Chouk Khmer

March 18, 2009

ឧស្ម័នអូសូនអាចជួយឲ្យសំបុកឃ្មុំស្អាត និងមានសុវត្ថិភាព

អូសូន​អាច​ជួយ​ឲ្យ​​សំបុក​ឃ្មុំ​កាន់​តែ​​ស្អាត (បរិសុទ្ធ) និង​មាន​សុវត្ថិភាព​សម្រាប់​ឃ្មុំ​ទឹក​ឃ្មុំ​ដែល​មាន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​​នៅ​ទ្វីប​អាមេរិច ។ ការ​សិក្សា​នានា​នៅ​កន្លែង​ដទៃ​បាន​បង្ហាញ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​ពីរ​ប្រភេទ​គឺ Coumaphos និង Tau-fluvalinate ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ដើម្បី​គ្រប់គ្រង (សម្លាប់) ​សត្វ​ល្អិត Varroa mites អាច​ប្រមូល​ផ្ដុំ​នៅ​ក្នុង​សំបុក​​ឃ្មុំ ។ អ្នក​ស្រាជ្រាវ​បាន​ដាក់​ដប​ថ្នាំ​​សម្លាប់​សត្វ​ល្អិត​​នៅ​ក្នុង​ប្រអប់​តូចៗ​ដែល​បិទ​យ៉ាងជិត បន្ទាប់​មក​យក​ទៅ​ដាក់​ចំ​លំហូរ​នៃ​ឧស្ម័ន​អូសូន ។ ពួក​គេ​បាន​រក​ឃើញ​ថា នៅ​ពេល​ដែល​គេ​​បញ្ចេញ​​ឧស្ម័ន​អូសូន​ក្នុង​កម្រិត ៥០០ ភាគ​១​លាន ទៅ​ក្នុង​ប្រអប់ ក្នុង​សីតុណ្ហភាព ៩៣ 0F ពី​ ១០ ទៅ ១៥ ម៉ោង កំហាប់​ទាប​នៃ​ថ្នាំ​សម្លាប់​ល្អិត​ទាំង​ពីរ​ប្រភេទ​ថយ​ឥទ្ធិពល ។ ក្នុង​ការ​បំបែក​កំហាប់​ខ្ពស់​នៃ Tau-fluvalinate ទាមទារ​ឲ្យ​ដាក់​ចំ​លំហូរ​​ឧស្ម័ន​អូសូន​រយៈ​ពេល​ ២០ ម៉ោង ។​

អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​សម្លាប់​ដង្កូវ និង​រេណុប្បត្ត​សត្វ (ឧ. មេ​អំបៅ ដង្កូវ​ស៊ី​រូង​ដើម ។ល។) ពេញ​វ័យ ដែល​ជា​សត្វ​ល្អិត​បំផ្លាញ​ផ្លិត​ឃ្មុំ​គួរ​ឲ្យ​កត់​សម្គាល់ តែ​ប៉ុន្មាន​ម៉ោង​នៃ​ការ​ដាក់​ចំ​លំហូរ​​​ឧស្ម័ន​អូសូន ប៉ុន្តែ​ដើម្បី​សម្លាប់​ពង​រេណុប្បត្ត​សត្វ​ទាមទារ​ឲ្យ​​ដាក់​ចំ​លំហូរ​​ឧស្ម័ន​អូសូន​ពីរ​​ឬ​បី​ថ្ងៃ ។

ឧស្ម័ន​អូសូន​ក៏​អាច​​សម្លាប់​​មីក្រុប​ដែល​បណ្ដាល​ឲ្យ​​ឃ្មុំ​កើត​ជម្ងឺ​សំខាន់ៗ​ផង​ដែរ ដូចជា Chalkbrood និង American Foulbrood ប៉ុន្តែ​ទាមទារ​ឲ្យ​​អូសូន​មាន​កំហាប់​ខ្ពស់ និង​ធ្វើ​ធូបទកម្ម (Fumigation) កាន់​តែ​យូរ ៕ អត្ថបទ​ដោយ Rosalind James

បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/Feb 2009)

 សំបុក​ឃ្មុំ​ដូច​នេះ​ប្រហែល​ជា​ថ្ងៃ​ណា​មួយ​នឹង​ត្រូវ​បាន​ជួយ​ដោយ​ការ​បាញ់ ​បញ្ចូល​ឧស្ម័ន​អូសូន ដែល​អាច​បន្ថយ​ឥទ្ធិពល​សំណល់​​ថ្នាំ​សម្លាប់​សត្វ​ល្អិត ។

សំបុក​ឃ្មុំ​ដូច​នេះ​ប្រហែល​ជា​ថ្ងៃ​ណា​មួយ​នឹង​ត្រូវ​បាន​ជួយ​ដោយ​ការ​បាញ់​បញ្ចូល​ឧស្ម័ន​អូសូន ដែល​អាច​បន្ថយ​ឥទ្ធិពល​សំណល់​​ថ្នាំ​សម្លាប់​សត្វ​ល្អិត ។

ប្រាសាទបក្សីចាំក្រុង

ប្រាសាទបក្សីចាំក្រុង 

ប្រាសាទ​បក្សីចាំក្រុង​ស្ថិត​នៅ​កណ្ដាល​ព្រៃស្រោង​ខាង​ឆ្វេង​ផ្លូវ​ ​និង​ខាង​ជើង​ភ្នំ​បាខែង​ ​ប្រហែល​១៥០​ ​ម៉ែត្រ​ ​មាន​កាំជណ្ដើរ​ស្ថាបនា​ដោយ​ថ្ម​បាយក្រៀម​ ​និង​ឥដ្ឋ​ពណ៌​ក្រហម ។ នៅ​ម្ដុំ​ប្រាសាទ​នេះ​ក៏​មាន​ប្រាសាទ​តូចៗ​មួយ​ចំនួន​ទៀត​កសាង​អំពី​ឥដ្ឋ​ ​ដែល​ខ្លះ​បាំង​បាត់​ដោយ​រុក្ខជាតិ​ ដែល​នៅ​ឆៀង​ខាង​ជើង មាន​ប្រាសាទ​ពីរ​បី ដូចជា ​ប្រាសាទ​បាយក្អែក និង​ប្រាសាទ​បី ជាដើម ។​

ប្រាសាទ​បក្សីចាំក្រុង​មាន​កំពស់ ២៧ ម៉ែត្រ គិត​ពី​បាត​ដល់​កំពូល មាន​​រាង​ជា​សាជី​ ​មាន​ថ្នាក់ៗ​ ​ធ្វើ​ពី​ឥដ្ឋ​បែរមុខ​ទៅ​ទិស​ខាងកើត ។​ ​ប្រាសាទ​នេះ​មាន​ ៤​ ​ថ្នាក់​ ​កសាង​ពី​ថ្ម​បាយក្រៀម​បន្ដុប​ ​ប្រាសាទ​ឥដ្ឋ​ខាងលើ​ ​មាន​ជណ្ដើរ​គ្រប់​ទាំង​បួន​ទិស​ ​ទ្វារ​បញ្ឆោត​បី​ទិស​ តែ​ក្បាច់​រចនា​សម្រាប់​បិទ​ពី​ក្រៅ​បាត់បង់​អស់​ហើយ​នៅ​សល់​តែ​ក្បាច់​ផ្ដែ​រលើ​ខ្លោងទ្វារ​នៅ​ល្អ​ ​មាន​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឰរាវ័ណ​ ​ឯ​ចុង​ទាំង​សង​ខាង​មាន​គណេស​ និង​មាត់ទ្វារ​ខាងកើត​មាន​សិលាចារឹក ។

តាម​ឯកសារ​បាន​បញ្ជាក់​ថា​ កាលពី​ជំនាន់​កសាង​ប្រាសាទ​នេះ​ពុំ​មាន​សិលា​ចារឹក​អ្វី​ឡើយ​ លុះដល់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី២ (៩៤៤​‑​៩៦៨ គ.ស)​ នាំ​រាជធានី​ពី​កោះកេរ​មក​តាំង​នៅ​អង្គរ​សា​ថ្មី​វិញ​នៅ​គ្រិស្ដ​សករាជ​ ៩៤៨​ ​ទើប​ព្រះ​អង្គ​ឱ្យ​គេ​ចារឹក​កាព្យ​សំស្ក្រឹត​នៅ​លើ​មេ​ទ្វារ​គួរ​ជាទី​ចាប់អារម្មណ៍​ក្រៃ​លែង​ ព្រោះ​មាន​និទាន​អំពី​បុព្វការី​ជន​ដំបូង​បង្អស់​នៃ​ជនជាតិ​ខ្មែរ​ក្នុង​លំនាំ​រឿង​ព្រេង​ដែល​បាន​និយាយ​ថា​ ខ្មែរ​មាន​តំណ​ពូជ​ពង្ស​មក​ពី​ឥសី​មួយ​អង្គ​ព្រះ​នាម​ ​“កម្ពុ​” ដែល​បង្កើត​ដោយ​ឯកឯង​ ​(ស្វាយម្ភូ) ។ ឥសី​នោះ​ទៅ​ភព​ប្រសព្វ​នឹង​ទេពកញ្ញា​ឈ្មោះ​ ​“មេរា” ទើប​បង្កើត​ជា​កូន​ចៅ​តរៀង​មក ។ សិលា​ចារឹក​ក៏​បាន​រៀបរាប់​ដោយ​ដឹង​ថា ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី២ បាន​សាង​រូប​ព្រះ​ឥសូរ​ដោយ​មាស​សុទ្ធ ដំកល់​ទុក​ក្នុង​ប្រាសាទ​នេះ តែ​ឥឡូវ​នេះ មិន​ឃើញ​រូប​ព្រះ​ឥសូរ​នោះ​ទេ ឃើញ​តែ​ព្រះ​ពុទ្ធរូប​ចូល​និព្វាន​វិញ ។ កាល​ពី​ដើម​ប្រាសាទ​បក្សីចាំក្រុង​ប្រហែល​ជា​មាន​កំពែង​ព័ទ្ធ​ជុំវិញ ព្រោះ​ឃើញ​មាន​សំណល់​ខ្លះ ។​ ​ប្រាសាទ​បក្សីចាំក្រុង​កសាង​នៅ​លើ​ស្ថានីយ​បុរេប្រវត្ដិ​មួយ​នៃ​យុគ​សំរឹទ្ធិ ៕​

ប្រាសាទ​បក្សីចាំក្រុង​មើល​ពី​ជាន់​ទី៣ ពី​ទិស​ខាងត្បូង​ឆៀង​ខាង​លិច

ប្រាសាទ​បក្សីចាំក្រុង​មើល​ពី​ជាន់​ទី៣ ពី​ទិស​ខាងត្បូង​ឆៀង​ខាង​លិច

 ទ្វារ​ខាង​កើត​នៃ​ប្រាសាទ​បក្សីចាំក្រុង

ទ្វារ​ខាង​កើត​នៃ​ប្រាសាទ​បក្សីចាំក្រុង

សិលា​ចារឹក​នៅ​ទ្វារ​ខាងកើត​ប្រាសាទ​បក្សីចាំក្រុង 

សិលា​ចារឹក​នៅ​ទ្វារ​ខាងកើត​ប្រាសាទ​បក្សីចាំក្រុង

ឃ្លា​នៃ​សិលា​ចារឹក​បក្សីចាំក្រុង ដែល​បង្ហាញ​ពី​ការ​ភព​ប្រសព្វ​រវាង​ឥសី “ស្វាយម្ភូ” និង​ទេពអប្សរ “មេរា” 

ឃ្លា​នៃ​សិលា​ចារឹក​បក្សីចាំក្រុង ដែល​បង្ហាញ​ពី​ការ​ភព​ប្រសព្វ​រវាង​ឥសី “ស្វាយម្ភូ” និង​ទេពអប្សរ “មេរា”

 ពុទ្ធរូប​ចូល​និព្វាន​នៅ​ក្នុង​ប្រាសាទ​បក្សីចាំក្រុង (ខែ​ឧសភា ឆ្នាំ​២០០៧) ពុំ​មាន​គ្រង​ជីវរ

ពុទ្ធរូប​ចូល​និព្វាន​នៅ​ក្នុង​ប្រាសាទ​បក្សីចាំក្រុង (ខែ​ឧសភា ឆ្នាំ​២០០៧) ពុំ​មាន​គ្រង​ជីវរ

 ពុទ្ធរូប​ចូល​និព្វាន​នៅ​ក្នុង​ប្រាសាទ​បក្សីចាំក្រុង (ខែ​កុម្ភៈ ឆ្នាំ​២០០៩) មាន​គ្រង​ជីវរ និង​គ្រឿង​សក្ការៈ

ពុទ្ធរូប​ចូល​និព្វាន​នៅ​ក្នុង​ប្រាសាទ​បក្សីចាំក្រុង (ខែ​កុម្ភៈ ឆ្នាំ​២០០៩) មាន​គ្រង​ជីវរ និង​គ្រឿង​សក្ការៈ

បរិវេណ​មុខ​ប្រាសាទ​បក្សីចាំក្រុង (ខាង​កើត) បង្ហាញ​ឲ្យ​ឃើញ​ក្រហូង​ដី​ដែល​ជា​សំណល់​នៃ​កំណាយ​ស្ថានីយ​បុរេប្រវត្តិ​នៃ​យុគសំរឹទ្ធិ 

បរិវេណ​មុខ​ប្រាសាទ​បក្សីចាំក្រុង (ខាង​កើត) បង្ហាញ​ឲ្យ​ឃើញ​ក្រហូង​ដី​ដែល​ជា​សំណល់​នៃ​កំណាយ​ស្ថានីយ​បុរេប្រវត្តិ​នៃ​យុគសំរឹទ្ធិ

រូប​អប្សរា​នៅ​ប្រាសាទ​បក្សីចាំក្រុង​ដែល​របេះ​ក្បាច់​រចនា​បិទ​ពី​លើ​អស់​ហើយ 

រូប​អប្សរា​នៅ​ប្រាសាទ​បក្សីចាំក្រុង​ដែល​របេះ​ក្បាច់​រចនា​បិទ​ពី​លើ​អស់​ហើយ

ចម្លាក់​នៅ​ប្រាសាទ​បក្សីចាំក្រុង (ខែ​ឧសភា ឆ្នាំ​២០០៧) 

ចម្លាក់​នៅ​ប្រាសាទ​បក្សីចាំក្រុង (ខែ​ឧសភា ឆ្នាំ​២០០៧)

 ចម្លាក់​នៅ​ប្រាសាទ​បក្សីចាំក្រុង (ខែ​កុម្ភៈ ឆ្នាំ​២០០៩)

ចម្លាក់​នៅ​ប្រាសាទ​បក្សីចាំក្រុង (ខែ​កុម្ភៈ ឆ្នាំ​២០០៩)

ក្បាច់​ផ្កា​ភ្ញី​​នៅ​លើ​ទ្វារ​បញ្ឆោត​ប្រាសាទ​បក្សីចាំក្រុង 

ក្បាច់​ផ្កា​ភ្ញី​​នៅ​លើ​ទ្វារ​បញ្ឆោត​ប្រាសាទ​បក្សីចាំក្រុង

ក្បាច់​ផ្កា​ភ្ញី​​នៅ​លើ​ទ្វារ​បញ្ឆោត​ប្រាសាទ​បក្សីចាំក្រុង 

ក្បាច់​ផ្កា​ភ្ញី​​នៅ​លើ​ទ្វារ​បញ្ឆោត​ប្រាសាទ​បក្សីចាំក្រុង

 ក្បាច់​ផ្កា​ភ្ញី​នៅ​លើ​សសរ​ពេជ្រ​ប្រាសាទ​បក្សីចាំក្រុង

ក្បាច់​ផ្កា​ភ្ញី​នៅ​លើ​សសរ​ពេជ្រ​ប្រាសាទ​បក្សីចាំក្រុង

ផ្នែក​ខាង​ក្រោម​នៃ​ទ្វារ​បញ្ឆោត​ប្រាសាទ​បក្សីចាំក្រុង​ដាច់​បាក់​បែក​ដោយ​សារ​វ័យ​ចំណាស់ និង​អាកាសធាតុ 

ផ្នែក​ខាង​ក្រោម​នៃ​ទ្វារ​បញ្ឆោត​ប្រាសាទ​បក្សីចាំក្រុង​ដាច់​បាក់​បែក​ដោយ​សារ​វ័យ​ចំណាស់ និង​អាកាសធាតុ

 ផ្នែក​ខាង​ក្រោម​នៃ​សសរ​ពេជ្រ​​ប្រាសាទ​បក្សីចាំក្រុង​ដាច់​បាក់​បែក​ដោយ​សារ​វ័យ​ចំណាស់ និង​អាកាសធាតុ

ផ្នែក​ខាង​ក្រោម​នៃ​សសរ​ពេជ្រ​​ប្រាសាទ​បក្សីចាំក្រុង​ដាច់​បាក់​បែក​ដោយ​សារ​វ័យ​ចំណាស់ និង​អាកាសធាតុ

 ក្បាច់​ចម្លាក់​ប្រាសាទ​បក្សីចាំក្រុង​ដាច់​បាក់​បែក​ដោយ​សារ​វ័យ​ចំណាស់ និង​អាកាសធាតុ

 សំណល់​ប្រាសាទ​បាយក្អែក ដែល​បាក់​បែក​អស់​ហើយ នៅ​សល់​តែ​គ្រឹះ (ខឿន) ទ្វារ​ប្រាសាទ​ខាង​កើត និង​លិង្គ​ព្រះ​ឥសូរ

សំណល់​ប្រាសាទ​បាយក្អែក ដែល​បាក់​បែក​អស់​ហើយ នៅ​សល់​តែ​គ្រឹះ (ខឿន) ទ្វារ​ប្រាសាទ​ខាង​កើត និង​លិង្គ​ព្រះ​ឥសូរ

 ក្បាច់​ចម្លាក់​នៅ​លើ​ផ្ដែរ​ប្រាសាទ​បាយក្អែក

ក្បាច់​ចម្លាក់​នៅ​លើ​ផ្ដែរ​ប្រាសាទ​បាយក្អែក

 លិង្គ​ព្រះ​ឥសូរ​នៅ​ប្រាសាទ​បាយក្អែក ។ ពីទីនេះ​ទៅ គេ​អាច​មើល​ឃើញ​ប្រាសាទ​បី ។

លិង្គ​ព្រះ​ឥសូរ​នៅ​ប្រាសាទ​បាយក្អែក ។ ពីទីនេះ​ទៅ គេ​អាច​មើល​ឃើញ​ប្រាសាទ​បី ។

 ប្រាសាទ​បី​ មើល​ពី​ទិស​ឥសាន

ប្រាសាទ​បី​ មើល​ពី​ទិស​ឥសាន

 ទ្វារ​ខាង​កើត​នៃ​​ប្រាង្គ​កណ្ដាល​នៅ​​ប្រាសាទ​បី

ទ្វារ​ខាង​កើត​នៃ​​ប្រាង្គ​កណ្ដាល​នៅ​​ប្រាសាទ​បី

 យោនី​នាង​ឧមា​ដំកល់​នៅ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បី

យោនី​នាង​ឧមា​ដំកល់​នៅ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បី

 ទ្វារ​បញ្ឆោត​នៅ​ប្រាសាទ​បី

ទ្វារ​បញ្ឆោត​នៅ​ប្រាសាទ​បី

ក្បាច់​ផ្កា​ភ្ញី​នៅ​លើ​សសរ​ពេជ្រ​នៅ​ប្រាសាទ​បី 

ក្បាច់​ផ្កា​ភ្ញី​នៅ​លើ​សសរ​ពេជ្រ​នៅ​ប្រាសាទ​បី

 គ្រឹះ (ខឿន) ​នៃ​ប្រាសាទ​??? (មិន​ស្គាល់​ឈ្មោះ) ​នៅ​ខាង​លិច​ប្រាសាទ​បី

គ្រឹះ (ខឿន) ​នៃ​ប្រាសាទ​??? (មិន​ស្គាល់​ឈ្មោះ) ​នៅ​ខាង​លិច​ប្រាសាទ​បី

 បំណែក​ក្បាច់​ផ្កា​ភ្ញី​នៃ​ប្រាសាទ​???​នៅ​ខាង​លិច​ប្រាសាទ​បី

បំណែក​ក្បាច់​ផ្កា​ភ្ញី​នៃ​ប្រាសាទ​???​នៅ​ខាង​លិច​ប្រាសាទ​បី

បំណែក​ក្បាច់​ផ្កា​ភ្ញី​នៃ​ប្រាសាទ​???​នៅ​ខាង​លិច​ប្រាសាទ​បី 

បំណែក​ក្បាច់​ផ្កា​ភ្ញី​នៃ​ប្រាសាទ​???​នៅ​ខាង​លិច​ប្រាសាទ​បី

បំណែក​រូប​ចម្លាក់​​នៃ​ប្រាសាទ​???​នៅ​ខាង​លិច​ប្រាសាទ​បី 

បំណែក​រូប​ចម្លាក់​​នៃ​ប្រាសាទ​???​នៅ​ខាង​លិច​ប្រាសាទ​បី

 បំណែក​រូប​ចម្លាក់​​នៃ​ប្រាសាទ​???​នៅ​ខាង​លិច​ប្រាសាទ​បី

បំណែក​រូប​ចម្លាក់​​នៃ​ប្រាសាទ​???​នៅ​ខាង​លិច​ប្រាសាទ​បី

Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve