October 8, 2009
«កក្អិចកក្អៀក» តាមវចនានុក្រមបានសេចក្ដីថា ឮសូរមាត់សើចច្រើនពុំដាច់ស្នូរ ។ សើចលេងកក្អិចកក្អៀក ។ បរិវាស័ព្ទ «កក្អិច» អាចគន្លាស់បានជាពាក្យ «កក្អិចមិនចេះទៀក» គឺ «កក្អៀកមិនចេះតិច» ពោលគឺសើចកខិចលេងពុំចេះដាច់ស្នូរ ៕
បរិវារស័ព្ទខ្មែរផ្សេងទៀត
The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/10/08/kakaech-kakaeak/trackback/
RSS feed for comments on this post.
Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>
ទំព័ររបស់លោកគួរអោយចាប់អារម្មណ៍ណាស់។ ខ្ញុំជក់ចិត្តអានខ្លាំងណាស់។ ប៉ុន្តែមិនឃើញទំព័រណែនាំខ្លួនសោះ។ តើអាចប្រាប់ថាលោកធ្វើការអ្វីទេ? ព្រោះមើលទៅលោកដូចជាមានចំនេះខាងអក្សរសាស្ត្រ និងប្រវត្តិសាស្ត្រច្រើនណាស់។ ថ្ងៃក្រោយហេងស៊យសុំធ្វើកូនសិស្ស។ ហេហេហេ
Comment by kk@111 — October 16, 2009 @ 9:49 am
Mmm! សុំទោស! ដោយសារការរៀបចំរបស់ខ្ញុំកន្លុកកន្លៀតបន្តិច ។ សូមចុចតំណភ្ជាប់នៅផ្នែកខាងលើនៃប្លុក អ្នកនឹងចូលដល់ទំព័ររៀបរាប់អំពីលក្ខណៈរូបសាស្ត្ររបស់រុក្ខជាតិឈូក និងនៅផ្នែកខាងក្រោមបន្តិចមកមានពាក្យ «អំពីម្ចាស់ប្លុក» នៅចំកណ្ដាលទំព័រ ដែលនៅពីក្រោមមានតំណភ្ជាប់ទៅកាន់ «ប្រវត្តិប្លុក និងម្ចាស់ប្លុក» «រូបភាពមុខមាត់របស់ខ្ញុំ» «វិវឌ្ឍន៍ហត្ថលេខា» និង «ស្នាដៃសំខាន់ៗ» ។ អ្នកនឹងរកឃើញថា មានតែប្លុករបស់ខ្ញុំទេដែលបានផ្ដល់ព័ត៌មានលម្អិតបំផុតស្ដីអំពីប្រវត្តិប្លុក និងម្ចាស់ដែលបង្កើតវា ។
សូមអរគុណដែលបានចូលមកលេង!
Comment by choukhmer — October 17, 2009 @ 2:04 am
អូ! អរគុណហើយដែលបានណែនាំខ្លួនយ៉ាងក្បោះក្បាយ។
ពេលទំនេរខ្ញុំនឹងឧស្សាហ័មកអានលេងនៅទីនេះ។ កាលពីបាក់ឌុបខ្ញុំបានលទ្ធផលភាសាខ្មែរនិទ្ទេស F តែដល់ពេលឥឡូវបានដឹងថាភាសាខ្មែរគួរឲ្យចាប់អារម្មណ៍។
Comment by kk@111 — October 17, 2009 @ 9:46 am