Chouk Khmer

September 13, 2009

បិណ្ឌ​ទី​៧​នៅ​វត្ត​បន្ទាយក្បាលចិន

ជារៀងរាល់​ឆ្នាំ កន្លែង​ធ្វើការ​របស់​ខ្ញុំ (គំរោង​អេកូសន) តែងតែ​ស្រាក់​ថវិកា​គ្នា​ធ្វើ​ចង្ហាន់​ទៅ​ដាក់​បិណ្ឌ​មួយ​ថ្ងៃ​ក្នុង​ចំណោម​១៥​ថ្ងៃ​នៃ​ពិធី​កាន់បិណ្ឌ​ប្រពៃណី​ជាតិ ។ ឆ្នាំ​នេះ​យើង​បាន​ចូលរួម​កាន់​បិណ្ឌ​ទី​៧ (ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០៩) ​នៅ​វត្ត​បន្ទាយក្បាលចិន ស្ថិត​ក្នុង​ភូមិ​បង្កោង សង្កាត់​អំពិល ចម្ងាយ​ប្រមាណ​២០​គម ខាងកើត​ក្រុង​សៀមរាប ។

ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​ក្នុង​ទិសដៅ​ពី​សៀមរាប​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​ដល់​គីឡូម៉ែត្រ​​ទី​១២​ រួច​បត់​ឆ្វេង​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ទៅ​កាន់​តំបន់​រដ្ឋបាល​ក្រុង​ថ្មី​ប្រហែល​៨​គម​ទៀត យើង​នឹង​ដល់​វត្ត​បន្ទាយក្បាលចិន​ស្ថិត​នៅ​ខាង​ស្ដាំ​ដៃ ។ វត្ត​នេះ​ បើ​សង្កេត​មើល​ទៅ​ឃើញ​ថា​មាន​ភាព​អត្តខាត់ គ្រប​ដណ្ដប់​ដោយ​ព្រៃរបោះ​ដោយ​ភាគ​ច្រើន ពុំ​ទាន់​មាន​ព្រះវិហារ (ទើប​តែ​ផ្ដួចផ្ដើម​សាងសង់) និង​មាន​សាលាឆាន់​ថ្មី​មួយ​សង់​​ពី​ថ្ម​ ។ វត្ត​នេះ​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ប្រមាណ​១៥​អង្គ ។

តាម​ការ​រៀបរាប់​របស់​ព្រឹទ្ធាចារ្យ​ម្នាក់ ​វត្ត​បន្ទាយក្បាលចិន​ត្រូវ​បាន​កសាង​ដំបូង​នៅ​អំឡុង​ទសវត្សរ៍​ទី​៧០ ប៉ុន្តែ​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម និង​ទើប​តែ​ចាប់​ផ្ដើម​កសាង​ឡើង​វិញ​នៅ​អំឡុង​ទសវត្សរ៍​ទី​៩០​នេះ ។ ឆ្លើយ​តប​នឹង​ចង្ងល់​របស់​ខ្ញុំ​អំពី​ប្រវត្តិ​ឈ្មោះ​នៃ​ទីតាំង​វត្ត​នេះ លោក​អ៊ំ​បាន​រៀបរាប់​ថា កាល​ដើម​ឡើយ​ទី​នេះ​គឺ​ជា​ព្រៃ​ខ្លា​ដំរី ពុំ​មាន​មនុស្ស​រស់​នៅ​ទេ ។ ក្រោយ​មក​ មាន​ជនជាតិ​ចិន​ចូល​មក​រស់​នៅ​ កាប់​ឆ្ការ​ព្រៃ​ដាំ​បន្លែ​រែក​យក​ទៅ​លក់​នៅ​ភូមិ​ក្បែរខាង ។ គេ​អាច​នៅ​មើល​ឃើញ​ទីដី​ទួល​ដែល​ពីមុន​ជា​សួន​បន្លែ​របស់​ជនជាតិ​ចិន​ទាំងនោះ ។ សម័យ​ថ្ងៃ​មួយ​មាន​ចិន​ម្នាក់​ត្រូវ​ខ្លា​ខាំ​ហែក​ស៊ី​យ៉ាង​សាហាវ​នៅ​កណ្ដាល​ផ្លូវ​ ពេល​កំពុង​រែក​បន្លែ​ទៅ​លក់ ។ គេ​រក​មិន​ឃើញ​ចំណែក​ផ្សេង​ទៀត​នៃ​ដងខ្លួន​របស់​គាត់​ឡើយ លើកលែង​តែ​ក្បាល​របស់​គាត់​​ប៉ុណ្ណោះ ។ អ្នកភូមិ​ក៏​នាំ​គ្នា​យក​ក្បាល​របស់​ចិន​ម្នាក់​នោះ​ទៅ​តម្កល់​ទុក​នៅ​ក្នុង​ប្រាសាទ​មួយ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គេ​ក៏​ហៅ​ទីកន្លែង​​នោះ​តៗ​រៀង​គ្នា​មក​ថា «បន្ទាយក្បាលចិន» (ប្រហែល​ធ្លាប់​បម្រើ​ជា​បន្ទាយ​ទាហាន​ផង​មើល​ទៅ) ។

ប្រាសាទ​បន្ទាយក្បាលចិន ស្ថិត​នៅ​ខាងត្បូង​សាលាឆាន់​ថ្មី ដែល​បច្ចុប្បន្ន​រលំ​បាក់​បែក​អស់​ហើយ បន្សល់​ទុក​ត្រឹម​តែ​ខឿន​ពី​ថ្ម​បាយក្រៀម​កម្ពស់​ប្រហែល​១,៥​ម ។ តាម​ការ​សង្កេត​ ប្រាសាទ​បន្ទាយក្បាលចិន​ប្រហែល​ជា​ត្រូវ​បាន​គេ​សង់​ផ្ទាល់​ដី និង​មាន​កំពែង​ថ្ម​បាយក្រៀម​មួយ​ព័ទ្ធ​ពីក្រៅ ហើយ​ក្រោយ​មក បន្ទាប់ពី​ប្រាសាទ​រលំ​បាក់បែក​ គេ​ចាក់លុប​បំពេញ​ដី​ដោយ​យក​កំពែង​ព័ទ្ធ​ពីក្រៅ​ធ្វើ​ជា​ជញ្ជាំង និង​សង់​ខ្ទម (បូជនីយដ្ឋាន) ​តម្កល់​ពុទ្ធបដិមា​ពី​លើ​ដូច​ឃើញ​មាន​បច្ចុប្បន្ន​នេះ ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ប៉ាន់ស្មាន​ដូច​នេះ ព្រោះ​ខ្ញុំ​រក​ពុំ​ឃើញ​បំណែក​ប្រាសាទ​បាក់បែក​រាយប៉ាយ​នៅ​ទីនោះ​ឡើយ ក្រៅ​ពី​សសរ​ពេជ្រ​ធ្វើពី​ថ្មភក់​នៅ​កំពែង​ខាងកើត បំណែក​ទ្វារ​តួប្រាសាទ និង​បំណែក​ថ្មភក់​មាន​ស្នាម​ដាប់​ជា​រង្វង់មូល​ប៉ុន្មាន​ដុំ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ប្រសិនបើ​យើង​ពិនិត្យ​មើល​ខឿន​ប្រាសាទ​លលៃ​ស្ថិត​នៅ​ក្នុង​បារាយណ៍​ឥន្ទ្រតាដាក ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​បន្ទាយក្បាលចិន​នេះ​អាច​ឲ្យ​ជឿ​បាន​ថា ខឿន​ខ្ពស់​នេះ​គឺ​ត្រូវ​បាន​គេ​លើក​ពូន​តាំង​ពីពេល​កសាង​ប្រាសាទ​មកម៉្លេះ ។ ទោះជាយ៉ាងណា ខ្ញុំ​មិន​ទាន់​ដឹង​ថា​ប្រាសាទ​បន្ទាយក្បាលចិន​ស្ថិត​ក្នុង​ពោះ​បារាយណ៍​ឥន្ទ្រតាដាក​ដូច​លលៃ​ដែរ​ឬ​យ៉ាងណា​ទេ ។ ខ្ញុំ​នឹង​ខំស្វែង​រក​ឯកសារ​បញ្ជាក់​នៅ​ពេល​ខាងមុខ​ទៀត (ប្រសិនបើ​ប្រិយមិត្ត​ដឹង​រឿង​នេះ​ច្បាស់​ សូម​ជួយ​បញ្ជាក់​ផង) ។

ប្លង់​ផែនទី​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​បន្ទាយក្បាលចិន

ប្លង់​ផែនទី​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​បន្ទាយក្បាលចិន

ទិដ្ឋភាព​ព្រៃរបោះ​នៅ​តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​វត្ត​បន្ទាយក្បាលចិន

ទិដ្ឋភាព​ព្រៃរបោះ​នៅ​តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​វត្ត​បន្ទាយក្បាលចិន

ទិដ្ឋភាព​មួយ​ជ្រុង​នៃ​វត្ត​បន្ទាយក្បាលចិន ខាងលិច​សាលាឆាន់​ថ្មី

ទិដ្ឋភាព​មួយ​ជ្រុង​នៃ​វត្ត​បន្ទាយក្បាលចិន ខាងលិច​សាលាឆាន់​ថ្មី

ទិដ្ឋភាព​មួយ​ជ្រុង​នៃ​វត្ត​បន្ទាយក្បាលចិន ខាងជើង​សាលាឆាន់​ថ្មី

ទិដ្ឋភាព​មួយ​ជ្រុង​នៃ​វត្ត​បន្ទាយក្បាលចិន ខាងជើង​សាលាឆាន់​ថ្មី

គ្រឹះវិហារ​វត្ត​បន្ទាយក្បាលចិន​កំពុង​សាងសង់ មើល​ពី​សាលាឆាន់​ថ្មី

គ្រឹះវិហារ​វត្ត​បន្ទាយក្បាលចិន​កំពុង​សាងសង់ មើល​ពី​សាលាឆាន់​ថ្មី

គ្រឹះវិហារ​វត្ត​បន្ទាយក្បាលចិន​កំពុង​សាងសង់ មើល​ពី​ប្រាសាទ (ក្រុម​បុគ្គលិក​កន្លែង​ធ្វើការ​ខ្ញុំ​ក៏​បាន​ស្រាក់​ថវិកា​គ្នា​បាន​ប្រមាណ ១០០​ដុល្លា​អាមេរិក ចូលរួម​ចំណែក​កសាង​ព្រះវិហារ​ថ្មី​នេះ​ផងដែរ)

គ្រឹះវិហារ​វត្ត​បន្ទាយក្បាលចិន​កំពុង​សាងសង់ មើល​ពី​ប្រាសាទ (ក្រុម​បុគ្គលិក​កន្លែង​ធ្វើការ​ខ្ញុំ​ក៏​បាន​ស្រាក់​ថវិកា​គ្នា​បាន​ប្រមាណ ១០០​ដុល្លា​អាមេរិក ចូលរួម​ចំណែក​កសាង​ព្រះវិហារ​ថ្មី​នេះ​ផងដែរ)

ខឿន​ប្រាសាទ​បន្ទាយក្បាលចិន មើល​ពី​ខាងកើត

ខឿន​ប្រាសាទ​បន្ទាយក្បាលចិន មើល​ពី​ខាងកើត

ខឿន​ប្រាសាទ​បន្ទាយក្បាលចិន មើល​ពី​ខាងជើង

ខឿន​ប្រាសាទ​បន្ទាយក្បាលចិន មើល​ពី​ខាងជើង

ខឿន​ប្រាសាទ​បន្ទាយក្បាលចិន ជ្រុង​ខាងត្បូង​ឆៀង​ខាងកើត ។ ដោយសារ​ដុំ​ថ្ម​បាយក្រៀម​បន្តុប​ពី​លើ​មាន​រាង​ត្រីកោណ​ដូច​នៅ​កំពែង​ ប្រាសាទ​ដទៃ​ទៀត ដែល​ជា​មូលហេតុ​ធ្វើ​យើង​អាច​សន្និដ្ឋាន​ថា ខឿន​ខ្ពស់​បច្ចុប្បន្ន​នេះ​ជា​លទ្ធផល​នៃ​ការ​ចាក់​បំពេញ​ដី​លុប​លើ​ប្រាសាទ​ បាក់បែក ដោយ​យក​កំពែង​ប្រាសាទ​ធ្វើ​ជា​ជញ្ជាំង

ខឿន​ប្រាសាទ​បន្ទាយក្បាលចិន ជ្រុង​ខាងត្បូង​ឆៀង​ខាងកើត ។ ដោយសារ​ដុំ​ថ្ម​បាយក្រៀម​បន្តុប​ពី​លើ​មាន​រាង​ត្រីកោណ​ដូច​នៅ​កំពែង​ប្រាសាទ​ដទៃ​ទៀត ដែល​ជា​មូលហេតុ​ធ្វើ​យើង​អាច​សន្និដ្ឋាន​ថា ខឿន​ខ្ពស់​បច្ចុប្បន្ន​នេះ​ជា​លទ្ធផល​នៃ​ការ​ចាក់​បំពេញ​ដី​លុប​លើ​ប្រាសាទ​បាក់បែក ដោយ​យក​កំពែង​ប្រាសាទ​ធ្វើ​ជា​ជញ្ជាំង

ខឿន​ប្រាសាទ​លលៃ​នៅ​ក្នុង​ពោះ​បារាយណ៍​ឥន្ទ្រតាដាក

ខឿន​ប្រាសាទ​លលៃ​នៅ​ក្នុង​ពោះ​បារាយណ៍​ឥន្ទ្រតាដាក

ជណ្ដើរ​ឡើង​ខឿន​ប្រាសាទ ឆ្ពោះ​ទៅ​កាន់​ខ្ទម​តម្កល់​ពុទ្ធបដិមា​ដែល​គេ​បាន​សង់​ពី​លើ​នៅ​សម័យ​ក្រោយ​មក

ជណ្ដើរ​ឡើង​ខឿន​ប្រាសាទ ឆ្ពោះ​ទៅ​កាន់​ខ្ទម​តម្កល់​ពុទ្ធបដិមា​ដែល​គេ​បាន​សង់​ពី​លើ​នៅ​សម័យ​ក្រោយ​មក

សំណល់​សសរពេជ្រ​នៅ​ជើង​ជណ្ដើរ​ឡើង​ខឿន​ប្រាសាទ​បន្ទាយក្បាលចិន

សំណល់​សសរពេជ្រ​នៅ​ជើង​ជណ្ដើរ​ឡើង​ខឿន​ប្រាសាទ​បន្ទាយក្បាលចិន

បំណែក​ថ្មភក់​ឃើញ​មាន​សល់​នៅ​លើ​ខឿន​ប្រាសាទ​ បន្ទាយក្បាលចិន ។ ដោយសារ​វត្ត​បន្ទាយក្បាលចិន​ពុំ​ទាន់​មាន​ព្រះវិហារ ទីទួល​នេះ​បម្រើ​ជា​ព្រះវិហារ​បណ្ដោះអាសន្ន ។ គេឃើញ​មាន​ពំនូត​បាយបិណ្ឌ​នៅ​រាយប៉ាយ​ពាសពេញ

បំណែក​ថ្មភក់​ឃើញ​មាន​សល់​នៅ​លើ​ខឿន​ប្រាសាទ​បន្ទាយក្បាលចិន ។ ដោយសារ​វត្ត​បន្ទាយក្បាលចិន​ពុំ​ទាន់​មាន​ព្រះវិហារ ទីទួល​នេះ​បម្រើ​ជា​ព្រះវិហារ​បណ្ដោះអាសន្ន ។ គេឃើញ​មាន​ពំនូត​បាយបិណ្ឌ​នៅ​រាយប៉ាយ​ពាសពេញ

បំណែក​ថ្មភក់​ឃើញ​មាន​សល់​នៅ​លើ​ខឿន​ប្រាសាទ​ បន្ទាយក្បាលចិន ។ ដោយសារ​វត្ត​បន្ទាយក្បាលចិន​ពុំ​ទាន់​មាន​ព្រះវិហារ ទីតាំង​ខឿន​ប្រាសាទ​នេះ​បម្រើ​ជា​ព្រះវិហារ​បណ្ដោះអាសន្ន ។ គេឃើញ​មាន​ពំនូត​បាយបិណ្ឌ​នៅ​រាយប៉ាយ​ពាសពេញ

បំណែក​ថ្មភក់​ឃើញ​មាន​សល់​នៅ​លើ​ខឿន​ប្រាសាទ​បន្ទាយក្បាលចិន ។ ដោយសារ​វត្ត​បន្ទាយក្បាលចិន​ពុំ​ទាន់​មាន​ព្រះវិហារ ទីតាំង​ខឿន​ប្រាសាទ​នេះ​បម្រើ​ជា​ព្រះវិហារ​បណ្ដោះអាសន្ន ។ គេឃើញ​មាន​ពំនូត​បាយបិណ្ឌ​នៅ​រាយប៉ាយ​ពាសពេញ

អាសនៈ​បាសី​នៅ​ភាគ​ខាងជើង​ឆៀង​ខាងកើត​នៃ​ខឿន​ប្រាសាទ ​បន្ទាយក្បាលចិន ។ ដោយសារ​វត្ត​បន្ទាយក្បាលចិន​ពុំ​ទាន់​ព្រះវិហារ ទីតាំង​នេះ​បម្រើ​ជា​ព្រះវិហារ​បណ្ដោះអាសន្ន ។ គេឃើញ​មាន​ពំនូត​បាយបិណ្ឌ​នៅ​រាយប៉ាយ​ពាសពេញ

អាសនៈ​បាសី​នៅ​ភាគ​ខាងជើង​ឆៀង​ខាងកើត​នៃ​ខឿន​ប្រាសាទ​បន្ទាយក្បាលចិន ។ ដោយសារ​វត្ត​បន្ទាយក្បាលចិន​ពុំ​ទាន់​ព្រះវិហារ ទីតាំង​នេះ​បម្រើ​ជា​ព្រះវិហារ​បណ្ដោះអាសន្ន ។ គេឃើញ​មាន​ពំនូត​បាយបិណ្ឌ​នៅ​រាយប៉ាយ​ពាសពេញ

ពុទ្ធបដិមា​តម្កល់​ក្នុង​ខ្ទម​សង់​ពី​លើ​ខឿន​ប្រាសាទ ​បន្ទាយក្បាលចិន ។ យើង​អាច​មើល​ឃើញ​បំណែក​ខ្លោងទ្វារ​ប្រាសាទ​នៅ​ពី​មុខ​ពុទ្ធបដិមា

ពុទ្ធបដិមា​តម្កល់​ក្នុង​ខ្ទម​សង់​ពី​លើ​ខឿន​ប្រាសាទ​បន្ទាយក្បាលចិន ។ យើង​អាច​មើល​ឃើញ​បំណែក​ខ្លោងទ្វារ​ប្រាសាទ​នៅ​ពី​មុខ​ពុទ្ធបដិមា

បំណែក​ខ្លោង​ទ្វារ​ប្រាសាទ​បន្ទាយក្បាល​ចិន

បំណែក​ខ្លោង​ទ្វារ​ប្រាសាទ​បន្ទាយក្បាល​ចិន

សាលាឆាន់​ចាស់​នៅ​ទិសឥសាន​ប្រាសាទ​បន្ទាយក្បាលចិន

សាលាឆាន់​ចាស់​នៅ​ទិសឥសាន​ប្រាសាទ​បន្ទាយក្បាលចិន

ស្រះ​ទឹក​នៅ​ខាងកើត​ប្រាសាទ​បន្ទាយក្បាលចិន ។ តាម​ការ​សង្កេត​ ស្រះ​ទឹក​នេះ​ប្រហែល​ជា​ត្រូវ​បាន​គេ​ជីក​នៅ​ពេល​ក្រោយ​មក​ គឺ​មិន​មែន​ដំណាល​គ្នា​នឹង​ពេល​កសាង​ប្រាសាទ​ទេ

ស្រះ​ទឹក​នៅ​ខាងកើត​ប្រាសាទ​បន្ទាយក្បាលចិន ។ តាម​ការ​សង្កេត​ ស្រះ​ទឹក​នេះ​ប្រហែល​ជា​ត្រូវ​បាន​គេ​ជីក​នៅ​ពេល​ក្រោយ​មក​ គឺ​មិន​មែន​ដំណាល​គ្នា​នឹង​ពេល​កសាង​ប្រាសាទ​ទេ

រូប​ចម្លាក់​មួយ​នេះ​តម្កល់​នៅ​សាលាឆាន់​ថ្មី ។ ខ្ញុំ​រក​ចម្លើយ​តប​ទៅ​នឹង​ចម្ងល់​របស់​ខ្ញុំ​មិន​ឃើញ​សោះ ។ ចាស់​ព្រឹទ្ធាចារ្យ​បាន​ត្រឹម​តែ​ពន្យល់​ថា គឺ​រូប​សំណាក​របស់​អ្នកសច្ចំ​ធុតង្គ​ធម្មតា​ប៉ុណ្ណោះ គ្មាន​អ្វី​ពិសេស​ទេ ។ ប៉ុន្តែ​ខ្ញុំ​មិន​អស់​ចិត្ត​សោះ ព្រោះ​ខ្ញុំ​មើល​ឃើញ​រូប​នេះ​តុបតែង​របៀប​ជា​ស្ត្រី​ម្នាក់ ហើយ​ដំបង​កាន់​នៅ​ដៃ​ឆ្វេង គឺ​មិន​មែន​ជា​ដំបង​ធម្មតា​ឡើយ ពីព្រោះ​វា​មាន​រូបរាង​ដូចជា​លិង្គ

រូប​សំណាក​នៅ​ខ្ទម​អ្នកតា​ពី​មុខ​ប្រាសាទ​បន្ទាយក្បាលចិន ។ រូប​ទាំង​នេះ​សុទ្ធ​តែ​មាន​រចនាបថ​របៀប​ចិនៗ

រូប​សំណាក​នៅ​ខ្ទម​អ្នកតា​ពី​មុខ​ប្រាសាទ​បន្ទាយក្បាលចិន ។ រូប​ទាំង​នេះ​សុទ្ធ​តែ​មាន​រចនាបថ​របៀប​ចិនៗ

រូប​សំណាក​នៅ​ខ្ទម​អ្នកតា​ខាងកើត​សាលាឆាន់​ថ្មី ។ រូប​ខាងមុខ​ត្រូវ​បាន​គេ​វាយ​បំបាក់​ក ។ ឱ! អ្នកតា​ដ៏​មាន​ឫទ្ធ​ជាទី​គោរព​របស់​មនុស្ស​ភាគច្រើន ក៏​នៅ​តែ​មាន​អ្នក​មិន​ខ្លាច​ហ៊ាន​វាយ​បំបាក់​ក​ដែរ​ហ្ន៎!

រូប​សំណាក​នៅ​ខ្ទម​អ្នកតា​ខាងកើត​សាលាឆាន់​ថ្មី ។ រូប​ខាងមុខ​ត្រូវ​បាន​គេ​វាយ​បំបាក់​ក ។ ឱ! អ្នកតា​ដ៏​មាន​ឫទ្ធ​ជាទី​គោរព​របស់​មនុស្ស​ភាគច្រើន ក៏​នៅ​តែ​មាន​អ្នក​មិន​ខ្លាច​ហ៊ាន​វាយ​បំបាក់​ក​ដែរ​ហ្ន៎!

ទិដ្ឋភាព​កាន់​បិណ្ឌ​វេន​ទី​៧​នៅ​វត្ត​បន្ទាយក្បាលចិន ។ នៅ​ថ្ងៃ​នេះ ឃើញ​ថា​មិន​សូវ​មាន​ពុទ្ធបរិស័ទ​មក​អ៊ូអរ​ប៉ុន្មាន​ទេ

ទិដ្ឋភាព​កាន់​បិណ្ឌ​វេន​ទី​៧​នៅ​វត្ត​បន្ទាយក្បាលចិន ។ នៅ​ថ្ងៃ​នេះ ឃើញ​ថា​មិន​សូវ​មាន​ពុទ្ធបរិស័ទ​មក​អ៊ូអរ​ប៉ុន្មាន​ទេ

ព្រះសង្ឃ​វត្ត​បន្ទាយក្បាលចិន​ក្នុង​ឱកាស​សូត្រ​ធម៌​​ឆាន់​ត្រង់​នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​៧

ព្រះសង្ឃ​វត្ត​បន្ទាយក្បាលចិន​ក្នុង​ឱកាស​សូត្រ​ធម៌​​ឆាន់​ត្រង់​នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​៧

ចាន​បាយ​រាប់​បាត្រ​​របស់​ខ្ញុំ

ចាន​បាយ​រាប់​បាត្រ​​របស់​ខ្ញុំ

ទិដ្ឋភាព​រាប់​បាត្រ​ដោយ​បុគ្គលិក​កន្លែង​ធ្វើការ​របស់​ខ្ញុំ

ទិដ្ឋភាព​រាប់​បាត្រ​ដោយ​បុគ្គលិក​កន្លែង​ធ្វើការ​របស់​ខ្ញុំ

ទិដ្ឋភាព​រាប់​បាត្រ​ដោយ​បុគ្គលិក​កន្លែង​ធ្វើការ​របស់​ខ្ញុំ

ទិដ្ឋភាព​រាប់​បាត្រ​ដោយ​បុគ្គលិក​កន្លែង​ធ្វើការ​របស់​ខ្ញុំ

ទិដ្ឋភាព​រៀបចំ​វង់​បាយ​សាមគ្គី​បន្ទាប់​ពី​បញ្ចប់​ ពិធីកាន់​បិណ្ឌ​រួច ។ បាយ​សាមគ្គី​ត្រូវ​បាន​រៀប​ចំ​នៅ​ក្រោម​ម្លប់​ស្វាយ​ពី​មុខ​ប្រាសាទ​ បន្ទាយក្បាលចិន

ទិដ្ឋភាព​រៀបចំ​វង់​បាយ​សាមគ្គី​បន្ទាប់​ពី​បញ្ចប់​ពិធីកាន់​បិណ្ឌ​រួច ។ បាយ​សាមគ្គី​ត្រូវ​បាន​រៀប​ចំ​នៅ​ក្រោម​ម្លប់​ស្វាយ​ពី​មុខ​ប្រាសាទ​បន្ទាយក្បាលចិន

ជារួម ក្រៅ​ពី​ជួបជុំ​មិត្ត​រួម​ការងារ​ប្រារព្ធ​ពិធីបុណ្យ​តាម​គន្លង​ប្រពៃណី ការ​និយាយ​ចំអែ​ចំអន់​សប្បាយ​រីករាយ ខ្ញុំ​មាន​ឱកាស​បាន​ស្គាល់​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ថ្មី​ទៀត ដែល​ពីមុន​មក​មិន​ដែល​ទាំង​ឮ​ឈ្មោះ​ «បន្ទាយក្បាលចិន» នេះ​ផង ។

សូម​ជូន​កុសល​ផល​បុណ្យ​ដែល​បាន​កើត​ឡើង​ពី​ការ​កាន់​បិណ្ឌ​វេន​ទី​៧​នេះ ដល់​បងប្អូន​ជន​រួម​ជាតិ​នៅ​គ្រប់​ជ្រុងជ្រោយ​នៃ​ភពផែនដី ។ សូម​អនុមោទនា !

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/09/13/7th-day-of-pchum-ben-at-banteay-kban-chin/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>

Anti-spam measure: please retype the above text into the box provided.

Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve