Chouk Khmer

October 18, 2009

កុំ​ខ្វើក​តាម​ខ្យល់​កុំ​ខ្វល់​តាម​ស្រី

និយមន័យៈ ធ្វើ​អ្វីៗ​ត្រូវ​ចេះ​គិត​ពិចារណា​កុំ​ស្ទុះ​តាម​គេ​ញាក់ ។

អត្ថាធិប្បាយ

កុំ​ខ្វើក​តាម​ខ្យល់

ពាក្យ​ថា «ខ្វើក» មាន​ន័យ​ថា​កម្រើក​តិចៗ ។ តែ​ខ្វើក​ក្នុង​ទីនេះ​មាន​ន័យ​ថា «ងាក​ភ្លេត​ទៅ​លិច ងាក​ភ្លេត​ទៅ​កើត» ។ លោក​ចង់​បញ្ជាក់​ប្រាប់​ថា កិច្ចការ​សព្វ​សារពើ​មុន​នឹង​ធ្វើ​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន កុំ​ចេះ​តែ​ខ្វើក​ទៅ​តាម​គេ​ញាក់ គេ​បបួល​ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ​ឲ្យ​សោះ ។

កុំ​ខ្វល់​តាម​ស្រី

ពាក្យ​ថា «ស្រី» ក្នុង​ទី​នេះ​លោក​ពោល​យក​ស្ត្រី​ដែល​វប្បធម៌​នៅ​មាន​កម្រិត ព្រោះ​ស្ត្រី​ប្រភេទ​នេះ​ច្រើន​ចិត្ត​ស្រាល​គិត​ខ្លី ។ បើ​គេ​ឈ្លោះ​នឹង​អ្នកណា ឬ​ខឹង​នឹង​អ្នក​ណា សឹង​តែ​ស្ទុះ​ទៅ​ប្រហារ​គេ​តាម​កម្លាំង​បាយ ឬ​តាម​កម្លាំង​អំណាច​បុណ្យ​សក្តិ​ប្ដី ។ សម​ដូច​ពាក្យ​លោក​ថា ប្ដី​សក្ដិ​បួន​ប្រពន្ធ​សក្ដិ​ប្រាំ ឬ​ច្រើន​ជាង​នេះ​ទៀត ។

ដូចនេះ អ្នក​ប្រុស​ជា​ប្ដី​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​ម៉ដ្ឋចត់​ល្អិតល្អន់​មែនទែន កុំ​ចេះ​តែ​ខ្វល់ខ្វាយ​ខឹង​ច្រឡោត​តោតតូង​ទាំង​កំរោល​ទៅ​តាម​ប្រពន្ធ​ញាក់​ឲ្យ​សោះ ។

ពាក្យ​ចាស់​លោក​ថា បើ​ស្រីៗ​ឈ្លោះ​គ្នា​ខ្លាំង​ណាស់​ត្រឹម​រហែក​អាវ និង​ដាច់​សាច់​មុខ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​ប្រុសៗ​ឈ្លោះ​គ្នា​វិញ គឺ​មាន​ស្លាប់​មាន​រស់ យ៉ាងហោច​ណាស់​ក៏​ត្រូវ​មាន​ចូល​មន្ទីរពេទ្យ​មិន​ខាន ។

ពាក្យ​ខាងលើ​នេះ ព្រះរាជ​សម្ភារ​លោក​សង្កត់​ធ្ងន់​ទៅ​លើ​អ្នក​ជា​ប្ដី​ថា កុំ​ឲ្យ​ខ្វល់​តាម​ប្រពន្ធ​ពេក ៕

 

សុភាសិត​ផ្សេងទៀត

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/10/18/kom-khveuk-tam-kyal-kom-khval-tam-srei/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve