Chouk Khmer

July 8, 2009

ខេត្ត​បន្ទាយមានជ័យ​អបអរសាទរ​ខួប​១​ឆ្នាំ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

ខេត្ត​បន្ទាយមានជ័យ​អបអរសាទរ​ខួប​១​ឆ្នាំ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

ទន្ទឹម​នឹង​ការ​រៀបចំ​ពិធី​បួងសួង​ និង​ពិធី​ប្រគំ​តន្ដ្រី​ នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​គម្រប់​០១​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​រៀបចំ​ពិធី​បួងសួង និង​អបអរសាទរ​យ៉ាង​អធិអធម​នៅ​វាល​វេទិកា​មុខ​សាលា​ខេត្ត កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៩។ ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ បុគ្គលិក​មន្ត្រី​រាជការ​ បណ្ដា​អង្គភាព​ក្រោម​ឱវាទ​សាលាខេត្ត និង​សិស្សានុសិស្ស​ជុំវិញ​ទីរួម​ខេត្ត និង​មាន​កម្មវិធី​ច្រៀង​ចម្រៀង​ពង្សាវតារ​ខ្មែរ របាំ​ជូនពរ​និង​របាំ​ប្រពៃណី​ផ្សេងៗទៀត ​ការ​ថ្លែង​សុន្ទរកថា​ស្វាគមន៌​របស់​អភិបាល​ក្រុង​សិរីសោភ័ណ ការ​ប្ដេជ្ញា​ចិត្ត​របស់​កងយុទ្ធពល​ខេមរភូមិន្ទ​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​របស់​ខេត្ត​បន្ទាយមានជ័យ​ជាប់​នឹង​ប្រទេស​សៀម សុន្ទរកថា​របស់​គណៈអភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ការ​ប្រគំ​តន្ត្រី​កំសាន្ត ។

សូម​រម្លឹក​ថា ប្រាសាទ​ព្រះវិហារ​ គឺ​ជា​ប្រាសាទ​ដ៏​បវរ​ល្អ​វិចិត្រ​ដែល​បាន​កសាង​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ចំនួន​០៤​ជំនាន់​ជា​បន្តបន្ទាប់ គឺ​ព្រះបាទ​យសោវរ្ម័ន​ទី​១ (គ.ស​៨៨៩‑៩០០) ព្រះបាទ​សុរិយាវរ្ម័ន​ទី​១ (គ.ស​១០១០‑១០៥០) ព្រះបាទ​ជ័យវរ្ម័ន​ទី​៦ (គ.ស​១០៨២‑១១០៧) និង​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ (គ.ស​១១១៣‑១១៥០) ។ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​​ដោយ​អង្គការ​យូណេស្កូ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

ខាងក្រោម​នេះ​គឺ​ជា​រូបភាព​សកម្មភាព​មួយ​ចំនួន​នៃ​ការ​ប្រគំ​តន្ដ្រី ដើម្បី​អបអរសាទរ​ខួប​គម្រប់​០១​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​នៅ​ខេត្ត​បន្ទាយមានជ័យ

 បដា​អបអរសាទរ​នៅ​មុខ​វេទិកា​នៃ​អង្គ​ពិធី

បដា​អបអរសាទរ​នៅ​មុខ​វេទិកា​នៃ​អង្គ​ពិធី

 សិស្សានុសិស្ស​មក​ពី​សាលា​នានា​នៃ​ក្រុង​សិរីសោភ័ណ​ឡើង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​នៅ​លើ​វេទិកា

សិស្សានុសិស្ស​មក​ពី​សាលា​នានា​នៃ​ក្រុង​សិរីសោភ័ណ​ឡើង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​នៅ​លើ​វេទិកា

 គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​កំពុង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ

គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​កំពុង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ

 គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​កំពុង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ

គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​កំពុង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ

 កងយុទ្ធពល​ខេមរភូមិន្ទ​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ធ្វើការ​ប្ដេជ្ញា​ចិត្ត​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ

កងយុទ្ធពល​ខេមរភូមិន្ទ​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ធ្វើការ​ប្ដេជ្ញា​ចិត្ត​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ

 គណៈអភិបាល​ខេត្ត​បន្ទាយមានជ័យ ថ្លែង​សុន្ទរកថា និង​បូងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​បីបាច់​ថែរក្សា​ប្រាង្គ​ប្រាសាទ​ នានា​ទូទាំង​ប្រទេស រួមទាំង​ប្រាសាទ​ព្រះវិហារ​ផង​ដែរ

គណៈអភិបាល​ខេត្ត​បន្ទាយមានជ័យ ថ្លែង​សុន្ទរកថា និង​បូងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​បីបាច់​ថែរក្សា​ប្រាង្គ​ប្រាសាទ​នានា​ទូទាំង​ប្រទេស រួមទាំង​ប្រាសាទ​ព្រះវិហារ​ផង​ដែរ

ភ្ញៀវ​កិត្តិយស និង​សិស្សានុសិស្ស​ចូល​រួម​អង្គ​ពិធី 

ភ្ញៀវ​កិត្តិយស និង​សិស្សានុសិស្ស​ចូល​រួម​អង្គ​ពិធី

ក្រុម​យុវជន​ចូល​រួម​ពិធី​ប្រគំ​តន្ដ្រី 

ក្រុម​យុវជន​ចូល​រួម​ពិធី​ប្រគំ​តន្ដ្រី

នៅ​ក្នុង​ពិធី​ប្រគំ​តន្ដ្រី​នេះ ក៏​មាន​ល្បែង​កំសាន្ត​ផ្សេងៗ​ រួមទាំង​សេះ​ហោះ​អគ្គសនី​សម្រាប់​ក្មេងៗ​ផង​ដែរ 

នៅ​ក្នុង​ពិធី​ប្រគំ​តន្ដ្រី​នេះ ក៏​មាន​ល្បែង​កំសាន្ត​ផ្សេងៗ​ រួមទាំង​សេះ​ហោះ​អគ្គសនី​សម្រាប់​ក្មេងៗ​ផង​ដែរ

 ជា​ទស្សនៈ​ឯកជន ខ្ញុំ​ពុំ​ពេញ​ចិត្ត​នឹង​តារា​ចម្រៀង​ស្រីៗ​ដែល​បាន​ចូលរួម​ច្រៀង​ជា​ កិត្តិយស​នៅ​ក្នុង​ពិធី​មោទនភាព​ជាតិ​ជា​ប្រវត្តិសាស្ត្រ​នេះ មិន​ស្លៀកពាក់​ជា​របៀប​ប្រពៃណី​ខ្មែរ បែរ​ជា​ស្លៀកពាក់​ខើច​ខ្លី​ទៅ​វិញ

ជា​ទស្សនៈ​ឯកជន ខ្ញុំ​ពុំ​ពេញ​ចិត្ត​នឹង​តារា​ចម្រៀង​ស្រីៗ​ដែល​បាន​ចូលរួម​ច្រៀង​ជា​កិត្តិយស​នៅ​ក្នុង​ពិធី​មោទនភាព​ជាតិ​ជា​ប្រវត្តិសាស្ត្រ​នេះ មិន​ស្លៀកពាក់​ជា​របៀប​ប្រពៃណី​ខ្មែរ បែរ​ជា​ស្លៀកពាក់​ខើច​ខ្លី​ទៅ​វិញ

 

July 1, 2009

គ្រាន់​តែ​ស្ដេច​មេ​ពីរ​បី​ក្បាល​ប៉ុណ្ណោះ​ បង្កើត​បាន​ជា​ប្រជាពល​ស្រមោច​ភ្លើង​អាមេរិច

ស្រមោច​ភ្លើង​ក្រហម​ត្រូវ​បាន​នាំ​ចូល​ទៅ​អាមេរិច

ស្រមោច​ភ្លើង​ក្រហម​ត្រូវ​បាន​នាំ​ចូល​ទៅ​អាមេរិច

ការ​សិក្សា​មួយ​បាន​ប៉ាន់​ប្រមាណ​ថា ប្រជាពល​ស្រមោច​ភ្លើង​អាមេរិច​ដែលត្រូវ​​បាន​នាំ​ចូល​ពី​ក្រៅ​មក​ក្នុង​សហរដ្ឋ​អាមេរិច​ គេ​អាច​តាមដាន​រក​ឃើញ​ប្រភព​ដើម​ដែល​មាន​ស្ដេច​មេ​ស្រមោច​តែ​ចំនួន​៩ ទៅ​២០​ក្បាល​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំចូល​មក​ក្រុង Mobile រដ្ឋ ​Alabama ។ ស្រមោច​នីមួយៗ​ដែល​ចាប់​យក​មក​ពី​ប្រជាពល​ស្រមោច​ភ្លើង​ចំនួន​០២​នៅ​ទ្វីប​អាមេរិច​ខាងត្បូង និង​ប្រជាពល​ចំនួន​០៦​នៅ​ទូទាំង​ភាគ​ខាងត្បូង​នៃ​សហរដ្ឋ​អាមេរិច​ ត្រូវ​បាន​ប្រមូល​យក​មក​សិក្សា​ដោយ​ប្រើ​ឈុត​កំណត់​ចំណាំ​ជាតិពន្ធុ​ផ្សេងៗ ។ លទ្ធផល​បង្ហាញ​ថា ស្រមោច​ប្រមូល​មក​ពី​តំបន់​ក្បែរ​ក្រុង Mobile មាន​សម្មតិកម្ម​បុព្វបុរស​ប្រជាពល​ជិតស្និទ្ធ​បំផុត​ដែល​បញ្ជាក់​ថា​ស្រមោច​ទាំងនេះ​បាន​សាយភាយ​ចេញ​ពី​ទីកន្លែង​ដែល​ត្រូវ​បាន​គេ​ព្រលែង​ដំបូង​នា​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៣០ ។

ទិន្នន័យ​ទទួល​បាន​ពី​ការ​សិក្សា​នេះ​ក៏​បាន​ប៉ាន់​ប្រមាណ​ថា មាន​ការ​នាំ​ចូល​ស្រមោច​ភ្លើង​មក​ព្រលែង​នៅ​កន្លែង​ទី​២​ នៅ​ចម្ងាយ​ប្រមាណ​៣០០​ម៉ៃ ខាងលិច​ក្រុង Mobile ។ ការ​កំណត់​ចំនួន​ស្ថាបនិក​ទទួល​ខុសត្រូវ​ក្នុង​ការ​បង្កើត​ប្រជាពល​ស្រមោច​ភ្លើង​ដ៏​រាតត្បាត​នានា​ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ព្យាករណ៍​អំពី​សក្ដានុពល​រាតត្បាត​នៃ​សត្វ​ជំពូក​នេះ ។ អ្នក​ស្រាវជ្រាវ​ក៏​អាច​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​អភិវឌ្ឍ​ការ​យល់​ដឹង​អំពី​ការ​បាត់បង់​ភាពចម្រុះ​នៃ​ជាតិពន្ធុ​ដែល​តែងតែ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ស្ថាបនិក​ និង​មាន​ឥទ្ធិពល​លើ​ការ​វិវឌ្ឍ​នៃ​ប្រជាពល​ដ៏​រាតត្បាត​នានា ។ អត្ថបទ​ដោយ DeWayne Shoemaker

បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/May-June 2009)

 

Newer Posts »»




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve