Chouk Khmer

July 8, 2009

ខេត្ត​បន្ទាយមានជ័យ​អបអរសាទរ​ខួប​១​ឆ្នាំ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

ខេត្ត​បន្ទាយមានជ័យ​អបអរសាទរ​ខួប​១​ឆ្នាំ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

ទន្ទឹម​នឹង​ការ​រៀបចំ​ពិធី​បួងសួង​ និង​ពិធី​ប្រគំ​តន្ដ្រី​ នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​គម្រប់​០១​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​រៀបចំ​ពិធី​បួងសួង និង​អបអរសាទរ​យ៉ាង​អធិអធម​នៅ​វាល​វេទិកា​មុខ​សាលា​ខេត្ត កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៩។ ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ បុគ្គលិក​មន្ត្រី​រាជការ​ បណ្ដា​អង្គភាព​ក្រោម​ឱវាទ​សាលាខេត្ត និង​សិស្សានុសិស្ស​ជុំវិញ​ទីរួម​ខេត្ត និង​មាន​កម្មវិធី​ច្រៀង​ចម្រៀង​ពង្សាវតារ​ខ្មែរ របាំ​ជូនពរ​និង​របាំ​ប្រពៃណី​ផ្សេងៗទៀត ​ការ​ថ្លែង​សុន្ទរកថា​ស្វាគមន៌​របស់​អភិបាល​ក្រុង​សិរីសោភ័ណ ការ​ប្ដេជ្ញា​ចិត្ត​របស់​កងយុទ្ធពល​ខេមរភូមិន្ទ​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​របស់​ខេត្ត​បន្ទាយមានជ័យ​ជាប់​នឹង​ប្រទេស​សៀម សុន្ទរកថា​របស់​គណៈអភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ការ​ប្រគំ​តន្ត្រី​កំសាន្ត ។

សូម​រម្លឹក​ថា ប្រាសាទ​ព្រះវិហារ​ គឺ​ជា​ប្រាសាទ​ដ៏​បវរ​ល្អ​វិចិត្រ​ដែល​បាន​កសាង​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ចំនួន​០៤​ជំនាន់​ជា​បន្តបន្ទាប់ គឺ​ព្រះបាទ​យសោវរ្ម័ន​ទី​១ (គ.ស​៨៨៩‑៩០០) ព្រះបាទ​សុរិយាវរ្ម័ន​ទី​១ (គ.ស​១០១០‑១០៥០) ព្រះបាទ​ជ័យវរ្ម័ន​ទី​៦ (គ.ស​១០៨២‑១១០៧) និង​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ (គ.ស​១១១៣‑១១៥០) ។ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​​ដោយ​អង្គការ​យូណេស្កូ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

ខាងក្រោម​នេះ​គឺ​ជា​រូបភាព​សកម្មភាព​មួយ​ចំនួន​នៃ​ការ​ប្រគំ​តន្ដ្រី ដើម្បី​អបអរសាទរ​ខួប​គម្រប់​០១​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​នៅ​ខេត្ត​បន្ទាយមានជ័យ

 បដា​អបអរសាទរ​នៅ​មុខ​វេទិកា​នៃ​អង្គ​ពិធី

បដា​អបអរសាទរ​នៅ​មុខ​វេទិកា​នៃ​អង្គ​ពិធី

 សិស្សានុសិស្ស​មក​ពី​សាលា​នានា​នៃ​ក្រុង​សិរីសោភ័ណ​ឡើង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​នៅ​លើ​វេទិកា

សិស្សានុសិស្ស​មក​ពី​សាលា​នានា​នៃ​ក្រុង​សិរីសោភ័ណ​ឡើង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​នៅ​លើ​វេទិកា

 គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​កំពុង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ

គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​កំពុង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ

 គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​កំពុង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ

គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​កំពុង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ

 កងយុទ្ធពល​ខេមរភូមិន្ទ​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ធ្វើការ​ប្ដេជ្ញា​ចិត្ត​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ

កងយុទ្ធពល​ខេមរភូមិន្ទ​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ធ្វើការ​ប្ដេជ្ញា​ចិត្ត​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ

 គណៈអភិបាល​ខេត្ត​បន្ទាយមានជ័យ ថ្លែង​សុន្ទរកថា និង​បូងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​បីបាច់​ថែរក្សា​ប្រាង្គ​ប្រាសាទ​ នានា​ទូទាំង​ប្រទេស រួមទាំង​ប្រាសាទ​ព្រះវិហារ​ផង​ដែរ

គណៈអភិបាល​ខេត្ត​បន្ទាយមានជ័យ ថ្លែង​សុន្ទរកថា និង​បូងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​បីបាច់​ថែរក្សា​ប្រាង្គ​ប្រាសាទ​នានា​ទូទាំង​ប្រទេស រួមទាំង​ប្រាសាទ​ព្រះវិហារ​ផង​ដែរ

ភ្ញៀវ​កិត្តិយស និង​សិស្សានុសិស្ស​ចូល​រួម​អង្គ​ពិធី 

ភ្ញៀវ​កិត្តិយស និង​សិស្សានុសិស្ស​ចូល​រួម​អង្គ​ពិធី

ក្រុម​យុវជន​ចូល​រួម​ពិធី​ប្រគំ​តន្ដ្រី 

ក្រុម​យុវជន​ចូល​រួម​ពិធី​ប្រគំ​តន្ដ្រី

នៅ​ក្នុង​ពិធី​ប្រគំ​តន្ដ្រី​នេះ ក៏​មាន​ល្បែង​កំសាន្ត​ផ្សេងៗ​ រួមទាំង​សេះ​ហោះ​អគ្គសនី​សម្រាប់​ក្មេងៗ​ផង​ដែរ 

នៅ​ក្នុង​ពិធី​ប្រគំ​តន្ដ្រី​នេះ ក៏​មាន​ល្បែង​កំសាន្ត​ផ្សេងៗ​ រួមទាំង​សេះ​ហោះ​អគ្គសនី​សម្រាប់​ក្មេងៗ​ផង​ដែរ

 ជា​ទស្សនៈ​ឯកជន ខ្ញុំ​ពុំ​ពេញ​ចិត្ត​នឹង​តារា​ចម្រៀង​ស្រីៗ​ដែល​បាន​ចូលរួម​ច្រៀង​ជា​ កិត្តិយស​នៅ​ក្នុង​ពិធី​មោទនភាព​ជាតិ​ជា​ប្រវត្តិសាស្ត្រ​នេះ មិន​ស្លៀកពាក់​ជា​របៀប​ប្រពៃណី​ខ្មែរ បែរ​ជា​ស្លៀកពាក់​ខើច​ខ្លី​ទៅ​វិញ

ជា​ទស្សនៈ​ឯកជន ខ្ញុំ​ពុំ​ពេញ​ចិត្ត​នឹង​តារា​ចម្រៀង​ស្រីៗ​ដែល​បាន​ចូលរួម​ច្រៀង​ជា​កិត្តិយស​នៅ​ក្នុង​ពិធី​មោទនភាព​ជាតិ​ជា​ប្រវត្តិសាស្ត្រ​នេះ មិន​ស្លៀកពាក់​ជា​របៀប​ប្រពៃណី​ខ្មែរ បែរ​ជា​ស្លៀកពាក់​ខើច​ខ្លី​ទៅ​វិញ

 

1 Comment »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/07/08/one-year-celebration-p-bmc/trackback/

  1. Personally, I also don’t like these short-skirt female singers attending our national ceremony. Thanks for sharing!

    Comment by LoveTruth — August 15, 2009 @ 8:32 pm

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve