ក្បួនដង្ហែតុក្កតាធំ
កាលពីរាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០៩ នេះ នៅតាមដងផ្លូវចន្លោះវត្តព្រះព្រហ្មរតន៍ និងអង្គរត្រេតសេនធឺ ឆ្ពោះទៅកាន់ផ្សារចាស់ ក្រុងសៀមរាប ខេត្តសៀមរាប មានដង្ហែក្បួនដែលគេហៅថា “ក្បួនដង្ហែតុក្កតាធំ” ដែលអ្នកចូលរួមដង្ហែរសុទ្ធតែកុមារាកុមារី មកពីបណ្ដាអង្គភាព និងអង្គការផ្សេងៗ ។ រីឯគោលបំណងនៃការដង្ហែរក្បួននេះ ខ្ញុំពុំបានដឹងច្បាស់ទេ គ្រាន់តែអាចស្មានបានតាមរយៈបដានៅពីមុខតុក្កតានិមួយៗ គឺជាយុទ្ធនាការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ ធនធានធម្មជាតិនៃបឹងទន្លេសាប ប្រភេទសត្វ និងរុក្ខជាតិកម្រ សិទ្ធិមនុស្ស និងសិទ្ធិកុមារ ។ល។ ប្រសិនបើប្រិយមិត្តណាមានព័ត៌មានច្បាស់លាស់ សូមជួយបន្ថែមផង ។
ខាងក្រោមនេះគឺជារូបភាពនៃសកម្មភាពខ្លះៗនៃក្បួនដង្ហែ ៖

























