម្រួល​បាន​ក្នុង​ចន្លោះ​ពី ១.២០០‑១.៨០០ មម និង​កង់​ក្រោយ​អាច​កែសម្រួល​បាន​ក្នុង​ចន្លោះ​ពី ១.៤០០‑២.១០០ មម ។ ដើម្បី​បង្កើន​គុណភាព​ច្បាម​ដី​នៅ​កង់​ក្រោយ គេ​អាច​បំពាក់​បន្ទះ​ដែក​ជា​ជំនួយ​សម្រាប់​បង្កើន​ទម្ងន់ ។

ប្រព័ន្ធ​អគ្គសនី ជា​ប្រភេទ​ចរន្ត​ជាប់ ដែល​មាន​តង់ស្យុង ១២ វ៉ុល ។ ដៃ​ចង្កូត​គេ​អាច​លើក ឬ​ដាក់​ចុះ​ប្រវែង ១២០ មម ធុង​ប្រេង​ម៉ាស៊ូត​ទាំង ២ មាន​ចំណុះ ១៣០ លីត្រ ។

ត្រាក់ទ័រ MTZ 80

លក្ខណៈ​បច្ចេកទេស​ដែល​មាន

លរ

យថា​ប្រភេទ

រង្វាស់​ខ្នាត

MTZ 50

MTZ 80

ប្រភេទ​ត្រាក់ទ័រ

 

កង់​កៅស៊ូ

កង់​កៅស៊ូ

ម៉ាក​ត្រាត់ទ័រ

 

បេឡារូស

បេឡារូស

គំរូ

 

MTZ 50

MTZ 80

បណ្ដោយ​ត្រាក់ទ័រ

មម

៣១៨៥

៣៨១៥

ទទឹង

មម

១៩៧០

១៩៧០

កំពស់

មម

២៤៨៥

២៤៧០

ដាន​កង់​នៃ​ត្រាត់ទ័រ

មម

១២០០‑១៨០០

១៤០០‑២១០០

កំពស់​ពី​ដី​ទៅ​ប៉ុង​ខាង​ក្រោយ

មម

៤៦៥

៤៦៥ “កែសម្រួល”

ប្រវែង​កាំ​ពេល​បត់ (ជាន់​ហ្វ្រាំង)

២,៥

២,៥

១០

ទម្ងន់​ត្រាក់ទ័រ

គក

៣០៤០

៣២៧០

១១

មុំ​ផ្អៀង​របស់​ត្រាក់ទ័រ

អង្សា

៤០

៤០

ចលករ

ប្រភេទ​ចលករ​ឌីស្សែល​មាន​បួន​សង្វាក់

 

D50

D240

កម្លាំង

សេះ

៥៥

៧៥±៥

ចំនួន​ជុំ​ផ្លូវ​ចលករ​វិល​ជា​មធ្យម

ជុំ/នាទី

១៧០០

២២០០

ចំនួន​ជុំ​អប្បបរមា​គ្មាន​បន្ទុក

ជុំ/នាទី

៦៥០

៦០០

ចំនួន​ជុំ​អតិបរមា​គ្មាន​បន្ទុក

ជុំ/នាទី

១៨៥០

២៣៨០

ចំនួន​ជុំ​អតិបរមា​មាន​បន្ទុក

ជុំ/នាទី

 

១៤០០

មុំ​ផ្ដល់​ប្រេង (ពី​ពិស្តុង​ឡើង​ជិត​ដល់​ចំណុច​ស្លាប់​លើ)

ដឺក្រេ

១៧

២៦

កម្រិត​ចំណាយ​ប្រេង​ធ្វើការ

ក្រាម/សេះ/ម៉ោង

១៩៥

១៨៥

ប្រេង​រំអិល​ឆេះ​គិត​ជា​ភាគរយ

ក្រាម/សេះ/ម៉ោង

០,៨

០,៨

១០

ចំនួន​ស៊ីឡាំង

ចំនួន

១១

អង្កត់​ផ្ចិត​របស់​ស៊ីឡាំង

មម

១១០

១១០

១២

របត់​ពិស្តុង

មម

១២៥

១២៥

១៣

សមាមាត្រ​សម្ពាធ

 

១៦

១៦

១៤

មាឌ​ស៊ីឡាំង

លីត្រ

៤,៧៥

៤,៧៥

១៥

លំដាប់​ធ្វើការ​របស់​ស៊ីឡាំង

 

១.៣.៤.២

១.៣.៤.២

១៦

បូម​បញ្ឆេះ (ថ្នោល​ស្នប់ ៤)

 

YTH-5

YTH-5

១៧

ប្រភេទ​ស្នប់​ដៃ

 

YTH-3

ពិស្តុង

១៨

សម្ពាធ​ដែល​មាន​ក្នុង​ស្នប់

គកហ្វក/សម

១,៧

១,៧

ចំពុះ​បញ្ឆេះ

ប្រភេទ

 

Fw-6-2x25o

FD-22

សម្ពាធ​ព្រួស​ប្រេង

គកហ្វក/សម

១៣០±៥

១៧៥៖១៨០

តម្រង​ខ្យល់

ចលនា​វិល​ស្ងួត និង​ប្រេង​ដើម្បី​សម្អាត​ខ្យល់

ចលនា​វិល​ស្ងួត និង​ប្រេង​ដើម្បី​សម្អាត​ខ្យល់

សម្ពាធ​កង់

កង់​មុខ

គកហ្វក/សម

១,៧៖២,៥

១,៧៖២,៥

កង់​ក្រោយ

គកហ្វក/សម

១,០៖១,៤

១,០៖១,៤

អំប៉្រាយ៉ា ជា​ប្រភេទ​ស្បែក​ស្ងួត ចលនា​ជាប់​រហូត

រេឌុកទ័រ​បន្ថយ​ល្បឿន មាន​ស្ពឺ​ពីរ ជា​ប្រភេទ​បំពង់

(ភាគ​បន្ត)

December 31, 2008

ភ្នាក់ងារដំណើរលម្អងដ៏ល្អឥតខ្ចោះរបស់ល្ពៅគឺឃ្មុំ

គ្មាន​មន្ទិល​ទេ​ដែល​នំ​ល្ពៅប្រកប​ដោយ​រស​ជាតិ​ផ្អែម ទន់​រលោង និង​មាន​រស​គ្រឿងទេស ​គឺ​ជា​អាហារ​ចំណូល​ចិត្ត​នៅ​ថ្ងៃ​ឈប់​សម្រាក ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។

ប៉ុន្តែ ផ្លែ​ល្ពៅ​​ក្រឡូប​​ដែល​គេ​យក​ទៅ​ធ្វើ​នំ​ដ៏​ឆ្ងាញ់​នេះ នឹង​ទទួល​​បាន​មក​តែ​ក្នុង​ករណី​ដែល​ផ្កា​ពណ៌​លឿង​ទឹក​ក្រូច​របស់​វា​រោយ​លម្អង ។

ជា​សំណាង​ល្អ ឃ្មុំ​ធម្មជាតិ​នៃ​ប្រភេទ Peponapis និង Xenoglossa គឺ​ជា​ភ្នាក់​ងារ​ដំណើរ​លម្អង​ដ៏​ល្អ​បំផុត​របស់​ល្ពៅ ។ ឃ្មុំ​ទាំង​នេះ​ក៏​ជា​ភ្នាក់ងារ​ដំណើរ​លម្អង​ដ៏​ប៉ិន​ប្រសប់​នៃ​​ដំណាំ​ញាតិ​របស់​​ល្ពៅ​ផ្សេងៗ​ទៀត​ដែរ រួម​មាន ដំណាំ​អំបូរ​ឃ្លោក និង​អំបូរ​ Squash (ដំណាំ​ម្យ៉ាង​ស្រដៀង​ល្ពៅ ឬ​រនោង) ដូចជា Spaghetti, Pattypan, Butternut, Hubbard, និង Zucchini ។

អ្នក​បាណកសាស្ត្រ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) លោក Jim Cane លោក Frank Eischen និង​លោក Blair Sampson ជា​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​​លើ​សត្វ​ឃ្មុំ​មួយ​ពួក​​ដែល​គេ​ហៅថា​ ឃ្មុំ​​Squash  ជា​សត្វ​ឃ្មុំ​ព្រៃ​ប្រហែល​ ២០ ប្រភេទ មាន​ដើម​កំណើត​នៅ​​ទ្វីប​អាមេរិច​ទាំង​​ខាង​ជើង កណ្ដាល និង​ខាង​ត្បូង ។

លោក Cane មាន​ប្រសាសន៍​ថា ឃ្មុំ Squash ទាំងនោះ​​​ឧស្សាហ៍​ធ្វើការ​និង​មិន​ងាយ​​ឃើញ​​​ ជា​អ្នក​ភ្ញាក់​ពី​ព្រលឹម ពួក​វា​ទៅ​ដល់​​កន្លែង​​ក្រេប​ផ្កា​​មុន​ពេល​ព្រះអាទិត្យ​រះ ខណៈ​ដែល​​ផ្កា​របស់​​ដំណាំ Squash ​ទើប​តែ​ចាប់​ផ្ដើម​រីក ។ តាម​លោក Cane ឃ្មុំ​ទឹក​ឃ្មុំ (Honeybee) ឪម៉ាល់ (Bumblebee) និង​សត្វ​ល្អិត​ដទៃ​ទៀត ​ដែល​ជា​ភ្នាក់ងារ​​ដំណើរ​ល្អង​ដែរ​នោះ​ ​ មក​បង្ហាញ​មុខ​​​ ​​យឺត​ជាង​ពួក​ឃ្មុំ Squash រយៈពេល​កន្លះ​ម៉ោង ។ លោក Cane ធ្វើការ​នៅ​ផ្នែក​ស្រាវជ្រាវ​ជីវសាស្ត្រ គ្រប់​គ្រង និង​ប្រព័ន្ធិក​​សត្វ​ល្អិត​ដំណើរ​លម្អង នៃ​ ARS នៅ​ក្នុង​ក្រុង Logan រដ្ឋ Utah ។

លោក​ Cane ចង្អុល​ប្រាប់​ថា ជា​ទូទៅ សំបុក​ឃ្មុំ​ Squash ​ស្ថិត​នៅ​​ក្រោម​ដី ​​ជា​រូង​​ជម្រៅ​ប្រហែល ១ ហ្វូត ពី​ផ្ទៃ​ខាងលើ ធ្វើ​ឲ្យ​អ្នក​ផង​​មិន​សូវ​​​ចាប់​អារម្មណ៍​ដូច​សំបុក​នៅ​លើ​ដី​របស់​ឃ្មុំ​ប្រភេទ​​ដទៃ​ទៀត​ទេ ។ ការ​​នេះ អាច​ពន្យល់​បាន​​ពី​មូលហេតុ​ដែល​ថា សូម្បី​អ្នក​​​ដាំ​ល្ពៅ​សម្រាប់​កំសាន្ត ឬ​ដាំ​ដើម្បី​លក់​ដូរ ​​មិន​ចាប់​ភ្លឹក​​ពី​ឃ្មុំ​ Squash ​ដ៏​រវល់​នេះ ។

ឃ្មុំ​ Squash ​ទាំង​ឈ្មោល និង​ញី​ បឺត​យក​ទឹក​ដម​ពី​​ផ្កា ។ ប៉ុន្តែ​ មាន​តែ​ឃ្មុំ​ញី​ទេ​ដែល​ស្វែង​រក​គ្រាប់​លម្អង​ពណ៌​ទឹក​ក្រូច ទំពារ​ស៊ី ឬ​ពាំនាំ​គ្រាប់​លម្អង រួម​ជាមួយ​​ទឹក​ដម​ត្រឡប់​ទៅ​សំបុក​វិញ​ដើម្បី​ចិញ្ចឹម​កូន​របស់​វា ។

ចំពោះ​ល្ពៅ ​ស្រទាប់​ផ្កា​​របស់​វា​នឹង​បិទ​​នៅ​ពេល​​ថ្ងៃ​ត្រង់ ពេល​នោះ ​ឃ្មុំ​ Squash ​ក៏​ទៅ​​បាត់​ពុំ​ឃើញ​ដែរ ។ ឃ្មុំ​ឈ្មោល​ដែល​ពោរពេញ​ដោយ​ឧបាយកល​ នឹង​ចំណាយ​ពេល​វេលា​ទាំង​ថ្ងៃ​ ទាំង​​យប់ ​​ដេក​យ៉ាង​ស្រួល​នៅ​ក្នុង​ផ្កា ។ នៅ​ព្រឹក​បន្ទាប់ ឃ្មុំ​ឈ្មោល​ជា​តួអង្គ Romeos ដែល​បាន​គ្រោង​ទុក ​នឹង​មាន​ភាព​​ស្រស់​បស់ និង​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ភាព​រ៉ូមែនទិច​ជា​មួយ​ឃ្មុំ​ញី​ដែល​នឹង​មក​ដល់​ភ្លាមៗ​បន្ទាប់​ពី​ផ្ការីក ។

តាម​ការ​សិក្សា​ថ្មីៗ​នេះ លោក Cane និង​សហការី​របស់​គាត់​បាន​ផ្ដល់​ភាព​លម្អិត​ថ្មីៗ​អំពី​ទម្លាប់ និង​ភាព​ទូទៅ​របស់​ឃ្មុំ Squash ។ ព័ត៌មាន​ថ្មី​បង្ហាញ​ថា ឃ្មុំ​ឯកទេស​ទាំង​នេះ ទទួល​ខុស​ត្រូវ​លើ​ចំណែក​ដ៏​ធំ​នៃ​ដំណើរ​លម្អង​របស់ដំណាំ​​ល្ពៅ Squash និង​ឃ្លោក នៅ​សហរដ្ឋ​អាមេរិច ។

ឯកទេស​ខាង​​ដំណើរ​លម្អង​របស់​ឃ្មុំ​គឺ​ជា​ព័ត៌មាន​ល្អ​ចំពោះ​អ្នក​ដាំ​បន្លែ​នៅ​សួន​ក្រោយ​ផ្ទះ និង​អ្នក​ដាំ​បន្លែ​សម្រាប់​ពាណិជ្ជកម្ម ជាពិសេស បញ្ហា​ដែល​កំពុង​តែ​ញាំញី​ភ្នាក់ងារ​ដំណើរ​លម្អង​ដែល​គេ​ស្គាល់​ជាទូទៅ គឺ​ឃ្មុំ​មាន​កំណើត​នៅ​អឺរ៉ុប Apis Mellifera ។ ក្រុម​សត្វ​ឃ្មុំ​ទទួល​រង​នូវ​ ​ទុក្ខ​សោក​ជា​ច្រើន រួម​មាន​ ការ​ធ្លាក់​ចុះ​នូវ​​ចំនួន​ក្រុម​ឃ្មុំ​ដោយ​ពុំ​ដឹង​មូល​ហេតុ និង​បញ្ហា​មួយ​ចំនួន​ដែល​​​នាំ​យក​​មក​ដោយ​ពពួក​​​សត្វ​ល្អិត​ស្លាប​រឹង ពួក​ Mite (ជា​សត្វ​ល្អិត​មាន​រូបរាង​ស្រដៀង​ពីពាង) ឃ្មុំ​មាន​ដើម​កំណើត​នៅ​អាហ្រិច ដោយ​សារ​ជម្ងឺ​ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត ។

ការ​សិក្សា​ពី​ឃ្មុំ​ Squash ដោយ​អ្នក​វិទ្យាសាស្ត្រ ARS ទាំង​​៣​រូប បាន​ពង្រីក​​ការ​សិក្សាមុន​គេ​បង្អស់​ដោយ លោក Vince Tepedino បច្ចុប្បន្ន​ចូល​និវត្ត​ពី​មន្ទីរពិសោធន៍ Logan ប៉ុន្តែ​នៅ​តែ​បន្តការងារ​ជា​មួយ​ក្រុម​ស្រាវជ្រាវ​នេះ​ជាអ្នក​សហការ ។ ជាក់​ស្ដែង ការ​សង្កេត​របស់​លោក Tepedino នៅ​វាល​ដាំ​បន្លែ Zucchini ក្នុង​រដ្ឋ Utah បាន​ផ្ដល់​ភស្តុតាង​ថា ប្រជាពល​ដ៏​ច្រើន​នៃ​ឃ្មុំ Squash ដូចជា P. Pruinosa អាច​បំពេញ​ភារកិច្ច​​ដំណើរ​លម្អង​បាន​ដោយ​មិន​ចាំ​​បាច់​មាន​ជំនួយ​ពី​ឃ្មុំ​ទឹក​ឃ្មុំ ។ ឃ្មុំ​ព្រៃ​ប្រភេទ​នេះ​នឹង​អាច​បំពេញ​​ការងារ​ជំនួស​ឃ្មុំ​ទឹក​ឃ្មុំ​​បាន ស្រប​ពេល​ដែល​មាន​​តម្រូវការ​ឃ្មុំ​ទឹក​ឃ្មុំ​​កើន​ឡើងសម្រាប់​ធ្វើ​កិច្ចការ​នៅ​កន្លែង​ផ្សេង ។

នៅ​ក្នុង​ការ​សិក្សា​ថ្មីៗ​នេះ​អំពី​ប្រភេទ​ឃ្មុំ Squash ដូចគ្នា​​នេះ​ដែរ​ លោក Cane​ បញ្ជាក់​ថា ឃ្មុំ P. Pruinosa ឈ្មោល​តែ​ម្នាក់​ឯង អាច​បំពេញ​ភារកិច្ច​នៃ​ដំណើរ​លម្អង​មួយ​ភាគ​ធំ​របស់​​ដំណាំ Squash រដូវ​ក្ដៅ​មាន​ផ្កា​ពណ៌​លឿង ។ គាត់​មាន​ប្រសាសន៍​ថា “នេះ​ជាការ​ខុស​​ប្រក្រតី​​ ពីព្រោះ​កាល​ពីមុន មាន​ឃ្មុំ​ឈ្មោល​តិចជាង ១០% ប៉ុណ្ណោះ​​បាន​ចូលរួម​នៅ​ក្នុង​ផលិតកម្ម​ដំណាំ ។ ប្រសិន​បើ​ឃ្មុំ​ឈ្មោល​ពិតជា​បាន​ចូល​រួម​ចំណែក​ដ៏​សម្បើម​នៅ​ក្នុង​ដំណើរ​លម្អង​របស់​ដំណាំនោះ ​គឺ​ជា​គុណប្រយោជន៍​ដ៏​ធំ​ដល់​អ្នក​ដាំ​ដំណាំ និង​អ្នក​ចិញ្ចឹម​ឃ្មុំ ។ ជារួម នៅ​ពេល​​ឃ្មុំ​ញី និង​ឈ្មោល​ធ្វើ​កិច្ចការ​ជាមួយ​គ្នា យើង​នឹង​ត្រូវ​ការ​ឃ្មុំ​ក្នុង​បរិមាណ​តិច ។”

លោក Cane ​មាន​ប្រសាសន៍ថា កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ទាំង​ឡាយ​ដែល​អាច​ពន្យល់​ពី​តួនាទី​ដ៏​មាន​សារៈ​សំខាន់​របស់​ឃ្មុំ​ឈ្មោល P. Pruinosa គឺ​ជម្រើស​របស់​វា​ពី​ទី​កន្លែង​ដើម្បី​ល្បាត​ឃ្មុំ​ញី ។ មិន​ដូច​ឃ្មុំ​ប្រភេទ​ខ្លះ​ដែល​ជាទូទៅ​ស្វែង​រក​ឃ្មុំ​ញី​នៅ​​នឹង​​សំបុក ឃ្មុំ​ឈ្មោល P. Pruinosa “មាន​ចំណង់​ខ្លាំង​ក្នុង​ការ​​ទៅ​លេង​​ផ្កា” ។ នៅ​ពេល​ឃ្មុំ​ឈ្មោល​ជួប​ស្នេហា​ជាមួយ​ឃ្មុំ​ញី វា​​​បាន​នាំ​​យក​លម្អង​ផ្កា​​ជាប់​នឹង​ខ្លួន​​របស់​វា​តាម​ទៅ​ជាមួយ ​ពី​ផ្កា​មួយ​ទៅ​ផ្កា​មួយ​ទៀត ។

ទី​តំបន់​រស់​នៅ​របស់​ឃ្មុំ Squash

ការ​ស្វែង​​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ឃ្មុំ Squash ទាំង​នេះ​ មាន​ដើម​​កំណើត​ដំបូង​ពី​ការ​សិក្សា​អង្កេត​មួយ​ហៅថា “ភ្នាក់ងារ​ដំណើរ​លម្អង​នៃ​ដំណាំ​ Squash នៅ​ទ្វីប​​អាមេរិច” ។ លោក Cane បាន​សហការ​ជាមួយ​អ្នក​ជីវសាស្ត្រ បរិស្ថាន​វិទូ​ដំណើរ​លម្អង និង​អ្នក​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត​នៅ​ទ្វីប​​អាមេរិច​ប៉ែក​​ខាង​ជើង កណ្ដាល និង​ខាង​ត្បូង នៅ​ក្នុង​ឆ្នាំ​២០០៤ ។ លោក Cane ​មាន​ប្រសាសន៍​ថា ជំរឿន​ដែល​កំពុង​តែ​​បន្ត​ធ្វើ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ ​កត់ត្រា​ពី​ចំនួន​របស់​ឃ្មុំ​​ដែល​ជា​ភ្នាក់ងារ​ដំណើរ​លម្អង​របស់​ដំណាំ Squash និង​ល្ពៅ “នៅ​គ្រប់​ទី​កន្លែង ​តាំង​ពី​នៅ​តាម​សួន​បន្លែ​គ្រួសារ តាម​​សួន​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ និង​តាម​​កសិដ្ឋាន​ពាណិជ្ជកម្ម​​ទ្រង់ទ្រាយ​ធំ ​​នៅ​តាម​ជ្រលង​នានា​ដែល​មាន​កសិកម្ម​អតិផល ។ ទីតាំង​ធ្វើ​ជំរឿន​ធំ​ជាង​គេ​បំផុត​មាន​ផ្ទៃ​ដី​ដាំ​ដំណាំ​ Squash ជិត ១០០០ អេខ័រ (Acres) ។ ការ​ប៉ាន់​ប្រមាណ​នៃ​ការ​អង្កេត​បឋម​បង្ហាញ​ថា ទីតាំង​នេះ​មាន​ឃ្មុំ Squash យ៉ាងតិច ១៣៥.០០០ ក្បាល ។

ជំរឿន​នេះ​គឺ​ជា​ការ​សិក្សា​អង្កេត​ក្នុង​ទ្រង់ទ្រាយ​អឌ្ឍគោល​មិន​​ធ្លាប់​​ធ្វើ​ពី​មុន​មក​ចំពោះ​​ឃ្មុំ​ក្រៅ​សង្គម (Nonsocial-គឺឃ្មុំ​មិន​រស់​នៅ​ក្នុង​​សម្បុក​បង្គង​ ឬ​រស់​ជាក្រុម​ផ្សេង​ទៀត) ។ ដោយ​មាន​ជំនួយ​ពី​ភាព​ងាយ​ស្រួល​ក្នុង​ទំនាក់ទំនង​តាម​រយៈ​អ៊ិនធឺណិត ការ​សិក្សា​អង្កេត​នេះ​​នឹង​ជួយ​ឲ្យ​អ្នក​សហការ​នានា​អភិវឌ្ឍ​នូវ​​សេចក្ដី​សរុប​ស្ថិតិ​ត្រឹមត្រូវ​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​នៃ​វត្តមាន និង​វីរកម្ម​ដំណើរ​លម្អង​របស់​ឃ្មុំ Squash ​នៅ​ពិភពលោក​ថ្មី (New World) ។

ពិធីការ​នៃ​ការ​សិក្សា​ដែល​ត្រូវ​បាន​សាកល្បង និង​កែលម្អ​ដោយលោក Cane និង​អ្នក​សហការ​ទាំងឡាយ ត្រូវ​បាន​ទទួល​យក​ដោយ​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម នៃ​អង្គការ​សហប្រជាជាតិ ទៅ​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ការ​សិក្សា​អង្កេត​អំពី​សត្វ​ល្អិត​ជា​ភ្នាក់ងារ​ដំណើរ​លម្អង​​​របស់​ដំណាំ​នៅ​ទីកន្លែង​ផ្សេងទៀត ។

លោក Cane មាន​ប្រសាសន៍​ថា តាម​ពេលវេលា​ដែល​អាច​ធ្វើ​បាន អ្នក​ចូល​រួម​ទាំងឡាយ​ផ្ដល់​ទិន្នន័យ​អំពី​ចំនួន និង​ប្រភេទ​នៃ​ភ្នាក់ងារ​ដំណើរ​លម្អង​ដែល​មក​ទំ​​លើ​ផ្កា​ដំណាំ Squash និង​ឃ្លោក ​នៅ​ទីតាំង​ដែល​បាន​ជ្រើសរើស ។ ការ​រាប់​តាម​បែប​ស្ថិតិ​ហៅថា “Snapshots” ធ្វើ​ឡើង​ប្រហែល ១០ ទៅ ២០ នាទី ហើយ​អាច​ធ្វើ​ឡើង​បាន​គ្រប់​ពេល​នៅ​កំឡុង​​រដូវ​ដាំដុះ ។

នៅ​ផ្នែក​ស្រាវជ្រាវ​ពី​ឃ្មុំ​ទឹក​ឃ្មុំ នៅ​ក្រុង Weslaco រដ្ឋ Texas លោក Frank Eischen បាន​ និង​កំពុង​ប្រមូល​ទិន្នន័យ​សម្រាប់​ការ​សិក្សា​អង្កេត​នេះ អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ ។ ជាមួយ​អ្នក​បច្ចេកទេស​ឈ្មោះ Henry Graham លោក Eischen កំពុង​ពិនិត្យ​តាមដាន​ឃ្មុំ Peponapis ឃ្មុំ​ទឹក​ឃ្មុំ​ នៅ​ដើម​រដូវ​ដាំដុះ​ដំណាំ Squash នៅ​ជ្រលង Rio Grande នៃ​រដ្ឋ​ Texas ។

លោក Eischen មាន​ប្រសាសន៍​ថា លទ្ធផល​ពី​ក្រុង Weslaco បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ ឃ្មុំ Peponapis ហាក់​ដូច​ជា​មាន​ចំនួន​ច្រើន​ជាង​ឃ្មុំ​ទឹក​ឃ្មុំ​នៅ​​តាម​បណ្ដា​ទីតាំង​នានា​របស់​យើង​ ។ ជាក់ស្ដែង​ណាស់ អ្នក​ដាំ​ដំណាំ​ Squash ចង់​ឲ្យ​ប្រាកដ​ថា ឃ្មុំ​ប្រភេទ​នេះ​​មាន​ចំនួន​​​គ្រប់គ្រាន់​សម្រាប់​ដំណាំ​របស់​ពួក​គេ ។

នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋអាមេរិច លោក Blair Sampson បាន​ពិនិត្យ​ពិច័យ​ផ្កា​របស់​ដំណាំ​​ល្ពៅ Crookneck, Straight neck, Lakota, និង Zucchini នៅ​ទីវាល​នៃ​មន្ទីរពិសោធន៍សាកវប្បកម្ម​​ប្រចាំ​​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិច​​របស់ ARS នៅ​ក្រុង Poplarville រដ្ឋ Mississippi និង​នៅ​ជិត​ក្រុង McNeil ។

លោក Sampson បាន​មាន​ប្រសាសន៍​ថា ទិន្នន័យ​បឋម​ពី​ការ​សង្កេត​របស់​យើង ភាគ​ច្រើន​លើ​ឃ្មុំ P. pruinosa និង X. strenua​ បង្ហាញថា ឃ្មុំ​ប្រភេទ​ព្រៃ​នៃ​ដំណាំ Squash នេះ ​មាន​លក្ខណៈ​ទាំង​៥ ​ដែល​​ស​បញ្ជាក់​ពី​ភ្នាក់ងារ​លម្អង​របស់​ដំណាំ​ដ៏មាន​ប្រសិទ្ធិភាព​បំផុត​នៅ​ក្នុង​លោក គឺ​ពួក​វា​មាន​ចំនួន​ច្រើន  ប្រកប​ដោយ​ការ​ប្រកួតប្រជែង  មាន​ប្រសិទ្ធិភាព  មាន​ភក្ដី​ភាព  នៅ​ក្នុង​ការ​ជ្រើស​រើស​ដំណាំ និង​មាន​ភាព​រហ័ស 

លោក​ Cane និយាយថា “នៅ​ពេល​អ្នក​ពិនិត្យ​មើល​ព័ត៌មាន​នេះ និង​ព័ត៌មាន​បាន​មក​ពី​ទី​កន្លែង​សិក្សា​អង្កេត​នានា រូបភាព​​​រួម​មួយ​នៃ​ការ​ចូលរួម​ចំណែក​របស់​ឃ្មុំ Squash នៅ​​ទ្វីប​អាមេរិច ចាប់​ផ្ដើម​លេច​រូបរាង​ឡើង ។” ក្នុង​នោះ ៖

  • ទីកន្លែង​ណា​ដែល​​មាន​ប្រវត្តិដាំ​ដុះ​ល្ពៅ Squash ឬ​ឃ្លោក នៅ​តែ​ជា​កន្លែង​បន្ត​ទទួល​ប្រជាពល​ឃ្មុំ Peponapis
  • កសិដ្ឋាន​ខ្លះ​ដែល​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដោយ​ប្រុង​ប្រយ័ត្ន​លើ​ដំណាំ Squash ឬ​ដំណាំ​ដទៃ​ទៀត នៅ​ក្បែរៗ​នោះ​មាន​ឃ្មុំ Peponapis ក្នុង​ចំនួន​ច្រើន
  • សូម្បី​នៅ​ក្នុង​ការ​ដាំដុះ​យថាផល ប្រជាពល​នៃ​ឃ្មុំ Squash និង​ឃ្លោក​នៅ​តែ​ខ្ពស់ មិន​ដូច​ដង់ស៊ីតេ​ឃ្មុំ​ព្រៃ​ប្រភេទ​ខ្លះ​ដែល​អាច​ធ្លាក់​ចុះ​ខណៈ​ទំហំ​របស់​ទីវាល​ដាំដុះ​កើន​ឡើង ។

លោក Cane មានប្រសាសន៍​ថា សរុបមក ឃ្មុំ Squash ​គឺជា​ភ្នាក់ងារ​លម្អង​​មាន​អត្ថិភាព​​នៅ​គ្រប់​ទី​កន្លែង ទូទៅ មាន​ចំនួន​ច្រើន និង​មាន​ប្រសិទ្ធិភាព ចាប់​តាំង​ពី​ប្រទេស​កាណាដា ដល់​ប្រទេស​អ៊ុយរ៉ាហ្គាយ លើក​លែង​តែ​តំបន់​ពាយ័ព្យ​ប៉ែក​​ខាង​សមុទ្រ​ប៉ាស៊ីហ្វិច និង​អាងទន្លេ​អាម៉ាហ្សូន ។ ប្រសិនបើ​​របកគំហើញ​នេះ​នៅ​តែ​បន្ត​​ពិត​ត្រឹមត្រូវ វា​គឺ​ជា​និមិត្តរូប​នៃ​គំរូ​ដំបូង​​របស់​​ឃ្មុំ​ក្រៅ​សង្គម​ មាន​ដើម​កំណើត​ក្នុង​តំបន់ និង​គ្មាន​ការ​គ្រប់គ្រង ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​កសិកម្ម ។

លោក Cane បន្ត​ថា ការ​ពិត ឃ្មុំ Squash អាច​សឲ្យ​ឃើញ​ពី​អ្នក​ឯកទេស​ខាង​ផ្កា​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​ទ្វីប​​អាមេរិច ។ ការ​សិក្សា​ពី​ឃ្មុំ Squash ​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា តម្រូវ​ការ​នៃ​ភ្នាក់ងារ​ដំណើរ​លម្អង​ប្រកប​ដោយ​ការ​ប៉ិនប្រសប់​ទាំង​នេះ​ត្រូវ​បាន​យល់​ និង​ឆ្លើយ​តប ៕ អត្ថបទ​ដោយ  Marcia Wood និង  Alfredo Flores, ARS.

 

បកប្រែ​ និង​ផ្សព្វ​​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/Nov-Dec 2008)

 

នំ​ធ្វើ​ពី​​ល្ពៅ និង​ផ្លែ​​ដំណាំ​​​ផ្សេងៗ​​​នៃ​​អំបូរ​ Squash (ដំណាំ​ម្យ៉ាង​ស្រដៀង​ល្ពៅ ឬ​រនោង)

នំ​ធ្វើ​ពី​​ល្ពៅ និង​ផ្លែ​​ដំណាំ​​​ផ្សេងៗ​​​នៃ​​អំបូរ​ Squash (ដំណាំ​ម្យ៉ាង​ស្រដៀង​ល្ពៅ ឬ​រនោង) 

 

 ជាមួយ​នឹង​អណ្ដាត​ពន្លូត​វែង ឃ្មុំ​ញី Peponapis ក្រេប​យក​ទឹក​​ដម​​ពី​ផ្កា​ពណ៌​លឿង​នៃ​ដំណាំ​ Squash

ជាមួយ​នឹង​អណ្ដាត​ពន្លូត​វែង ឃ្មុំ​ញី Peponapis ក្រេប​យក​ទឹក​​ដម​​ពី​ផ្កា​ពណ៌​លឿង​នៃ​ដំណាំ​ Squash

 

December 24, 2008

វិធីសាស្ត្រគ្រប់គ្រងផ្លែម្រះក្រោយពេលប្រមូលផល

វិធីសាស្ត្រគ្រប់គ្រងផ្លែម្រះក្រោយពេលប្រមូលផល 

១. ការ​ប្រមូល​ផល​

ដើម្បី​ប្រមូល​ផល​ម្រះ​ឱ្យ​បាន​ល្អ​ ​គួរ​យកចិត្តទុកដាក់​លើ​ចំណុច​សំខាន់ៗ​ ​មួយ​ចំនួន​ដូច​ខាងក្រោម ៖
  • បេះ​តែ​ផ្លែ​ណា​ចាស់​ល្មម ​ឬ​ផ្លែ​ពេញវ័យ​គឺ​នៅ​ពេល​ដែល​ក្រឡា​វា​រីក​ហើយ​រលោង​ពណ៌​បៃតង​ភ្លាវ​ ​
  • ក្នុង​ការ​បេះ​ ​ឬ​កាត់​ ​​គប្បី​ត្រូវ​ប្រើ​សម្ភារ​:ដូច​ជា​ កូនកាំបិត​ស្លា​ ​កន្ត្រៃ​មុត​ ​ដើម្បី​ងាយស្រួល​កាត់​ កុំឱ្យ​ប៉ះពាល់​ដល់​ដើម​និង​ទង​ ​ដែល​អាច​បណ្ដាល​ឱ្យ​វា​ងាប់​ឬ​មាន​ជំងឺ​ផ្សេងៗ​ ​
  • ការ​កាត់​ត្រូវ​ទុក​សណ្ដង់​ ​ឬ​ទង​ផ្លែ​មួយ​ចង្អុលដៃ​ស្មើ​ ​៤-៥ ផឹង​ ​ដើម្បី​កុំឱ្យ​ផ្លែ​ឆាប់​ខូច​ ​
  • ចាប់ផ្ដើម​កាត់​ ​ឬ​បេះ​វា​ពេល​ព្រឹក​ម៉ោង​ ​៨-១១  ពេល​ល្ងាច​ពី​ម៉ោង​ ​២-៥ វា​ជា​ការងារ​មួយ​សម​​ស្រប​ក្នុង​​ការ​ប្រមូល​ធ្វើ​ឱ្យ​ផ្លែ​មិន​ងាយ​ស្វិត​ស្រពោន​ដោយ​កំ​ដៅ​ថ្ងៃ​ ​ហើយ​ស្រស់ទឹក​ល្អ​ ​។
  • ក្នុង​ការ​កាត់​ ​​គប្បី​កាត់​បញ្ឆិត​ទ​ ​ឬ​សណ្ដង់​ ​ដើម្បី​ការពារ​ជ័រ​នៅ​កក​ជាប់​ទង​ ​ឬ​ដើម​ដែល​អាច​ធ្វើ​ឲ្យ​ដើម​ទទួល​នូវ​ជំងឺ​ផ្សេងៗ​
  • យើង​ចាប់​បេះ​នៅ​ពេល​អាកាសធាតុ​ល្អ​ ​ពោល​គឺ​គ្មាន​ភ្លៀង​ ​គ្មាន​ទឹកសន្សើម​ ​ឬ​កំ​ដៅ​ខ្លាំង​ពេក​ ​។

វិធីសាស្ត្រគ្រប់គ្រងផ្លែម្រះក្រោយពេលប្រមូលផល

២. ការ​សម្អាត​ ​និង​ការ​ជ្រើសរើស​

ក្រោយ​ពី​បាន​ប្រមូល​រួច​ ​​គួរ​ធ្វើការ​ជ្រើសរើស​និង​សម្អាត​ ​ដូច​ជា​ ​៖

  • ជ្រើសរើស​ផ្លែ​ណា​ដែល​ស្អុយរលួយ​ ​ខ្វិនខ្វង់​ ​ឬ​ផ្លែ​មិនល្អ​ចេញ​ ​
  • ជ្រើសរើស​ផ្លែ​ខ្ចី​ពេក​ ​និង​ចាស់​ពេក​ ​ទុក​ក​ន្លែង​ផ្សេង​
  • តម្រឹម​ទុក​សណ្ដង់​ ​ឬ​ទង​ផ្លែ​តែ​ ​៤-៥ ផឹង​ ​ឬ​មួយ​ចង្អុលដៃ​ ​
  • ជូត​សម្អាត​ផ្លែ​ដែល​ប្រឡាក់​ថ្នមៗ​ ​ដោយ​ប្រើ​ក្រណាត់​សើម​ទន់​ ​ហើយ​ប្រយ័ត្ន​បំផុត​ ​ជៀសវាង​ការ​ប៉ះទង្គិច​ខ្លាំង​ ​ដែល​អាច​ប៉ះពាល់​ក្រឡា​របស់​វា​ ​។

វិធីសាស្ត្រគ្រប់គ្រងផ្លែម្រះក្រោយពេលប្រមូលផល

៣. ការ​វេច​ខ្ចប់​ ​និង​ការ​ដឹក​ជញ្ជូន​

ចំណុច​មួយ​ចំនួន​ ​ដើម្បី​វេច​ខ្ចប់​ឱ្យ​បាន​ល្អ​មាន ​៖​

  • ​គួរ​ទុក​ទាំង​ក្រដាស​រុំ​ផ្លែ​ ​ដើម្បី​ជួយ​ទប់ទល់​ការ​ជាំ​ខូច​ ​និង​កុំឱ្យ​ប្រឡាក់​ជ័រ​ពី​ផ្លែ​ផ្សេង​ទៀត​
  • ក្រោយ​ពី​ខ្ចប់​ក្រដាស​រួច​ហើយ​ ​យក​ម្រះ​នេះ​ដាក់​ក្នុង​កន្ត្រក​ ​កញ្ឆេ​ ​ជាល​ ​ឬ​ទ្រុង​ដែក​ក្រោយ​ពេល​ទុក​​សម្ដិល​ឱ្យ​​វា​ត្រជាក់​ ​២០-៣០ នាទី​រួច​មក​ ​
  • ចំពោះ​ ​ជាល​ ​កន្ត្រក​ ​ឬ​ទ្រុង​ដែក​នោះ​ ​ត្រូវ​ក្រាល​ដោយ​ស្លឹកចេក​ ​ឬ​បាវ​កំរាស់​ប្រមាណ​ពី​ ​២-៣​ផឹង​ហើយ​សង​ខាង​ទ្រុង​ក៏​ត្រូវ​ហ៊ុំ​ព័ទ្ធ​ដែរ​ ​ដើម្បី​​ការពារ​ការ​ប៉ះទង្គិច​គ្នា​ក្នុង​ពេល​ដឹក​ទៅ​កាន់​ទីផ្សារ​
  • តម្រៀប​វា​ក្នុង​កញ្ឆេ​ ​ឬ​ជាល​ដោយ​យក​ផ្លែ​ ​ឬ​ក្បាល​នៃ​ផ្លែ​មួយ​ដាក់​ពីលើ​ពាក់កណ្ដាល​នៃ​ផ្លែ​មួយ​ទៀត​
  • ត្រូវ​ដាក់​កញ្ឆេ​ ​ឬ​ជាល​ជា​ថ្នាក់ៗ​ ចំណែកឯ​កញ្ឆេរ ​ឬ​ជាល​ត្រូវ​គ្រប​ក្រមា​សើម ​ឬ​ស្លឹកចេក​ពីលើ​ការពារ​កំ​ដៅ​ ​និង​​​ធូលី​ ​។
  • ធ្វើ​យ៉ាងណា​កុំឱ្យ​វា​ហួស​មាត់​កញ្ឆេ​នាំ​ឱ្យ​ពិបាក​ដាក់​បញ្ចូល​ឡាន​ ​និង​ប៉ះទង្គិច​ ​។

វិធីសាស្ត្រគ្រប់គ្រងផ្លែម្រះក្រោយពេលប្រមូលផល

៤. ការ​ស្តុក​ទុក​

ដើម្បី​ទុកដាក់​ផលិតផល​ម្រះ​ឱ្យ​បាន​សម​ស្រប​ហើយ​បាន​យូរ​ ​គេ​អាច​ធ្វើ​ដូច​ខាងក្រោម​ ៖

  • គប្បី​ទុកដាក់​នៅ​ក្នុង​ម្លប់​ក្រោមផ្ទះ​ ​លើ​ផ្ទះ​ ​ឬ​កន្លែង​រោង​ចាំចំការ​ ​ហើយ​មាន​ខ្យល់​ត្រជាក់​
  • ត្រូវ​តំរៀប​ឱ្យ​បាន​ស្ដើង​ល្មម​ ​ដើម្បី​កុំឱ្យ​វា​សង្កត់​លើ​គ្នា​
  • មិន​ត្រូវ​ប៉ះពាល់​វា​នៅ​ពេល​ទុក​នេះ​ឡើយ​ ​
  • ត្រូវ​យក​ក្រមា​ ​ឬ​ក្រណាត់​សើម​គ្រប​ពីលើ​ ​ដើម្បី​ឱ្យ​វា​នៅ​ស្រស់​ល្អ​ ​ក្នុង​ករណី​នេះ​គេ​អាច​រក្សា​ទុក​វា​បាន​ ​២-៣ ថ្ងៃ​  ៕

 

November 5, 2008

នង្គ័លគោមួយ

គំនូរ​បច្ចេកទេស​នៃ​នង្គ័ល​គោ​មួយ

គំនូរ​បច្ចេកទេស​នៃ​នង្គ័ល​គោ​មួយ 

១. លំនាំ​ដើម

នៅ​ប្រទេស​កម្ពុជា មាន​កសិករ​ជា​ច្រើន ដែល​និយម​ចូលចិត្ត​ប្រើប្រាស់​នង្គ័ល​ភ្នាង​អូស​ដោយ​សត្វ​ពាហនៈ ។ គេ​ប្រើ​វា​ក្នុង​ការ​រៀប​ចំ​ដី ទោះ​ណា​ជា​មាន​ការ​រីកចម្រើន​ខាង​ត្រាក់ទ័រ នៅ​ក្នុង​ឆ្នាំ ១៩៦០ យ៉ាងណា​ក៏​ដោយ ។ ដោយសារ​ត្រាក់ទ័រ និង​ប្រេង​ឥន្ធនៈ​វាមាន​តម្លៃ​ថ្លៃ ទើប​កសិករ​យក​ចិត្ត​ទុក​ដាក់​ពី​កម្លាំង​សត្វ​ដែល​មាន​តម្លៃ​ថោក យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​រៀបចំ​ដី ។

តាម​ការ​ឯកភាព​ពី​អង្គការ FAO ក្របី​ទម្ងន់ ៤០០‑៩០០ គក អាច​បង្កើន​កម្លាំង​អូស​ទាញ​ពី ៥០‑៨០ គកហ្វក សមមូល​នឹង ០,៧ សេះ នឹង​មាន​ល្បឿន​មធ្យម​ពី ០,៨‑០,៩ ម/វិនាទី ការ​សិក្សា​នៅ​កោះ​តៃវ៉ាន់​នា​ឆ្នាំ ១៩៧១ គឺ​បាន​លទ្ធផល​ដូចនេះ​ដែរ ។

១.១. ជម្រៅ​ភ្ជួរ

ការ​រៀប​ចំ​ដី​មាន​អត្ថន័យ​សំខាន់​ណាស់ ក្នុង​ការ​បង្កបង្កើន​ផល និង​ក្នុង​ការ​ត្រួត​ពិនិត្យ​ស្មៅ​ចង្រៃ នៅ​ក្នុង​ផលិតផល​ស្រូវ​វស្សា ។ ការងារ​នេះ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម និង​ថាមពល​មួយ​ផ្នែក​ធំ​នៅ​ក្នុង​ការងារ​បង្កបង្កើន​ផល​ស្រូវ ។ ចំណុច​មួយ​ដែល​ជា​លក្ខខណ្ឌ​ដំបូង​បង្អស់​នៃ​ការ​ចំណាយ​កម្លាំង​ខ្ពស់ និង​ប្រេង​ឥន្ធនៈ គឺ​ការ​ស្មុគស្មាញ​ហួស​ប្រមាណ​ដែល​ដី​ស្រែ​ជាទូទៅ ត្រូវ​បាន​គេ​ធ្វើ​ការ​ភ្ជួររាស់ ។

ការអនុវត្ត​ក្នុង​ការ​ភ្ជួរ​រាស់​ដី គឺ​ជា​អប្បរមា ត្រូវ​បាន​គេ​លើក​យក​មក​ធ្វើ​អាជីវកម្ម ដោយ​បន្ថយ​បរិមាណ​ផ្ទៃ​ដីភ្ជួររាស់​ដើម្បី​សន្សំ​ថាមពល ។ ការ​កំណត់​ជម្រៅ​ភ្ជួរ​ បាន​ផ្ដល់​នូវ​សក្ដានុពល​ស្រដៀង​គ្នា ទៅ​លើ​ការ​បន្ថយ​ការ​ចំណាយ​ថាមពល​នៅ​ក្នុង​ស្រែ​មាន​ទឹក ។

ការ​ភ្ជួររាស់​តាម​របៀប​បុរាណ គឺ​ការ​ភ្ជួរ​ដី​ជម្រៅ ១២ សម លើស​ការ​ចាំ​បាច់​របស់​សេចក្ដី​ត្រូវការ​នៃ​កសិដ្ឋាន ។ បន្ទាប់​ពី​ភ្ជួរ និង​បញ្ចូល​ទឹក​ ២‑៣ ថ្ងៃ​ មក គេ​រាស់​ជាមួយ​រនាស់​ធ្មេញ​ទៀត ។ ការងារ​នេះ​បាន​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ជម្រៅ​នៃ​ដី​រឹង​បាត​ក្រោម ទៅ​តាម​ការងារ​ក្នុង​រដូវ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក និង​មាន​ការ​ចំណាយ​ថវិកា​ច្រើន ។

ការ​អនុវត្ត​ភ្ជួរ​រាស់​តាម​ប្រពៃណី​

ភ្ជួរ​រាស់​ដី​មួយ​ហិកតា ជា​មួយ​នឹង​នង្គ័ល​បុរាណ និង​សត្វ​មួយ​ក្បាល យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​ប្រហែល ៦៥ គម ។ តាម​លក្ខខណ្ឌ​នៃ​ទិន្នផល​កសិដ្ឋាន វា​ត្រូវការ ៧,៥ ថ្ងៃ ដើម្បី​ភ្ជួរ​ដី​ឲ្យ​ហើយ​ក្នុង​មួយ​ហិកតា​ជា​មធ្យម ។

១.២. ការ​ចាំ​បាច់​ទាំង​ឡាយ

ការងារ​ចាំបាច់​ធំៗ​នៃ​គំរោង គឺ​ធ្វើការ​អភិវឌ្ឍន៍​នង្គ័ល​គោ​មួយ​ដែល​មានៈ

ក‑ អាច​បង្កើន​បរិមាណ​ទិន្នផល​ភ្ជួរ

ខ‑ ទម្ងន់​ស្រាល មិន​ធ្ងន់​ជាង ១០ គក

គ‑ ងាយ​សាង​សង់ និង​ប្រើប្រាស់

ឃ‑ មាន​តម្លៃ​ថោក ‍“៥០ ដុល្លា”

២. សម្ភារៈ និង​វិធី​សាស្ត្រ

២.១. ពិណ៌នា​អំពី​គំរូ

ឧបករណ៍​គំរូ​នេះ ជា​នង្គ័ល​គោ​មួយ ដែល​សង់​ឡើង​ដោយ​បំពង់​ទីប ៣ ពត់​ដាក់​ត្រួត​លើ​គ្នា តាម​រាង​អក្សរ “អេស” ។ ភ្នាង​ និង​ផាល​ធ្វើ​ឡើង​ដោយ​ឈើ​ធន់​នឹង​ដី និង​ផាល​ធ្វើ​អំពី​ដែក​ស្ល​ចាក់​ពុម្ព ។ ដង​នង្គ័ល​ធ្វើ​ពី​បំពង់​ទីប ដែល​មាន​អង្កត់​ផ្ចិត ២៧ មម ស្ដើង​ផ្សា​ភ្ជាប់​គ្នា ។

២.២. ចំណុច​សំខាន់​នៃ​ការ​ភ្ជួរ

ជម្រៅ​អាចម៍​បំណាស់ ត្រូវ​បាន​វាស់​ឡើង​ចំ​ចំណុច​កណ្ដាល​នៃ​គន្លង និង​លំដាប់​ស្រទាប់​បាត​គន្លង ។ យើង​វាស់​យក​ដោយ​ព្រាវៗ ។

មុខ​កាត់​អាចម៍​បំណាស់ ត្រូវ​បាន​វាស់​ដោយ​ម៉ែត្រ យក​តាម​បណ្ដោយ​គន្លង ។

ល្បឿន​ភ្ជួរ​បាន​មក​ដោយ​វាស់​រយៈ​ពេល​ដែល​នង្គ័ល​ភ្ជួរ​ក្នុង​ចម្ងាយ​កំណត់​មួយ ។

៣. លទ្ធផល និង​ការ​ពិភាក្សា

៣.១. ការ​អភិវឌ្ឍន៍​នៃ​ឧបករណ៍​គំរូ និង​ចំណុច​សំខាន់ៗ​នៃ​ការ​ភ្ជួរ

៣.១.១. ប្រវែង​ប្រឡោះ​នៃ​ដង​នង្គ័ល

ជាការ​ចាំ​បាច់​ណាស់ ត្រូវ​សម្រេច​ឲ្យ​ប្រឡោះ​រវាង​ដង​នង្គ័ល និង​ចុង​ផាល មាន​ប្រវែង​មិន​តិច​ជាង ១៧៥ មម ។ បើ​ប្រឡោះ​នេះ​តូច វា​ធ្វើ​ឲ្យ​កើត​ឡើង​ការ​ជាប់​ស្ទះ​នៃ​ស្មៅ ជញ្ជ្រាំង ដុំ​ដី​ធំៗ នៅ​លើ​គ្រោង​នង្គ័ល ។ ហេតុ​ដូច​នេះ​ហើយ ទើប​វា​មិន​ត្រឹម​តែ​បន្ថែម​កម្លាំង​ទាញ​ទេ គឺ​វា​ថែម​ទាំង​ពិបាក​ក្នុង​ការប្រើប្រាស់​ផ្សេង​ទៀតផង ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​ចុក​ជាប់​ពេញ​ទៅ​ដោយ​កាក​សំណល់ ។

៣.១.២. ជម្រៅ​ភ្ជួរ

ជម្រៅ​ភ្ជួរ​សម្រេច​បាន​ប្រវែង​កំណត់​ពី ៨០‑១០០ មម ដែល​ជា​កម្រិត​ចំណាត់​ថ្នាក់​សមស្រប​តាម​ការ​ភ្ជួររាស់ ។ ឯកសណ្ឋានភាព​នៃ​ការ​មុត​ដី អាច​ស្រាយ​បញ្ជាក់​តាម​ការ​ប្រែប្រួល ដោយ​ផ្អៀង​ដង​យាម​នង្គ័ល ។ ធ្វើ​ចលនា​ដង​យាម​ងាក​មក​ឆ្វេង ធ្វើ​ឲ្យ​ចំណុច​របស់​ផាល​ងាក​ឡើង​លើ និង​បើ​ផ្អៀង​ទេរ​បញ្ច្រាស់ នោះ​នង្គ័ល​វា​មុត​ជ្រៅ ។ នេះ​ជា​ការ​អនុវត្ត​មួយ ដោយ​គ្មាន​ការ​លំបាក ក្នុង​ការ​ត្រួត​ពិនិត្យ​ជម្រៅ​ភ្ជួរ ។

៣.១.៣. មុខ​កាត់​អាចម៍​បំណាស់

មុខ​កាត់​របស់​នង្គ័ល​នេះ​មាន​ប្រវែង ១២០ មម ។ បើ​ប្រៀប​ធៀប​ជាមួយ​នង្គ័ល​បុរាណ គឺ​តិច​ជាង​នង្គ័ល​បុរាណ​ដែល​មាន​មុខកាត់ ១៨០ មម ។ បើ​នង្គ័ល​ធ្វើ​សកម្ម​ភាព​មុត​ដី​ត្រង់​ចំណុច​កោង​ខាង​ក្រោម​នៃ​ផាល​របស់​វា​នោះ វា​ធ្វើ​ឲ្យ​មុខ​កាត់​អាចម៍​បំណាស់​ថយ​ចុះ ក្នុង​ជម្រៅ​ដ៏​រាក់ ។

៣.១.៤. ល្បឿន​ភ្ជួរ

ល្បឿន​ភ្ជួរ​ជាមធ្យម ៣,២៤ គម/ម៉ោង “០,៩ ម/វិនាទី” ។ ទិន្នផល​ដី​ភ្ជួរ​គឺ ៤,៦៦ អា​/ម៉ោង ។

៣.១.៥. សង្ខេប​អំពី​កម្រិត​ទំហំ និង​លក្ខណៈ​ពិសេស​របស់​ឧបករណ៍

លក្ខណៈ​ពិសេសៈ

  • មុខ​កាត់​ធ្វើ​ការៈ ១២០ មម
  • ទិន្នផល​ការដ្ឋានៈ ៤,៦៦ អា/ម៉ោង ស្មើ​នឹង​នង្គ័ល​បុរាណ​គោ​ពីរ
  • ទម្ងន់​ស្រាល និង​ងាយ​ស្រួល​ប្រើៈ នង្គ័ល​មាន​ទម្ងន់ ១០ គក ហេតុ​នេះ​ស្រួល​លើក​ដាក់ ភ្ជួរ​បាន​ជម្រៅ​ស្មើ
  • ការងាយ​ស្រួល​ផលិតៈ សម្ភារៈ​មាន​លក់​ក្នុង​ស្រុក ធ្វើ​ប្លង់​ ដើម្បី​ផលិតកម្ម តម្លៃ​ទាប
  • ងាយ​ស្រួល​ផ្លាស់​ប្ដូរ​គ្រឿងៈ ផាល ភ្នាង ងាយ​ស្រួល​ផ្លាស់​ប្ដូរ បើ​សឹក​រេចរឹល

កម្រិត​ទំហំៈ

  • ទម្ងន់ៈ ១០ គក
  • បណ្ដោយៈ ១.៦៦៤ មម
  • ទទឹងៈ ១៥០ មម
  • កំពស់ៈ ៨០០ មម
  • តម្រូវការ​ថាមពលៈ គោ​មួយ
  • ទិន្នផល​មធ្យមៈ ៤,៦៦ អា/ម៉ោង

«« Older Posts | Newer Posts »»




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve