ស្វែងយល់ពាក្យ «កកិចកកុច»
«កកិចកកុច» ពាក្យនេះមានអត្ថន័យប្រហាក់ប្រហែលគ្នានឹងពាក្យកិចកុកដែរ គឺបង្ករឿងហេតុដោយមានគំនិតក្រឡេចក្រឡុច ។
អាស្រ័យហេតុនេះ បរិវារស័ព្ទ «កកុច» អាចគន្លាស់បានជាពាក្យ «កកុចដោយមានគំនិតក្រឡុចក្រឡេច» ពោលគឺ «កកិចដោយមានគំនិតក្រឡេចក្រឡុច» ។ អ្នកខ្លះប្រើពាក្យនេះថា «កកិចកកុក» ។