គោរមងារចៅហ្វាយខេត្ត ចៅហ្វាយស្រុក ចៅតំបន់ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិមុន្នីវង្ស

ព្រះបាទស៊ីសុវត្ថិមុន្នីវង្ស
គោរមងាររបស់សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយខេត្ត ស្រុក ក្នុងរជ្ជកាលព្រះបាទស៊ីវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) មានដូចខាងក្រោម ៖
១. ខេត្តកណ្ដាល
- ចៅហ្វាយខេត្ត: ឧកញ៉ារាជាមេត្រីសិរីមជ្ឈឹមគ្រាសសេដ្ឋាវរារក្សសិទ្ធិស័ក្តិឧត្ដមក្រមពាហុ
- ភូឈួយខេត្តទី១: ជំនិតមេត្រី
- ភូឈួយខេត្តទី២: ពិភ័តមេត្រី
- បាឡាត់ខេត្ត: គិរិរដ្ឋា
- ចៅហ្វាយស្រុកភ្នំពេញ: បំរុងរាជា
- បាឡាត់ស្រុកភ្នំពេញ: ពិភ័ត្តរាជាសង្គ្រាម
- ចៅតំបន់ថ្នល់ទទឹង: ជំនិតភូធរ
- ចៅហ្វាយស្រុកពញាឮ: ឧទ័យសេនា
- ចៅហ្វាយស្រុកខ្សាច់កណ្ដាល: សេនាមេត្រី
- បាឡាត់ស្រុក:ខ្សាច់កណ្ដាល: មេត្រីសេនា
- ចៅហ្វាយស្រុកមុខកំពូល: ជលសាភិមុខ
- ចៅតំបន់វិហារសួគ៌: សូគ៌ានុរក្ស
- ចៅហ្វាយស្រុកគៀនស្វាយ: មេត្រីភូធរ
- បាឡាត់ស្រុកគៀនស្វាយ: ពិភ័ត្តិភូធរ
- ចៅហ្វាយស្រុកល្វាឯម: ឥសូរមេត្រី
- បាឡាត់ស្រុកល្វាឯម: អនុរក្សមេត្រី
- ចៅហ្វាយស្រុកកណ្ដាលស្ទឹង: វង្សាភូធរ
- បាឡាត់ស្រុកកណ្ដាលស្ទឹង: ភូធរពិភ័ត្តិ
- ចៅហ្វាយស្រុកលើកដែក: ឥទ្ធរវិជ័យតេជោ
- បាឡាត់ស្រុកលើកដែក: ពិជ័យតេជោ
- ចៅតំបន់លើកដែក: តេជោនុរក្ស
- ចៅហ្វាយស្រុកស្អាង: វស្សាមេត្រី
- ចៅហ្វាយស្រុកកោះធំ: ភក្ដីតេជោ
២. ខេត្តកំពង់ចាម
- ចៅហ្វាយខេត្ត: ឧកញ៉ាមន្ត្រីភក្ដីពិជ័យរដ្ឋាមហាបញ្ចកឧត្ដមក្រមពាហុ
- ភូឈួយខេត្តទី១: ឫទ្ធីរង្គភក្ដី
- ភូឈួយខេត្តទី២: ភក្ដីរាជឫទ្ធី
- បាឡាត់ខេត្ត: រាជាភក្ដី
- ចៅហ្វាយស្រុកកំពង់សៀម: ពិជ័យរដ្ឋា
- បាឡាត់ស្រុកកំពង់សៀម: ភក្ដីមន្ត្រី
- ចៅហ្វាយស្រុកព្រៃឈរ: វល្លិ៍វ័នភក្ដី
- ចៅតំបន់ចំការលើ: ពិភ័ក្តអារញិក
- ចៅហ្វាយស្រុកជើងព្រៃ: ពេជ្រតេជោ
- បាឡាត់ស្រុកជើងព្រៃ: សេនាតេជោ
- ចៅហ្វាយស្រុកកោះសូទិន: ធិប៊ិនមន្ត្រី
- បាឡាត់ស្រុកកោះសូទិន: សុទិនមន្ត្រី
- ចៅហ្វាយស្រុកត្បូងឃ្មុំ: អរជូន
- បាឡាត់ស្រុកត្បូងឃ្មុំ: ពិភ័ក្ដីអរជូន
- ចៅតំបន់ទួលត្រាច: រដ្ឋវ័នពិភ័ក្ដិ
- ចៅហ្វាយស្រុកក្រូចឆ្មារ: ភក្ដីអរជូន
- ចៅហ្វាយស្រុកមេមត់: អារញិកអរជូន
- ចៅហ្វាយស្រុកស្ទឹងត្រង់: រាជាតេជោ
- ចៅហ្វាយស្រុកស្រីសន្ធរ: បវរសង្គ្រាម
- ចៅហា្វយស្រុកកងមាស: ពិភ័ក្ដិមន្ត្រី
៣. ខេត្តបាត់ដំបង
- ចៅហ្វាយខេត្ត: ឧកញ៉ាគទានុរក្សសិទ្ធិសក្តិសង្គ្រាមពិទ័គ្ធបរិរក្សឧត្ដមក្រមពាហុ
- ចៅហ្វាយស្រុកបាត់ដំបង: មន្ត្រីធិបេស
- ចៅហ្វាយស្រុកមោងឫស្សី: មនោមេត្រី
- ចៅហា្វយស្រុកទឹកជោរ: ឧត្ដមធារា
- ចៅហ្វាយស្រុកសេរីសោភ័ណ្ឌ: សូរិសក្តិសោភ័ណ្ឌ
- ចៅហ្វាយស្រុកមង្គលបូរី: មង្គលធរនិន្ទ
- ចៅតំបន់រដ្ឋបាលស្វាយចេក: “សិរីសោភ័ណ្ឌ” សុកលនិគមន៍
- ចៅតំបន់រដ្ឋបាលបាក់ព្រា: “ស្រុកសង្កែ” សេនាវារិន្ទ
- ចៅតំបន់រដ្ឋបាលល្វា: “ស្រុកមង្គលបូរី” មន្ត្រីរុក្ខខ័ណ្ឌ
៤. ខេត្តកំពត
- ចៅហ្វាយខេត្ត: ឧកញ៉ាសេនាអនុជិតបុរារន្តគ្រាមសងិ្ខគាមឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: ជំនិតឫទ្ធិរង្គ
- បាឡាត់ខេត្ត: ពិជ័យសាគរ
- ចៅហ្វាយស្រុកកំពត: សេនាវិជិត
- បាឡាត់ស្រុកកំពត: បំរុងសេនា
- ចៅតំបន់ព្រៃនប់: វនានុជិត
- ចៅហ្វាយស្រុកបន្ទាយមាស: យោធាធិបតី
- បាឡាត់ស្រុកបន្ទាយមាស: វិជិតយោធា
- ចៅតំបន់តានី: ជំនិតយោធា
- ចៅហ្វាយស្រុកកំពង់ត្រាច: រាជាសេដ្ឋី
- ចៅហ្វាយស្រុកកំពង់សោម: ត្បែសសង្គ្រាម
- ចៅតំបន់ឆាត់ឱ: មន្ត្រីជនបទ
- ចៅហ្វាយស្រុកឈូក: បុទុមសេនា
- ចៅហ្វាយស្រុកកោះកុង: ពិជ័យរឿងឫទ្ធិ
- ចៅតំបន់ត្រពាំងរូង: ជនបទអភិបាល
- ចៅហ្វាយស្រុកដំនាប់: ជំនិតសង្គ្រាម
៥. ខេត្តព្រៃវែង
- ចៅហ្វាយខេត្ត: ឧកញ៉ានារាធិបតីសិរីសូរ្យស័ក្តិពិភ័ក្ដិធរនិន្នសូរិន្នពិជ័យឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: នរេន្ទ្របរិរក្ស
- បាឡាត់ខេត្ត: រាជស័ក្ដិអភិបាល
- ចៅហ្វាយស្រុកព្រៃវែង: វនាធិបតី
- បាឡាត់ស្រុកព្រៃវែង: ពិភ័ក្ដិធិបតី
- ចៅហ្វាយស្រុកកំចាយមារ: ពិភ័ក្ដិនាវា
- ចៅហ្វាយស្រុកពារាំង: ស្រែន្យសង្គ្រាម
- បាឡាត់ស្រុកពារាំង: អនុជិតសង្គ្រាម
- ចៅហ្វាយស្រុកស៊ីធរកណ្ដាលៈ ដរុង្គសង្គ្រាម
- ចៅហ្វាយស្រុកបាភ្នំ: ធម្មាតេជោ
- បាឡាត់ស្រុកបាភ្នំ: យោធាតេជោ
- ចៅហ្វាយស្រុកតាំងប៊ិញ: វិសេសយោធា
- ចៅហ្វាយស្រុកកំពង់ត្របែក: វិជិតយោធា
- បាឡាត់ស្រុកកំពង់ត្របែក: ភក្ដីយោធា
- ចៅហ្វាយស្រុកកញ្ជ្រៀច: ពិនិត្យសង្គ្រាម
៦. ខេត្តកំពង់ឆ្នាំង
- ចៅហ្វាយខេត្ត: ឧកញ៉ាស្រែន្យាធិបតីបុរីរក្សពិភក្ដិកុម្ភការឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: សេនានុរក្ស
- បាឡាត់ខេត្ត: សិទ្ធិស័ក្តិសេនីយ
- ចៅហ្វាយស្រុកបរិបូណ៌: សេនាសង្គ្រាម
- ចៅហ្វាយស្រុកកំពង់លែង: យសតេជោ
- ចៅហ្វាយស្រុកកំពង់ត្រឡាច: ស្រែន្យាសេនាឫទ្ធី
- បាឡាត់ស្រុកកំពង់ត្រឡាច: ឫទ្ធីសេនា
- ចៅហ្វាយស្រុករលាប្អៀ: ស្រែន្យឫទ្ធី
- បាឡាត់ស្រុករលាប្អៀ: អនុជិតឫទ្ធី
- ចៅហ្វាយស្រុកតាំងផ្លោច “ទឹកផុស”: សេនាឫទ្ធី
៧. ខេត្តតាកែវ
- ចៅហ្វាយខេត្ត: ឧកញ៉ាពិស្ណុលោកមហេន្ទ្រសក្តិពិភ័ក្ដិរដ្ឋាមហាបុរន្តគ្រាមអគ្គសេនាមហាមាត្យឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: ស្នេហានុលោក
- បាឡាត់ខេត្ត: វិជិតពិស្ណុលោក
- ចៅហ្វាយស្រុកទ្រាំង: ជំនិតពិស្ណុលោក
- បាឡាត់ស្រុកទ្រាំង: រក្សានុលោក
- ចៅហ្វាយស្រុកគីរីវង្ស: ពិភ័ក្ដិស្នេហាពិស្ណុលោក
- ចៅហ្វាយស្រុកមេញ: មន្ត្រីពិស្ណុលោក
- ចៅហា្វយស្រុកបាទី: វង្សាអនុជិត
- ចៅតំបន់ត្រាំខ្នារ: ពិភ័ក្ដិជនបទ
- ចៅតំបន់អន្លង់ទៀន: ជំនិតអនុលោក
- ចៅហ្វាយស្រុកសំរោង: ជំនិតវង្សា
- ចៅហ្វាយស្រុកព្រៃកប្បាស: ជ័យយោធា
- ចៅតំបន់អង្គរបុរី: រក្សាបុរី
- ចៅហ្វាយស្រុកត្រាំកក់: វិជិតសេដ្ឋាន
៨. ខេត្តស្វាយរៀង
- ចៅហ្វាយខេត្ត: ឧកញ៉ាលីចក្រីអធិបតីធរណិន្ទឥន្ទ្រារក្សពិភ័ក្ដិរដ្ឋាឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: ពិភ័ក្ដិចក្រី
- បាឡាត់ខេត្ត: ស្នេហាចក្រី
- ចៅហ្វាយស្រុករំដួល: បំរុងចក្រី
- បាឡាត់ស្រុករំដួល: ជំនិតចក្រី
- ចៅហ្វាយស្រុកស្វាយទាប: ជយោសង្គ្រាម
- បាឡាត់ស្រុកស្វាយទាបៈ ឫទ្ធីសង្គ្រាម
- ចៅហ្វាយស្រុករមាសហែក: គាមវ័នពិភ័ក្ដិ
៩. ខេត្តកំពង់ធំ
- ចៅហ្វាយខេត្ត: ឧកញ៉ាតេជោបូរារាជធរណិន្ទរិន្ទបរិរក្សសមុហាធិបតីអភ័យបារាឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: តេជោអនិជិត
- បាឡាត់ខេត្ត: ស្នេហាតេជោ
- ចៅហ្វាយស្រុកកំពង់ស្វាយ: សេនាតេជោ
- បាឡាត់ស្រុកកំពង់ស្វាយ: មេត្រីតេជោ
- ចៅហ្វាយស្រុកសណ្ដាន់: វនាភក្ដិ
- ចៅតំបន់ស្តង់: ដំរង់ឫទ្ធិជ័យ
- ចៅហ្វាយស្រុកព្រំទេព: ទេពភក្ដីតេជោ
- ចៅហ្វាយស្រុកបារាយណ៍: សែនខាងហ្វា
- បាឡាត់ស្រុកបារាយណ៍: ភក្ដីខាងហ្វា
- ចៅហ្វាយស្រុកស្ទោង: មន្ត្រីតេជោ
- ចៅហ្វាយស្រុកសន្ទុក: សុទិព្វមន្ត្រី
- បាឡាត់ស្រុកសន្ទុក: មន្ត្រីសុទេព
- ចៅតំបន់បឹងល្វា: ទេពសេនាតេជោ
១០. ខេត្តសៀមរាប
- ចៅហ្វាយខេត្ត: ឧកញ៉ាប្រាសាទរាំង្សានខ័ណ្ឌរដ្ឋាខេរាពិធបូរីរក្សនិគមឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: ពិភ័ក្ដិបុរី
- បាឡាត់ខេត្ត: មន្ត្រីបុរាណរក្ស
- ចៅហ្វាយស្រុកសៀមរាប: ប្រាសាទសោភ័ណ្ឌ
- បាឡាត់ស្រុកសៀមរាប: រាំង្សានប្រសាទ
- ចៅហ្វាយស្រុកពួក: មន្ត្រីពលខន្ធ
- ចៅហ្វាយស្រុកសូទ្រនិគម: សេនានិគម
- ចៅហ្វាយស្រុកជីក្រែង: ស្នេហាមេត្រីតេជោ
១១. ខេត្តក្រចេះ
- ចៅហ្វាយខេត្ត: ឧកញ៉ាមហាជនបទរដ្ឋរុក្ខាមហាបុរន្តគ្រាមរាមសេនាធិបតីសិរីអនុរក្សឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: រក្សាជនបទ
- បាឡាត់ខេត្ត: បំរុងជនបទ
- ចៅហ្វាយស្រុកក្រចេះ: ជនបទភក្ដី
- ចៅហ្វាយស្រុកសំបូណ៌: ពិភ័ក្ដិចន្ទគ្រាម
- ចៅហ្វាយស្រុកស្នួល: សេនាភក្ដី
- ចៅហ្វាយស្រុកឆ្លូង: ស្នេហានុរក្ស
១២. ខេត្តកំពង់ស្ពឺ
- ចៅហ្វាយខេត្ត: ឧកញ៉ាឧទយោធិរាជបុរន្តគាមរាមឫទ្ធិស័ក្ដិបព្វតាវ័នឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: អធិរាជឧទ័យ
- បាឡាត់ខេត្ត: ជំនិតអធិរាជ
- ចៅហ្វាយស្រុកសំរោងទង: អធិរាជវង្សា
- បាឡាត់ស្រុកសំរោងទង: វង្សាធិរាជ
- ចៅហ្វាយស្រុកគងពិសី: វង្សាសមសក្តិ
- បាឡាត់ស្រុកគងពិសី: ពិភ័ក្ដិសមសក្តិ
- ចៅហ្វាយស្រុកថ្ពង: រាជាសង្គ្រាម
- ចៅហ្វាយស្រុកភ្នំស្រួច: វង្សាឧទ័យ
១៣. ខេត្តពោធិសាត់
- ចៅហ្វាយខេត្ត: ឧកញ៉ាសួគ៌ាលោកឥន្ទ្រាឫទ្ធិវិជិតសក្ដាមហានិគមធរណិន្ទស័ក្តិអគ្គសេនាមហាមាត្យឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: សុគ៌ាសមសក្តិ
- បាឡាត់ខេត្ត: ពិភ័ក្ដិរឿងឫទ្ធិ
- ចៅហ្វាយស្រុកបាកាន: សូគ៌ាធិបតី
- បាឡាត់ស្រុកបាកាន: ពិនិត្យរឿនរង្គ
- ចៅហ្វាយស្រុកភ្នំក្រវាញ: អរញ្ញធិបតី
- ចៅហ្វាយស្រុកក្រគរ: ជំនិះសង្គ្រាម
- បាឡាត់ស្រុកក្រគរ: ពិជិតសង្គ្រាម
- ចៅតំបន់ចំណត់: អារញ្ញិកសេនា
១៤. ខេត្តស្ទឹងត្រែង
- ចៅហ្វាយខេត្ត: ឧកញ៉ាមន្ត្រីជលធារគាមវារិន្ទហិន្ធររដ្ឋវឌ្ឍសក្ដារឿងឫទ្ធិឧត្ដមក្រមពាហុ
- ភូឈួយខេត្ត: ជកសក្តិសេនា
- បាឡាត់ខេត្ត: សេនាជលធី
- ចៅហ្វាយស្រុកស្ទឹងត្រែង: រាជាជលធី
- ចៅតំបន់សៀមបូក: ភក្ដិសុរិយា
- ចៅតំបន់សៀមប៉ាង: រក្សាពលខន្ធ
- ចៅតំបន់លំផាត់: លំផាត់សេនា
- ចៅហ្វាយស្រុកវ៉ឺនសៃ: អរញ្ញរឿងឫទ្ធិសិទ្ធីសង្គ្រាម
- បាឡាត់ស្រុកវ៉ឺនសៃ: វិនសៃបរិរក្ស
នៅគ.ស១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧គឺ ៖
- ភូមិភាគរដ្ឋបាលទី១: ខេត្តបាត់ដំបង និង សៀមរាប
- ភូមិភាគរដ្ឋបាលទី២: ខេត្តពោធិសាត់ និង កំពង់ឆ្នាំង
- ភូមិភាគរដ្ឋបាលទី៣: ខេត្តកំពង់ធំ និង កំពង់ចាម
- ភូមិភាគរដ្ឋបាលទី៤: ខេត្តក្រចេះ និង ស្ទឹងត្រែង
- ភូមិភាគរដ្ឋបាលទី៥: ខេត្តព្រៃវែង និង ស្វាយរៀង
- ភូមិភាគរដ្ឋបាលទី៦: ខេត្តកណ្ដាល និង កំពង់ស្ពឺ
- ភូមិភាគរដ្ឋបាលទី៧: ខេត្តតាកែវ និង កំពត
នៅសម័យសង្គមរាស្ត្រនិយមមានបង្កើតខេត្តបន្ថែមចំនួន៥ និងក្រុង៣ គឺៈ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តឧត្ដរមានជ័យ ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧) ក្រុងកែបនិងបូកគោ (១៩៥៩) និងក្រុងគីរីរម្យ ។
នៅចុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណៈរដ្ឋខ្មែរ មានបង្កើតអនុខេត្ត១១ និងខេត្ត១ ដូចខាងក្រោម ៖
- អនុខេត្តកំពង់សិលា (ស្រុកស្រែអំបិល)
- អនុខេត្តផ្ការំចេក (ស្រុកមេមត់)
- អនុខេត្តភ្នំដិល (ស្រុកបាធាយ)
- អនុខេត្តថ្មពួក (ស្រុកសេរីសោភ័ណ្ឌ)
- អនុខេត្តស្រកានាគ (តាកែនកោះស្លាស្រកានាគ ស្រុកឈូក)
- អនុខេត្តថ្មកែវ (ជិតគីរីរម្យ)
- អនុខេត្តវិហារសួគ៌ (វិហារសួគ៌)
- អនុខេត្តកំចាយមារ (កំចាយមារព្រៃវែង)
- អនុខេត្តអន្លង់វែង (ជិតសៀមរាប)
- អនុខេត្តទន្លេសាប (ទីតាំងសាលាខេត្តនៅឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់)
- អនុខេត្តប៉ៃលិន ក្រោយមកដាក់ជាខេត្តប៉ៃលិន ក្រោយមកទៀតកែដាក់ថា “ក្រុងប៉ៃលិនមង្គល”
- ខេត្តឧត្ដុង្គមានជ័យ (តាំងនៅស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ) ៕
ដកស្រង់ពីសាវតារទាក់ទងភូមិសាស្ត្រខ្មែរ របស់លោក ឌឹក គាម