Chouk Khmer

June 7, 2009

ផលប្រយោជន៍​របស់​ជីវៈឥន្ធៈ

ផលប្រយោជន៍​របស់​ជីវៈឥន្ធៈ

ប្រេងឥន្ធៈ​សម្រាប់​យានយន្ត និង​កាកសំណល់​សម្រាប់​បសុសត្វ

ការស្រាវជ្រាវ​ពី​ជីវៈឥន្ធៈ​ពុំ​មែន​គ្រាន់តែ​ជា​ការ​ស្វែងរក​ឲ្យ​ឃើញ​នូវ​ប្រភេទ​ជីវៈម៉ាស​សមស្រប ដូចជា ពោត សណ្ដែក​ប្រេង ឬ​វត្ថុធាតុដើម​ផ្សេងៗ​ទៀត បន្ទាប់មក​បំប្លែង​វា​ទៅ​ជា​ឥន្ធៈ​នោះ​ទេ ។ អ្នកវិទ្យាសាស្ត្រ​ក៏​ត្រូវតែ​រក​ឲ្យ​ឃើញ​នូវ​ការ​ប្រើប្រាស់​ដែល​មិន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​បរិស្ថាន និង​មាន​គុណប្រយោជន៍​ខាង​សេដ្ឋកិច្ច​នៃ​ផលិតផល​នានា​ដែល​បាន​មក​ពី​ផលិតកម្ម​ជីវៈឥន្ធៈ ។

ឧទាហរណ៍ ការផលិត​ជីវៈឥន្ធៈ​១​ហ្កាឡុន (Gallon, ១​ហ្កាឡុន ស្មើ ៣,៧៨​លីត្រ) ពី​សណ្ដែក​ប្រេង ក៏​បាន​ផ្ដល់​ផងដែរ​នូវ​គ្លីសេរីន​ឆៅ (Glycerin, ជា​សារធាតុ​ខាប់ ផ្អែម​ ​គ្មាន​ពណ៌​ ចម្រាញ់​ចេញ​ពី​ជាតិ​ខ្លាញ់​និង​ជាតិ​ប្រេង ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើ​គ្រឿង​សម្អាង ឱសថ និង​ជាតិ​ផ្ទុះ និង​សម្រាប់​បន្ថែម​ជាតិ​ផ្អែម​ទៅ​លើ​ម្ហូបអាហារ) ប្រមាណ​០,៦៧​ផោន (១​ផោន ស្មើ ០,៤៥​គក) ។ នៅ​ពេល​ដែល​គ្លីសេរីន​ឆៅ​នេះ​ត្រូវ​បាន​បន្សុទ្ធ​ឲ្យ​មាន​ភាពសុទ្ធ​ចំនួន​៩៩​ភាគរយ វា​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ផលិតផល​ជាច្រើន រួមមាន ឱសថ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសម្អាង និង​សារធាតុ​ដុសលាង​ខ្លួន ។

អ្នកចិញ្ចឹម​បសុសត្វ និង​បសុបក្សី​កំពុង​តែ​ស្វែងរក​ប្រភព​ថ្មីៗ​នៃ​ការ​បន្ថែម​អាហារូបត្ថម្ភ​ដើម្បី​កាត់បន្ថយ​ការចំណាយ និង​ដើម្បី​បង្កើន​សារធាតុ​ចិញ្ចឹម ។ លោក Brian Kerr អ្នកឯកទេស​ផ្នែក​អាហារូបត្ថម្ភ​សត្វ បម្រើការ​នៅ​ផ្នែក​ស្រាវជ្រាវ​អំពី​ខ្លិន និង​ការគ្រប់គ្រង​លាមក​ជ្រូក​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​ទីក្រុង Ames រដ្ឋ Iowa សហរដ្ឋអាមេរិច បាន​មាន​ប្រសាសន៍​ថា “អ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន​បង្ហាញ​ថា​គេ​អាច​បន្ថែម​ធញ្ញជាតិ​ស្ងួត​ដែល​បាន​ពីការ​​ចម្រាញ់​ធ្វើ​អេតាណុល​រួច ចូល​ទៅ​ក្នុង​របបអាហារ​របស់​ជ្រូក ។ ទោះបី​ការ​បន្ថែម​នេះ​រក្សា​ផលិតភាព​សត្វ​ឲ្យ​ដដែល​ក៏ដោយ​ ក៏​វា​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ផលិតកម្ម​លាមក និង​កំណើន​សមាសធាតុ​សរីរាង្គ​ឆាប់ហើរ​ដែល​បង្កើន​ការសាយភាយ​ខ្លិន​ស្អុយ ។ យើង​បាន​សម្រេច​ចិត្ត​ប្រើប្រាស់​កាកសំណល់​បាន​ពី​ផលិតកម្ម​ជីវៈឥន្ធៈ​ដើម្បី​បន្ថែម​ទៅ​លើ​របបអាហារ​របស់​សត្វ​ដោយសារ​ពុំ​មាន​ទិន្នន័យ​ណាមួយ​បញ្ជាក់​អះអាង​អំពី​ការសាយភាយ​ខ្លិន​នេះ​នៅ​ក្នុង​ឧស្សាហកម្ម​បសុសត្វ​ទេ ។”

លោក Brian Kerr បាន​សហការ​ជាមួយ​ លោក William Dozier អ្នកវិទ្យាសាស្ត្រ​សត្វ អតីត​អ្នកបម្រើការ​នៅ​ផ្នែក​ស្រាវជ្រាវ​បសុបក្សី​នៃ​ARS នៅ​រដ្ឋ Mississippi និង​បច្ចុប្បន្ន​បម្រើការ​នៅ​សាកលវិទ្យាល័យ Auburn និង លោក Kristjan Bregendahl ​សហការី​របស់​គាត់​នៅ​សាកលវិទ្យាល័យ​រដ្ឋ​Iowa ដើម្បី​ស្រាវជ្រាវ​រក​ថា​តើ​គ្លីសេរីន​ឆៅ​អាច​ប្រើ​បន្ថែម​ទៅ​លើ​របបអាហារ​របស់​បសុសត្វ​បាន​ឬទេ ។

បញ្ចូល​សំណាក​នានា​ទៅ​ក្នុង​ឧបករណ៍ PCR លោក Thomas Weber អ្នកសរីរសាស្ត្រ កំពុង​វាស់វែង​វិញ្ញត្តិ​ពន្ធុ (Gene expression) នៅ​ក្នុង​ជាលិកា​ដែល​ប្រមូល​បាន​មក​ពី​កូនជ្រូក​ដែល​របបអាហារ​មាន​លាយ​ ផលិតផល​ពី​ឧស្សាហកម្ម​ជីវៈឥន្ធៈ

បញ្ចូល​សំណាក​នានា​ទៅ​ក្នុង​ឧបករណ៍ PCR លោក Thomas Weber អ្នកសរីរសាស្ត្រ កំពុង​វាស់វែង​វិញ្ញត្តិ​ពន្ធុ (Gene expression) នៅ​ក្នុង​ជាលិកា​ដែល​ប្រមូល​បាន​មក​ពី​កូនជ្រូក​ដែល​របបអាហារ​មាន​លាយ​ផលិតផល​ពី​ឧស្សាហកម្ម​ជីវៈឥន្ធៈ

ការ​បន្ថែម​គ្លីសេរីន​គឺ​ជា​ជោគជ័យ​មួយ

លោក Brian Kerr បាន​ដឹកនាំ​ការសិក្សា​មួយ​ចំនួន​ដែល​ពិនិត្យ​មើល​ពី​ឥទ្ធិពល​នៃ​ការ​បន្ថែម​គ្លីសេរីន​ឆៅ​ក្នុង​របបអាហារ​ទៅ​លើ​ការ​ប្រើប្រាស់​ថាមពល​របស់​ជ្រូក ។ នៅ​ក្នុង​ការធ្វើ​ពិសោធន៍​ចំនួន​០៥​ខុសៗ​គ្នា លោក Brian Kerr បាន​បន្ថែម គ្លីសេរីន​ឆៅ​ក្នុង​កម្រិត​ខុសៗ​គ្នា ​ទៅ​លើ​របបអាហារ​របស់​ជ្រូក​ដែល​ទើបតែ​ចាប់​ផ្ដើម​ស៊ី​ចំណី និង​ជ្រូក​ដែល​កំពុង​បញ្ចប់​ការ​ស៊ី​ចំណី ។ ជារួម ការសិក្សា​ទាំងនេះ​បង្ហាញ​ថា សំណាក​គ្លីសេរីន​ឆៅ​មាន​កំហាប់​ថាមពល​រំលាយអាហារ​ពិតប្រាកដ (AME) ៣.២០៧​កាឡូរី​ ក្នុង​១​គីឡូក្រាម (kcal/kg) ។ AME​គឺ​ជា​រង្វាស់ខ្នាត (ស្ដង់ដារ) នៃ​ថាមពល​ដែល​ប្រើ​នៅ​ក្នុង​ការសិក្សា​អំពី​អាហារូបត្ថម្ភ ។

ជ្រូក​ដែល​បាន​ទទួល​គ្លីសេរី​អាច​រំលាយ​វា​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​គ្លីសេរីន​បាន​ផ្ដល់​ឲ្យ​ជ្រូក​នូវ​ថាមពល​កាឡូរី​ដូចគ្នា​នឹង​ថាមល​ដែល​បាន​មក​ពី​ការបរិភោគ​ពោត​ដែរ ។ ការសិក្សា​បន្ត​មក​ទៀត​បាន​បង្ហាញ​ថា គ្មាន​ផលប៉ះពាល់​ទៅ​លើ​ទម្ងន់ សមាសភាព​គ្រោងឆ្អឹង និង​គុណភាព​សាច់​ទេ ​ចំពោះ​របបអាហារ​របស់​ជ្រូក​ដែល​មាន​គ្លីសេរីន​ឆៅ​ប្រមាណ ៥‑១០​ភាគរយ ចាប់​តាំងពីពេល​ផ្ដាច់ដោះ​រហូត​ដល់​ពេល​លក់​ទៅ​កាន់​​ទីផ្សារ ។

ស្របគ្នា​នេះ​ដែរ លោក William Dozier និង​លោក Kristjan Bregendahl បាន​ធ្វើការ​វាយតម្លៃ​ការប្រើប្រាស់​គ្លីសេរីន​បន្ថែម​នៅ​ក្នុង​របបអាហារ​របស់​បសុបក្សី ។ ពួកគេ​បាន​ជ្រើស​យក​មេ​មាន់​ពង​ចំនួន​៤៨​ក្បាល និង​កូន​មាន់​ចំនួន​១.៣៩២​ក្បាល នៅ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ចំនួន​៤ ។

បន្ទាប់​ពី​ផ្ដល់​គ្លីសេរីន​ឆៅ​៤​កម្រិត​ទៅ​ឲ្យ​មេ​មាន់​ពង លោក​ Kristjan Bregendahl បាន​រក​ឃើញ​ថា AME នៅ​ក្នុង​គ្លីសេរីន​ឆៅ​គឺ ៣.៨០៥ kcal/kg ។ លោក​ក៏​បាន​ប្រៀបធៀប​អំពី​ការ​ស៊ី​ចំណី ការផលិត​ស៊ុត ទម្ងន់​ស៊ុត និង​ម៉ាស​ស៊ុត (គណនា​ដោយ​គុណ​ផលិតកម្ម​ស៊ុត​នឹង​ទម្ងន់​ស៊ុត) ហើយ​បាន​រកឃើញ​ថា​ គ្មាន​ការ​ខុសគ្នា​គួរ​ឲ្យ​កត់​សម្គាល់​ទេ ក្នុង​ចំណោម​ក្រុម​ទាំង​៤ ។

លោក​ Kristjan Bregendahl បាន​មាន​ប្រសាសន៍​ថា “គ្លីសេរីន​បន្ថែម​ដំណើរការ​យ៉ាងល្អ​ក្នុង​ផលិតកម្ម​ស៊ុត​របស់​មេមាន់” ។

ដំណាលគ្នា​នេះ​ដែរ លោក William Dozier បាន​ធ្វើការ​សិក្សា​ចំនួន​០៣​អំពី​កូន​មាន់ ។ នៅ​ក្នុង​ការ​សិក្សា​ទី​១​របស់​គាត់ កូន​មាន់​ត្រូវ​បាន​ផ្ដល់​ទាំង​របបអាហារ​ដែល​គ្មាន​បន្ថែម​គ្លីសេរីន និង​មាន​បន្ថែម​គ្លីសេរីន​៦​ភាគរយ ។ លទ្ធផល​របស់​គាត់​បង្ហាញ​ថា គ្លីសេរីន​ផ្ដល់​ឲ្យ​កូនមាន់​អាយុ​ពី​៧ ទៅ ១១​ថ្ងៃ​មាន AME ៣.៦២១ kcal/kg ។ ការ​សិក្សា​ក្រោយ​មក​ទៀត​បង្ហាញ​ពី​លទ្ធផល​ដូច​គ្នា​ចំពោះ​កូនមាន់​ធំ​ជាង​នេះ ។ ការ​បន្ថែម​គ្លីសេរីន​ក្នុង​កម្រិត​ប្រែប្រួល​មួយ​ផ្ដល់​ឲ្យ​កូនមាន់​អាយុ​ពី​២១ ទៅ ២៤ ថ្ងៃ មាន AME ៣.៣៣១ kcal/kg និង កូនមាន់​អាយុ​ពី​៤២ ទៅ​៤៥​ថ្ងៃ មាន AME ៣.៣៤៩ kcal/kg ។

ជារួម ទិន្នន័យ​បង្ហាញ​ថា គ្លីសេរីន​ឆៅ​គឺ​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត​នៅ​ក្នុង​អាហារវិភាគ​របស់​ជ្រូក និង​បសុបក្សី និង​អាច​ប្រើប្រាស់​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រព្រឹត្តិ (performance) គ្រោងឆ្អឹង ឬ​គុណភាព​សាច់​របស់​សត្វ​ទេ ។

លោក William Dozier មាន​ប្រសាសន៍​ថា “គម្រោង​ស្រាវជ្រាវ​នេះ​បាន​ទទួល​ជោគជ័យ​មក​ទល់​បច្ចុបន្ន​នេះ ។ យើង​នឹង​មាន​អត្ថបទ​ត្រួតពិនិត្យ​ចំនួន​០៦​ចេញ​ពី​ការ​ស្រាវជ្រាវ​នេះ ហើយ​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​បទបង្ហាញ​ពី​លទ្ធផល​ទាំងនេះ​ នៅ​ក្នុង​អង្គសន្និបាត​ថ្នាក់​ជាតិ និង​អន្តរជាតិ​ស្ដីពី​អាហារូបត្ថម្ភ ។ ប៉ុន្តែ​ យើង​ត្រូវការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ពី​របៀប​ប្រើប្រាស់​គ្លីសេរីន​ជាជំនួស​សារធាតុ​អាហារ​របស់​ជ្រូក និង​បសុបក្សី​នៅ​ក្នុង​រោងចក្រ​ចំណី​ចម្រុះ ។”

លោក William Dozier ក៏​បាន​កត់​សម្គាល់​ថា តាម​ទស្សនៈ​អាហារូបត្ថម្ភ បច្ចេកវិជ្ជា​នេះ​អាច​ដើរ​តួ​ជា​ប្រភព​ថាមពល​ជំនួស​នៃ​របបអាហារ​ដែល​អាច​ផ្ដល់​នូវ​ចំណី​មាន​តម្លៃ​ថោក ។

គ្លីសេរីន​ឆៅ​មាន​បរិមាណ​តិចតួច​នៃ​មេតាណុល និង​អំបិល ដែល​អាច​ជា​សក្ដានុពល​មួយ​ក្នុង​ការ​កម្រិត​គ្លីសេរីន​មិន​ឲ្យ​ប្រើប្រាស់​ជា​អាហារ​បន្ថែម ។ ការសិក្សា​បន្ថែម​ទៀត​គឺ​ជា​តម្រូវការ​ដើម្បី​វាយតម្លៃ​ពី​បរិមាណ​មេតាណុល​ក្នុង​កម្រិត​ណា​ដែល​បសុសត្វ​អាច​លេប​ចូល​ប្រកបដោយ​សុវត្ថិភាព ចំពោះ​របបអាហារ​បន្ថែម​គ្លីសេរីន​ដែល​អាច​ជួយ​និយតករ​ធ្វើការ​កែសម្រួល​ស្ដង់ដារ​របស់​សហរដ្ឋអាមេរិច​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រើ​គ្លីសេរីន​ឆៅ​នៅ​ក្នុង​ចំណី​បសុសត្វ​បាន ។

ប៉ុន្តែ ខណៈ​ដែល​ផលិតកម្ម​ជីវៈឥន្ធៈ​របស់​សហរដ្ឋអាមេរិច​បន្ត​ចម្រើន​លូតលាស់ របបអាហារ​បន្ថែម​គ្លីសេរីន​ឆៅ​អាច​ជា​ស្ថានភាព​ឈ្នះ‑ឈ្នះ​មួយ​សម្រាប់​អ្នកផលិត​ជីវៈឥន្ធៈ និង​ម្ចាស់កសិដ្ឋាន ។

លោក Brian Kerr កត់សម្គាល់​ថា “អ្នកចិញ្ចឹម​ជ្រូក និង​បសុបក្សី​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការបន្ថែម​គ្លីសេរីន​ទៅ​ក្នុង​ចំណី​របស់​បសុសត្វ ។ តាម​វិធី​នេះ គ្រាប់​ធញ្ញជាតិ​អាច​ប្រើ​សម្រាប់​ជីវៈឥន្ធៈ​ផង និង​សម្រាប់​បសុសត្វ​ផង​ក្នុង​ពេល​តែមួយ​ជាមួយ​គ្នា” ។ អត្ថបទដោយ Alfredo Flores និង Ann Perry, ARS

បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/April 2009)

លោក Brian Kerr អ្នកឯកទេស​ខាងផ្នែក​អាហារូបត្ថម្ភ​សត្វ បញ្ចុក​គ្លីសេរីន​ឆៅ (វត្ថុរាវ​ពណ៌​ក្រម៉ៅ)​ ឲ្យ​កូនជ្រូក​ ដែល​គាត់​បាន​បង្ហាញ​ថា ជា​ប្រភព​ថាមពល​ដ៏​ល្អបំផុត​សម្រាប់​សត្វ

លោក Brian Kerr អ្នកឯកទេស​ខាងផ្នែក​អាហារូបត្ថម្ភ​សត្វ បញ្ចុក​គ្លីសេរីន​ឆៅ (វត្ថុរាវ​ពណ៌​ក្រម៉ៅ)​ ឲ្យ​កូនជ្រូក​ ដែល​គាត់​បាន​បង្ហាញ​ថា ជា​ប្រភព​ថាមពល​ដ៏​ល្អបំផុត​សម្រាប់​សត្វ

ប្រាសាទ​បឹងមាលា ឬ បេងមាលា

នាគ​នៅ​អម​ផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​ពី​ទិស​ខាងត្បូង

នាគ​នៅ​អម​ផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​ពី​ទិស​ខាងត្បូង

ប្រាសាទ​បឹងមាលា (ឈ្មោះ​មាន​សរសេរ​ក្នុង​ឯកសារ​អរិយធម៌​ខ្មែរ) ឬ បេងមាលា (ឈ្មោះ​មាន​សរេសរ​នៅ​តាម​បង្គោល​គីឡូម៉ែត្រ​នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ) មាន​ន័យ​ថា “បឹងឈូក” ។ តាម​សៀវភៅ​អរិយធម៌​ខ្មែរ​របស់​សាស្ត្រាចារ្យ​ត្រឹង ងា បាន​ឲ្យ​ដឹង​ថា មុន​នឹង​កសាង​ប្រាសាទ​អង្គរវត្ត​ប្រកប​ដោយ​ប្លង់​ដ៏​ល្អ​វិចិត្រ ស្ថាបត្យករ​ខ្មែរ​បាន​សាកល្បង​សាង​ប្រាសាទ​បឹងមាលា​ដែល​មាន​ប្លង់​ដូច​អង្គវត្ត​ដែរ ក៏ប៉ុន្តែ​ប្រាសាទ​បឹងមាលា​នេះ​សង់​នៅ​លើ​ដីរាប​ស្មើ ។

ខ្ញុំ​តែង​តែ​មាន​បំណង​ទៅ​ទស្សនា​ប្រាសាទ​បឹងមាលា​ដោយ​ផ្ទាល់​ ដើម្បី​ពិនិត្យ​មើល​ពី​ភាព​ដូចគ្នា​នៃ​ប្រាសាទ​នេះ​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត ។ ប៉ុន្តែ​ កម្រ​នឹង​មាន​ឱកាស​ណាស់​ព្រោះ​ប្រាសាទ​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីរួម​ខេត្ត​សៀមរាប​ពេក ។ លុះ​ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៩ ខ្ញុំ​បាន​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ​ដើម្បី​ទៅ​កាន់​ទី​ប្រាសាទ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​ពី​សៀមរាប​ទៅ​ភ្នំពេញ និង​បត់​ឆ្វេង​តាម​ផ្លូវ​មួយ​នៅ​ជាប់​នឹង​ផ្សារ​ដំដែក ។

ផែនទី​ផ្លូវ​ទៅ​កាន់​ប្រាសាទ​បឹងមាលា

ផែនទី​ផ្លូវ​ទៅ​កាន់​ប្រាសាទ​បឹងមាលា

ប្លង់​នៃ​ប្រាសាទ​បឹងមាលា (បែរ​មុខ​ទៅ​ទិស​ខាងកើត)

ប្លង់​នៃ​ប្រាសាទ​បឹងមាលា (បែរ​មុខ​ទៅ​ទិស​ខាងកើត)

ប្លង់​នៃ​ប្រាសាទ​អង្គរវត្ត (បែរ​មុខ​ទៅ​ទិស​ខាង​លិច)

ប្លង់​នៃ​ប្រាសាទ​អង្គរវត្ត (បែរ​មុខ​ទៅ​ទិស​ខាង​លិច)

ប្រាសាទ​បឹងមាលា​ត្រូវ​បាន​សាង់សង់​នៅ​លើ​ផ្ទៃដី​ប្រមាណ​១​គីឡូម៉ែត្រ​ការ៉េ (ទំហំ​ប្រាសាទ​ ១៨១​ x ១៥២​ ម៉ែត្រ) មាន​គូទឹក​ព័ទ្ធ​ជុំ​វិញ បច្ចុប្បន្ន គេ​អាច​ចូល​ទៅ​កាន់​តួ​ប្រាសាទ​តាម​ឃ្លោង​ទ្វារ​ទិសខាងត្បួង ។ នៅ​ពេល​ចូល​ទៅ​ដល់ ​ខ្ញុំ​មាន​ការ​ស្រងាក​ចិត្ត​ជា​ខ្លាំង​ដោយ​បាន​ឃើញ​ប្រាសាទ​ទាំង​មូល​រលំ​បាក់​បែក​អស់​ស្ទើរ​តែ​១០០​ភាគរយ និង​មាន​ដើម​ឈើ និង​វល្លិ៍​ដុះ​ពាសពេញ រក​មើល​រូបរាង និង​ទ្រង់ទ្រាយ​ពុំ​យល់ ខុស​ស្រឡះ​ពី​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក ។ កុំ​តែ​បាន​ក្មេងៗ​នៅ​ទី​នោះ​នាំ​ចូល ឱន​ លូន តាម​ប្រហោង​ប្រគាបប្រគង​នៃ​ថ្មសិលា​បាក់​ធ្លាក់ ខ្ញុំ​ប្រាកដ​ជា​មិន​ហ៊ាន​ចូល​ឡើយ គឺ​ប្រហែល​បាន​ត្រឹមតែ​ដើរ​តាម​ស្ពាន​ឈើ​ដែល​គេ​សាង​ឡើង​ដើម្បី​ឲ្យ​ដើរ​ទស្សនា​ប្រាសាទ​តែ​ប៉ុណ្ណោះ ។

ប្រាសាទ​បឹងមាលា ឬ បេងមាលា

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រស្មីកម្ពុជា​កាល​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០០៣ ប្រាសាទ​បឹងមាលា ឬ បេងមាលា​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ព្រះរាជធានី​សៀមរាប​អង្គរ គឺ​ទី​នោះ​ហើយ​ដែល​ជា​លំនៅ​ស្ថាន​ចុង​ក្រោយ​បំផុត​របស់​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ នៅ​មុន​ពេល​ព្រះអង្គ​សោយទីវង្គត ។ ប្រាសាទ​នេះ​ឯង​ដែល​មាន​តម្កល់​មឈូស​មួយ ​បែរ​មុខ​ទៅ​ទិសខាងកើត ។

លោក ហ្សកសេដេស ដែល​ជា​ប្រវត្តិវិទូ​ជនជាតិ​បារាំង​ម្នាក់​ដ៏​ចំណាន​បាន​បង្ហាញ​ពី​ជីវចល​និយម​នៃ​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​ជាច្រើន ។ ប៉ុន្តែ​រាល់​ស្នាដៃ​របស់​ប្រវត្តិវិទូ​នេះ បាន​សរសេរ​ជា​ភាសា​បារាំង​មាន​រយៈ​ពេល​៧០​ឆ្នាំ​កន្លង​មក​ហើយ ។ ដោយសារ​អ្នក​ប្រវត្តិសាស្ត្រ​ជាជនជាតិ​បរទេស និង​សរេសេរ​ជា​ភាសា​បរទេស​អំពី​ប្រវត្តិសាស្ត្រ​បុរាណ​ខ្មែរ​ដូចនេះ​ហើយ​ដែល​នាំ​ដល់​ភាព​ស្រពេចស្រពិល​ចំពោះ​មហាជន​ខ្មែរ ។ ការ​ពន្យល់​បកស្រាយ​ពុំ​មែន​ជា​អក្សរសាស្ត្រ​ជាតិ​ខ្មែរ​នេះ​ហើយ​ដែល​បង្ក​ឲ្យ​ឃើញ​ថា ប្រសាទ​ខ្មែរ​នៅ​តែ​បង្កប់​ភាព​អាថ៌កំបាំង​នៅ​ឡើយ ។

នៅ​ឆ្នាំ​១៩៣៣​ លោក​ហ្សកសេដេស​បាន​បោះពុម្ព​លើក​ឡើង​នូវ​វត្ថុតាង​ជាច្រើន​ដែល​ក្នុង​នេះ​ការ​រក​ឃើញ​ក្ដារ​មឈូស​ថ្ម​នៅ​ប្រាសាទ​បឹងមាលា ។ តាមហេតុផល​ដ៏​ត្រឹមត្រូវ​នៃ​ការ​ស្រាវជា្រវ​យ៉ាងយូរ​ និង​ល្អិតល្អន់​ លោក​បាន​សន្និដ្ឋាន​ថា ដោយសារ​ការ​គោរពសក្ការៈ​បូជា​ដល់​បុព្វការីជន​ដែល​ស្ថិត​ក្រោម​រូបភាព​ព្រះអាទិទេព​ ទើប​ជាមូលហេតុ​នៃ​ការ​សាងសង់​ប្រាសាទ​តូច‑ធំ​ជាច្រើន​នៅ​ក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា ។

ទោះបី​ជា​មាន​លទ្ធផល​ល្អ​ក្នុង​ការ​សរសេរ​ដោយការ​ស្រាវជ្រាវ​របស់​អ្នកប្រាជ្ញ​ជនជាតិ​បារាំង​ខាងលើ​ក៏​ដោយ ក៏​មហាជន​ខ្មែរ​ជាច្រើន​នៅ​តែ​ពុំ​បាន​យល់​ដឹង​ទេ ។ ដោយហេតុ​ថា រាល់​អត្ថបទ​ស្រាវជ្រាវ​គឺ​ជា​ភាសា​បារាំង​ដែល​មិន​បាន​ធ្វើ​ឲ្យ​មហាជន​ខ្មែរ​បាន​យល់​ដឹង​ពី​ប្រភព​ប្រាសាទ​ឲ្យ​បាន​ស៊ីជម្រៅ ។

ក្នុង​ន័យ​ខាងលើ​នេះ លោក​បណ្ឌិត​មីសែល​ ត្រាណេ អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​មាន​ប្រសាសន៍​ថា យើង​រម្លឹក​ការ​ជួប​ប្រទះ​ជាថ្មី​ឡើង​វិញ​នូវ​តួនាទី​សំខាន់​នៃ​ប្រាសាទ​បុរាណ​ខ្មែរ ពិសេស​ប្រាសាទ​បេងមាលា ឬ​បឹង​មាលា ។

លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បេងមាលា​ដែល​សាងសង់​ឡើង​ដោយ​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ បាន​រក​ឃើញ​មឈូស​ថ្ម​មួយ ។ ប្រាសាទ​នេះ​មាន​មុខ​បែរ​ទៅ​ទិស​ខាងកើត​ស្ថិត​នៅ​ត្រង់​ផ្លូវ​បំបែក​ទៅ​កាន់​រាជធានី​កោះកេរ និង​ព្រះខ័នកំពង់ស្វាយ ។

ការ​ប្រទះ​ឃើញ​មឈូស​ថ្ម​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បេងមាលា​នេះ​ និង​តាម​អត្ថន័យ​ចុង​ក្រោយ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្រាសាទ​បេងមាលា​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​អង្គរ ជា​លំនៅ​ស្ថាន​ចុង​ក្រោយ​បំផុត​នៃ​ការ​ចូល​ទីវង្គត​របស់​ព្រះបាទ​សុរិយវរ្ម័ន​ទី​២ ។ ហេតុ​នេះ មឈូស​ថ្ម​នៅ​ប្រាសាទ​បេងមាលា គឺ​មឈូស​សម្រាប់​តម្កល់​ព្រះសព​ព្រះបាទ​សរិយាវរ្ម័ន​ទី​២ ៕

​រូប​ព្រះគោ​មួយ​កំណាត់​ខ្លួន​ខាង​លើ

រូបចម្លាក់​អណ្ដើក

ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​បឹងមាលា ជិត​ដល់​ផ្លូវ​បំបែក​ទៅ​ប្រាសាទ​កោះកេរ ពេល​ក្រឡេក​ទៅ​ខាង​ឆ្វេង​ដៃ គេ​នឹង​ឃើញ​សំណល់​គ្រឹះ​ថ្មបាយក្រៀម ហើយ​នៅ​ពីមុខ​នោះ​មាន​រូប​ព្រះគោ​មួយ​កំណាត់​ខ្លួន​ខាង​លើ និង​នៅ​ក្នុង​ថ្លុក​ក្បែរ​នោះ មាន​បំណែក​ថ្ម​ភក់​២​ដុំ​ដែល​១​ដុំ​មាន​រូបចម្លាក់​អណ្ដើក

នាគ​នៅ​មុខ​ស្ពាន​ឆ្លង​គូទឹក​ចូល​ប្រាសាទ​បឹងមាលា ឬ​បេងមាលា ពី​ទិស​ខាងត្បូង

នាគ​នៅ​មុខ​ស្ពាន​ឆ្លង​គូទឹក​ចូល​ប្រាសាទ​បឹងមាលា ឬ​បេងមាលា ពី​ទិស​ខាងត្បូង

ស្ពាន​ឆ្លង​គូទឹក​ទិស​ខាងត្បូង មើល​ពី​ខាងជើង​​ឆៀង​ខាងលិច

ស្ពាន​ឆ្លង​គូទឹក​ទិស​ខាងត្បូង មើល​ពី​ខាងជើង​​ឆៀង​ខាងលិច

គូទឹក​ប្រាសាទ​បឹងមាលា​ខាងត្បូង​ឆៀង​ខាងលិច

គូទឹក​ប្រាសាទ​បឹងមាលា​ខាងត្បូង​ឆៀង​ខាងលិច

គូទឹក​ប្រាសាទ​បឹងមាលា​ខាងត្បូង​ឆៀង​ខាងកើត

គូទឹក​ប្រាសាទ​បឹងមាលា​ខាងត្បូង​ឆៀង​ខាងកើត

តោ​នៅ​ផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​ទិសខាងត្បូង ។ ធម្មតា តោ​មាន​១​គូ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​តែ​១​នេះ​ទេ

តោ​នៅ​ផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​ទិសខាងត្បូង ។ ធម្មតា តោ​មាន​១​គូ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​តែ​១​នេះ​ទេ

ផ្ទាំង​ព័ត៌មាន​នៅ​ភាគ​ខាងត្បូង​នេះ​មាន​បញ្ជាក់​ពី​ផែនទី និង​ផ្ទៃក្រឡា​ក្នុង​បរិវេណ​ប្រាសាទ​បឹងមាលា​ទាំងមូល​ដែល​បាន​បោសសម្អាត​មីន ​រួចរាល់​ដោយ​មជ្ឈមណ្ឌល​ស៊ីម៉ាក់

ផ្ទាំង​ព័ត៌មាន​នៅ​ភាគ​ខាងត្បូង​នេះ​មាន​បញ្ជាក់​ពី​ផែនទី និង​ផ្ទៃក្រឡា​ក្នុង​បរិវេណ​ប្រាសាទ​បឹងមាលា​ទាំងមូល​ដែល​បាន​បោសសម្អាត​មីន​រួចរាល់​ដោយ​មជ្ឈមណ្ឌល​ស៊ីម៉ាក់

នាគ​អម​សង​ខាងផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​នៅ​ទិស​ខាងត្បូង

នាគ​អម​សង​ខាងផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​នៅ​ទិស​ខាងត្បូង

នាគ​អម​សង​ខាងផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​នៅ​ទិស​ខាងត្បូង

នាគ​អម​សង​ខាងផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​នៅ​ទិស​ខាងត្បូង

ចម្លាក់​នាគ​មួយ​ចំនួន​បាន​បាក់​ធ្លាក់​ និង​កប់​ក្នុង​ដី​ជាយូរ​មក​ហើយ ទើប​តែ​ត្រូវ​បាន​គេ​គាស់​យក​មក​រៀប​បន្តុប​ឡើង​វិញ

ចម្លាក់​នាគ​មួយ​ចំនួន​បាន​បាក់​ធ្លាក់​ និង​កប់​ក្នុង​ដី​ជាយូរ​មក​ហើយ ទើប​តែ​ត្រូវ​បាន​គេ​គាស់​យក​មក​រៀប​បន្តុប​ឡើង​វិញ

កំណាត់​ខ្លួន​នាគ និង​កំណល់​ទ្រ​នាគ​ដែល​គេ​ទើប​តែ​គាល់​យក​ពី​ក្នុង​ដី​មក​វិញ

កំណាត់​ខ្លួន​នាគ និង​កំណល់​ទ្រ​នាគ​ដែល​គេ​ទើប​តែ​គាល់​យក​ពី​ក្នុង​ដី​មក​វិញ

គោបុរៈ​ខាងត្បូង​នៃ​ប្រាសាទ​បឹងមាលា

គោបុរៈ​ខាងត្បូង​នៃ​ប្រាសាទ​បឹងមាលា

គោបុរៈ​ខាង​ត្បូង​នេះ បាក់រលំ​ធ្លាក់​ថ្ម​បិទ​ផ្លូវ​ចេញ​ចូល ដែល​គេ​មិន​អាច​ប្រើ​សម្រាប់​ចូល​ប្រាសាទ​បាន​ទៀត​ទេ

គោបុរៈ​ខាង​ត្បូង​នេះ បាក់រលំ​ធ្លាក់​ថ្ម​បិទ​ផ្លូវ​ចេញ​ចូល ដែល​គេ​មិន​អាច​ប្រើ​សម្រាប់​ចូល​ប្រាសាទ​បាន​ទៀត​ទេ

គោបុរៈ​ខាងត្បូង​មើល​ពី​ទិសខាងជើង

គោបុរៈ​ខាងត្បូង​មើល​ពី​ទិសខាងជើង

រោងទង​ប្រាសាទ​បឹងមាលា​ទិសខាងត្បូង ភាគ​ខាងកើត

រោងទង​ប្រាសាទ​បឹងមាលា​ទិសខាងត្បូង ភាគ​ខាងកើត

ទ្វារ​ដំរី​ខាងត្បូង​ភាគ​ខាងកើត​នៃ​ប្រាសាទ​បឹងមាលា មើល​ពី​ខាងត្បូង​ឆៀង​ខាងលិច

ប្រាង្គ​ស្ថិត​នៅ​ជ្រុង​ទិស​​ខាងត្បូង​ភាគ​ខាងកើត​នៃ​ប្រាសាទ​បឹងមាលា មើល​ពី​ខាងត្បូង​ឆៀង​ខាងលិច

ជណ្ដើរ​ឈើ​នៅ​ទិសខាងត្បូង​ត្រូវ​គេ​សង់​ឡើង​ដើម​ចូល​ទស្សនា​ប្រាសាទ​បឹងមាលា

ជណ្ដើរ​ឈើ​នៅ​ទិសខាងត្បូង​ត្រូវ​គេ​សង់​ឡើង​ដើម​ចូល​ទស្សនា​ប្រាសាទ​បឹងមាលា

បណ្ណាល័យ​ខាងកើត​ភាគ​ខាងត្បូង​នៃ​ប្រាសាទ​បឹងមាលា

បណ្ណាល័យ​ខាងកើត​ភាគ​ខាងត្បូង​នៃ​ប្រាសាទ​បឹងមាលា

រោងទង​ទី​២​បន្ទាប់​ពី​រោងទង​ជាប់​នឹង​គោបុរៈ​នៃ​ប្រាសាទ​បឹងមាលា

រោងទង​ទី​២​បន្ទាប់​ពី​រោងទង​ជាប់​នឹង​គោបុរៈ​នៃ​ប្រាសាទ​បឹងមាលា

ចម្លាក់​នៅ​លើ​ផ្ដែរ និង​ហោជាង​នៅ​លើ​ទ្វារ​នៃ​រោងទង​ទី​២​ខាងកើត​ភាគ​ខាងលិច

ចម្លាក់​នៅ​លើ​ផ្ដែរ និង​ហោជាង​នៅ​លើ​ទ្វារ​នៃ​រោងទង​ទី​២​ខាងកើត​ភាគ​ខាងលិច

ទិដ្ឋភាព​ថ្ម​បាក់​រលំ​ធ្លាក់​បិទ​ផ្លូវ​ចេញ​ចូល​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បឹងមាលា

ឫស​ឈើ និង​វល្លិ៍​តោង​ព័ទ្ធ​ប្រាសាទ​បឹងមាលា

ឫស​ឈើ និង​វល្លិ៍​តោង​ព័ទ្ធ​ប្រាសាទ​បឹងមាលា

ជ្រុង​មួយ​នៃ​រោងទង​ប្រាសាទ​បឹងមាលា

ជ្រុង​មួយ​នៃ​រោងទង​ប្រាសាទ​បឹងមាលា

ជ្រុង​មួយ​នៃ​ប្រាសាទ​បឹងមាលា ដែល​គ្របដណ្ដប់​ដោយ​វល្លិ៍ និង​រុក្ខជាតិ​នានា

ជ្រុង​មួយ​នៃ​ប្រាសាទ​បឹងមាលា ដែល​គ្របដណ្ដប់​ដោយ​វល្លិ៍ និង​រុក្ខជាតិ​នានា

ផ្នែក​មួយ​ខាងក្នុង​ប្រាសាទ​បឹងមាលា ។ ប្រសិនបើ​គ្មាន​ជណ្ដើរ​ឈើ​ដូចនេះ​ទេ គេ​ពិបាក​នឹង​ដើរ​ទស្សនា​ប្រាសាទ​បឹងមាលា​ណាស់ ព្រោះ​មាន​បំណែក​ថ្ម​រលំ​បាក់​បែក​នៅ​ពាសពេញ

ផ្នែក​មួយ​ខាងក្នុង​ប្រាសាទ​បឹងមាលា ។ ប្រសិនបើ​គ្មាន​ជណ្ដើរ​ឈើ​ដូចនេះ​ទេ គេ​ពិបាក​នឹង​ដើរ​ទស្សនា​ប្រាសាទ​បឹងមាលា​ណាស់ ព្រោះ​មាន​បំណែក​ថ្ម​រលំ​បាក់​បែក​នៅ​ពាសពេញ

ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បឹងមាលា មើល​ពី​ទិស​ខាងលិច ។ គេ​ពិបាក​នឹង​ពណ៌នា​ថា​ប្រាង្គ​នេះ​មាន​រូបរាង​ដូចម្ដេច​ណាស់ ឃើញ​តែ​ថ្ម​បាក់​រលំ​គរ​លើ​គ្នា​ប៉ុណ្ណោះ

ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បឹងមាលា មើល​ពី​ទិស​ខាងលិច ។ គេ​ពិបាក​នឹង​ពណ៌នា​ថា​ប្រាង្គ​នេះ​មាន​រូបរាង​ដូចម្ដេច​ណាស់ ឃើញ​តែ​ថ្ម​បាក់​រលំ​គរ​លើ​គ្នា​ប៉ុណ្ណោះ

ទិដ្ឋភាព​មួយ​នៃ​ការ​គ្រប់គ្រង​ប្រាសាទ​ដោយ​រុក្ខជាតិ

ទិដ្ឋភាព​មួយ​នៃ​ការ​គ្រប់គ្រង​ប្រាសាទ​ដោយ​រុក្ខជាតិ

សំណល់​គ្រឹះ (ប្រហែល​ជា​បណ្ណាល័យ) នៅ​ខាងកើត​មុខ​ប្រាង្គប្រាសាទ​កណ្ដាល

សំណល់​គ្រឹះ (ប្រហែល​ជា​បណ្ណាល័យ) នៅ​ខាងកើត​មុខ​ប្រាង្គប្រាសាទ​កណ្ដាល

ទ្វារ​បញ្ឆោត​មួយ​នៅ​ប្រាសាទ​បឹងមាលា

ទ្វារ​បញ្ឆោត​មួយ​នៅ​ប្រាសាទ​បឹងមាលា

ទ្វារ​បញ្ឆោត​មួយ​នៅ​ប្រាសាទ​បឹងមាលា

ទ្វារ​បញ្ឆោត​មួយ​នៅ​ប្រាសាទ​បឹងមាលា

ផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​ពី​ទិសខាងជើង មើល​ពី​គោបុរៈ​ខាងជើង

ផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​ពី​ទិសខាងជើង មើល​ពី​គោបុរៈ​ខាងជើង

គោបុរៈ​ខាងជើង​នៃ​ប្រាសាទ​បឹងមាលា មើល​ពី​មុខ ។ ដូច​គោបុរៈ​ខាងត្បូង​ដែរ គេ​មិន​អាច​ចេញ​ចូល​បាន​ទេ ដោយសារ​ថ្ម​បាក់​ធ្លាក់​បិទ​ផ្លូវ​ជិត​អស់

គោបុរៈ​ខាងជើង​នៃ​ប្រាសាទ​បឹងមាលា មើល​ពី​មុខ ។ ដូច​គោបុរៈ​ខាងត្បូង​ដែរ គេ​មិន​អាច​ចេញ​ចូល​បាន​ទេ ដោយសារ​ថ្ម​បាក់​ធ្លាក់​បិទ​ផ្លូវ​ជិត​អស់

បំណែក​ផ្ដែរ​នៅ​គោបុរៈ​ខាងជើង​នៃ​ប្រាសាទ​បឹងមាលា

បំណែក​ផ្ដែរ​នៅ​គោបុរៈ​ខាងជើង​នៃ​ប្រាសាទ​បឹងមាលា

ទ្វារ​ដំរី​ខាង​ជើង​ភាគ​ខាង​លិច មើល​ពី​ខាងជើង​ភាគ​ខាងកើត

ទ្វារ​ដំរី​ខាង​ជើង​ភាគ​ខាង​លិច មើល​ពី​ខាងជើង​ភាគ​ខាងកើត

បណ្ណាល័យ​ខាងកើត​ភាគ​ខាងជើង​​នៃ​ប្រាសាទ​បឹងមាលា

បណ្ណាល័យ​ខាងកើត​ភាគ​ខាងជើង​​នៃ​ប្រាសាទ​បឹងមាលា

គោបុរៈ​ខាងកើត​នៃ​ប្រាសាទ​បឹងមាលា មើល​ពី​មុខ

គោបុរៈ​ខាងកើត​នៃ​ប្រាសាទ​បឹងមាលា មើល​ពី​មុខ

ផ្លូវ​ចូល​គោបុរៈ​ខាងកើត មើល​ពី​គោបុរៈ​ខាងកើត

ផ្លូវ​ចូល​គោបុរៈ​ខាងកើត មើល​ពី​គោបុរៈ​ខាងកើត

នាគ​នៅ​មុខ​គោបុរៈ​ខាងកើត​នៃ​ប្រាសាទ​បឹងមាលា

នាគ​នៅ​មុខ​គោបុរៈ​ខាងកើត​នៃ​ប្រាសាទ​បឹងមាលា

គោបុរៈ​ខាងលិច​នៃ​ប្រាសាទ​បឹងមាលា​ មើល​ពី​ខាងមុខ

គោបុរៈ​ខាងលិច​នៃ​ប្រាសាទ​បឹងមាលា​ មើល​ពី​ខាងមុខ

ផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​ពី​ខាងលិច មើល​ពី​គោបុរៈ​ខាងលិច

ផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​ពី​ខាងលិច មើល​ពី​គោបុរៈ​ខាងលិច

រូប​ចម្លាក់​អប្សរា​នៅ​ប្រាសាទ​បឹងមាលា ។ អប្សរា​មួយ​នេះ​កប់​ខ្លួន​បាត់​ពាក់​កណ្ដាល​ពំនូក​ដី​ដុះ​ឡើង​ខ្ពស់​លុប​ពី​លើ

រូប​ចម្លាក់​អប្សរា​នៅ​ប្រាសាទ​បឹងមាលា ។ អប្សរា​មួយ​នេះ​កប់​ខ្លួន​បាត់​ពាក់​កណ្ដាល​ពំនូក​ដី​ដុះ​ឡើង​ខ្ពស់​លុប​ពី​លើ

រូប​ចម្លាក់​អប្សរា​នៅ​ប្រាសាទ​បឹងមាលា ដែល​មាន​ការ​តុបតែង​សក់​ប្លែក​ពី​អប្សរា​នៅ​អង្គរវត្ត

រូប​ចម្លាក់​អប្សរា​នៅ​ប្រាសាទ​បឹងមាលា ដែល​មាន​ការ​តុបតែង​សក់​ដូច​នៅ​អង្គរវត្ត

ចម្លាក់​កូរ​សមុទ្ទ​ទឹកដោះ​នៅ​លើ​បំណែក​ផ្ដែរ​បាក់​ធ្លាក់​នៅ​មុខ​ប្រាង្គ​ប្រាសាទ​កណ្ដាល

ចម្លាក់​កូរ​សមុទ្ទ​ទឹកដោះ​នៅ​លើ​បំណែក​ផ្ដែរ​បាក់​ធ្លាក់​នៅ​មុខ​ប្រាង្គ​ប្រាសាទ​កណ្ដាល

ចម្លាក់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បឹងមាលា

ចម្លាក់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បឹងមាលា

ពិធី​បន់ស្រន់​របស់​អ្នក​មាន​ជំនឿ​នៅ​លើ​គំនរ​ថ្ម​បាក់រលំ​នៅ​ពីមុខ​ប្រាង្គប្រាសាទ​កណ្ដាល​នៃ​ប្រាសាទ​បឹងមាលា

ពិធី​បន់ស្រន់​របស់​អ្នក​មាន​ជំនឿ​នៅ​លើ​គំនរ​ថ្ម​បាក់រលំ​នៅ​ពីមុខ​ប្រាង្គប្រាសាទ​កណ្ដាល​នៃ​ប្រាសាទ​បឹងមាលា

ខ្ទម​អ្នកតា​នៅ​ទិស​ខាងត្បូង​ប្រាសាទ​បឹងមាលា

ខ្ទម​អ្នកតា​នៅ​ទិស​ខាងត្បូង​ប្រាសាទ​បឹងមាលា

Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve