Chouk Khmer

June 19, 2008

អត្ថប្រយោជន៍នៃខ្ទឹមស

ការ​ទទួល​ទាន​ខ្លឹម​ស​ឆៅ​ច្រើន​អាច​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ប៉ុន្តែ​វា​មិន​ចាំ​បាច់​សម្រាប់​សង្គម​ជីវិត​របស់​អ្នក​ទេ ។ បច្ចុប្បន្ន​​នេះ អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​ខាង​អាហារូបត្ថម្ភ​បាន​សន្មត​ថា​ការ​បរិភោគ​ខ្ទឹម​ស​ឆៅ គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទទួល​អត្ថប្រយោជន៍​​ផ្នែក​សរសៃ​ឈាម​បេះ​ដូង ដូច​គ្នា​​នឹង​ការ​ទទួល​ទាន​ខ្ទឹម​បារាំង​ដែរ ។ ខ្ទឹម​ទាំង​២​ប្រភេទ​នេះ​ជា​ប្រភព​សម្បូរណ៍​សមាសធាតុ​ការពារ​បេះ​ដូង​ហៅ​ថា “Thiosulfinates” ។ សមាសធាតុ​ស៊ុលផួ​ទាំង​នេះ​ដែល​​ជា​សមាសធាតុ​​ធ្វើ​ឲ្យ​យើង​ហូរ​ទឹក​ភ្នែក​ត្រូវ​បាន​គេ​ជឿ​ថា វា​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប និង​បំផ្លាញ​កោសិកា​បង្ក​គ្រោះ​ថ្នាក់​នៅ​ក្នុង​សរសៃ​ឈាម ។

ដើម្បី​សាក​ល្បង​ពី​ប្រសិទ្ធភាព​នៃ​ការ​ចម្អិន​លើ​​សមាសធាតុ​មាន​ប្រយោជន៍​របស់​ខ្ទឹម​ស អ្នក​វិទ្យាសាស្ត្រ​ស្ងោរ អាំង និង​ចម្អិន​ក្នុង​Microwave ក្នុង​រូបភាព​​កម្ពឹស​ទាំង​​មូល និង​កម្ពឹស​​ដំបំបែក ហើយ​ធ្វើការ​​វាយ​តម្លៃ​អំពី​សកម្ម​ភាព​ប្រឆាំង​នឹង​កោសិកា​បង្ក​គ្រោះ​ថ្នាក់​របស់​ពួក​វា ។ លទ្ធផល​បង្ហាញ​ថា ខ្ទឹម​ស​រក្សា​បាន​នូវ​អត្ថប្រយោជន៍​​សុខភាព​ភាគ​ច្រើន​ជា​មួយ​នឹង​ការ​ចម្អិន​ដោយ​​ប្រើ​កម្ដៅ​តិច ហើយ​ការ​ចម្អិន​ក្នុង​Microwave បាត់​បង់​អត្ថ​ប្រយោជន៍​សុខភាព​តាម​រយៈ​​ការ​ហូរ​ចេញ​ជា​កំណ​ញើស ។ អត្ថបទដោយ ​Philipp Simon, USDA-ARS

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/March 2008)

 

ខ្ទឹម​ស

ខ្ទឹម​ស

 

រចនាសម្ព័ន្ធប្រាសាទ

១‑ ជញ្ជាំងៈ ធ្វើ​អំពី​ថ្ម​គឺ​គេ​យក​ថ្ម​ដែល​គេ​បាន​ត្រដុស​រំលីង​ហើយ​មក​ដាក់​បន្តុប​លើ​គ្នា ។

២‑​ វូត ឬ​ដំបូល​ប្រាសាទៈ ធ្វើ​អំពី​ឥដ្ឋ ឬ​ថ្ម​ភក់​ នៅ​ស្រុក​ខ្មែរ​យើង​គេ​ធ្វើ​ដំបូល​ប្រាសាទ​ដោយ​រៀប​ដុំ​ថ្ម​ឲ្យ​លៀន​ចេញ​ពី​គ្នា​បន្តិច​ម្ដងៗ​រហូត​ដល់​ជួប​គ្នា​ដល់​ដំបូល​លើ​បង្អស់ ។ ជួន​កាល​គេ​ធ្វើ​ពិដាន​បាំង​ដើម្បី​កុំ​ឲ្យ​មើល​ឃើញ​ដំបូល​ប្រាសាទ​បែប​នេះ ។

៣‑ ទ្វារ​‑​បង្អួចៈ ក្រប​ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់ ឯ​បង្អួច​មាន​រាង​ការេ ឬ​រាង​ចតុកោណ​កែង ។ ជួនកាល​គេ​ធ្វើ​ទ្វារ​បង្អួច​បិទ​ជិត​ដោយ​ភាគ​អំពី​ថ្ម​បាយ​ក្រៀម ។ នៅ​តាម​ជញ្ជាំង​ខ្លះ​សិល្បៈករ​ខ្មែរ​បាន​ឆ្លាក់​ធ្វើ​ទ្វារ​បង្អួច​បញ្ឆោត ។

៤‑ ផ្ដែរៈ មាន​ទំហំ​ធំ និង​ទម្ងន់​ធ្ងន់​ផ្ដែរ​មាន​ពីរៈ ផ្ដែរ​ទី១ (ផ្ដែរ​ទម្ររ) គឺ​ជា​ផ្ទាំង​ថ្ម​ធម្មតា​ និង​ផ្ដែរ​ទី​២ (ផ្ដែរ​លម្អ) គឺ​មាន​ឆ្លាក់​រូប ឬ​រឿង​រ៉ាវ​ផ្សេងៗ ហើយ​ដាក់​បិទ​ពី​មុខ​ផ្ដែរ​ទី​១ ។

* រចនា​សម្ព័ន្ធ​ទូទៅៈ

គេ​សាង​ប្រាសាទ​សម្រាប់​ឧទ្ទិស​ថ្វាយ​អាទិទេព ប្រាង្គ​ដែល​ជា​លំនៅ​របស់​អាទិទេព​មាន​ទំហំ​តូចៗ​មាន​តែ​ពួក​ព្រាហ្មណ៍​បុរោហិត និង​អ្នក​ថែរ​រក្សា​ប្រាសាទ​ទើប​អាច​ចូល​ទៅ​ក្នុង​ប្រាង្គ​នោះ​បាន ។ ប្រាង្គ​អាទិទេព​មាន​រាង​សាជី​ដោយ​គេ​យល់​ថា​ជា​ដំណាង​ភ្នំ​ព្រះសុមេរុ​ដែល​ជាលំនៅ​ដ្ឋាន​របស់អាទិទេព​ក្នុង​ព្រាហ្មណ៍​សាសនា ។ ប្រាង្គ​របស់​អាទិទេព​ស្ថិត​នៅ​ចំ​អ័ក្ស​នៃ​ប្រាសាទ និង​នៅ​កណ្ដាល​ប្រាង្គ​ឯ​ទៀត​ដែល​ជា​លំនៅ​របស់​ទេវៈ​រាយ​រង និង​របស់​យាន​ជំនិះ​នៃ​អាទិទេព ។

ប្រាសាទ​ខ្លះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​បណ្ណាល័យ​ ខ្លះ​ទៀត​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ក្នលែង​ទុក​ដាក់​របស់​ ឬប្រដាប់​ប្រដា​សម្រាប់​រៀប​ចំ​ពីធី ។

គេ​សង្កេត​ឃើញ​នៅ​ជិត​ប្រាសាទ​និមួយៗ​តែង​តែ​មាន​ស្រះ​មួយ​ជា​និច្ច ។ គេ​តែង​តែ​ធ្វើ​កំពែង​ព័ទ្ធ​ជុំ​វិញ ​ប្រាសាទ​ខ្លះ​​មាន​កំពែង​ច្រើន​ជាន់ នៅ​តាម​ជណ្ដើរ​ដែល​ឡើង​ទៅ​កាន់​កំពែង​និមួយៗ​មាន​គោបុរៈ​គឺ​ជា​ជណ្ដើរ​ដែល​មាន​ដំបូល​រាង​ដូច​ប្រាង្គ​កណ្ដាល​ដែរ ។

គេ​សង្កេត​ឃើញ​ប្រាសាទ​ទាំង​ឡាយ​សង់​បែរ​មុខ​ទៅ​ទិស​ខាង​កើត ព្រោះ​គេ​មាន​ជំនឿ​ថា​ទិស​ខាង​កើត​ជា​ទិស​ដែល​កើត​មាន​សេចក្ដី​ចម្រើន​រុង​រឿង​លើក​លែង​តែ​ប្រាសាទ​ពីរ​បី​ក្នុង​រចនាបថ​​អង្គរវត្ត​​ប៉ុណ្ណោះ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​លិច ។

មាន​សម្មតិកម្ម​ជា​ច្រើន​ចំពោះ​ការ​បែរ​មុខ​ទៅ​ទិស​ខាង​លិច​នៃ​ប្រាសាទ​អង្គរ​វត្ត​នេះៈ

  • អ្នក​ខ្លះ​ថា​បើ​ប្រាសាទ​អង្គរវត្ត​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ វា​ហាក់ដូច​ជា​ជិត​ស្ទឹង​សៀមរាប​ពេក​នាំ​ឲ្យ​គ្មាន​កន្លែង​ធ្វើ​បុណ្យ​ទាន ម៉្យាង​ទៀត​ផ្លូវ​ទៅ​អង្គរ​ធំ​នៅ​ទិស​ខាង​លិច​ស្រាប់ ។
  • អ្នក​ខ្លះ​ថា​បើ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហាក់​ដូច​ជា​ហុច​គូទ​ទៅ​លើ​ប្រាសាទ​សំខាន់ៗ​ឯ​ទៀត ។
  • អ្នក​ខ្លះ​ទៀត​ថា​បាន​ជា​បុព្វ​បុរស​យើង​សាង​ប្រាសាទ​អង្គរវត្ត​បែរ​មុខ​ទៅ​ទិស​ខាង​លិច​ព្រោះ​ប្រាសាទ​នេះ​ជា​ផ្នូរ​របស់​ព្រះ​បាទ​សុរិយាវរ្ម័ន​ទី​២ ។

June 5, 2008

ដូងតឿ Fiji Dwarf កំណត់ស្តង់ដារធន់ទ្រាំថ្មី

ដុះ​លូត​លាស់​នៅ​តំបន់​ត្រូពិច​ជា​ដំណាំ​ចំការ ដូង​ផ្ដល់​​​ជា​ផលិតផល​​កសិកម្ម​សំខាន់ៗ​យ៉ាង​ច្រើន រួមមាន​​ផ្លែ និង​អនុផល​កែច្នៃ​មួយ​ចំនួន​ទៀត ។ នៅ​សហរដ្ឋអាមេរិច ដើម​ដូង​ជា​ឈើ​ត្រូពិច​សម្រាប់​តុបតែង​លម្អ​ដែល​មាន​តម្រូវការ​ខ្ពស់ ជា​ធាតុផ្សំ​ក្នុង​ការ​តុបតែង​ទេសភាព ជា​ពិសេស​នៅ​ក្នុង​រដ្ឋ​ផ្លរីដា ។

ប៉ុន្តែ​នៅ​ក្នុងទសវត្ស​​ឆ្នាំ​១៩៧០ ជម្ងឺ​ស្លាប់​ពណ៌​លឿង (LY) បាន​បង្ហិនបង្ហោច​ធាង​និង​ស្លឹក​ដូង​នៅ​ភាគ​ខាង​ត្បូង​ផ្លរីដា ហើយ​ដល់​ឆ្នាំ​១៩៨៣ បាន​បំផ្លាញ​ដើម​ដូង​ប្រហែល​១០០,០០០​ដើម ។ បន្ទាប់​មក​ក្រសួង​ព្រៃ​ឈើ​នៃ​រដ្ឋ​ផ្លរីដា​បាន​ចាប់​ផ្ដើម​កម្មវិធី​​ជម្រើស​វិទ្យា​​ដូង (បង្កាត់​ពូជ) ​នៅ​ស្ថានីយ​ស្រាវជ្រាវ​​សាកវប្បកម្ម​អនុតំបន់​ត្រូពិច (SHRS) នៃ​សេវាកម្ម​​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​ក្នុងក្រុង​ម៉ៃអាមី​ដើម្បី​សាកល្បង​ដោះ​ស្រាយ​បញ្ហា​នេះ ។ គោលបំណង​នៃ​កម្មវិធី​ជម្រើស​វិទ្យា​នោះ​គឺ​អភិវឌ្ឍន៍​ពូជ​ថ្មី​ដែល​ធន់​ទ្រាំ​នឹង​ជម្ងឺ LY និង​បង្កើត​គ្រាប់​ពូជ​ពី​​ប្រភេទ​ដូង​ដាំដុះ​​ដែល​ធន់​ទ្រាំ​ ។ ជីវករ​ដូង (Germplasm) ​ទទួល​បាន​ពី​ក្រុម​ប្រឹក្សា​ភិបាល​ដូង​ហ្សាម៉ៃកា (Jamaican Coconut Board) ដើម្បី​ធ្វើ​ជម្រើស​វិទ្យា និង​សិក្សា​ពី​ការ​គ្រប់គ្រង​ជម្ងឺ​នៅ SHRS និង​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អប់រំ Fort Lauderdale នៃ​សាកលវិទ្យាល័យ​ផ្លរីដា​ ។

យុទ្ធសាស្ត្រ​នានា​សម្រាប់​ការ​គ្រប់គ្រង​ជម្ងឺ LY ផ្តោត​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ពូជ​ដូង​ដែល​មាន​ដើម​ខ្ពស់​មិន​ធន់​នឹង​ជម្ងឺ​ដោយ​ពូជ​ដូង​តឿ​ដែល​ធន់​ទ្រាំ ។ នៅ​ពេល​ដែល​មូនិធិ​របស់​រដ្ឋ​ត្រូវ​បាន​បញ្ចប់ ការ​ប្រមូល​ផ្ដុំ​ជីវករ​នៅ​គង់វង្ស និង​​បន្ទាប់​មក​ត្រូវ​បាន​រួម​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ជាតិ​ជីវករ​រុក្ខជាតិ ។

នៅ​ពេល​ដែល​សេនេទិច​វិទូ Alan Meerow ចូល​បម្រើការ​នៅ ARS នៅ​ឆ្នាំ​១៩៩៩ លោក​បាន​ចាប់​ផ្ដើម​ពិនិត្យ​ឡើង​វិញ​​នូវ​ជីវករ​ដូង​នៅ SHRS ។ ពូជ​ដូង​តឿ Fiji Dwarf (​ត្រូវ​បាន​ស្គាល់​ជា “Niu Leka” ​ផង​ដែរ​) ដុះ​ឡើង​ជា​រតនវត្ថុ​មាន​តម្លៃ​ក្នុង​ចំណោម​ពូជ​ផ្សេងៗ​ទៀត ដោយសារ​តែ​កំពូល​ធ្ងន់​តាន់​នៃ​ស្លឹក​ខ្លី​ស្រអាប់​​​​ ជា​លក្ខណៈ​ពិសេស​ដែល​ជា​តម្រូវ​ការ​របស់​​អ្នក​ដាំ​ឈើ​ដើម្បី​លម្អ អ្នក​ទេសភាព​និយម និង​អ្នក​សួន​ច្បារ​និយម ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក Meerow និង​សាកវប្បកម្ម​វិទូ​របស់ SHRS ឈ្មោះ Tomas Ayala-Silva បាន​បន្ត​ការ​ស្រាវជ្រាវ​ជាមួយ​ពូជ Fiji Dwarf ក្នុង​បំណង​ធ្វើ​ឧស្សាហកម្ម​​ផ្នែក​​ទេសភាព​សាកវប្បកម្ម​ត្រូពិច ។

ដើម​កំណើត​ពិត​ប្រាកដ​នៃ​ពូជ​ដូង​តឿ Fiji Dwarf មិន​ត្រូវ​បាន​គេ​ដឹង​ទេ ប៉ុន្តែ​ទីកន្លែង​ចំណាស់​បំផុត​ដែល​គេ​ស្គាល់​គឺ​តំបន់​ប៉ាស៊ីហ្វិច​ខាង​ត្បូង ។ ដូង​ពូជ​នេះ​​មើល​ទៅ​ដូច​គ្នា​នឹង​ពូជ​ដូង​ដើម​ខ្ពស់​ដែរ ប៉ុន្តែ​មាន​គល់​ប៉ោង ។ វា​មាន​ចរិត​ការ​បន្ត​ពូជ​ឆ្លង​ក្រៅ​ពូជ ជា​ដំណើរ​ការ​ដែល​បង្ហាញ​ឲ្យ​ឃើញ​សម្ភារៈ​ហ្សែន​មិន​ពាក់ព័ន្ធ​គ្នា​នៅ​ក្នុង​ខ្សែសង្វាក់​ជម្រើស​វិទូ ដែល​ធ្វើ​ឲ្យ​​កាត់​បន្ថយ​នូវ​ឱកាស​ឆ្លង​ជម្ងឺ ឬ​ហ្សែន​មិន​ប្រក្រតី​នៃ​ដើម​ដូង​និមួយៗ ។ ពូជ​ដូង​តឿ Fiji Dwarf ផ្ដល់​ផ្លែ​ធំៗ ប៉ុន្តែ​មាន​ផេណូទីប​​ផ្លែ​ពណ៌​ក្រហម​ស្រអាប់ និង​ផ្លែ​ពណ៌​លឿង ។ ពូជ​នេះ​ក៏​មាន​ភាព​ធន់ទ្រាំ​ប្រែប្រួល​​ចំពោះ​ជម្ងឺ LY នៅ​ក្នុង​រដ្ឋ​ផ្លរីដា ប៉ុន្តែ​ជា​ពូជ​ដែល​ពុំ​ទទួល​រង​ជម្ងឺ​ខ្វះ​សារធាតុ​ចិញ្ចឹម​​ដែល​ញាំញ៉ី​ប្រភេទ​ដូង​ផ្សេងៗ​ទៀត​ដែល​ដាំដុះ​នៅ​លើ​ដី​មិន​សូវ​មាន​ជីជាតិ​នៃ​រដ្ឋ​ផ្លរីដា ។

ចាប់​តាំង​ពី​ឆ្នាំ​២០០១ អ្នក​ស្រាវជ្រាវ​នៃ SHRS បាន​ប្រើ​ឧបករណ៍​ម៉ូលេគុល​ដើម្បី​ស្រាវជ្រាវ​ពី​ហ្សែន​របស់​ដូង​តឿ Fiji Dwarf និង​ពូជ​ដទៃ​ទៀត ។ លោក Meerow និង Silva ចង់​ដឹង​ពី​ការ​​កំណត់​អត្តសញ្ញាណ​ផេណូទីប​ធន់​ទ្រាំ​នឹង​ជម្ងឺ LY របស់​ដូង​តឿ Fiji Dwarf ។ មក​ទល់​ពេល​នេះ ទិន្នន័យ​បាន​បង្ហាញ​ថា ដូង​តឿ Fiji Dwarf មាន​ភាព​ចម្រុះ​ហ្សែន​ខ្ពស់​បំផុត​ទី​២​ក្នុង​ចំណោម​ប្រភេទ​ពូជ​ផ្សេងៗ​បន្ទាប់​ពី​ប្រភេទ​ពូជ​មាន​ដើម​ខ្ពស់ ដូច​ជា Panama Tall និង​មាន​ហ្សែន​ពិសេស​ដោយ​ឡែក​ច្រើន​បំផុត​ក្នុង​ចំណោម​ក្រុម​គ្រាប់​ពូជ​ដែល​បាន​សិក្សា ។

លើស​ពី​នេះ​ទៀត នៅ​ក្នុង​កំឡុង​ពេល​៨​ឆ្នាំ​កន្លង​មក​នេះ មិន​មាន​ដូង​តឿ Fiji Dwarf ណា​មួយ​ស្លាប់​ដោយ​ជម្ងឺ LY នៅ​ SHRS ឡើយ ។ វា​អាច​ជា​ការ​ពិត ​សម្ភារៈ​ដែល​បាន​ដាំដុះ​នៅ SHRS តំណាង​ឲ្យ​ពូជ​ដែល​ធន់​ទ្រាំ​ពេញ​លេញ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​​ដើម្បី​បញ្ជាក់ ។ បច្ចុប្បន្ន​នេះ ពុំ​មាន​កម្មវិធី​ជ្រើស​សម្រាំង​ជម្ងឺ LY នៅ​ SHRS ទេ ដូច្នេះ​ការ​សង្កេត​ទាំង​នេះ​នៅ​តែ​ជា​រឿង​ដំណាល​មួយ ។

ឥឡូវ​នេះ អ្នក​វិទ្យាសាស្ត្រ ARS កំពុង​តែ​ធ្វើ​ការ​ជាមួយ Dade Chapter នៃ​សមាគម​បណ្ដុះ​កូន​ឈើ អ្នក​ដាំដុះ និង​ទេសភាព ដើម្បី​អភិវឌ្ឍន៍​សួន​ផលិត​គ្រាប់​ពូជ​នៅ​ផ្លរីដា​ខាង​ត្បូង ពាក់ព័ន្ធ​នឹង​​ពូជ​ដែល​មាន​ផេណូទីប Fiji Dwarf និង​អាច​មាន​ពូជ​ផ្សេងៗ​ទៀត ។ អត្ថបទដោយ Alfredo Flores, ARS

 
បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/May-June 2008)

ដើម​ដូង​តឿ Fiji Dwarf (​ហៅ​ថា Niu Leka ផង​ដែរ​) ចំនួន​០២​ដើម (​នៅ​ខាង​មុខ) នៅ​ឯ​ស្ថានីយ​ស្រាវជ្រាវ​សាកវប្បកម្ម​អនុតំបន់​ត្រូពិច ក្រុង​ម៉ៃអាមី រដ្ឋ​ផ្លរីដា ។ ដើម​អំបូរ​ដូង​ខ្ពស់​ជាង​នៅ​ខាង​ក្រោយ​គឺជា Royal Palm (អំបូរ​ដូង​នៅ​តំបន់​ការីបៀន​ គេដាំ​សម្រាប់​តែង​លម្អ) ។

ដើម​ដូង​តឿ Fiji Dwarf (​ហៅ​ថា Niu Leka ផង​ដែរ​) ចំនួន​០២​ដើម (​នៅ​ខាង​មុខ) នៅ​ឯ​ស្ថានីយ​ស្រាវជ្រាវ​សាកវប្បកម្ម​អនុតំបន់​ត្រូពិច ក្រុង​ម៉ៃអាមី រដ្ឋ​ផ្លរីដា ។ ដើម​អំបូរ​ដូង​ខ្ពស់​ជាង​នៅ​ខាង​ក្រោយ​គឺជា Royal Palm (អំបូរ​ដូង​នៅ​តំបន់​ការីបៀន​ គេដាំ​សម្រាប់​តែង​លម្អ) ។






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve