គ្រាន់តែស្ដេចមេពីរបីក្បាលប៉ុណ្ណោះ បង្កើតបានជាប្រជាពលស្រមោចភ្លើងអាមេរិច

ស្រមោចភ្លើងក្រហមត្រូវបាននាំចូលទៅអាមេរិច
ការសិក្សាមួយបានប៉ាន់ប្រមាណថា ប្រជាពលស្រមោចភ្លើងអាមេរិចដែលត្រូវបាននាំចូលពីក្រៅមកក្នុងសហរដ្ឋអាមេរិច គេអាចតាមដានរកឃើញប្រភពដើមដែលមានស្ដេចមេស្រមោចតែចំនួន៩ ទៅ២០ក្បាលប៉ុណ្ណោះ ដែលត្រូវបាននាំចូលមកក្រុង Mobile រដ្ឋ Alabama ។ ស្រមោចនីមួយៗដែលចាប់យកមកពីប្រជាពលស្រមោចភ្លើងចំនួន០២នៅទ្វីបអាមេរិចខាងត្បូង និងប្រជាពលចំនួន០៦នៅទូទាំងភាគខាងត្បូងនៃសហរដ្ឋអាមេរិច ត្រូវបានប្រមូលយកមកសិក្សាដោយប្រើឈុតកំណត់ចំណាំជាតិពន្ធុផ្សេងៗ ។ លទ្ធផលបង្ហាញថា ស្រមោចប្រមូលមកពីតំបន់ក្បែរក្រុង Mobile មានសម្មតិកម្មបុព្វបុរសប្រជាពលជិតស្និទ្ធបំផុតដែលបញ្ជាក់ថាស្រមោចទាំងនេះបានសាយភាយចេញពីទីកន្លែងដែលត្រូវបានគេព្រលែងដំបូងនាពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៣០ ។
ទិន្នន័យទទួលបានពីការសិក្សានេះក៏បានប៉ាន់ប្រមាណថា មានការនាំចូលស្រមោចភ្លើងមកព្រលែងនៅកន្លែងទី២ នៅចម្ងាយប្រមាណ៣០០ម៉ៃ ខាងលិចក្រុង Mobile ។ ការកំណត់ចំនួនស្ថាបនិកទទួលខុសត្រូវក្នុងការបង្កើតប្រជាពលស្រមោចភ្លើងដ៏រាតត្បាតនានា គឺមានសារៈសំខាន់ក្នុងការព្យាករណ៍អំពីសក្ដានុពលរាតត្បាតនៃសត្វជំពូកនេះ ។ អ្នកស្រាវជ្រាវក៏អាចប្រើព័ត៌មាននេះដើម្បីអភិវឌ្ឍការយល់ដឹងអំពីការបាត់បង់ភាពចម្រុះនៃជាតិពន្ធុដែលតែងតែជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស្ថាបនិក និងមានឥទ្ធិពលលើការវិវឌ្ឍនៃប្រជាពលដ៏រាតត្បាតនានា ។ អត្ថបទដោយ DeWayne Shoemaker
បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/May-June 2009)