Chouk Khmer

February 9, 2009

ការ​គ្រប់​គ្រង​ដែនដី​ខ្មែរ​តាម​ច្បាប់​ថ្មី

ស្វែង​យល់​ពី​ការ​រៀបចំ​ដែនដី​ និង​ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី​ ខេត្ដ​ ក្រុង​ ស្រុក​ ខណ្ឌ​

ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

១-ការ​រៀបចំ​ដែនដី​

ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ជា​ ​រាជធានី​ ​និង​ខេត្ដ ។​

រាជធានី​ ​ចែក​ជា​ខណ្ឌ ។​ ​ភ្នំពេញ​ជា​រាជធានី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

ខេត្ដ​ ​ចែក​ជា​ស្រុក​ ​និង​ក្រុង ។​ ​ស្រុក​ ​ចែក​ជា​ឃុំ​ ​ហើយ​ក្រុង​ ចែក​ជា​សង្កាត់ ។​

២-ការ​គ្រប់គ្រង​រដ្ឋបាល​

រាជធានី​ ​ខេត្ដ​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​នឹង​ត្រូវ​គ្រប់គ្រង​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ​ខេត្ដ​ ​ក្រុង​ ​ស្រុក​ ខណ្ឌ ។​

រដ្ឋបាល​រាជធានី​ ​ខេត្ដ​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​មាន​ក្រុមប្រឹក្សា​មួយ​ជា​តំណាង​ដែល​ហៅ​ថា​ ​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ដ​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​ហើយ​និង​មាន​គណៈ​អភិបាល​សម្រាប់​រាជធានី​ ​ខេត្ដ​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ ។​

១-ក្រុមប្រឹក្សា​

ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ដ​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​ត្រូវ​បាន​ជ្រើសរើស​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​អសកល​ ​(សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​អង្គ​បោះ​ឆ្នោត​) មាន​អាណត្ដិ​៥​ឆ្នាំ ។​ ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ត្រូវ​មាន​សមាជិក​យ៉ាងច្រើន​ចំនួន​ ​២១ រូប ។​ ​ក្រុមប្រឹក្សា​ខេត្ដ​ ​ត្រូវ​មាន​សមាជិក​ចំនួន​ពី​ ​៩ រូប​ ​ដល់​ ​២១ រូប ។​ ​ក្រុមប្រឹក្សា​ក្រុង​ត្រូវ​មាន​សមាជិក​ចំនួន​ពី​ ​៧ រូប​ ​ដល់​ ​១៥ រូប ។​ ​ក្រុមប្រឹក្សា​ស្រុក​ ​ខណ្ឌ​ ​ត្រូវ​មាន​សមាជិក​ចំនួន​ពី​ ​៧ ដល់​ ​១៩ រូប ។​

ចំនួន​ជាក់ស្ដែង​នៃ​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ​មាន​កំណត់​នៅ​ក្នុង​អនុក្រឹត្យ​លេខ​១៨​ ​អនក្រ.បក​ ​ចុះ​ថ្ងៃ​ទី​១២​ ​ខែមករា​ ​ឆ្នាំ​២០០៩​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

២-គណៈ​អភិបាល​

គណៈ​អភិបាល​រាជធានី​ ​ខេត្ដ​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​តែងតាំង​ដោយ​រាជរដ្ឋាភិបាល ។​ ​គណៈ​អភិបាល​រួម​មាន ៖

  • ប្រធាន​មួយ​រូប​ ​ហៅ​ថា​ ​អភិបាល​ ​និង​អភិបាលរង​មួយ​ចំនួន ។​
  • គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​ចំនួន​យ៉ាងច្រើន​ ​៧ រូប ។​
  • គណៈ​អភិបាលខេត្ដ​មាន​ចំនួន​ពី​ ​៣ ទៅ​ដល់​ ​៧ រូប ។​
  • គណៈ​អភិបាលស្រុក​ ​ខណ្ឌ​ ​មាន​ចំនួន​ពី​ ​៣ ទៅ​ដល់​ ​៥ រូប ។​
  • ចំនួន​ជាក់ស្ដែង​នៃ​គណៈ​អភិបាល​សម្រាប់​ខេត្ដ​-ក្រុង​ ​ស្រុក​-ខណ្ឌ​ ​នីមួយៗ​កំណត់​ដោយ​អនុក្រឹត្យ ។​
  • អភិបាល​រាជធានី​ភ្នំពេញ​ ​និង​អភិបាលខេត្ដ​ ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ដ្រី ។​
  • អភិបាលរង​រាជធានី​ភ្នំពេញ​ ​និង​អភិបាលរង​ខេត្ដ​ ​អភិបាលក្រុង​ ​អភិបាលស្រុក​ ​និង​អភិបាល​ខណ្ឌ​ ​តែងតាំង​ដោយ​អនុក្រឹត្យ​ ​តាម​សំណើ​របស់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ។​
  • អភិបាលរង​ក្រុង​ ​អភិបាលរង​ស្រុក​ ​និង​អភិបាលរង​ខណ្ឌ​តែងតាំង​ដោយ​ប្រកាស​របស់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ​៕

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/02/09/new-admind-mgt/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve