Chouk Khmer

August 30, 2008

សង្ខេបរឿងសាមកុក

រឿង​សាមកុក​ជា​រឿង​រ៉ាវ​មួយ​ផ្នែក​កាល​ពី​ក្នុង​រវាង​ខាង​ចុង​សតវត្សរ៍​ទី​ ពីរ​និង​ខាង​ដើម​សតវត្សរ៍​ទី​បី​នៃ​គ្រិស្ត​សករាជ ។ កាល​ចាប់​ផ្ដើម​កើត​រឿង​ឡើង គេ​មិន​បាន​កត់​ត្រា​ជា​អក្សរ​ទុក​មក​តាំង​ពី​ដំបូង​ទេ គ្រាន់​តែ​ជា​រឿង​និយាយ​ដំណាល​តៗ​គ្នា​មក ។ ដល់​សម័យ​ត​មក​ក្រោយ​ទៀត ប្រជាជន​ជាតិ​ចិន​និយម​យក​រឿង​សាមកុក​នេះ​ទៅ​តែង​លេង​ល្ខោន​ដែល​យើង​ហៅ​ថា​ លេង​ហ៊ី ទើប​នាំ​ឲ្យ​រឿង​សាមកុក​នេះ​សាយ​ភាយ​ចេញ​ទៅ មាន​អ្នក​ចេះ​ដឹង​រឿង​រ៉ាវ​នេះ​កាន់​តែ​ច្រើន​ឡើងៗ ទើប​អ្នក​ប្រាជ្ញ​ចិន​រួប​រួម​ចង​ក្រង​កត់​ត្រា​ទុក​ជា​អក្សរ​ត​មក ។ ដល់​សម័យ​ស្រុក​ចិន​ចេះ​ឆ្លាក់​ពុម្ព​អក្សរ​ហើយ គេ​បាន​បោះ​ពុម្ព​ផ្សាយ​រឿង​សាមកុក​នេះ​ជា​សៀវភៅ​ឡើង ជាដើម​ហេតុ​ឲ្យ​រឿង​សាម​កុក​សាយ​ភាយ​ទូទៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។

រឿង​សាមកុក​ជា​រឿង​រ៉ាវ​មួយ​ផ្នែក​កាល​ពី​ក្នុង​រវាង​ខាង​ចុង​សតវត្សរ៍​ទី​ពីរ​និង​ខាង​ដើម​សតវត្សរ៍​ទី​បី​នៃ​គ្រិស្ត​សករាជ ។ កាល​ចាប់​ផ្ដើម​កើត​រឿង​ឡើង គេ​មិន​បាន​កត់​ត្រា​ជា​អក្សរ​ទុក​មក​តាំង​ពី​ដំបូង​ទេ គ្រាន់​តែ​ជា​រឿង​និយាយ​ដំណាល​តៗ​គ្នា​មក ។ ដល់​សម័យ​ត​មក​ក្រោយ​ទៀត ប្រជាជន​ជាតិ​ចិន​និយម​យក​រឿង​សាមកុក​នេះ​ទៅ​តែង​លេង​ល្ខោន​ដែល​យើង​ហៅ​ថា​ លេង​ហ៊ី ទើប​នាំ​ឲ្យ​រឿង​សាមកុក​នេះ​សាយ​ភាយ​ចេញ​ទៅ មាន​អ្នក​ចេះ​ដឹង​រឿង​រ៉ាវ​នេះ​កាន់​តែ​ច្រើន​ឡើងៗ ទើប​អ្នក​ប្រាជ្ញ​ចិន​រួប​រួម​ចង​ក្រង​កត់​ត្រា​ទុក​ជា​អក្សរ​ត​មក ។ ដល់​សម័យ​ស្រុក​ចិន​ចេះ​ឆ្លាក់​ពុម្ព​អក្សរ​ហើយ គេ​បាន​បោះ​ពុម្ព​ផ្សាយ​រឿង​សាមកុក​នេះ​ជា​សៀវភៅ​ឡើង ជាដើម​ហេតុ​ឲ្យ​រឿង​សាម​កុក​សាយ​ភាយ​ទូទៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។

បើ​យើង​ពិគ្រោះ​មើល​សេចក្ដី​ផ្ទៃ​រឿង​នៃ​សាមកុក​នេះ នឹង​យល់​ថា អ្នក​និពន្ធ​រឿង​នេះ​មាន​បំណង​ចង់​ចង​ក្រង​ផ្ទៃ​រឿង​ឲ្យ​ទៅ​ជា​តម្រា​សម្រាប់​សិក្សា​ខាង​ផ្លូវ​នយោបាយ​ស្រុក​ទេស​ផង ខាង​ផ្លូវ​កិច្ចកល​ក្នុង​សឹក​សង្គ្រាម​ផង ហើយ​តែង​បាន​ល្អ​ហូរហែ គួរ​ឲ្យ​សរសើរ​ដល់​គំនិត​និង​សេចក្ដី​ព្យាយាម​របស់​អ្នក​និពន្ធ​រឿង​សាមកុក​នេះណាស់ ។ ហេតុ​នេះ​ហើយ​បាន​ជា​រឿង​សាមកុក​នេះ​បាន​ផ្សាយ​ចេញ​ក្រៅ មិន​ត្រឹម​តែ​ក្នុង​ស្រុក​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។

ចំពោះ​ប្រទេស​សៀម គេ​បាន​ប្រែ​រឿង​សាមកុក​ចេញ​ពីភាសា​ចិន​ជា​លើក​ដំបូង​កាលពី​ ព.ស ២៣៤៥ ក្នុង​សម័យ​ដែល​មិន​ទាន់​មាន​រោង​ពុម្ព​សម្រាប់​បោះ​ពុម្ព​សៀវភៅ​ផ្សេងៗ​បាន​ ហើយ​គេ​ក៏​បាន​ចាត់​ការ​បោះពុម្ព​រឿង​សាមកុក​នេះ​ផ្សាយ​ជា​ច្រើន​លើក​ដែរ ។ រឿង​សាមកុក​ដែល​គេ​បាន​ចាត់​បោះពុម្ព​លើក​ក្រោយ​បង្អស់​ក្នុង​ ព.ស ២៤៧០ ប្រហែល​ជា​ច្បាប់​បោះពុម្ព​លើ​ក្រោយ​នេះ​​ហើយ​ដែល​ អ្នក​ឧកញ៉ា​វិបុលរាជសេនា “កន” តំណាង​រាស្ត្រ បាន​ប្រែ​ចេញ​ជា​ខេមរភាសា​ចប់​សព្វ​គ្រប់ តែ​គ្មាន​ឱកាស​នឹង​បោះពុម្ព​ផ្សាយ​រឿង​នេះ​ត​មក​ជា​ច្រើន​ឆ្នាំ ។ ក្រោយ​បំផុត​លោក​បាន​យក​សំណៅ​ប្រែ​រឿង​សាមកុក​ទៅ​​ប្រគល់ឲ្យ​ពុទ្ធសាសន​បណ្ឌិត្យ​ដើម្បី​ឲ្យ​ចាត់​ការ​បោះពុម្ព​ផ្សាយ​តាម​ត្រូវការ ។ ពុទ្ធសាសនបណ្ឌិត្យ បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ឧកញ៉ា​វិបុលរាជសេនា​(កន) ហើយ​សរសើរ​សេចក្ដី​ព្យាយាម​ដែល​បាន​ខំ​ខ្វល់​ខ្វាយ​ប្រែ​រឿង​ដ៏វែង​នេះ​ត្រា​តែ​ចប់​សព្វ​គ្រប់ ។

រឿង​សាមកុក​ជា​រឿង​រ៉ាវ​មួយ​ផ្នែក​កាល​ពី​ក្នុង​រវាង​ខាង​ចុង​សតវត្សរ៍​ទី​ ពីរ​និង​ខាង​ដើម​សតវត្សរ៍​ទី​បី​នៃ​គ្រិស្ត​សករាជ ។ កាល​ចាប់​ផ្ដើម​កើត​រឿង​ឡើង គេ​មិន​បាន​កត់​ត្រា​ជា​អក្សរ​ទុក​មក​តាំង​ពី​ដំបូង​ទេ គ្រាន់​តែ​ជា​រឿង​និយាយ​ដំណាល​តៗ​គ្នា​មក ។ ដល់​សម័យ​ត​មក​ក្រោយ​ទៀត ប្រជាជន​ជាតិ​ចិន​និយម​យក​រឿង​សាមកុក​នេះ​ទៅ​តែង​លេង​ល្ខោន​ដែល​យើង​ហៅ​ថា​ លេង​ហ៊ី ទើប​នាំ​ឲ្យ​រឿង​សាមកុក​នេះ​សាយ​ភាយ​ចេញ​ទៅ មាន​អ្នក​ចេះ​ដឹង​រឿង​រ៉ាវ​នេះ​កាន់​តែ​ច្រើន​ឡើងៗ ទើប​អ្នក​ប្រាជ្ញ​ចិន​រួប​រួម​ចង​ក្រង​កត់​ត្រា​ទុក​ជា​អក្សរ​ត​មក ។ ដល់​សម័យ​ស្រុក​ចិន​ចេះ​ឆ្លាក់​ពុម្ព​អក្សរ​ហើយ គេ​បាន​បោះ​ពុម្ព​ផ្សាយ​រឿង​សាមកុក​នេះ​ជា​សៀវភៅ​ឡើង ជាដើម​ហេតុ​ឲ្យ​រឿង​សាម​កុក​សាយ​ភាយ​ទូទៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។

ឯ​ផ្ទៃ​រឿង​សាមកុក​នេះ បើ​សរុប​សេចក្ដី​ឲ្យ​ខ្លី​តាម​អត្ថាធិប្បាយ​របស់​ក្រុម​ព្រះ​ដាំរ៉ុង​រាជានុភាព ​អ្នក​ប្រាជ្ញ​ប្រវត្តិសាស្ត្រ​ជាតិ​ថៃ ដូច​មាន​សេចក្ដី​តទៅ​នេះ ៖

«​រឿង​សាមកុក​នេះ ចាប់​ផ្ដើម​មាន​រឿង​កើត​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​​ឡេន​តេ កាល​ពី​ ព.ស ៧១១ (រវាង គ.ស ១៥៨) ដែល​ជា​បឋម​ហេតុ​បណ្ដាល​ឲ្យ​រាជាណាចក្រ​ចិន​បែក​ខ្ញែក​ចេញ​ទៅ​ជា​បី​ភាគ ដែល​ចិន​ហៅ​ថា “សាមកុក” ។ ព្រះ​មហាក្សត្រ​ព្រះ​អង្គ​នេះ ឥត​សមត្ថភាព ទ្រង់​ជឿ​ស្ដាប់​ពាក្យ​ទូល​ញុះញង់​របស់​ពួក​ខន្ធី (ពួក​មនុស្ស​ប្រុស​កម្រៀវ​ក្នុង​ព្រះរាជ​សំណាក់) ពួក​មន្ត្រី​​តូច​ធំ​ក្នុង​ក្រុង​ក៏​​គ្មាន​អ្នក​ណា​មួយ​ខ្លាំង​ពូកែ ល្ម​ម​ជា​ទី​គោរព​កោត​ក្រែង​របស់​ជនទូទៅ ដរាប​ដល់​ទ្រង់​ទីវង្គត​ទៅ ។ ក្សត្រ​​ព្រះអង្គ​នេះ ទ្រង់​មាន​ព្រះរាជ​បុត្រ​២​ព្រះអង្គ ព្រះ​អង្គ​ច្បង​ព្រះ​នាម ហង់ជូពៀន ទ្រង់​ទទួល​គ្រង​រាជ្យ​ជា​តំណ​ព្រះរាជវង្ស តែ​ព្រះ​នាង ​ហូហៅ ជា​ព្រះ​វរជននី​ស្ដី​រាជការ​ផែន​ដី​ជំនួស ព្រោះ​ព្រះរាជបុត្រ​នៅ​កុមារ​ណាស់ ។ ព្រះរាជបុត្រ​ព្រះ​នាម ហង់ជូហៀប កំព្រា​ព្រះ​ជននី នាង តាំងថៃហ ជា​អយ្យិកា​ចិញ្ចឹម​តាំង​ពី​នៅ​ជា​ទារក ហើយ​ក៏​ខ្វល់ខ្វាយ​ចង់​ឲ្យ​ចៅ​បាន​រាជសម្បត្តិ​ទើប​នាង​ទាំង​ពីរ​ទៅ​ជា​អរិ​នឹង​គ្នា ។ ក្រោយ​ព្រះ​បាទ​ ឡេនតេ ទីវង្គត​ទៅ​នោះ ហូជិន ជា​បង​ព្រះ​នាង​ ហូហៅ បាន​ធ្វើ​ជា​មន្ត្រី​ធំ​ក្នុង​ព្រះរាជវាំង ធ្វើ​កល​ឧបាយ​ឲ្យ​គេ​សម្លាប់​នាង​ ថៃហ ទៅ ហើយ​គិត​កំចាត់​ពួក​ខន្ធី​ចេញ​ទៀត ប៉ុន្តែ​ព្រះ​នាង​ ហូហៅ រារាំង​ការពារ​ពួក​ខន្ធី ។ ត​មក ហូជិន លប​មាន​ចុតហ្មាយ​សម្ងាត់​ទៅ​ដល់ តាំងតុះ ចៅ​ហ្វាយ​ស្រុក ឈីឡុង ឲ្យ​លើក​ទ័ព​ទៅ​បង្ក្រាប​ពួក​ខន្ធីៗ​បាន​ដឹង​រឿង​ ក៏​ធ្វើ​កល​ល្បួង​ឲ្យ ហូជិន ចូល​ទៅ​ក្នុង​វាំង ព្រួត​ដៃ​គ្នា​ចាប់​ ហូជិន សម្លាប់​ទៅ ។ ពួក​ខាង ហូជិន បាន​ដឹង ខឹង​ណាស់​ក៏​នាំ​គ្នា​ដុត​ព្រះរាជវាំង ហើយ​លើក​គ្នា​ចូល​លុក​លុយ​កាប់​សម្លាប់​ពួក​ខន្ធី​ជា​ចលាចល ។ ក្សត្រ​គ្រង​រាជ្យ​ទ្រង់​គេច​រត់​ទៅ​ស្នាក់​នៅ​ទីដទៃ ។ ឯ​ តាំងតុះ កាល​បាន​ឱកាស​ជា​ប្រយោជន៍​ដល់​ខ្លួន ក៏​លើក​ទ័ព​ចូល​ក្រុង​បង្ក្រាប​ការ​ចលាចល​រាប​ទាប ​ហើយ​ទើប​ដក​ព្រះមហាក្សត្រ និង​ព្រះ​នាង​ ហូហៅ ជា​ព្រះ​វរជននី​ចេញ​ចាក​រាជសម្បត្តិ លើក​ ហង់ជូហៀប ជា​ព្រះ​អនុជ​ឡើង​គ្រង​រាជ្យ ទ្រង់​ព្រះនាម ព្រះ​បាទ​ហៀនតេ  តាំងតុះ ក៏​តាំង​ខ្លួន​ឯង​ជា “សៀងកុក” (តំណែង​អគ្គមហាសេនាបតី) សម្រេច​រាជការ​ផែនដី ។ កាល តាំងតុះ បាន​ឡើង​ជា​សៀងកុក​ហើយ ក៏​តាំង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផ្សេងៗ ពួក​មន្ត្រី​នៅ​ក្រុង គ្មាន​អ្នក​ណា​មួយ​អាច​កំចាត់​ តាំងតុះ ​ចេញ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ​នៅ​ខេត្ត​ក្រៅ​អស់​ជាច្រើន ។ ក្នុង​ចំណោម​ពួក​ដែល​រត់​ទៅ​នោះ មាន​មន្ត្រី​ពូកែ​ម្នាក់​ឈ្មោះ ចូឆូ បាន​បបួល​ចៅហ្វាយ​ស្រុក​ជា​ច្រើន​ស្រុក លើក​ទ័ព​ទៅ​បង្ក្រាប តាំងតុះ ប៉ុន្តែ​ធ្វើ​ការ​មិន​សម្រេច ព្រោះ​មិន​រួម​សាមគ្គី​គ្នា ដោយ​ចៅហ្វាយ​ស្រុក​អស់​នោះ​គិត​តែ​ចង់​បាន​ប្រយោជន៍ និង​អំណាច​តែ​សព្វៗ​ខ្លួន ម៉្លោះ​ហើយ​ទៅ​ជា​ទាស់​ទែង​ច្បាំង​តែ​គ្នា​ឯង ។

ត​មក​មិន​យូរ​ប៉ុន្មាន អងអ៊ុន ជាមន្ត្រី​ធំ​នៅទីក្រុង​ក៏គិត​ធ្វើ​កល​ឧបាយ​កំចាត់​ តាំងតុះ ចេញ​បាន​សម្រេច ដោយ​យក​ស្ត្រី​រូប​ឆោម​ឆើត​ធ្វើ​ជានុយ ប៉ុន្តែ អងអ៊ុន មិន​អាច​ចាត់​ការ​ស្រុក​ទេស​ឲ្យ​រៀប​រយ​ទៅ​បាន ថែម​ទាំង​ក្សត្រ​ទ្រង់​រាជ្យ​ក៏​ឥត​មាន​សមត្ថភាព ទើប​ជា​ហេតុ​ឲ្យ​ពួក​របស់​ តាំងតុះ មាន លីឈុយ‑គុយគី ជាដើម ធ្វើ​ការ​សង​សឹក​សម្លាប់ អងអ៊ុន ទៅ​ទៀត ហើយ​បង្ខំ​ឲ្យ​ព្រះ​បាទ​ហៀនតេ តាំង​ពួក​ខ្លួន​ឲ្យ​ធ្វើ​ជា​ធំ​ក្នុង​ទីក្រុង ។ នៅ​ទី​បំផុត ពួក​នេះ​គិត​កំចាត់​ព្រះ​បាទ​ហៀនតេ ចេញ ទ្រង់​គេច​រត់​ចោល​ទីក្រុង​ទៅ ទ្រង់​បាន​សេចក្ដី​លំបាក​វេទនា​ជា​អនេក ហើយ​មាន​ព្រះរាជ​ឱង្ការ​ឲ្យ​ហៅ​ ចូឆូ ចូល​មក​ជួយ​ទំនុក​បម្រុង​ទ្រង់​ក្នុង​ឱកាស​នោះ ។ ចូឆូ លើក​ទ័ព​ចូល​ទៅ​បង្ក្រាប​ពួក​ក្បត់​បាន​រាបទាប​នៅ​ទីក្រុង ហើយ​បាន​ទទួល​តំណែង​ជា​សៀងកុក​សម្រេច​រាជការ​ផែន​ដី តែ​បណ្ដា​ខែត្រ​ក្រៅ​នៅ​តែ​បះបោរ​រឹង​ទទឹង​តាំង​ពី​កាល តាំងតុះ លីឈុយ‑គុយគី មក​នោះ ។ ឯ​ពួក​មន្ត្រី​ដែល​រត់​ចោល​ក្រុង​ទៅ​ក្នុង​សម័យ​ តាំងតុះ ក៏​បាន​ត្រឡប់​ចូល​មក​ទីក្រុង​វិញ ក្នុង​ពេល​ដែល​ ចូឆូ បាន​ធ្វើ​សៀង​កុក ដោយ​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​នឹង​ ចូឆូ ក៏​មាន ដែល​នៅ​ស្ងៀមៗ​ចាំ​មើល​បំណាំ​ក៏​មាន ដែល​នៅ​រឹង​ទទឹង​ក៏​នៅ​មាន ។

ឯ​ ចូឆូ នោះ ជា​មនុស្ស​មាន​សតិបញ្ញា​វាង​វៃ ជា​មេទ័ព​មាន​សតម្ថភាព​ជា​អ្នក​អាច​គ្រប់គ្រង​បង្គាប់​បញ្ជា​ខែត្រ​ក្រៅ​នានា អាច​ធ្វើ​ឲ្យ​ទីក្រុង​មាន​អំណាច​ មាន​កម្លាំង​កើន​ចម្រើន​ឡើង​ជាង​កាល​ជាន់​មុន​នេះ ។ ប៉ុន្តែ ចូឆូ ច្រើន​ធ្វើ​ការ​តាម​តែ​ទំនើង​ចិត្ត​ខ្លួន ពួក​នាម៉ឺន​ដែល​មិន​មែន​ជា​បក្ខ​ពួក ចូឆូ ច្រើន​ស្អប់ គិត​កំចាត់​ចេញ តែ​គ្មាន​អ្នកណា​ហ៊ាន​កំចាត់​ចេញ​ទេ ព្រោះ​ពួក​នៅ​ក្រុង​ស្រឡាញ់ ចូឆូ ដោយ​ភាគ​ច្រើន ។ ចូឆូ ប្រើ​អំណាច​មុខ​ក្រសួង​ជ្រុល​ហួស​ពេក ជា​ហេតុ​ឲ្យ​ព្រះ​បាទ​ហៀនតេ ទ្រង់​ក្រំ​ព្រះទ័យ​យ៉ាង​ខ្លាំង ដល់​ទៅ​ទ្រង់​យក​ព្រះលោហិត​សរសេរ​ព្រះឱង្ការ​សម្ងាត់ ហៅ​រក​អ្នក​ស្វាមី​ភ័ក្ដិ​ឲ្យ​គិត​កំចាត់​ ចូឆូ ចេញ ។ ដំណឹង​នេះ​ផ្សាយ​ដល់​ខែត្រ​ក្រៅ បណ្ដា​ពួក​ចៅហ្វាយ​ស្រុក​ដែល​មាន​កម្លាំង មិន​មែន​ជា​បក្ខ​ពួក​ខាង ចូឆូ ក៏​យល់​ថា ចូឆូ ជា​សត្រូវ​នឹង​ផែនដី​ដូច​ជា​ តាំងតុះ ដែរ ទើប​នាំ​គ្នា​រឹង​ទទឹង​ឡើង ។ ឯ​ ចូឆូ ដែល​ប្រកាន់​សក្តិ​ខ្លួន​ជាសៀងកុក ក៏​យល់​ថា​ត្រូវ​តែ​បង្ក្រាប​ខែត្រ​ក្រៅ​ដែល​រឹង​ទទឹង​ជា​សត្រូវ​នឹង​ផែនដី ទើប​ជាហេតុ​ឲ្យ​កើត​ជា​ចម្បាំង​ឡើង ដោយ​ទាំង​សង​ខាង​អាង​ថា​ច្បាំង​បង្ក្រាប​ពួក​ក្បាត់​ផែនដី ។ ផល​នៃ​ការ​ច្បាំង​គ្នា​ជា​យូរ​អង្វែង​នោះ ប៉ែក​ខាង​កង​ទ័ព ចូឆូ ច្បាំង​បង្ក្រាប​ខែត្រ​ក្រៅ​បាន​ជា​ចំនួន​ច្រើន បង្កា្រប​មិន​បាន​តែ​បណ្ដា​ខែត្រ​ដែល​នៅ​ក្រោម​ឱវាទ ស៊ុនគួន និង ឡៅពី ប៉ុណ្ណោះ ។

ស៊ុនគួន ជា​ម្ចាស់​ស្រុក​កន្តាំង ជា​ខែត្រ​ធំៗ​តាំង​នៅទិស​ខាង​កើត ជា​អ្នក​គ្រប់​គ្រង​ស្រុក​ទេស​បាន​ល្អ​តាំង​នៅ​ក្នុង​សីលធម៌ មាន​មនុស្ស​និយម​រាប់​អាន​ច្រើន ត្រា​តែ​មាន​កម្លាំង​ខ្លាំង​ពូកែ​ឡើង​ច្រើន ។ ឯ ឡៅពី នោះ ដំបូង​ជា​មនុស្ស​អនាថា តែ​មាន​ត្រកូល​ខ្ពស់​ជាប់​សែស្រឡាយ​ក្នុង​រាជវង្ស​ហ័ន ជា​អ្នក​មាន​អធ្យាស្រ័យ​ល្អ ហើយ​គាប់​ចួន​បាន​មនុស្ស​ពូកែ​មាន​ថ្វី​ដៃ​មក​ចូល​ធ្វើ​ជា​នាយ​ទាហាន​ច្រើន​​នាក់ ទើប​មាន​​កេរ្តិ៍​ឈ្មោះ​ល្បី​ឡើង ត​​មក​បាន​ ខុងមេង ជា​ទីប្រឹក្សា​ខាង​សឹក​សង្គ្រាម បាន​ណែនាំ​ឲ្យ​ចង​មិត្រ​នឹង​ ស៊ុនគួន ព្រួត​ដៃ​គ្នា​តស៊ូ​នឹង​ ចូឆូ ទើប​រក្សា​ខ្លួន​បាន​សុខ ហើយ​គាប់​ចួន​បាន​ខែត្រ​ សេឆួន តាំង​នៅ​ទិស​ខាង​លិច​ជា​បង្អែក ទើប​តាំង​ឡាក់​ឋាន​បាន​មាំមួន ។ ឯ​ព្រះ​បាទ​ហៀនតេ ជា​ព្រះ​មហាក្សត្រ​ប្រទេស​ចិន តែ​ព្រះ​នាម​ដូច​រួប​អ្នកតា តែ​ពង្សាវតារ​ចិន​នៅ​រាប់​ថា​ជា​ព្រះ​មហក្សត្រ​ប្រទេស​ចិន​ទាំង​មូល ។

រឿង​សាមកុក​ជា​រឿង​រ៉ាវ​មួយ​ផ្នែក​កាល​ពី​ក្នុង​រវាង​ខាង​ចុង​សតវត្សរ៍​ទី​ ពីរ​និង​ខាង​ដើម​សតវត្សរ៍​ទី​បី​នៃ​គ្រិស្ត​សករាជ ។ កាល​ចាប់​ផ្ដើម​កើត​រឿង​ឡើង គេ​មិន​បាន​កត់​ត្រា​ជា​អក្សរ​ទុក​មក​តាំង​ពី​ដំបូង​ទេ គ្រាន់​តែ​ជា​រឿង​និយាយ​ដំណាល​តៗ​គ្នា​មក ។ ដល់​សម័យ​ត​មក​ក្រោយ​ទៀត ប្រជាជន​ជាតិ​ចិន​និយម​យក​រឿង​សាមកុក​នេះ​ទៅ​តែង​លេង​ល្ខោន​ដែល​យើង​ហៅ​ថា​ លេង​ហ៊ី ទើប​នាំ​ឲ្យ​រឿង​សាមកុក​នេះ​សាយ​ភាយ​ចេញ​ទៅ មាន​អ្នក​ចេះ​ដឹង​រឿង​រ៉ាវ​នេះ​កាន់​តែ​ច្រើន​ឡើងៗ ទើប​អ្នក​ប្រាជ្ញ​ចិន​រួប​រួម​ចង​ក្រង​កត់​ត្រា​ទុក​ជា​អក្សរ​ត​មក ។ ដល់​សម័យ​ស្រុក​ចិន​ចេះ​ឆ្លាក់​ពុម្ព​អក្សរ​ហើយ គេ​បាន​បោះ​ពុម្ព​ផ្សាយ​រឿង​សាមកុក​នេះ​ជា​សៀវភៅ​ឡើង ជាដើម​ហេតុ​ឲ្យ​រឿង​សាម​កុក​សាយ​ភាយ​ទូទៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។

លុះ ចូឆូ អនិច្ច​កម្ម​ទៅ ចូភី ជា​កូន​ចូឆូ​បាន​ទទួល​តំណែង​សៀងកុក​ជា​តំណ​ត​មក​ជំនួស​បិតា រួច​បាន​ដក​ព្រះបាទ​ហៀនតេ ​ចេញ​ពី​រាជសម្បត្តិ ហើយ​ប្រកាស​តាំង​ខ្លួន​ឯង​ឡើង​ជា​ព្រះ​មហាក្សត្រ​ប្រទេស​ចិន​ ផ្លាស់​រាជវង្ស​ថ្មី​ហៅថា រាជរង្ស​វុយ កាល​ពី​ ព.ស ៧៦៣ ។ ប៉ែក​ខាង​ ឡៅពី ក៏​បាន​តាំង​ខ្លួន​ជាក្សត្រ​ឡើង​ដែរ ចាត់​តាំង​រាជវង្ស​ហ័ន ឡើង​ថ្មី​ទៀត​នៅ​ខែត្រ​ដែន​សេឆួន ។ ខាង​ស៊ុនគួន មិន​ចង់​នៅ​ចំណុះ​ ចូភី ឡៅពី ក៏​តាំង​ជា​ឯករាជ្យ​ឡើង​នៅ​ខែត្រ​ដែន​កន្តាំង ។ តាំង​អំពី​កាល​ណោះ​មក ប្រទេស​ចិន​ទាំង​មូល​ក៏​បែក​ខ្ញែក​ចេញ​ជា​សាមកុក គឺ​បែក​ចេញ​ជា​បី​អាណាចក្រ​សឹង​មាន​ឥស្សរៈ​ដាច់​ដោយ​ឡែក​ពី​គ្នា ។ អាណា​ខែត្រ​របស់​ព្រះ​បាទ​ចូភី ហៅថា វុយកុក ។ អាណា​ខែត្រ​របស់​ឡៅពី​ហៅថា ចុកកុក ។ អាណា​ខែត្រ​របស់​ព្រះបាទ​ស៊ុនគួន​ ហៅថា ង៉កុក ។ អំណឹះ​កាល​ត​មក កាល​អស់​បុណ្យ​ព្រះបាទ​ឡៅពី ចូភី ស៊ុនគួន ហើយ អ្នក​គ្រប់​គ្រង​ប្រទេស​ជា​តំណ​តមក ជា​​អ្នក​ឥត​សមត្ថភាព​ទាំង​បី​កុក ទើប ស៊ុម៉ាចៀវ ដែល​ជា​អ្នក​សម្រេច​រាជការ​ផែនដី​ខាង​វុយកុក បង្ក្រាប​ចុកកុក​បាន​មុន រួច​ត​មក ស៊ុម៉ាអៀន បុត្រ​ស៊ុម៉ាចៀវ​ដណ្ដើម​រាជសម្បត្តិ​វុយកុក​បាន ​ផ្លាស់​រាជវង្ស​ថ្មី​ហៅថា​រាជវង្ស​ជិន ហើយ​បង្ក្រាប​ង៉កុក​បាន​មួយ​កុក​ទៀត ។ ទើប​មហា​អាណា​ចក្រ​ចិន​ត្រឡប់​ចូល​រួបរួម​គ្នា​មូល​តែ​មួយ​បាន​ឡើង​វិញ ចប់​រឿង​សាមកុក​ដោយ​សង្ខេប​ខ្លី​ត្រឹម​ប៉ុណ្ណោះ​» ។

(សង្ខេប​រយៈ​សម័យ​ក្នុង​រឿង​សាមកុក​នេះ គឺ​សម័យ​រាជវង្ស​ហ័ន​រៀវរោយ ក្នុង​រជ្ជកាល​ព្រះបាទ​ឡេនតេ ២១​ឆ្នាំ ក្នុង​សម័យ​តាំងតុះ ក្នុង​រជ្ជកាល​ព្រះបាទ​ហៀនតេ ៣០​ឆ្នាំ សម័យ​សាមកុក ៦០​ឆ្នាំ ប្រមូល​សម័យ​កាល​ក្នុង​រឿង​សាមកុក​នេះ​ជា​រយៈ ១១១​ឆ្នាំ​) ។

 

August 29, 2008

សករាជ សតវត្ស និងទសវត្ស

ក្នុង​អត្ថបទ​ប្រវត្តិវិទ្យា គេ​តែង​ជួប​ប្រទះ​នូវ​ពាក្យ​សករាជ សតវត្ស និង​ទសវត្ស ។ ដូចនេះ ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀន​ប្រវត្តិសាស្ត្រ គេ​គប្បី​យល់​ច្បាស់​លាស់​នូវ​ន័យ​នៃ​ពាក្យ​ទាំង​នេះ​ជា​មុន​សិន ។

សករាជ

សករាជ​ មាន​ពាក្យ ស័កៈ និង រាជ ។ ស័កៈ ​មាន​ន័យ​ថា កាល​សម័យ ការ​រាប់​លំដាប់​ឆ្នាំ ។ រាជ ​មាន​ន័យ​ថា ស្ដេច ឬ​អច្ឆរិយ​បុគ្គល ។ សករាជ​ មាន​ន័យ​ថា ការ​រាប់​ថ្ងៃ​ ខែ ឆ្នាំ ឬ​យក​ត្រឹម​តែ​ឆ្នាំ​រៀង​មក ពី​ថ្ងៃ ឬ​ខែ ឬ​ឆ្នាំ ដែល​បុគ្គល​អស្ចារ្យ ឬ​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ជនានុជន​បាន​កត់​ត្រា​ទុក ។ នៅ​ក្នុង​កម្រង​អត្ថបទ​ប្រវត្តិវិទ្យា​ប្រទេស​កម្ពុជា គេ​ឃើញ​មាន​ពាក្យ​ពុទ្ធ​សករាជ និង​គ្រឹស្ត​សករាជ ។

ក. ពុទ្ធ​សករាជ (ព.ស)

គឺ​ជា​ការ​រាប់​ឆ្នាំ​រៀង​ពី​ឆ្នាំ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ចូល​និព្វាន ។ ឧ. ព្រះ​សក្យមុនី​ចេតីយ​ដែល​ស្ថិត​នៅ​មុខ​ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ បាន​កសាង​ឡើង​ក្នុង​ ព.ស ២៥០០ ។

ខ. គ្រឹស្ត​សករាជ (គ.ស)

គឺ​ជា​ការ​រាប់​ឆ្នាំ​រៀង​ពី​ឆ្នាំ​កំណើត​របស់​ព្រះ​យេស៊ូគ្រឹស្ត ។ ឧ. ប្រាសាទ​អង្គរ​វត្ត​បាន​កសាង​ឡើង​ក្នុង គ.ស ១១១២ ។

សតវត្ស

សតវត្ស គឺ​ជា​រយៈ​ពេល ១០០​ ឆ្នាំ ។ របៀប​ប្រើ​សតវត្ស មាន​ដូច​តទៅ៖

‑ ពី​ឆ្នាំ​ទី ០១ ដល់​ឆ្នាំ​ទី ១០០ នៃ គ.ស គេ​ថា​សតវត្ស​ទី​១ នៃ​គ.ស

‑ ពី​ឆ្នាំ​ទី ១០១ ដល់​ឆ្នាំ​ទី ២០០ នៃ​ គ.ស គេ​ថា​សតវត្ស​ទី​២ នៃ​គ.ស

………………………………………………………………………………………………

……………………………………………………………………………………………….

សព្វ​ថ្ងៃ​យើង​រស់​នៅ​ក្នុង​សតវត្ស​ទី​២១​នៃ​គ.ស (២០០១ ‑ ២១០០) ។

ទសវត្ស

ទសវត្ស គឺ​រយៈ​ពេល​ ១០ ឆ្នាំ ។ គេ​ប្រើ​ទសវត្ស​ដើម្បី​កំណត់​ព្រឹត្តិការណ៍​អ្វី​មួយ​ដែល​មាន​រយៈ​ពេល​ខ្លី​ជាង​សតវត្ស ។ ឧ. ក្នុង​ទសវត្ស​ឆ្នាំ ៩០ (គិត​ពី​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ ១៩៩៩) ប្រទេស​កម្ពុជា​មាន​ដំណើរ​​វិវត្ត​ងើប​ឡើង​ពី​សង្គ្រាម​ស៊ីវិល ឆ្ពោះ​ទៅ​ទទួល​បាន​សុខ​សន្តិភាព​បរិបូរ ។

 

August 22, 2008

សុំវិក័យប័ត្រថ្លៃជាង?

កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០០៨ វេលា​ម៉ោង​ប្រមាណ ២:៤៥​នាទី​រសៀល ផ្លយ​ជិះ​ម៉ូតូ​ម៉ាក​គុប​ពណ៌​សំបក​ឪឡឹក ពាក់​មួក​ឃ្លុប​ត្រឹមត្រូវ តាម​ផ្លូវ​ម៉ៅ​សេទុង តាម​ទិស​ដៅ​ពី​ផ្សារ​ដើមគ​ទៅ​សន្ធរម៉ុក ។ មក​ដល់​ភ្លើង​ស្តុប​ទេព​ផន ស្រាប់​តែ………….

ប៉ូលីសៈ  ឈប់!!!!! ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ!!!

ពេល​នោះ មានប៉ូលីស​នៅ​ចាំ​កាក់​លើ​ក្បែរ​​ស្តុប​២​នាក់ និង​នៅ​ចាំ​លើ​ចិញ្ចើម​ផ្លូវ​២​នាក់ ក្នុង​នោះ​មាន​ម្នាក់​កំពុង​តែ​សរសេរ​​វិក័យប័ត្រ​ឲ្យ​ក្មេង​ជំទង់ៗ​​២​នាក់​ ដែល​បាន​កាក់​មុន​ផ្លយ​រួច​ទៅ​ហើយ ​ដោយ​មិន​ដឹងថា​​ផាក​ពី​​រឿង​អី​ទេ។

ផ្លយៈ  !!??????

ប៉ូលីសៈ  ម៉ូតូ​អត់​កញ្ចក់​ផាក ៤០០០​រៀល

ផ្លយៈ  (មិន​ដឹង​និយាយ​ថា​ម្ដេច ក៏​ដក​លុយ​ពី​ហោ​ប៉ៅ) នេះ​ក្រដាស ៥០០០​រៀល បាទ

ប៉ូលីសៈ  ហ្នេះ! ហាប់​ ១០០០​រៀល

ផ្លយៈ  សុំ​វិក័យប័ត្រ​មួយ​មក​លោក​ប៉ូលីស

ប៉ូលីសៈ  បើ​សុំ​វិក័យប័ត្រ សុំ​មើល​កាតគ្រី និង​អត្តសញ្ញាណប័ណ្ណ!!!

ផ្លយៈ  (ចុ៎ម! ខ្ចី​​ម៉ូតូ​ប្អូន​ថ្លៃ​មក​មួយ​ភ្លេត បាន​កាតគ្រី​មក​ពីណា?) ខ្ញុំ​អត់​យក​វិក័យប័ត្រ​ទេ​លោក​ប៉ូលីស!

ប៉ូលីសៈ  អើ​ល្អ! ទៅ​ចុះ!!!

 

August 15, 2008

វិវត្តន៍ចម្លាក់ខ្មែរ

១. រូប​បដិមា

នៅ​ក្នុង​រចនាបថ​ភ្នំដា​មាន​រូប​ពុទ្ធ​បដិមា និង​ទេវៈ​បដិមា​ជា​ច្រើន​នៅ​អង្គរ​បូរី កំពង់​ស្ពឺ ឧដុង្គ ។ ដោយ​ខ្លាច​រលំ គេ​ធ្វើ​ទម្ររ ឬ​ទំនប់​ទប់​រូប​បដិមា​មាន​រាង​ជា​ក្រចក​សេះ ​រាង​មូល​ទ្រវែង ជួនកាល​រាង​៤​ជ្រុង​ទ្រវែង ហើយ​ជួនកាល​ទៀត គេ​យក​កេតនភណ្ឌ ឬ​ជាយ​សំពត់​ទល់​រូប​ចម្លាក់​នោះ​តែ​ម្ដង ។

ជាទូទៅ រូប​បដិមា​នៅ​សម័យ​នោះ​ឈរ​មិន​ត្រង់​ទេ គឺ​មាន​រាង​កាច់​ចង្កេះ ហើយ​មាន​សម្លៀក​បំពាក់​បែប​ឥណ្ឌា (ឧ. រូប​គ្រិស្ណ​ទ្រ​ភ្នំ) ។

មក​ដល់​រចនាបថ​ព្រៃ​ក្មេង​ រូប​បដិមា​កាច់​ចង្កេះ​មិន​សូវ​មាន​ទៀត​ទេ ។ មាន​ការ​សាក​ល្បង​រចនា​បែប​ខ្មែរ ។ រូប​ហរិហរៈ​បាន​ទទួល​ការ​កោត​សរសើរ​ជា​ខ្លាំង​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​ស្នា​ដៃ​ឯក​ក្នុង​សិល្បៈ​ខ្មែរ ។ ចំណែក​ឯ​ទម្ររ​ និង​ទំនប់​ត្រូវ​បាន​សាកល្បង​លុប​បំបាត់​ចោល​នៅ​រចនាបថ​កំពង់​ព្រះ ។ នៅ​រចនាបថ​ព្រះ​គោ សិល្បៈ​មាន​លក្ខណៈ​ជា​ខ្មែរ​សុទ្ធ​សាធ ។ រូប​បដិមា​លែង​កាច់​ចង្កេះ​ទៀត​ហើយ មាន​វិវត្តន៍​ខាង​សម្លៀក​បំពាក់​ មាន​ចិញ្ចើម​ត្រង់​ហើយ​ជាប់​គ្នា មាន​ពុក​ចង្កា មាន​គ្រឿង​អលង្ការ​នៅ​ក​ដៃ​ក​ជើង ។ នៅ​ក្នុង​រចនា​បថ​កោះ​កែ សិល្បៈ​មាន​លក្ខណៈ​ថ្មី​មួយ​ទៀត គឺ​បដិមា​មាន​មាឌ​មាំៗ​ប្រកប​ដោយ​ចលនា​ផ្សេងៗ ដូច​ជា ដើរ រាំ ប្រយុទ្ធ (ឧ. ពាលី និង​សុគ្រីព) ដោយ​ពុំ​សូវ​គិត​គូរ​ពី​រឿង​ស្អាត​ទេ (រូប​គ្រុឌ​នៅ​សារមន្ទីរ​ជាតិ) ដើម្បី​បង្ហាញ​អំណាច និង​ថាមពល ។ បន្ទាប់​មក​នៅ​ក្នុង​រចនាបថ​បន្ទាយស្រី រូប​បដិមា​មាន​មាឌ​តូចៗ​ប្រកប​ដោយ​ទឹក​មុខ​សុភាព​រាបសា ។ នៅ​រចនាបថ​អង្គរវត្ត គេ​ប្រទះ​ឃើញ​មាន​រូប​បដិមា​ជាច្រើន​ដែល​ប្រកប​ដោយ​មុទ្រៈ​ផ្សេងៗ ។ ការ​រចនា​រូប​បដិមា​មាន​ការ​លូតលាស់​ខ្លាំង​នៅ​រចនា​បថ​បាយ័ន ។ គេ​មិន​សូវ​គិត​គូរ​ពី​រាងរ៉ូវ​ទេ គឺ​គេ​ផ្ចិតផ្ចង់​តែ​ត្រង់​រង្វង់​មុខ​ ដូចជា រូប​ព្រះ​ពុទ្ធ ព្រះ​ពោធិសត្វ​លោកេស្វរៈ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ជា​ដើម ដែល​មាន​ភ្នែក​សម្លឹង​ចុះ​ក្រោម ឬ​បិទ​ជិត បបូរ​មាត់​ញញឹម ។ ទឹក​មុខ​ញញឹម​ប្រិមប្រិយ​បង្ហាញ​ន័យ​ថា​ សប្បាយ និង​រក​ឃើញ​អ្វី​មួយ (ដូច​ជា​ធ្វើ​សមាធិ​ជា​ដើម) ។

២. សរសរ​ពេជ្រ

មាន​វិវត្តន៍​ពី​មូល​ទៅ​ជ្រុង ពី​ជ្រុង​ទៅ​មូល ។ ចាប់​ពី​រចនាបថ​ភ្នំដា​ដល់​រចនាបថ​ព្រៃ​ក្មេង សរសរ​ពេជ្រ​មាន​រាង​មូល​ មាន​តែ​ចម្លាក់​នៅ​លើ​សរសរ​ពេជ្រ​ប៉ុណ្ណោះ​ដែល​មាន​វិវត្តន៍ ។ នៅ​រចនាបថ​កំពង់​ព្រះ សរសរ​ពេជ្រ​មាន​រាង​មូល​នៅ​ឡើយ តែ​មាន​រាង​៨​ជ្រុង​ខ្លះៗ​ហើយ ហើយ​នៅ​លើ​ជ្រុង​និមួយៗ​មាន​ចម្លាក់​ស្លឹក​ឈើ ។ នៅ​រចនាបថ​គូលែន សរសរ​ពេជ្រ​មាន​រាង​៨​ជ្រុង និង​៤​ជ្រុង ។ ចាប់​ពី​រចនាបថ​ព្រះ​គោ​ដល់​រចនា​បថ​បាពួន សរសរ​ពេជ្រ​មាន​រាង​មូល​ខ្លះ​ឡើង​វិញ ភាគ​ច្រើន​មាន​រាង​៨​ជ្រុង ។ នៅ​ក្នុង​រចនាបថ​អង្គរវត្ត គេ​ឃើញ​សរសរ​ពេជ្រ​មាន​រាង​១៦​ជ្រុង ។

៣. ផ្ដែរ

ក្បាច់​ចម្លាក់​នៅ​លើ​ផ្ដែរ​មាន​ច្រើន​យ៉ាង​ណាស់ ដូច​ជា ក្បាច់​ដង​ធ្នូ សត្វ​ម្ករ សត្វ​កាលៈ មនុស្ស រំយោល កម្រង​ផ្កា​ភ្ញី ស្លឹក​លាត ស្លឹក​កង មែក​ឈើ ជាដើម ។

គេ​រចនា​ផ្ដែរ​នៅ​រចនាបថ​សម្បូរ​ជា​ក្បាច់​ជាងទង​ដែល​វិវត្តន៍​​​ទៅ​​ជាក្បាច់​ភ្ញី​ទេស​នៅ​រចនាបថ​កំពង់​ព្រះ ។ នៅ​រចនាបថ​គូលែន ការ​លម្អ​ផ្ដែរ​ពុំ​មាន​ឯកភាព​គ្នា​ទេ គេ​ឆ្លាក់​ក្បាច់​នេះ​បន្តិច​ក្បាច់​នោះ​បន្តិច គឺ​មាន​លក្ខណៈ​មិន​ច្បាស់​លាស់​ហាក់​ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត ដោយ​មិន​ដឹង​ជា​យក​របៀប​ចាម​‑ជ្វា​មក​រចនា​បែប​ណា​ឲ្យ​ស្រប​ទៅ​តាម​យោបល់​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ ។ គឺ​ជា​សិល្បៈ​មួយ​ដែល​កំពុង​តែ​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​លក្ខណៈ​ថ្មី​មួយ​ទៀត ។ នៅ​ក្នុង​រចនាបថ​ព្រះ​គោ​ក្បាច់​លម្អ​នៅ​លើ​ផ្ដែរ​មាន​លក្ខណៈ​ច្បាស់​លាស់​ គឺ​ជា​ផ្ដែរ​ដ៏​ល្អ​ប្រកប​ដោយ​ទឹក​ដៃ​ស្រស់​បំព្រង​ព្រម​ទាំង​មាន​សភាព​ទន់​ភ្លន់​ទៀត​ផង ។ ផ្ដែរ​នៅ​រចនាបថ​បាពួន​មាន​ឆ្លាក់​ជា​ក្បាច់​រឿង​ ដូចជា រឿង​អំពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ ។ ផ្ដែរ​រឿង​នេះ​មាន​តាំង​ពី​រចនាបថ​សម្បូរ​ម៉្លេះ ប៉ុន្តែ​នៅ​ផ្ទៃ​ខាង​ក្រោម​នៃ​ផ្ដែរ ។ នៅ​រចនាបថ​អង្គរវត្ត​នៅ​លើ​ផ្ដែរ​មាន​ចម្លាក់​រូប​មនុស្ស​តូចៗ​នៅ​លាយ​ឡំ​ជាមួយ​ក្បាច់​ស្លឹក​ឈើ ។

៤. ហោ​ជាង

នៅ​រចនាបថ​សម្បូរ​ ហោជាង​មាន​រាង​ក្រចក​សេះ ឯ​ក្បាច់​ចម្លាក់​នៅ​លើ​ហោជាង​គ្មាន​សេស​សល់​អ្វី​ទេ​ដោយ​ហេតុ​ថា​បាយ​អ​ដែល​បូក​នោះ​បាន​របេះ​ឆ្លាក់​បាក់​អស់​ទៅ​ហើយ ។ ហោ​ជាង​បូក​បាយ​អ​មាន​ប្រើ​ដល់​រចនាបថ​ព្រះគោ ។ នៅ​រចនាបថ​ព្រៃ​ក្មេង និង​កំពង់​ព្រះ គេ​ពុំ​សង្កេត​ឃើញ​មាន​ហោជាង​ទេ ។ នៅ​រចនាបថ​គូលែន ហោ​ជាង​មាន​រាង​ក្រចក​ឆ្មា (ឥទ្ធិពល​ចាម‑ជ្វា) ។ នៅ​លើ​ហោជាង​មាន​រូប​មនុស្ស​ធំ​មួយ​ ជួន​កាល​អម​ដោយ​ទេព្យ​ប្រណម្យ​២​ទៀត ។ នៅ​ក្នុង​រចនាបថ​ព្រះ​គោ​មាន​ការ​ប្រែប្រួល​ខ្លះ​ត្រង់​គែម​ខាង​លើ​ហោជាង​មាន​ឆ្លាក់​ស្រួចៗ​ដូច​ធ្មេញ​រណារ ហើយ​មាន​ក្បាល​ម្ករ​នៅ​ចុង​គែម ។ នៅ​រចនាបថ​កោះកែ គេ​ឃើញ​ហោជាង​មាន​រាង​ត្រី​កោណ ហើយ​មាន​គែម​ច្រើន​ជាន់ ។

៥. មុខងារ​ចម្លាក់

ក្នុង​សិល្បៈ​ខ្មែរ​ចម្លាក់​មាន​មុខងារ​សំខាន់​ពីរ​យ៉ាងៈ

ចម្លាក់​សម្រាប់​បូជាៈ ដូចជា​បដិមា​ព្រះ​ពុទ្ធ ព្រះ​ពោធិសត្វ ឥសូរ ព្រះ​នារាយណ៍ ព្រហ្ម ជាដើម ។

ចម្លាក់​សម្រាប់​លម្អៈ ដូចជា​រូប​សត្វ ក្បាច់​ក្បូរ​ផ្សេងៗ ផ្កា ភ្ញី ។ល។

August 7, 2008

ការធ្វើចំណាត់ថ្នាក់សេណូទីបនៃ DNA របស់គ្រាប់ពូជចាស់ៗបាត់បង់ដំណុះ

ដោយ​អត្ថបទ​ស្រាវជ្រាវ​​ខាង​ក្រោម​មាន​ជាប់​ពាក់​ព័ន្ធ​ច្រើន​នឹង​ពាក្យ​បច្ចេកទេស​ពន្ធុ ឬ​ហ្សែន ខ្ញុំ​បាន​បញ្ចូល​បន្ថែម​នូវ​ពន្យល់​ពាក្យ​គន្លិះ​​មួយ​ចំនួន​ដើម្បី​សម្រួល​ដល់​មិត្តអ្នក​អាន​ជា​​ទូទៅ​ក្នុង​ការ​ស្វែង​យល់​​ពី​របក​គំហើញ​នេះ ។

សេណូទីប គឺ​ជា​សមាស​ពន្ធុ​ដែល​មាន​នៅ​ក្នុង​កោសិកា​មួយ ឬ​គ្រប់​កោសិកា​ទាំងអស់​នៃ​សរីរាង្គ ។

អាស៊ីត​ដេអុកស៊ីរីបូនុយក្លេរិច (DNA) គឺ​ជា​សារធាតុ​ដែល​ផ្ទុក​នូវ​ព័ត៌មាន​ហ្សែន​នៅ​ក្នុង​កោសិកា​មួយ ។

ហ្សែន គឺ​ជា​ឯកតា​បន្ត​ពូជ​ពិសេស​ដែល​អាច​បញ្ជូន​ព័ត៌មាន​ពី​ជំនាន់​មួយ​ទៅ​មួយ​ក្រោយ​ទៀត ឬ​ពី​មេបា​ទៅ​កូន ។

ផេណូទីប គឺ​ជា​លក្ខណៈ​រូប​នៃ​ឯកត្តៈ​មួយ​ដែល​ជា​លទ្ធផល​អន្តរកម្ម​រវាង​សេណូទីប និង​បរិស្ថាន ។

ការធ្វើចំណាត់ថ្នាក់សេណូទីបនៃ DNA របស់គ្រាប់ពូជចាស់ៗបាត់បង់ដំណុះ

អ្នកស្រី Christina Walters មាន​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​គ្រាប់​ពូជ​ផ្សេងៗ​អាច​​និយាយ​បាន ។ អ្នក​ស្រី​គឺ​ជា​រុក្ខ​សរីរវិទូ​នៅ​មជ្ឈមណ្ឌល​ជាតិ​ដើម្បី​អភិរក្ស​ធនធាន​ហ្សែន (NCGRP) នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​ Fort Collins រដ្ឋ Colorado សហរដ្ឋ​អាមេរិច ។ ដោយ​បាន​​ធ្វើ​ការ​ស្រាវជ្រាវ​ជាមួយ​​លោក Gayle M. Volk ជា​រុក្ខ​សរីរវិទូ និង​លោក Christopher M. Richards ​ជា​រុក្ខ​ពន្ធុវិទូ អ្នក​ស្រី Walters បាន​បង្ហាញ​ថា គេ​អាច​អន្ទង​គ្រាប់​ពូជ​នានា​ឲ្យ​បញ្ចេញ​ប្រាប់​អំពី​ព័ត៌មាន​ហ្សែន ទោះបី​ជា​​គ្រាប់​ពូជ​ទាំង​នោះ​បាត់​បង់​ដំណុះ​ហើយ​ក៏​ដោយ ។

អ្នក​ស្រី Walters មាន​ប្រសាសន៍​ថា “ភស្តុតាង​បង្ហាញ​ថា DNA មាន​ប្រយោជន៍​​​ដែល​អាច​​​​ទាញ​យក​​​ចេញ​ពី​គ្រាប់​ពូជ​បាត់​បង់​ដំណុះ​​ មាន​ការ​ជាប់​ទាក់​ទង​យ៉ាង​សំខាន់​នៅ​ក្នុង​​ការ​គ្រប់គ្រង​ធនាគារ​គ្រាប់​ពូជ” ។

ដូច​ធនាគារ​ហ្សែន​ទាំងអស់​ដែរ មជ្ឈមណ្ឌល NCGRP រក្សា​ទុក​សរីរៈ​ហ្សែន​ដែល​អ្នក​ស្រាវជ្រាវ​អាច​ប្រើ​ប្រាស់​ដើម្បី​សិក្សា​អំពី​ធម្មជាតិ មុខងារ និង​ការ​វិវត្តន៍​របស់​​ហ្សែន​នានា ។ ដោយ​សារ​គ្រាប់​ពូជ​ទាំងអស់​​​បាត់​បង់​ដំណុះ​ក្នុង​​ពេល​រក្សា​ទុក សំណាក​ដែល​មិន​អាច​ដុះ​ដាល​​បាន​ជារឿយៗ​ត្រូវ​បាន​គេ​បោះ​បង់​ចោល ។ ប៉ុន្តែ​ ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា សូម្បី​​តែ​គ្រាប់​ពូជ​ដែល​មាន​ដំណុះ​ទាប​ក៏​អាច​​​ផ្ទុក​នូវ DNA មាន​គុណប្រយោជន៍​​សម្រាប់​​ការ​ស្រាវជ្រាវ​ដែរ ។

អ្នក​ស្រី Walters និង​សហការី​​បាន​ពិនិត្យ​តាម​ដាន​គ្រាប់​ពូជ​ចំនួន​ ៣ ​ឈុត ដែល​មាន​អាយុ​ចាប់​ពី​ ១ ​ឆ្នាំ​ដល់ ១៣៥ ឆ្នាំ ដើម្បី​ស្វែង​យល់​ថា ​តើ​គ្រាប់​ពូជ​ទាំង​នោះ​ផ្ទុក​នូវ​សារធាតុ​ហ្សែន​​មិន​បាត់​បង់ (ថេរ) ​គ្រប់​គ្រាន់​សម្រាប់​​បង្ហាញ​អំពី​ព័ត៌មាន​សេណូទីប​របស់​គ្រាប់​ពូជ​ដែរ​ឬ​ទេ ។

អ្នក​វិទ្យាសាស្ត្រ​អាច​ទាញ​យក​​​ចេញ​នូវ​ DNA មាន​ប្រយោជន៍​ពី​គ្រាប់​ពូជ​ទាំង​អស់​ទោះ​ជា​គ្រាប់​ពូជ​នៅ​​ក្នុង​ឈុត​ចំណាស់​ជាង​គេ​ ដែល​បាន​រក្សាទុក​នៅ​បន្ទប់​រក្សា​មួយ​នៅ​រដ្ឋ Georgia តាំង​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ក៏​ដោយ ។ លទ្ធភាព​​នេះ​មាន​សារៈសំខាន់​ពីព្រោះថា​​សមូហកម្ម​គ្រាប់​ពូជ​ដែល​ត្រូវ​​បាន​បរិច្ចាគ​​ ដូចជាគ្រាប់​ពូជ​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ទាំងនេះ ជួនកាល​ឆ្លង​រាល​ដាលដោយ​​មីក្រុប​ដែល​ផ្ទុក​នូវ​អង់ហ្ស៊ីម​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ DNA របស់​គ្រាប់​ពូជ ។ ជាភ័ព្វ​ល្អ សរីរៈ​ហ្សែន​នៅ​មជ្ឈមណ្ឌល NCGRP ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ស្ថានភាព​សមស្រប និង​មាន​ហានិយភ័យ​តិច​តួច​ប្រឈម​នឹងការ​ធ្វើ​ឲ្យ​ខូច ។

ដោយសារ​គ្រាប់​ពូជ​ចាស់​ជាង​គេ​​បំផុត​នៅ​ក្នុង​ការ​សិក្សា​នេះ មិនមាន​លទ្ធភាព​ផ្ដល់​ដំណុះ​​បាន​ត​ទៅ​ទៀត អ្នក​វិទ្យាសាស្ត្រ​មិន​មាន​វិធី​​អ្វី​នៅ​ក្នុង​ការ​វាស់វែង​​ផេណូទីប ឬ​លក្ខណៈ​ហ្សែន​​របស់​គ្រាប់​ពូជ​ទាំងនោះ​ទេ ។ ប៉ុន្តែ DNA​ ថេរ បាន​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ស្រាវជ្រាវ​ធ្វើ​ចំណាត់​ថ្នាក់​​សេណូទីប​របស់​​គ្រាប់​ពូជ​ដើម្បី​បង្ហាញ​ពី​ព័ត៌មាន​អំពី​ពូជ​ពង្ស ឬ​ភាព​ផ្សេង​គ្នា​នៃ​ហ្សែន ។

អ្នក​ស្រី Walters មាន​ប្រសាសន៍​ថា “គ្រាប់​ពូជ​ដែល​ថ្មី​ជាង​គេ​មាន​ស្ថានភាព​ល្អ​ ប៉ុន្តែ​គ្រាប់​ពូជ​​ចំណាស់​ជាង​ មាន​ផ្ទាំង​ DNA មូលដ្ឋាន​យ៉ាងតិច​ចំនួន ៩០០ គូរ ដែល​អាច​ផ្តល់​ព័ត៌មាន​គ្រប់​គ្រាន់​ក្នុង​ការ​កំណត់​អំបូរ​នៃ​គ្រាប់​ពូជ និង​ក្នុង​ការ​ប្រៀបធៀប​ទៅ​នឹង​រុក្ខ​សរីរៈ​​​ដែល​មាន​ហ្សែន​ដូច​គ្នា ។”  អត្ថបទដោយ  Laura McGinnis, ARS.

 

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/August 2008)

 






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve