Chouk Khmer

ចំណាត់​ថ្នាក់ និង​ប្រភេទ​អនុផល​ព្រៃឈើ

១.ឈើ​បន្ទាប់បន្សំ កូនឈើ និង​អនុផល​ប្រើប្រាស់​ក្នុង​សំណង់​ជា​លក្ខណៈ​ប្រពៃណី មាន​ជាអាទិ៍ ៖

១‑សសរ​មូល​គ្រប់​ប្រភេទ ទំហំ​១៥‑២៥​សម ២‑ដើម​ព្រាលព្រៃ ៣‑បង្គោលក្រាក់ ៤‑បង្គោល​ស្មាច់ ៥‑បង្គោល​ឈើ​ប្រភេទ​ផ្សេងទៀត ៦‑ស្បូវ ៧‑កណ្ដប​ស្បូវ ៧‑ស្លឹក​ខ័ណ្ឌម៉ា ៨‑ស្លឹក​រុក្ខជាតិ​ព្រៃ​ផ្សេងទៀត​ដែល​អាច​ធ្វើ​កណ្ដប​ស្លឹក​បាន ១០‑កូនឈើ​ប្រឡៅ​មូល​គ្រប់​ប្រភេទ​ទំហំ​គល់​ក្រោម​២០​សម ១១‑ដើម​កក់ ១២‑ដើម​កញ្ចូត ១៣‑ដើម​ប្រី ១៤‑ដើម​បបោស ១៥‑ដើម​ត្រែង ១៦‑ដើម​ស្ដា ១៧‑ស្លឹក​ទ្រាំង ១៨‑សំបក​ឈើ​ព្រៃ​ដែល​អាច​គាប​ធ្វើ​ដំបូល ឬ​ជញ្ជាំង​បាន

២.ឈើ​ថាមពល មាន​ជាអាទិ៍ ៖

១‑ឧស​ចម្រុះ​ប្រភេទ ២‑ធ្យូង​ចម្រុះ ៣‑គ្រឿង​ឆេះ​ផ្សេង​ទៀត​ដែល​កែច្នៃ​ពី​អនុផល​ព្រៃឈើ ឬ​កាក​សំណល់​ឈើ

៣.ឫស្សី តាលព្រឹក្ស ផ្ដៅ វល្លិ មាន​ជាអាទិ៍ ៖

ក.ឫស្សីៈ ១‑ឫស្សី​ឃ្លៃ ២‑ឫស្សី​ឃ្លីច ៣‑ឫស្សី​ថ្ងរ ៤‑ឫស្សី​ទ្រនំ​មាន់ ៥‑ឫស្សី​ទ្រនំ​មាន់​ភ្នំ ៦‑ឫស្សី​ពីងពង់​ថ្នោល ៧‑ឫស្សី​ពីងពង់​ស្នរ ៨‑ឫស្សី​ពក​ធំ ៩‑ឫស្សី​ពក​តូច ១០‑ឫស្សី​ព្រៃ ១១‑ឫស្សី​ព្រេច​ចន្លួញ ១២‑ឫស្សី​ព្រេច​ស្បាត ១៣‑ឫស្សី​រលាក​ធំ ១៤‑ឫស្សី​រលាក​សាញ់ ១៥‑ឫស្សី​រលាក​តូច ១៦‑ឫស្សី​លរ ១៧‑ឫស្សី​អាទិញ ១៨‑ឫស្សី​ព្រៃ​ផ្សេងទៀត

ខ.តាលព្រឹក្សៈ ១‑ចាក ២‑ជក់ ៣‑ដូងព្រះ ៤‑តាឱន ៥‑ទន្សែ ៦‑ទ្រាំង ៧‑ទ្រៀក ៨‑ផ្អាវ ៩‑ពឹង (តឹង‑ចាលា) ១០‑ស្លាព្រៃ ១១‑ស្លាខ្មៅ ១២‑ស្លាឆ្នាប់ ១៣‑ស្លាស្ងាប ១៤‑តាលព្រឹក្សផ្សេងទៀត

គ.ផ្ដៅៈ ១‑ផ្ដៅក្រែក ២‑ផ្ដៅឈ្វាំង ៣‑ផ្ដៅដំបង ៤‑ផ្ដៅត្រែស ៥‑ផ្ដៅទឹក ៦‑ព្រះផ្ដៅ ៧‑ផ្ដៅយ៉ាក ៨‑ផ្ដៅរពាក់ ៩‑ផ្ដៅសោម ១០‑ផ្ដៅស្នោ (ផ្ដៅអារ៉ែក ផ្ដៅមាស) ១១‑ផ្ដៅស្វា ១២‑ផ្ដៅសឹង ១៣‑ផ្ដៅ​អាចមន៍មាន់ ១៤‑ផ្ដៅ​ផ្សេងទៀត

ឃ.វល្លិៈ ១‑វល្លិកញ្ជ្រិល ២‑វល្លិកន្ទិតអាល ៣‑វល្លិកាដាត ៤‑វល្លិកំបោរ ៥‑វល្លិក្ដួច ៦‑វល្លិក្រូច ៧‑វល្លិក្រវ៉ាញ (វល្លិចេកទុំ) ៨‑វល្លិខ្ញែ ៩‑វល្លិខ្លែងពណ៌ ១០‑វល្លិខ្លែង ១១‑វល្លិខ្មាញ់ ១២‑វល្លិខ័ណ្ឌម៉ាញី ១៣‑វល្លិខ្នាយមាន់ ១៤‑វល្លិខ្នាយមាន់ស្បាត ១៥‑វល្លិខ្លូត ១៦‑វល្លិខ្សួស ១៧‑វល្លិគុយ ១៨‑វល្លិគ្រូ ១៩‑វល្លិឃ្លាយ ២០‑វល្លិចារ ២១‑វល្លិចេកទុំ ២២‑វល្លិឆ្នាល់មាន់ស្បាត ២៣‑វល្លិឆ្នូត ២៤‑វល្លិជ័របាញ់ ២៥‑វល្លិជណ្ដើរស្វា ២៦‑វល្លិជុច ២៧‑វល្លិជុយ ២៨‑វល្លិដំឡូងត្រែង ២៩‑វល្លិដំឡូងទៀន ៣០‑វល្លិដំឡូងជ្រូក ៣១‑វល្លិដំឡូងស្រំ ៣២‑វល្លិដំឡូងស្យា ៣៣‑វល្លិដំឡូងទឹក ៣៤‑វល្លិដឹស ៣៥‑វល្លិដោះគុណ ៣៦‑វល្លិដែក (វល្លិព្រហ្មលោក) ៣៧‑វល្លិត្នោត ៣៨‑វល្លិត្របែងជើងក្មេង ៣៩‑វល្លិត្រី ៤០‑វល្លិតាអើក ៤១‑វល្លិតាអាញ់ ៤២‑វល្លិតាលុង ៤៣‑វល្លិតាលឹងក្រហម ៤៤‑វល្លិតាលឹងស ៤៥‑វល្លិទ្រាលដោះក្របី ៤៦‑វល្លិទ្រាលស្វា ៤៧‑វល្លិទំពាំងបាយជូរ ៤៨‑វល្លិទឹក ៤៩‑វល្លិធ្លក ៥០‑វល្លិបណ្ដូលពេជ្រ ៥១‑វល្លិប្រេងក្រហម ៥២‑វល្លិព័ន្ធ ៥៣‑វល្លិពងក្ដស្វា ៥៤‑វល្លិពុលឯក ៥៥‑វល្លពុម្ព (វល្លិអំពុងស្រមោជ) ៥៦‑វល្លិពុម្ពមាន់ ៥៧‑វល្លិព្រៃស ៥៨‑វល្លិព្រះតាហ៊ុង ៥៩‑វល្លិមហាមេឃ ៦០‑វល្លិយាវខ្មៅ ៦១‑វល្លិយាវស ៦២‑វល្លិរមៀត ៦៣‑វល្លិរមួលភ្លើង ៦៤‑វល្លិលែនពេន ៦៥‑វល្លិលក្ខ ៦៦‑វល្លិស្កៀរ ៦៧‑វល្លិស្លែងដងដាង ៦៨‑វល្លិស្លែងវារ ៦៩‑វល្លិស្រឡៅអន្ទេរ ៧០‑វល្លិសង្ឃុត ៧១‑វល្លិសណ្ដា ៧២‑វល្លិស្នូក ៧៣‑វល្លិអែម ៧៤‑វល្លអន្ទ្រង ៧៥‑វល្លិអាវនរ ៧៦‑វល្លិអាវក្រពើ ៧៧‑វល្លិអង្កត់ក្រហម (ជ្រៃជ្រួយ) ៧៨‑វល្លិអង្កត់សរ ៧៩‑វល្លិអង្គុញ ៨០‑វល្លិអន្ទង់ ៨១‑វល្លិអន្ទង់ង៉ា ៨២‑វល្លិអំពិល ៨៣‑វល្លិអំពុស ៨៤‑វល្លិផ្សេងទៀត

៤.អនុផលឱសថ មាន​ជាអាទិ៍ ៖

ក.ប្រើ​សម្រាប់​មនុស្សៈ ១‑កញ្ចុះដង្កូវ (ស្លឹក) ២‑កញ្ជើបាយដាច (គ្រាប់ ដើម និង​ឫស) ៣‑កណ្ដោល (សំបក) ៤‑កណ្ដាប់ចង្អេរ (ដើម) ៥‑កន្ទ្រំធារី (ដើម និង​មើម) ៦‑កន្ទ្រោក (ស្លឹក សំបក និង​ឫស) ៧‑កន្ទ្រោកដំរី (ដើម និង​ឫស) ៨‑កន្ទ្រោកខ្មោច (ស្លឹក) ៩‑កន្ទ្រោករលាយខួរ (ស្លឹក) ១០‑កន្លើតចចក (ដើម) ១១‑កន្ទេចអាល (ស្លឹក) ១២‑កន្ទួតព្រៃ (សំបក) ១៣‑កន្ទុយដំរី (ស្លឹក) ១៤‑កន្ទុយក្ងោក (ឫស) ១៥‑កន្ទុយល្វេ (សំបក) ១៦‑កន្ទុយកំប្រុក (ដើម និង​ស្លឹក) ១៧‑កន្ទុយត្រកួត (ផ្កា និង​ឫស) ១៨‑កន្ធំថេតព្រៃ (ផ្លែ) ១៩‑កុលាបភ្នំ (ឫស) ២០‑កុមារពេជ្រ (មើម) ២១‑កោងកាងភ្នំ (សំបក) ២២‑កំពាន (ឫស) ២៣‑កំពីងរាជ (ស្លឹក និង​ឫស) ២៤‑កំរើកគុម្ព (ឫស) ២៥‑កំភ្នាង (សំបក និង​ឫស) ២៦‑កាំរទេះ (ស្លឹក និង​ផ្កា) ២៧‑កាំរទេះដង (ស្លឹក) ២៨‑ក្ដាំងបាយ (ឫស) ២៩‑ក្បាលកន្លង់ (សំបក) ៣០‑ក្បាលរុយ (ស្លឹក ដើម និង​ឫស) ៣១‑ក្បកដំរី (ស្លឹក) ៣២‑ក្រាមរមាស (សំបក) ៣៣‑ក្រាយ (សំបក) ៣៤‑ក្រពុលបាយ (ស្លឹក និង​សំបក) ៣៥‑ក្រចាប់ស្នែពីរ (ផ្លែ) ៣៦‑ក្របៅផ្លែធំ (គ្រាប់) ៣៧‑ក្របៅផ្លែតូច (គ្រាប់) ៣៨‑ក្រពេន (ឫស) ៣៩‑ក្រពេនទឹក (ស្លឹក) ៤០‑ក្រកោដំរី (គ្រាប់) ៤១‑ក្រញឹបក្រហម (ស្លឹក និង​ឫស) ៤២‑ក្រកី (គ្រាប់) ៤៣‑ក្រឡាំពែ (ស្លឹក ផ្កា ផ្លែ និង​ឫស) ៤៤‑ក្រូចព្រៃ (ដើម) ៤៥‑ក្រវាញ (គ្រាប់) ៤៦‑ក្លន (ឫស) ៤៧‑ក្អួត (គ្រាប់) ៤៨‑ខ្ជឹង (ស្លឹក និង​គ្រាប់) ៤៩‑ខ្ទម្ពធំ (ឫស) ៥០‑ខ្ទម្ពទឹក (សំបក និង​ឫស) ៥១‑ខ្ទម្ពគោក (សំបក) ៥២‑ខ្មាញ់ (ស្លឹក) ៥៣‑ខ្លែងពណ៌ (គ្រាប់) ៥៤‑ខ្លាញ់ក្ដាម (ឫស) ៥៥‑ខ្លុង (ឫស) ៥៦‑ខ្វាវ (ឫស) ៥៧‑ខ្វាវបន្លា (ស្លឹក) ៥៨‑គគីរ (សំបក) ៥៩‑គុមក្វាត់ (ស្លឹក) ៦០‑គ្រើល (សំបក) ៦១‑គែលលក (ស្លឹក និង​ដើម) ៦២‑គោមួយ (សំបក និង​ឫស) ៦៣‑គ្រុង (ឫស) ៦៤‑ឃ្លៃ (ស្លឹក និង​ផ្លែ) ៦៥‑ឃ្មុំ (ទឹក) ៦៦‑ងប់ (ឫស) ៦៧‑ចង្ក្រង់ស្វា (ផ្កា) ៦៨‑ចង្ក្រង់ស្វាធំ (ផ្លែ) ៦៩‑ចន្ទន៍ក្រស្នា (ដើម) ៧០‑ចាន់ព្រៃ (ផ្លែ និង​ផ្កា) ៧១‑ចារ (ដើម និង​គ្រាប់) ៧២‑ចែង (ស្លឹក) ៧៣‑ចំប៉ីព្រៃ (ស្លឹក និង​ផ្កា) ៧៤‑ចំបក់ប្រាំង (សំបក) ៧៥‑ចំរៀក (សំបក) ៧៦‑ច្រេស (សំបក គ្រាប់ និង​ផ្កា) ៧៧‑ឆាំឆា (សំបក ផ្កា និង​ឫស) ៧៨‑ឆ្កែស្រែង (សំបក និង​ដើម) ៧៩‑ឆ្នាល់មាន់ (ឫស) ៨០‑ឆ្អឹងពស់ភ្នំ (ដើម) ៨១‑ដណ្ដើរស្វា (ដើម និង​សំបក) ៨២‑ជណ្ដើរស្វាតូច (ដើម) ៨៣‑ជន្លង់ (ស្លឹក និង​គ្រាប់) ៨៤‑ជន្លូស (ត្រួយ និង​ឫស) ៨៥‑ជើងគោផ្កាស (ស្លឹក) ៨៦‑ជំពូព្រែក (សំបក) ៨៧‑ជ្រៃក្រឹម (សំបក ឫស និង​ជ័រ) ៨៨‑ជ័យភ្លា (ស្លឹក និង​ដើម) ៨៩‑ឈាមអន្ទង់ (ជ័រ) ៩០‑ឈូករ័ត្នព្រៃ (ដើម) ៩១‑ឈើជ័រ (ស្លឹក) ៩២‑ឈើអែម (ស្លឹក និង​សំបក) ៩៣‑ឈើកែវ (ស្លឹក និង​ផ្លែ) ៩៤‑ឈើថ្មលឿង (សំបក) ៩៥‑ឈើក្រុងស្វា (ដើម និង​ឫស) ៩៦‑ឈើរមាស់ (ជ័រ) ៩៧‑ឈើស្រូលក្រហម (ស្លឹក ដើម និង​ឫស) ៩៨‑ឈើស (សំបក) ៩៩‑ឈើទាល (សំបក) ១០០‑ឈើទាលត្រាង (ឫស) ១០១‑ឈើទិព្វ (ឫស) ១០២‑ឈ្លិក (សំបក) ១០៣‑ញព្រៃ (ឫស) ១០៤‑ញក្លាយ (ស្លឹក និង​ឫស) ១០៥‑ញិញបាត (ស្លឹក និង​ផ្កា) ១០៦‑ដង្កោ (ផ្លែ) ១០៧‑ដង្ខឹម (ស្លឹក) ១០៨‑ដង្ហិត (ស្លឹក និង​ដើម) ១០៩‑ដង្ហិតខ្មោច (ស្លឹក និង​គ្រាប់) ១១០‑ដកខឹម (ឫស) ១១១‑ដីប្លី (ផ្លែ) ១១២‑ដីសព្រៃ (មើម) ១១៣‑ដូងព្រះ (ស្លឹក និង​សំបក) ១១៤‑ដូងស្បាត (ផ្កា និង​ឫស) ១១៥‑ដៃរហាត់ (ឫស) ១១៦‑ដៃទន់ (ស្លឹក គ្រាប់ និង​ឫស) ១១៧‑ដំរីប្រាំដក (ឫស) ១១៨‑ដោះគន់ (ស្លឹក គ្រាប់ និង​ឫស) ១១៩‑តាឡាត់ (គ្រាប់) ១២០‑ត្បាល់កិន (ស្លឹក សំបក និង​គ្រាប់) ១២១‑ត្មោង (ស្លឹក និង​ឫស) ១២២‑ត្រាង (ជ័រ) ១២៣‑ត្រាំងកង់ (ដើម និង​ជ័រ) ១២៤‑ត្រដិត (ឫស) ១២៥‑ត្រចៀកក្រាញ់សមុទ្រ (ស្លឹក) ១២៦‑ត្រសៀត (ស្លឹក និង​ឫស) ១២៧‑ត្រថុក (មើម) ១២៨‑ត្រុំ (ឫស) ១២៩‑ត្រមូងសេក (សំបក) ១៣០‑ត្រមួច (ឫស) ១៣១‑ត្រុំព្រៃ (ស្លឹក និង​ដើម) ១៣២‑ត្រុំស្វា (ឫស) ១៣៣‑ត្រយ៉ង់ (ស្លឹក) ១៣៤‑ថ្កូវ (ដើម និង​សំបក) ១៣៥‑ថ្ងាន់ (សំបក) ១៣៦‑ថ្នាំភ្នែក (ផ្លែ) ១៣៧‑ថ្មទាប់ (គ្រាប់) ១៣៨‑ថ្លើមទឹក (ស្លឹក និង​ឫស) ១៣៩‑ថ្លន (ជ័រ) ១៤០‑ទន្ទ្រានព្រៃ (ផ្លែ) ១៤១‑ទន្លាប់ទេស (ស្លឹក) ១៤២‑ទឹកដោះ (ភ្នែកមាន់) (ស្លឹក ដើម និង​ជ័រ) ១៤៣‑ទឹកដោះព្រៃ (ដើម ស្លឹក សំបក និង​ឫស) ១៤៤‑ទឹកដោះខ្លា (ជ័រ) ១៤៥‑ទេពីរូតូច (ស្លឹក និង​ដើម) ១៤៦‑ទំពាំងបាយជូរព្រៃ (ឫស) ១៤៧‑ទំពូ (ស្លឹក និង​ឫស) ១៤៨‑ទ្រាលស្វា (ឫស) ១៤៩‑ទ្រមែង (សំបក) ១៥០‑ទ្រនំកំភេម (ស្លឹក និង​ឫស) ១៥១‑ទ្រនំកំភេមតូច (ស្លឹក និង​ឫស) ១៥២‑ធ្នង់ (សំបក) ១៥៣‑ធ្នង់ឈាមមាន់ (ជ័រ និង​ឫស) ១៥៤‑ធ្មៃ (ស្លឹក និង​ឫស) ១៥៥‑ធ្មៃព្រៃ (ផ្កា) ១៥៦‑ធ្មេញត្រី (ដើម) ១៥៧‑ធ្លាយ (ឫស) ១៥៨‑នាងខ្មៅ (ស្លឹក និង​ឫស) ១៥៩‑នាងស (សំបក) ១៦០‑បញ្ញើក្អែក (ស្លឹក និង​ដើម) ១៦១‑បញ្ញើក្អែកធំ (ដើម) ១៦២‑បញ្ញើក្អែក​គ្រប់​ប្រភេទ​ឈើ (ដើម) ១៦៣‑បង្ងល (ស្លឹក) ១៦៤‑បង្គី (ឫស) ១៦៥‑បន្លាក្បាលយក្ស (ដើម) ១៦៦‑បន្លាស្អិត (ផ្លែ និង​គ្រាប់) ១៦៧‑បណ្ដូលពេជ្រ (ដើម និង​ឫស) ១៦៨‑ប៉ប្រើស (ឫស) ១៦៩‑ប៉ប្រក (ស្លឹក) ១៧០‑ប៉ាតព្រុម (ស្លឹក) ១៧១‑បាបាត (គ្រាប់ និង​ឫស) ១៧២‑បាតឃ្លោក (ស្លឹក និង​គ្រាប់) ១៧៣‑បាយដំណើប (ផ្លែ) ១៧៤‑បាយក្រៀម (ឫស) ១៧៥‑បាយក្រៀមឈ្មោល (ស្លឹក) ១៧៦‑បាយក្ដាំង (ឫស) ១៧៧‑បាយម៉ាត (ស្លឹក) ១៧៨‑បូព្រឹក្ស (ដើម) ១៧៩‑បើស (ស្លឹក) ១៨០‑ប៉េប៉ោះស្រោម (ស្លឹក និង​ឫស) ១៨១‑បេង (សំបក) ១៨២‑ប្រមួយ (ឫស) ១៨៣‑ប្រភេញឈ្មោល (សំបក) ១៨៤‑ប្រម៉ោយដំរី (ស្លឹក ដើម និង​ឫស) ១៨៥‑ប្រង់សមុទ្រ (មើម) ១៨៦‑ប្រក់ផ្លែ (ស្លឹក ដើម និង​ឫស) ១៨៧‑ប្រសាកញី (សំបក) ១៨៨‑ប្រទាលបូស (សំបក និង​ឫស) ១៨៩‑ប្រោះស្វា (ស្លឹក និង​មើម) ១៩០‑ផ្ចឹក (ផ្សិត) ១៩១‑ផ្ចឹក (សំបក) ១៩២‑ផ្ទី (មើម) ១៩៣‑ផ្ទក់ក្រហម (ដើម) ១៩៤‑ផ្ដៅស្វា (ដើម) ១៩៥‑ផ្ដៅស្វាស៊ីស្លឹក (ដើម) ១៩៦‑ផ្លាង (ស្លឹក និង​ដើម) ១៩៧‑ផ្អាវ (សំបក និង​ឫស) ១៩៨‑ពពាលខែឈ្មោល (សំបក) ១៩៩‑ពព្លាធំ (ស្លឹក សំបក និង​ឫស) ២០០‑ពពេល (សំបក) ២០១‑ពន្លៃ (មើម) ២០២‑ពភ្លា (ឫស) ២០៣‑ពង្រ (សំបក) ២០៤‑ពិកា (សំបក និង​ឫស) ២០៥‑ពីងចាប (ឫស) ២០៦‑ពុកឆ្មា (ស្លឹក និង​ដើម) ២០៧‑ពុកឆ្មារឈ្មោល (ឫស) ២០៨‑ពុលឯក (ដើម) ២០៩‑ពូចជូរ (ស្លឹក) ២១០‑ពុំពែន (សំបក) ២១១‑ពុំសែន (សំបក) ២១២‑ព្រាលខ្សាច់ (ឫស) ២១៣‑ព្រះភ្នៅ (សំបក) ២១៤‑ព្រះអន្លក់ (ស្លឹក និង​ឫស) ២១៥‑ព្រំបន្លា (ឫស) ២១៦‑ភឹកមន (ស្លឹក និង​ឫស) ២១៧‑ភ្ញៀវ (ដើម) ២១៨‑ភ្នៅ (ស្លឹក និង​ផ្លែ) ២១៩‑ភ្នែកព្រាប (ស្លឹក និង​សំបក) ២២០‑ភ្លៅមាន់ (ឫស) ២២១‑ភ្លាំង (ស្លឹក) ២២២‑ភ្លងជូរ (ឃ្មាស) (ស្លឹក) ២២៣‑ភ្លូបាត (សំបក និង​ឫស) ២២៤‑ភ្លូធំ (សំបក) ២២៥‑មន្ត្រី ឬ ភ្លៅនាង (សំបក) ២២៦‑មុខឈ្នាង (ស្លឹក និង​ឫស) ២២៧‑មេកង (ឫស) ២២៨‑ម្កាក់ព្រៃ (សំបក និង​ជ័រ) ២២៩‑ម្ជុលពេជ្រ (ស្លឹក) ២៣០‑ម្ជុលប្រាក់ (ឫស) ២៣១‑ម្ជូរព្រឹក (គ្រាប់) ២៣២‑ម្ជូរព្រឹកព្រៃ (គ្រាប់) ២៣៣‑ម្រេចទន្សាយ (ស្លឹក) ២៣៤‑ម្រាមនាង (ដើម) ២៣៥‑ម្រះព្រៅភ្នំ (ប្រេង) ២៣៦‑ម្អមភ្នំ (ស្លឹក) ២៣៧‑រពាក់ (ឫស) ២៣៨‑រមៀតស (ឫស) ២៣៩‑រយោង (សំបក) ២៤០‑រង្គ (ជ័រ) ២៤១‑រកា (សំបក ផ្កា និង​គ្រាប់) ២៤២‑រកាវារ (ស្លឹក) ២៤៣‑រលាយឈាម (ឫស) ២៤៤‑រលួយបាយ (ស្លឹក សំបក គ្រាប់ និង​ឫស) ២៤៥‑រាជដាស (ឫស) ២៤៦‑រាជឆ្កឹស (ឫស) ២៤៧‑រាក់បាត (ឫស) ២៤៨‑រៃទឹក (ដើម) ២៤៩‑រោគក្រហម (ដើម) ២៥០‑រោគស (ដើម) ២៥១‑រំចេកភ្នំ (ស្លឹក) ២៥២‑រំចេកសមុទ្រ (ស្លឹក) ២៥៣‑រំដេញមាស (ដើម និង​ឫស) ២៥៤‑រំយោលភ្នំ (ស្លឹក ផ្កា និង​ឫស) ២៥៥‑រំលាយស្នង (សំបក និង​គ្រាប់) ២៥៦‑រាំង (ស្លឹក និង​សំបក) ២៥៧‑រាំងទឹក (សំបក និង​ឫស) ២៥៨‑លាជផ្ទុះ (ស្លឹក និង​ឫស) ២៥៩‑លៀប (ជ័រ) ២៦០‑លំពាន់ (ឫស) ២៦១‑លំពស់ដែក (ឫស) ២៦២‑លាំងជៃ (ជ័រ) ២៦៣‑លាំងជ័យតូច (ឯស) ២៦៤‑ល្ពូ (ស្លឹក) ២៦៥‑ល្វាដី (ដើម និង​ឫស) ២៦៦‑ល្វាព្រៃ (ស្លឹក) ២៦៧២‑វល្លិក្រើក (ឫស) ២៦៨‑វល្លក្បុង (ដើម) ២៦៩‑វល្លិក្មាញ់ (ស្លឹក) ២៧០‑វល្លិកន្លើតចាស់ (ដើម) ២៧១‑វល្លិកំបោរ (ដើម) ២៧២‑វល្លិកំបោរភ្នំ (សំបក) ២៧៣‑វល្លិកួយ (ដើម) ២៧៤‑វល្លិក្រពាត់ឈ្នាង ២៧៥‑វល្លិក្រអោម (ស្លឹក) ២៧៦២‑វល្លិប្រាក់កាក់ ២៧៧‑វល្លិខ្សួស (ស្លឹក និង​សំបក) ២៧៨‑វល្លិគុយ (ដើម និង​ជ័រ) ២៧៩‑វល្លិចារ (ស្លឹក និង​ដើម) ២៨០‑វល្លិចេកទុំ (ស្លឹក) ២៨១‑វល្លិឆ្នូតគ្រាប់ (ស្លឹក និង​ដើម) ២៨២‑វល្លិត្រោក (ឫស) ២៨៣‑វល្លិត្អើក (គ្រាប់) ២៨៤‑វល្លិត្រដិត (ដើម) ២៨៥‑វល្លិត្រស់ (សំបក និង​ឫស) ២៨៦‑វល្លិទៀន (ស្លឹក) ២៨៧‑វល្លិទាល់ព្រៃ (ស្លឹក) ២៨៨‑វល្លិទាល់ស៊ីស្លឹក (ស្លឹក) ២៨៩‑វល្លិធ្មេញត្រី (ស្លឹក) ២៩០‑វល្លិធ្មុងកញ្ចុះ (ស្លឹក) ២៩១‑វល្លិនោមដំរី (ជ័រ) ២៩២‑វល្លិផោម (ស្លឹក និង​ដើម) ២៩៣‑វល្លភ្លូ (ឫស) ២៩៤‑វល្លិមៀន (ស្លឹក) ២៩៥‑វល្លិម្ទេសព្រៃ (ផ្កា) ២៩៦‑វល្លិមាស (ដើម) ២៩៧‑វល្លិមហាមេឃ (ដើម) ២៩៨‑វល្លិរមៀតស (ដើម) ២៩៩‑វល្លិលីនដំរី (ដើម) ៣០០‑វល្លិស្នែងគោ (ឫស) ៣០១‑វល្លិស្រកាពង្រូល (ដើម និង​ឫស) ៣០២‑វល្លិឡែឡ (ដើម) ៣០៣‑វល្លិអង្កត់ (សំបក និង​ជ័រ) ៣០៤‑វល្លិអំពិល (គ្រាប់ និង​ឫស) ៣០៥‑សង្កែភ្លើង (សំបក) ៣០៦‑សណ្ដែកព្រៃ (ស្លឹក និង​ដើម) ៣០៧‑សណ្ដែកព្រៃសមុទ្រ (គ្រាប់) ៣០៨‑សណ្ដែកក្លិង្គ (គ្រាប់ និង​ស្លឹក) ៣០៩‑សក់សោះ (គ្រាប់) ៣១០‑សម្បុរល្វែង (សំបក) ៣១១‑សាគូចាម (ស្លឹក) ៣១២‑សាគូភ្នំ (ឫស) ៣១៣‑សាមសិប (ឫស និង​មើម) ៣១៤‑សិរសាច (ស្លឹក ដើម និង​ឫស) ៣១៥‑សិរមាន់ស (គ្រាប់) ៣១៦‑សុក្រំ (ផ្សិត) ៣១៧‑សុក្រំ (សំបក) ៣១៨‑សូភី (សំបក) ៣១៩‑សួស (ឫស) ៣២០‑សេដាព្រៃ (សំបក ឫស និង​ជ័រ) ៣២១‑សំព័រឈើ (ស្លឹក ផ្លែ សំបក ដើម និង​ឫស) ៣២២‑សំរោងស្វា (គ្រាប់) ៣២៣‑សំរក (ស្លឹក) ៣២៤‑ស្ដៅខ្មោច (ស្លឹក) ៣២៥‑ស្ដុកស្ដុរ (សំបក) ៣២៦‑ស្នោអំបោះ (ដើម) ៣២៧‑ស្នែងគោ (ឫស) ៣២៨‑ស្នែងក្របី (ស្លឹក) ៣២៩‑ស្នែងរំដួល (ស្លឹក ផ្កា និង​ឫស) ៣៣០‑ស្នាយដែល (ឫស) ៣៣១‑ស្បែង (ដើម) ៣៣២‑ស្បូវ (ឫស) ៣៣៣‑ស្ពង់ (សំបក) ៣៣៤‑ស្មៅភ្លើង (ដើម) ៣៣៥‑ស្មៅរៃទឹក ៣៣៦‑ស្មៅមមាំង (ដើម និង​ឫស) ៣៣៧‑ស្មៅផ្កាថ្ម ៣៣៨‑ស្មៅរាំងទឹក (ស្លឹក) ៣៣៩‑ស្មៅប្រម៉ាត់មនុស្ស (ដើម និង​ឫស) ៣៤០‑ស្មៅប្រម៉ាត់ថ្ម ៣៤១‑ស្មៅក្រជៀប (ឫស) ៣៤២‑ស្មៅស្មាច់ទឹក (ស្លឹក និង​ដើម) ៣៤៣‑ស្មៅសន្សើមដូច ៣៤៤‑ស្មៅត្មាតទន្ទ្រាន ៣៤៥‑ស្មៅទំពាំងបារាំង (ឫស) ៣៤៦‑ស្មែសៀម (សំបក និង​ឫស) ៣៤៧‑ស្មាច់ (ស្លឹក) ៣៤៨‑ស្មាក្របី (គ្រាប់) ៣៤៩‑ស្រងល់ (ឫស) ៣៥០‑ស្រល់ (ជ័រ) ៣៥១‑ស្រម៉ពិភេទក៍ (ផ្លែ) ៣៥២‑ស្រូលស (ជ័រ) ៣៥៣‑ស្លែង (សំបក និង​គ្រាប់) ៣៥៤‑ស្លាប៉ាង (ស្លឹក) ៣៥៥‑ស្លាប៉ាងស្លឹកឆែក (ស្លឹក) ៣៥៦‑ស្វាយព្រៃ (សំបក) ៣៥៧‑ស្វាយកណ្ដុរ (សំបក) ៣៥៨‑ហង្សធំ (ឫស) ៣៥៩‑ហើមធំ (សំបក) ៣៦០‑អញ្ចាញ (ស្លឹក ដើម និង​ឫស) ៣៦១‑អង្ក្រេមអង្ក្រំ (គ្រាប់ សំបក និង​ឫស) ៣៦២‑អង្គោល (ជ័រ) ៣៦៣‑អង្គោលបន្លា (ដើម និង​ជ័រ) ៣៦៤‑អង្រែដែក (ដើម) ៣៦៥‑អង្កាញ់ (ដើម) ៣៦៦‑អម្ពិលខ្សែ (ដើម) ៣៦៧‑អន្លុងស (ស្លឹក និង​ឫស) ៣៦៨‑អណ្ដាតគោ (ឫស) ៣៦៩‑អណ្ដាតឆ្កែ (ស្លឹក ផ្កា និង​ដើម) ៣៧០‑អន្ទង់ស (ស្លឹក ដើម និង​ឫស) ៣៧១‑អន្ទង់ទាត់ (ឫស) ៣៧២‑អណ្ដូងព្រះ ៣៧៣‑អាវលាវ (ដើម និង​សំបក) ៣៧៤‑អំបែងថ្ងៃ (សំបក និង​ឫស) ៣៧៥‑ឥសីផ្សំស្រេច (ស្លឹក ដើម និង​ឫស) ៣៧៦‑ឥន្ទនេល (ស្លឹក សំបក និង​ផ្លែ) ៣៧៧‑អនុផល​ឱសថ​សម្រាប់​មនុស្ស​ផ្សេង​ទៀត

ខ.ប្រើ​សម្រាប់​បសុសត្វៈ ១‑ក្ដួច (មើម) ២‑ឈើទាល (សំបក) ៣‑បេង (សំបក) ៤‑រពាក់ (ឫស) ៥‑ស្ដៅភ្នំ (សំបក) ៦‑ស្មៅអណ្ដាតឆ្កែ ៧‑អំព្រំ (ស្លឹក) ៨‑អនុផល​ឱសថ​សម្រាប់​បសុសត្វ​ផ្សេង​ទៀត

៥.អនុផល​ក្រអូប មាន​ជាអាទិ៍ ៖

១‑កែន​លេខ​១ ២‑កែន​ពិសេស ៣‑ក្រពុលបាយ (សំបក) ៤‑ខ្លឹមចន្ទន៍ក្រស្នា (កាក​ចម្រាញ់) ៥‑ខ្លឹមចន្ទន៍ក្រស្នា (ប្រេង​ចម្រាញ់) ៦‑ចន្ទន៍ក្រស្នា (ដើម) ៧‑ចន្ទន៍ក្រស្នា (ចំណាំង​ដើម) ៨‑ចន្ទន៍ក្រស្នា (ម្សៅ) ៩‑តុ ១០‑ទេពីរូ (ប្រេង​ចម្រាញ់) ១១‑ប៉ាក់ខ្វាន់​ថ្មី ១២‑ប៉ាក់ខ្វាន់​ចាស់ «វង់​លើ» ១៣‑ម្រះព្រៅភ្នំ (ប្រេង​ចម្រាញ់) ១៤‑យាងបោង (សំបក) ១៥‑ប្រចាក់ (ស្លឹក) ១៦‑ឡាំ​លេខ​១ ១៧‑ឡាំ​លេខ​២ ១៨‑រុក្ខជាតិ និង​អនុផល​ក្រអូប​ផ្សេង​ទៀត ។

៦.អនុផល​ជ័រ មាន​ជាអាទិ៍ ៖

១‑ជ័រខ្ចូវ ២‑ជ័រចុង ៣‑ជ័រច្រម៉ាល់ ៤‑ជ័រត្បែង ៥‑ជ័រទឹកថ្លា ៦‑ជ័រទឹកខាប់ ៧‑ជ័រនិ ៨‑ជ័រផ្ចឹក ៩‑ជ័រផ្អុង ១០‑ជ័រពពេល ១១‑ជ័ររង្គ ១២‑ជ័រល័ក្ខ ១៣‑ជ័រស្រល់ ១៤‑ចន្លុះ ឬ ត្មោល ១៥‑ម្រក្សណ៍ ១៦‑អនុផល​ជ័រ​រុក្ខជាតិ​ផ្សេង​ទៀត

៧.អនុផល​ក្រមួន មាន​ជាអាទិ៍ ៖

១‑ក្រមួនឃ្មុំ ២‑ក្រមួនព្រួត ៣‑ក្រមួនម្រោម ៤‑អនុផល​ផ្ដល់​ក្រមួន​ផ្សេង​ទៀត

៨.អនុផល​ផ្ដល់​សារធាតុ​ជ្រលក់ ឬ​គីមី មាន​ជាអាទិ៍ ៖

១‑កកោះ (សំបក) ២‑កន្តួតព្រៃ (សំបក ស្លឹក និង​ផ្លែ) ៣‑កណ្ដោល (សំបក) ៤‑កោងកាង (សំបក) ៥‑ក្រឡាញ់ (សំបក) ៦‑ក្រមួនចំបក់ (ដើម និង​ស្លឹក) ៧‑ខ្នុរព្រៃ (សំបក) ៨‑ឃ្លេ (ដើម) ៩‑ចាន់ទំពាំង (សំបក) ១០‑ជន្លង់ (គ្រាប់) ១១‑ឈាមអន្ទង់ (គ្រាប់) ១២‑ដង្ហិតខ្មោច (សំបក) ១៣‑ដង្កោ (ស្លឹក និង​ផ្លែ) ១៤‑ត្រសេក (សំបក) ១៥‑ត្រុំ (ស្លឹក និង​ផ្លែ) ១៦‑ទ្រមែង (សំបក) ១៧‑ទ្រាំង (ផ្លែ) ១៨‑ធ្នង់ (ឫស) ១៩‑ធ្មេញត្រី (គ្រាប់) ២០‑បាយដំណើប (សំបក) ២១‑ប្រាំដំឡឹង (សំបក) ២២‑ពិកា (សំបក និង​ឫស) ២៣‑ព្រហ៊ូតភ្នំ (សំបក) ២៤‑ព្រីងថ្ម (សំបក) ២៥‑ភ្ញៀវ (សំបក) ២៦‑រលួសបាយ (ស្លឹក និង​ផ្កា) ២៧‑រាជព្រឹក្ស (សំបក) ២៨‑លួតស៊ីផ្លែ (សំបក) ២៩‑វល្លិមាស (ដើម) ៣០‑វល្លិចារ (ជ័រ) ៣១‑វល្លិខ្នាញ់ ៣២‑វល្លិយាវ (ឫស) ៣៣‑វល្លិវមៀត (ឫស) ៣៤‑វល្លិថ្លែន (សំបក) ៣៥‑ស្មែ (សំបក) ៣៦‑ស្បែង (សំបក) ៣៧‑ស្មាច់ (សំបក) ៣៨‑ស្មៅជ្រលក់ (ដើម) ៣៩‑ស្មាច់ក្រហម (សំបក) ៤០‑ស្មែធំ (សំបក) ៤១‑ស្រម៉ (សំបក) ៤២‑ស្រងល់ (សំបក) ៤៣‑ស្រាក់ញី (សំបក) ៤៤‑ស្វាយ (សំបក) ៤៥‑ស្អំ (សំបក) ៤៦‑អង្គ្រង (សំបក) ៤៧‑ឥន្ទដា (ផ្លែ) ៤៨‑សំបក ស្លឹក ផ្កា ផ្លែ ឬ​រុក្ខជាតិ​ផ្សេង​ទៀត ។

៩.រុក្ខជាតិ​អាហារ មាន​ជាអាទិ៍ ៖

ក.អាហារ​សម្រាប់​មនុស្សៈ ១‑កកោះ (គ្រាប់) ២‑កកោះស្បែក (ផ្លែ) ៣‑កញ្ជើបាយដាច (ផ្កា) ៤‑កណ្ដោល (ស្លឹក) ៥‑កន្ទ្រោក (ស្លឹក) ៦‑កន្ធំថេតព្រៃ (ស្លឹក និង​ផ្កា) ៧‑កន្លង់រេស (ផ្លែ) ៨‑កន្ទួតព្រៃ (ផ្លែ) ៩‑កាណា (ផ្លែ) ១០‑កែស (ផ្លែ) ១១‑កំពីងរាជ (ផ្លែ) ១២‑កំភ្នាង (ផ្លែ) ១៣‑កាំរទេះ (ត្រួយ) ១៤‑ក្ដឿង (ស្លឹក) ១៥‑ក្ដួច (មើម) ១៦‑ក្រាមរមាស (ផ្លែ) ១៧‑ក្រចាប់ (ផ្លែ) ១៨‑ក្រចកអណ្ដើក (ផ្លែ) ១៩‑ក្រកោស្បាត (គ្រាប់) ២០‑ក្រឡាញ់ (ផ្លែ) ២១‑ក្រឡាំពែ (ដើម) ២២‑ក្រសាំង (ផ្លែ) ២៣‑ក្រូចព្រៃ (ផ្លែ) ២៤‑ក្រវាញ (ស្លឹក មើម និង​គ្រាប់) ២៥‑ក្រខុបព្រែក (ផ្លែ) ២៦‑ខោសជ្រូក (ផ្លែ) ២៧‑ខោសភ្នំ (ផ្លែ) ២៨‑ខោសបាយក្រៀម (ផ្លែ) ២៩‑ខ្វាវបន្លា (ផ្លែ) ៣០‑គម និង​ផ្លែ​ល្មើព្រៃ ៣១‑គមចាក ៣២‑គមសោម ៣៣‑គមផ្អាវ ៣៤‑គមស្លាខ្មៅ ៣៥‑គុយ (ផ្លែ) ៣៦‑គូលែនព្រៃ (ផ្លែ) ៣៧‑គ្រាប់​វល្លិខ្លើត ៣៨‑ចង្ក្រង់ស្វា (ស្លឹក និង​ផ្កា) ៣៩‑ចង្ក្រង់ស្វាធំ (ផ្កា) ៤០‑ចង្ក្រង់ស្វាតូច (ផ្កា) ៤១‑ចាក់ក្រលីក ៤២‑ចាន់សមុទ្រ (ផ្លែ) ៤៣‑ចេកសំពោច (ផ្លែ) ៤៤‑ចេកទុំ (សំបក) ៤៥‑ច្រេស (ស្លឹក) ៤៦‑ឆ្នាល់មាន់ (ស្លឹក) ៤៧‑ជង្គង់ប្រើស (ស្លឹក និង​ដើម) ៤៨‑ជង្គង់អណ្ដើក (ផ្លែ) ៤៩‑ជន្លូស (ផ្លែ) ៥០‑ជើងបង្កង (ស្លឹក និង​មែក​ខ្ចី) ៥១‑ជើងចាប ៥២‑ជើងចាបធំ (ផ្លែ) ៥៣‑ជើងគោ (ផ្កា និង​ស្លឹក) ៥៤‑ជំពូព្រៃ (ផ្លែ) ៥៥‑ឈើអែម (សំបក) ៥៦‑ឈើត្បាល់ (ផ្លែ) ៥៧‑ញ (ស្លឹក) ៥៨‑ញព្រៃ (ឫស) ៥៩‑ដកចាន់ (ផ្លែ) ៦០‑ដកដាវ (ស្លឹក) ៦១‑ដីសព្រៃ (មើម) ៦២‑ដីប្លី (ផ្លែ) ៦៣‑ដូងព្រះ (គម) ៦៤‑ដូងស្បាត (ផ្លែ) ៦៥‑ដើមប្រម៉ាត់ (ផ្លែ) ៦៦‑ដៃរហាត់ (ផ្លែ) ៦៧‑ដំឡូងជ្រៅ (មើម) ៦៨‑ដំឡូងត្រែង (មើម) ៦៩‑ដំឡូងជ្រូក (មើម) ៧០‑ដំឡូងខ្យា (មើម) ៧១‑ដំឡូងជ្វាព្រៃ (មើម) ៧២‑ដំឡូងទៀន (មើម) ៧៣‑ដំឡូងទឹក (មើម) ៧៤‑ត្រប់ទុំ (ត្រួយ) ៧៥‑ត្រដឹត (ផ្លែ) ៧៦‑ទ្រមែង (ផ្លែ) ៧៧‑ត្រថុក (ត្រួយ) ៧៨‑ត្រមូង (ស្លឹក) ៧៩‑ត្រមួច (ផ្លែ) ៨០‑ថ្ងាន់ (ផ្លែ) ៨១‑ថ្នាង (ស្លឹក) ៨២‑ថ្នឹង (ស្លឹក និង​ផ្លែ) ៨៣‑ទន្សែ (គម និង​ផ្លែ) ៨៤‑ទន្លាធំ (ផ្កា និង​ផ្លែ) ៨៥‑ទាល់ (ដើម) ៨៦‑ទេល (មើម) ៨៧‑ទំពាំងបាយជូរព្រៃ (ផ្លែ) ៨៨‑ទំពាំង​ឫស្សីព្រៃ ៨៩‑ទំពាំង​ឫស្សីព្រេច ៩០‑ទំពាំង​ឫស្សីឃ្លៃ ៩១‑ទំពាំង​ឫស្សីរលៀក ៩២‑ទ្រាលស្វា (ផ្លែ) ៩៣‑ទ្រាលដោះក្របី (ផ្លែ) ៩៤‑ទ្រនំបង្គួយ (ផ្លែ) ៩៥‑ទ្រនំកំភេម (ផ្លែ) ៩៦‑ធ្មេញត្រី (ផ្លែ) ៩៧‑ធ្លក (ផ្លែ) ៩៨‑បង្គៅ (ផ្លែ) ៩៩‑បង្គៅដំរី (ផ្លែ) ១០០‑បង្គៅស៊ីផ្លែ (ផ្លែ) ១០១‑បង្គៅស្វា (ស្លឹក និង​ផ្កា) ១០២‑បន្លាក្បាលយក្ស (ផ្កា) ១០៣‑បាបាត (ផ្លែ) ១០៤‑បាយដំណើប (ស្លឹក) ១០៥‑បាយក្រៀមញី (ផ្លែ) ១០៦‑បាយកក (ផ្លែ) ១០៧‑បីសន្លឹក (ផ្លែ) ១០៨‑ប្រោះស្វា (ស្លឹក) ១០៩‑ប្រង់ព្រៃ (មើម) ១១០‑ប្រង់សមុទ្រ (មើម) ១១១‑ប្រង់ទឹក (ស្លឹក) ១១២‑ប្រិច (ស្លឹក) ១១៣‑ផ្កាចាន់ (ផ្លែ) ១១៤‑ផ្កាក្លាំពូ ១១៥‑ផ្កាទឹកដោះព្រៃ (ផ្លែ) ១១៦‑ផ្ដៅដំបង (ផ្លែ) ១១៧‑ផ្ដៅឈ្វាំង (ផ្លែ) ១១៨‑ផ្ទី (ឫស) ១១៩‑ផ្លែប្រដាក់ (ផ្លែ) ១២០‑ផ្សិតកញ្ចូរ ១២១‑ផ្សិតក្ងោក ១២២‑ផ្សិតក្រមួន ១២៣‑ផ្សិតក្រាមរមាស ១២៤‑ផ្សិតត្រចៀកកណ្ដុរ ១២៥‑ផ្សិតប៉ក ១២៦‑ផ្សិតប្រចាក់ ១២៧‑ផ្សិតពពេល ១២៨‑ផ្សិតរងា ១២៩‑ផ្សិតស្មាច់ ១៣០‑ផ្សិតអាកាស្យា ១៣១‑ផ្សិតព្រៃ​ហូប​បាន​ផ្សេង​ទៀត ១៣២‑ពភ្លា (ផ្លែ) ១៣៣‑ពង្រ (ផ្លែ) ១៣៤‑ពង្រភ្នំ (ផ្លែ) ១៣៥‑ពុកឆ្មា (ផ្លែ) ១៣៦‑ពួចអួល (ផ្លែ) ១៣៧‑ព្រះអន្លក់ (ស្លឹក) ១៣៨‑ព្រីងបាយ (ផ្លែ) ១៣៩‑ព្រីងចន្លុះ (ផ្លែ) ១៤០‑ព្រីងអាចមន៍កណ្ដុរ (ផ្លែ) ១៤១‑ព្រីងស្រទាប់ (ផ្លែ) ១៤២‑ព្រូស (ផ្លែ) ១៤៣‑ភ្ញៀវ (ផ្លែ) ១៤៤‑ភ្លៅមាន់ (ឫស) ១៤៥‑ភ្លាំង (ឫស) ១៤៦‑ភ្លាំង (ផ្លែ) ១៤៧‑ភ្លងជូរ (ផ្លែ) ១៤៨‑ភ្លូធំ (ផ្លែ) ១៤៩‑មាក់ប្រាង (ផ្លែ) ១៥០‑មៀនព្រៃ (ផ្លែ) ១៥១‑រពាក់ (ផ្លែ) ១៥២‑រយោង (ស្លឹក) ១៥៣‑រំដួលស៊ីផ្លែ (ផ្លែ) ១៥៤‑រំដេងព្រៃ (មើម) ១៥៥‑រាំង (ស្លឹក) ១៥៦‑លិង្គពានរ (ផ្លែ) ១៥៧‑លួតជុំភ្នំ (ផ្លែ) ១៥៨‑លួតស៊ីផ្លែ (ផ្លែ) ១៥៩‑លំពស់ (ស្លឹក) ១៦០‑លំពស់ដែក (ស្លឹក) ១៦១‑លាំងជៃ (ស្លឹក និង​ផ្លែ) ១៦២‑លាំងសាត (ផ្លែ) ១៦៣‑ល្ងៀង (ស្លឹក និង​ផ្កា) ១៦៤‑ល្ពូ (អម្ពា) (ស្លឹក និង​ផ្លែ) ១៦៥‑ល្វៀង (ផ្លែ) ១៦៦‑ល្វេ (ផ្លែ) ១៦៧‑ល្វាព្រៃ (ផ្លែ) ១៦៨‑ល្វាធំ (ផ្លែ) ១៦៩‑វល្លិក្រាក (ផ្លែ) ១៧០‑វល្លិក្រអោម (ផ្លែ) ១៧១‑វល្លិខ្លូត (គ្រាប់) ១៧២‑វល្លិទាស់ (ស្លឹក) ១៧៣‑វល្លិប៉ប្រើស (ត្រួយ) ១៧៤‑វល្លិមេកង ១៧៥‑វល្លិម្ទេសព្រៃ (ស្លឹក) ១៧៦‑វល្លិសណ្ដា (ស្លឹក) ១៧៧‑សណ្ដាន់ (ផ្លែ) ១៧៨‑សណ្ដាន់ព្រៃ (ផ្លែ) ១៧៩‑សណ្ដែកព្រៃ (គ្រាប់) ១៨០‑សណ្ដែកក្លឹង្គ (គ្រាប់) ១៨១‑សម្បុរល្វែង (សំបក) ១៨២‑សម្រង (ផ្លែ) ១៨៣‑សាគូចាម (ផ្លែ) ១៨៤‑សាគូភ្នំ (ស្លឹក ផ្លែ និង​មើម) ១៨៥‑សិរមាន់ (ផ្លែ) ១៨៦‑សំព័រឈើ (ស្លឹក និង​ផ្លែ) ១៨៧‑ស្ដៅភ្នំ (ស្លឹក និង​ផ្កា) ១៨៨‑ស្ដី (ស្លឹក) ១៨៩‑ស្មាច់ដំ (ផ្លែ) ១៩០‑ស្រគំស៊ីផ្លែ (ផ្លែ) ១៩១‑ស្រម៉ (ផ្លែ) ១៩២‑ស្លឹកចាព្លូ ១៩៣‑ស្លឹកងប់ ១៩៤‑ស្វាយព្រៃ (ផ្លែ) ១៩៥‑ស្វាយកណ្ដុរ (ស្លឹក និង​ផ្លែ) ១៩៦‑ស្វាយមាស (ផ្លែ) ១៩៧‑ហៃសាន (ស្លឹក និង​ផ្កា) ១៩៨‑អង្កោលបន្លា (ផ្លែ) ១៩៩‑អង្កាញ់ (ស្លឹក ផ្កា និង​ផ្លែ) ២០០‑អង្គញ់ស្វា (ផ្កា និង​ផ្លែ) ២០១‑អង្គ្រង (ផ្លែ) ២០២‑អញ្ចាញ (ផ្លែ) ២០៣‑សំបក ឬ​រុក្ខជាតិ​ផ្សេងទៀត​ដែល​ផ្ដល់​អនុផល​បែប​នេះ ។

ខ.អាហារ​សម្រាប់​បសុសត្វៈ ១‑ស្មៅផ្កាថ្ម ២‑ដំឡូងជ្រូក ៣‑ញស្បាត ៤‑ឫស្សីឃ្លៃ ៥‑ស្មៅកំភេម ៦‑ត្រុំព្រៃ ៧‑ស្បូវ ៨‑ស្មៅចំណីសត្វ ៩‑ស្មាច់ទឹក ១០‑ឫស្សីព្រេច ១១‑សណ្ដែកក្លឹង្គ ១២‑ស្មៅអំបុក ១៣‑បង្គី ១៤‑អនុផល​អាហារ​សម្រាប់​បសុសត្វ​ផ្សេង​ទៀត ។

១០.រុក្ខជាតិ​លម្អ មាន​ជាអាទិ៍ ៖

១‑កន្ទ្រោក ២‑កប្បាសភ្នង ៣‑កំភ្លឹង ៤‑ក្ងោក ៥‑ក្រាយក្រហម ៦‑ក្រាយស ៧‑ក្របៅផ្លែធំ ៨‑ក្រវ៉ាន់ ៩‑ខ្ជឹង ១០‑ខ្វាវបន្លា ១១‑គូទស្លា ១២‑គោល ១៣‑ចំប៉ាស ១៤‑ចំប៉ាលឿង ១៥‑ចំរៀក ១៦‑ច្រេស ១៧‑ច្រនៀង ១៨‑ច្រនៀងទឹក ១៩‑ច្រត់ឥសី ២០‑ជើងគោ ២១‑ជើងបង្កង ២២‑ជ្រៃកៅស៊ូ ២៣‑ជ្រៃស ២៤‑ជ្រៃសមុទ្រ ២៥‑ឈូករ័ត្នព្រៃ ២៦‑ឈើស ២៧‑ដកខឹម ២៨‑ដើមក្អួត ២៩‑ដង្ហិត ៣០‑ដើមប្រង់ ៣១‑ដើមចារ ៣២‑តែព្រៃ ៣៣‑ត្រាង ៣៤‑ត្របែកព្រៃ ៣៥‑ថ្កុល ៣៦‑ថ្កូវ ៣៧‑ថ្លើមទឹក ៣៨‑ទន្លា ៣៩‑ទាល់ធំ ៤០‑ទ្រមែង ៤១‑វល្លិក្រព័ទ្ធឈ្នាង ៤២‑វល្លិចេកទុំ ៤៣‑វល្លិត្អើក ៤៤‑វល្លិប្រាក់កាក់ ៤៥‑វល្លិមៀន ៤៦‑នួនស្រី ៤៧‑បង្គៅដំរី ៤៨‑បាយក្ដាំងធំ ៤៩‑ប៉ាងកាចាត់ ៥០‑បូព្រឹក្ស ៥១‑បូសនាគ ៥២‑បើស ៥៣‑បំពង់ស្រមោច ៥៤‑ប្រមោញស្វា ៥៥‑ប្រទាលបាយដំណើប ៥៦‑ប្រទាល​ព្រៃ​គ្រប់​ប្រភេទ ៥៧‑ប៉ប្រក ៥៨‑ផ្កាចាន់ព្រៃ ៥៩‑ផ្កាឈាមអន្ទង់ ៦០‑ផ្កាក្រចក ៦១‑ផ្ទក់ក្រហម ៦២‑ផ្ទក់ស ៦៣‑ផ្កាម្ជុលពេជ្រ ៦៤‑ផ្កាអាចម៍កណ្ដុរ ៦៥‑ពួចជូរ ៦៦‑ព្រំបន្លា ៦៧‑ភ្នៅ ៦៨‑ម្រេញ ៦៩‑ម្ជូរព្រឹកព្រៃ ៧០‑រការ ៧១‑រន្ទះបាញ់ ៧២‑រលួសបាយ ៧៣‑រាជព្រឹក្ស ៧៤‑រំដូល ៧៥‑សណ្ដាន់ព្រៃ ៧៦‑សណ្ដែកក្លឹង្គ ៧៧‑ស្បែង ៧៨‑ស្មៅកំភេំតូច ៧៩‑ស្មៅ​គ្រប់​ប្រភេទ ៨០‑ស្រគំ ៨១‑ស្លាក់ ៨២‑ស្វាយអន្លក់ ៨៣‑ហៃសាន (ចាន់ស) ៨៤‑អង្រែដែក ៨៥‑អង្កាញ់ ៨៦‑អង្គារសិល្បិ៍ ៨៧‑អញ្ជ័ន ៨៨‑អងន្ទង់រោយ ៨៩‑អំបែងថ្ងៃ (ឆ័ត្ររួត) ៩០‑អូយម៉ូយព្រៃ ៩១‑អ័រគីដេ​ព្រៃ​គ្រប់​ប្រភេទ ៩២‑ឥន្ទនេល ៩៣‑រុក្ខជាតិ​ព្រៃ​មាន​តម្លៃ និង​ផ្ដល់​សោភ័ណ្ឌភាព​ផ្សេង​ទៀត ។

១១.អនុផល​ឈើ​ចម្លាក់ មាន​ជាអាទិ៍ ៖

១‑ពក​ឈើ​ប្រណីត ២‑គល់ និង​ឫស​ឈើ​ប្រភេទ​ប្រណីត ៣‑ឈើដៃខ្លា ៤‑ឈើដងដាវ ៥‑ឈើខ្មៅ ៦‑ដើមគ្រាប់បែប ៧‑ឈើកណ្ដោល ៨‑ឈើតាត្រាវ ៩‑ពកឈើ​ប្រភេទ​ផ្សេង​ទៀត ១០‑គល់ និង​ឫស​ឈើ​ប្រភេទ​ផ្សេង​ទៀត ១១‑ឈើ​បាក់ដងធំ ១២‑ឈើអាជាង ១៣‑ឈើអង្កត់ខ្មៅ ១៤‑ឈើម្រះព្រៅភ្នំ ១៥‑ឈើទេពីរូ ១៦‑ឈើ ឬ​អនុផល​ឈើ​ចម្លាក់​គ្រប់​ប្រភេទ ។

១២.អនុផល​ប្រើប្រាស់​កែច្នៃ​ដោយ​សិប្បកម្ម មាន​ជាអាទិ៍ ៖

១‑កញ្ជើ ២‑កញ្ឆេរ ៣‑កញ្ច្រែង ៤‑កន្ត្រក ៥‑កាថាំងឈើ ៦‑កាផា ៧‑កំព្រង​គ្រប់​ប្រភេទ ៨‑គ្រឿង​ផ្គុំ​គាវ នង្គ័ល រទេះ រនាស់ ៩‑ច្រវា​អុំ ១០‑គ្រុះ ១១‑ចង្កូតទូក ១២‑ចង្កឹះ វែក ស្លាបព្រា សម ធ្វើ​ពី​ឈើ ១៣‑ច្រវាចែវ ១៤‑ឆ្នុក ១៥‑ជាល ១៦‑ដងកណ្ដៀវ ១៧‑ដងកាំបិត ១៨‑ដងចប ១៩‑ដងញញួរ ២០‑ដងប៉ែល ២១‑ដងពូថៅ ២២‑ដងរនាស់ ២៣‑តៅ ២៤‑ថូឈើ ២៥‑នឹមគោ ក្របី ២៦‑បង្គី ២៧‑ល្អី ២៨‑សង្ហារឹម​ដែល​កែច្នៃ​ពី​អនុផល​ព្រៃឈើ​ដោយ​សិប្បកម្ម ២៩‑សំបក​កេស​ឈើ ៣០‑សំបក​ធុង​ឈើ ៣១‑ឧបករណ៍​ភ្លេង និង​ឧបករណ៍​ប្រើប្រាស់​ផ្សេងទៀត​ដែល​កែច្នៃ​ពី​អនុផល​ព្រៃ ឈើ​ដោយ​សិប្បកម្ម ។

១៣.ផលប្រមាញ់​នៃ​សត្វ​ព្រៃ​គ្រប់​ប្រភេទ

១៤.សេវាកម្ម​គ្រប់​ប្រភេទ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​មជ្ឈដ្ឋាន​ព្រៃឈើ និង​ទេសភាព​ព្រៃឈើ​ជា​មូលដ្ឋាន​ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ជាអាទិ៍ៈ ការពារ​ទប់ទល់​នឹង​ភាព​សឹក​រេច ការ​លំហែ​កំសាន្ត ទេសចរណ៍​ធម្មជាតិ ការ​សិក្សា​ស្រាវជ្រាវ ការ​ថត​ភាពយន្ត ។ល។

ឧបសម្ព័ន្ធ​នៃ​ប្រកាស​ស្ដីពី​អនុផល​ព្រៃឈើ​លេខ​១៣២​ប្រក.កសក ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០០៥ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ