Chouk Khmer

May 28, 2009

អភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ខ្លួន​អ្នក

អភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ខ្លួន​អ្នក

អភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ខ្លួន​អ្នក

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្ញុំ​បាន​រុះរើ រៀប​ចំ​សៀវភៅ​ចាស់ៗ​ឡើង​វិញ ហើយ​ក៏​បាន​ប្រទះ​ឃើញ​កិច្ចការ​មួយ​ដែល​ចៅហ្វាយនាយ​របស់​ខ្ញុំ​បាន​ដាក់​ឲ្យ​ធ្វើ​ កាល​នៅ​បម្រើការ​ដោយ​ស្ម័គ្រចិត្ត​នៅ​ក្នុង​អង្គភាព​មួយ​កាលពី​៦​ឆ្នាំ​មុន (ឆ្នាំ​២០០៣) ។ កិច្ចការ​នោះ​ គឺ​បកប្រែ​ជាភាសា​ខ្មែរ​នូវ​ស្នាដៃ​របស់​លោក John C. Maxwell ដែល​មាន​ចំណងជើង​ថា «ការអភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ខ្លួន​អ្នក “Developing The Leader Within You”» ។ កាលនោះ ទាំង​ជំនាញ​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​របស់​ខ្ញុំ​​មាន​ការ​ខ្វះខាត​ច្រើន​ណាស់ ។ ដំបូង ខ្ញុំ​ធ្វើ​ការ​បកប្រែ​ដោយ​សរសេរ​ដៃ ផ្ទៀងផ្ទាត់​ពាក្យ​មិន​ចេះ​ជាមួយ​វចនានុក្រម​អង់គ្លេស‑ខ្មែរ​មួយ​ក្បាល ។ បន្ទាប់មក ទើប​អង្គុយ​វាយ​កុំព្យូទ័រ​ប៉ិកប៉ក់ៗ  ។ ការ​អនុវត្ត​កិច្ចការ​បកប្រែ និង​កុំព្យូទ័រ​នេះ ចំណាយ​ពេល​អស់​៦​ខែ​ទើប​បាន​សម្រេច ។

បច្ចុប្បន្ន ខ្ញុំ​ពុំ​មាន​ឯកសារ​កិច្ចការ​នេះ​ជាទម្រង់​អេឡិចត្រូនិច​ទេ គឺ​មាន​សល់​តែ​សៀវភៅ​ថត​ចម្លង​​មួយ​ក្បាល​ប៉ុណ្ណោះ ជា​អនុស្សាវរីយ៍ ។ ដោយ​យល់​ឃើញ​ថា ឯកសារ​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រិយមិត្ត​ដែល​នឹង​ក្លាយខ្លួន​ទៅ​ជា​អ្នកដឹកនាំ ទោះបី​ការ​បកប្រែ​កាលនោះ​មាន​ការ​ខុសឆ្គង​ខ្លះ​ក៏​ដោយ ក៏​ខ្លឹមសារ​ដើម​ទាំងមូល​ពុំ​បាត់បង់​ទេ​នោះ ខ្ញុំ​សូម​លើក​យក​មក​បង្ហាញ​​ជូន​ប្រិយមិត្ត​ដើម្បី​សិក្សា​ស្វែង​យល់ និង​ផ្ដល់​អនុសាសន៍​កែលម្អ​ដូច​ខាងក្រោម ៖

ស្នាដៃ «ការអភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ខ្លួន​អ្នក» សរុប​ទាំងអស់​មាន​កម្រាស់​២១៩​ទំព័រ ​ជា​ក្បួន​សម្រាប់​ការ​ហ្វឹកហាត់​ដើម្បី​ក្លាយខ្លួន​ជា​អ្នកដឹកនាំ​ក្នុង​រយៈពេល​១០​សប្ដាហ៍ ដែល​ក្នុង​១​សប្ដាហ៍​មាន​៥​មេរៀន​សម្រាប់​៥​ថ្ងៃ ។ ស្នាដៃ​នេះ​ចែកចេញ​ជា​ផ្នែក​ទ្រឹស្ដី និង​ផ្នែក​អនុវត្ត​ប្រចាំ​ថ្ងៃ​នូវ​អ្វី​ដែល​អ្នក​និពន្ធ​ធ្លាប់​បាន​សាកល្បង ហើយ​នៅ​ចុងបញ្ចប់​នៃ​សប្ដាហ៍​នីមួយៗ មាន​សំណួរ​ពិភាក្សា​លើ​ខ្លឹមសារ​រួម​មួយ ។ ខ្ញុំ​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ ដោយ​សូម​ដកស្រង់​សម្ដី​របស់​អ្នក​និពន្ធ​នៅ​ក្នុង​អារម្ភកថា​ដូច​តទៅៈ

««បំណង​របស់​ខ្ញុំ​គឺ​ថា អ្នក​នឹង​អាច​សម្រេច​ការងារ​ជា​អ្នកដឹកនាំ ។ សៀវភៅ​នេះ​មាន​ទិសដៅ​ចំពោះ​គោលបំណង​នេះ ។ ពេញ​១០​សប្ដាហ៍​បន្ទាប់​ទៅ​នេះ អ្នក​នឹង​ឃើញ និង​អភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ខ្លួន​របស់​អ្នក ។ សៀវភៅ​នេះ នឹង​នាំ​អ្នក​ទៅ​កាន់​ភាព​ដឹកនាំ​កំពូល ។ សម្រាប់​ពេលវេលា​១៥​ទៅ​២០​នាទី​នៃ​ថ្ងៃ​នីមួយៗ អ្នក​នឹង​ឃើញ ហើយ​ចាប់​ផ្ដើម​មាន​គោលការណ៍ ភាព​ជា​អ្នកដឹកនាំ យ៉ាងស្វាហាប់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ អាន​សៀវភៅ​របស់​ខ្ញុំ​អំពី​ភាព​ជា​អ្នកដឹកនាំ គ្រាន់​តែ​ណែនាំ​អ្នក​ពី​ទស្សនៈ​ថ្មីៗ និង​ការ​យល់​ធ្លុះ​ជ្រៅ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​អ្នក​អនុវត្ត​តាម​ក្បួន​នេះ វា​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ការ​អនុវត្ត​ដើម្បី​ឆ្ពោះ​ទៅ​កាន់ ៖

  • ការ​ដឹង​ពី​ទីតាំង​ដែល​អ្នក​ស្ថិត​នៅ​ក្នុង​នាម​ជា​អ្នកដឹកនាំ​ក្នុង​ពេល​បច្ចុប្បន្ន
  • ការបង្ហាញ​ឲ្យ​ដឹង​ពី​ការ​សន្និដ្ឋាន​របស់​អ្នក និង​ដំណើរការ​នៃ​គោលការណ៍​ដែល​អាច​រារាំង​ចំណង់​របស់​អ្នក​ក្នុង​ការ​ដឹកនាំ
  • ការ​រៀន​ពី​គោលការណ៍​ថ្មីៗ​ដែល​មាន​នៅ​ក្នុង​ភាព​ជា​អ្នកដឹកនាំ
  • ការ​បញ្ចូល​គោលការណ៍​ទាំងនោះ ទៅ​ក្នុង​ឥរិយាបថ និង​សកម្មភាព​របស់​អ្នក ។

សប្ដាហ៍​នីមួយៗ​នឹង​បង្ហាញ​ពី​ទិដ្ឋភាព​ថ្មីៗ​នៃ​ភាព​ជា​អ្នកដឹកនាំ និង​បង្កើន​ពី​លើ​មេរៀន​មុន ។ នៅ​គ្រប់​អាយុ ពេល​វេលា​មក​ដល់ នៅ​ពេល​ភាព​ជា​អ្នកដឹកនាំ ត្រូវ​ជួប​នឹង​តម្រូវការ​នៃ​ម៉ោង ។ ដូច្នេះ គ្មាន​អ្នកដឹកនាំ​មាន​សក្ដានុពល​ណា​ម្នាក់​ដែល​មិន​បាន​ស្វែងរក​ពេលវេលា​របស់​គាត់​នោះ​ទេ ។ ចូរ​ប្រើ​សៀវភៅ​នេះ​ដើម្បី​គ្រប់គ្រង​ពេលវេលា​របស់​អ្នក​!»»

មាតិកា​រឿង

  1. អារម្ភកថា និង​សប្ដាហ៍​ទី​១ និយមន័យ​ភាព​ជា​អ្នកដឹកនាំៈ ឥទ្ធិពល (ទំព័រ​១‑២៦)
  2. សប្ដាហ៍​ទី​២ ចំណុច​សំខាន់​នៃ​ភាព​ជា​អ្នកដឹកនាំៈ អាទិភាព (ទំព័រ​២៧‑៤៩)
  3. សប្ដាហ៍​ទី​៣ ធាតុផ្សំ​សំខាន់​បំផុត​នៃ​ភាព​ជា​អ្នកដឹកនាំៈ សុចរិត (ទំព័រ​៥០‑៦៨)
  4. សប្ដាហ៍​ទី​៤ តេស្ត​កម្រិត​ខ្ពស់​នៃ​ភាព​ជា​អ្នកដឹកនាំៈ ការ​បង្កើត​នូវ​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន (ទំព័រ​៦៩‑៩២)
  5. សប្ដាហ៍​ទី​៥ វិធី​លឿន​បំផុត​ដើម្បី​ទទួល​បាន​ភាព​ជា​អ្នកដឹកនាំៈ ការ​ដោះស្រាយ​បញ្ហា (ទំព័រ​៩៣‑១១២)
  6. សប្ដាហ៍​ទី​៦ ការ​បន្ថែម​នៅ​ក្នុង​ភាព​ជា​អ្នកដឹកនាំៈ ឥរិយាបថ (ទំព័រ​១១៣‑១៣១)
  7. សប្ដាហ៍​ទី​៧ អភិវឌ្ឍ​ទ្រព្យ​ដ៏​គួរ​ឲ្យ​សរសើរ​បំផុត​របស់​អ្នកៈ មនុស្ស (ទំព័រ​១៣២‑១៥៤)
  8. សប្ដាហ៍​ទី​៨ គុណភាព​ដែល​អត់​មិន​បាន​នៃ​ភាព​ជា​អ្នកដឹកនាំៈ ទស្សនៈវិស័យ (ទំព័រ​១៥៥‑១៧៥)
  9. សប្ដាហ៍​ទី​៩ ស្លាក​តម្លៃ​នៃ​ភាព​ជា​អ្នកដឹកនាំៈ វិន័យ​ផ្ទាល់ខ្លួន (ទំព័រ​១៧៦‑១៩៧)
  10. សប្ដាហ៍​ទី​១០ មេរៀន​សំខាន់​បំផុត​នៃ​ភាព​ជា​អ្នកដឹកនាំៈ ការ​អភិវឌ្ឍ​បុគ្គលិក (ទំព័រ​១៩៨‑២១៩)

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/05/28/developing-the-leader-within-you/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve