នំផ្កា

នំផ្កាមួយចានដែកធំនេះ គឺជាប្រភពចម្បងនៃប្រាក់ចំណូលប្រចាំថ្ងៃរបស់គ្រួសារមួយ
នំ ( ន. ) ចំណីដែលគេធ្វើដោយអង្ករឬដោយម្សៅជាដើមចម្អិនឲ្យនៅស្រស់មានទឹកឬគោកក៏មាន ឲ្យក្រៀមក៏មាន មានប្រភេទនិងឈ្មោះផ្សេងៗ (បាលី ហៅ ខាទនីយ ឬ ខាទនីយាហារ) រាប់ចូលក្នុងពួកចំណីឬបង្អែមគ្រប់មុខ) ។
រីឯ នំផ្កា គឺជានំចៀនដែលមានរូបរាងដូចផ្កា ។ ចំពោះគ្រឿងផ្សំ និងវិធីធ្វើនំផ្កា ខ្ញុំមិនសូវដឹងច្បាស់ទេ គឺគ្រាន់តែដឹងថា ធ្វើឡើងពីម្សៅអង្ករ អំបិល និងស្ករ ដោយមានពុម្ពសម្រាប់ធ្វើរាងផ្កា រួចហើយយកទៅចៀននឹងខ្លាញ់ ។ ប្រសិនបើប្រិយមិត្តធ្លាប់បានធ្វើផ្ទាល់ ឬបានយល់ដឹង សូមជួយបន្ថែមផង ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានទៅលេងស្រុកកំណើត ហើយក៏បានភ្លក់រសជាតិនំផ្កាម្ដងទៀត ដែលខានបានស្គាល់ជាតិជាច្រើនឆ្នាំមកហើយ តាំងពីនំមួយ តម្លៃ១រៀល និង១០០រៀល ។ បច្ចុប្បន្ន នំផ្កាលក់ក្នុងតម្លៃ នំមួយ ២០០រៀល (នំបីចុះ១០០រៀល គឺ តែ៥០០រៀលទេ ប្រសិនបើតថ្លៃ ហ៊ិ! ហ៊ិ!) ៕

នំផ្កា មើលពីខាងមុខ
