Chouk Khmer

April 7, 2008

ប្រាសាទ​បាតជុំ

ប្រាសាទ​បាតជុំ​កសាង​ឡើង​តាម​រចនា​បថ​ប្រែរូប​ដោយ​ព្រះបាទ​រាជិន្ទ្រា​វរ្ម័ន នៅ​ពាក់កណ្ដាល​សតវត្ស​ទី១០ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រសាទ​នេះ​ស្ថិត​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប ចុះ​ពី​ផ្លូវ​វង់​ធំ​ចន្លោះ​ប្រាសាទ​ប្រែរូប និង​ស្រះស្រង់​ប្រហែល ១ គម ។ ប្រាសាទ​បាតជុំ​មាន​ប្រាង​កំពូល​បី ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​ដំបូង​មួយ​ដែល​ត្រូវ​បាន​គេ​កសាង​ឡើង​ក្នុង​កំឡុង​ពេល​ដែល​ព្រហ្មញ្ញសាសនា​កំពុង​តែ​មាន​ឥទ្ធិពលខ្លាំង​ក្លា ។

 

តោ​នៅអម​ជណ្ដើរ​​ពី​មុខ​ប្រាសាទ

តោ​នៅអម​ជណ្ដើរ​​ពី​មុខ​ប្រាសាទ

 

ប្រាង​ប្រាសាទ​ទាំង​បី​ដែល​រង​ការ​បាក់​បែក (មើល​ពី​ក្រោយ)

ប្រាង​ប្រាសាទ​ទាំង​បី​ដែល​រង​ការ​បាក់​បែក (មើល​ពី​ក្រោយ)

 

ផ្តែ​របេះ​ធ្លាក់​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​រោង​មួយ​ក្បែរ​ប្រាសាទ

ផ្តែ​របេះ​ធ្លាក់​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​រោង​មួយ​ក្បែរ​ប្រាសាទ

 

ក្បាច់​ចម្លាក់​នៅ​លើ​សសរ​ពេជ្រ

ក្បាច់​ចម្លាក់​នៅ​លើ​សសរ​ពេជ្រ

 

ក្បាច់​ចម្លាក់​នៅ​លើ​ផ្ដែ

ក្បាច់​ចម្លាក់​នៅ​លើ​ផ្ដែ

 

ក្បាច់​ចម្លាក់​នៅ​លើ​ផ្ដែ

ក្បាច់​ចម្លាក់​នៅ​លើ​ផ្ដែ

 

ភាពសិចស៊ីក្នុងព្រះពុទ្ធសាសនា

ការ​បក​ស្រាយ ឬ​ការ​រំលេច​ដោយ​រូបភាព​​នូវ​ព្រឹត្តិការណ៍​អ្វី​មួយ​ដែល​កន្លង​ផុត​ទៅ​ហើយ តែង​តែ​ធ្វើ​ឡើង​តាម​ការ​ដឹង​ឮ​តៗ​គ្នា និង​តាម​គំនិត​ទស្សនៈ​របស់​អ្នក​គូរ​ផ្ទាល់ ។ ខ្ញុំ​បាន​កត់​សម្គាល់​រូប​គំនូរ​ចំនួន ០២ ផ្ទាំង បង្ហាញ​អំពី​វគ្គ​មួយ​កាល​ដែល​ព្រះពុទ្ធអង្គ​ផ្ចាញ់​នាង​រាគី រាគៈ​តណ្ហា ។ រូប​​​ ០១ ផ្ទាំង​ ​ស្ថិត​នៅ​វត្តក្នុង​បរិវេណ​ប្រាសាទ​លលៃ បង្ហាញ​រូប​នាង​រាគី រាគៈ​ក្នុង​សម្លៀក​បំពាក់​ស្បៃ​ស្តើងៗ​បញ្ចេញ​សុដន់ រីឯ​រូប ០១ ផ្ទាំង​ទៀត​ស្ថិត​នៅ​វត្ត​ក្នុង​បរិវេណ​ប្រាសាទ​បាគង បង្ហាញ​រូប​នាង​រាគី រាគៈ​ក្នុង​សម្លៀក​បំពាក់​រុំ​ជុំជិត​ជា​របៀប​ឥណ្ឌា ។ ភាព​ខុស​គ្នា​នេះ ទាញ​អារម្មណ៍​ខ្ញុំ​ឲ្យ​គិត​ចម្លែក​ក្នុង​ចិត្ត​ថា តើ​រូប​មួយ​ណា​សម​ស្រប​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​នោះ​ទៅហ្ន៎ ? បើ​ប្រៀប​នឹង​សម័យ​បច្ចុប្បន្ន ពាក្យ​ថា “​ស្ត្រី​ល្មោភ​តណ្ហា” ពិត​ជា​បង្ហាញ​ភាព​ស្រេក​ឃ្លាន​របស់​ខ្លួន​តាមរយៈ​កាយវិការ​ និង​ការ​ស្លៀក​ពាក់​មិន​ខាន ។ ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​ចង្ងល់​ថា ក្នុង​សម័យ​ពុទ្ធកាល​តើ​មាន​ស្រីៗ​ស្លៀក​ពាក់​​​សិច​ស៊ី​ដែរ​ឬ​ទេ ? មើល​ទៅ​ចម្លើយ​ដ៏​សម​ស្រប​មួយ​នោះ​ទាល់​តែ​អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធសាសនា​ហើយ​ទើប​បញ្ជាក់​បាន !!!

 

រូប​គំនូរ​បង្ហាញ​ភាព​សិច​ស៊ី​របស់​នាង​រាគី រាគៈ តណ្ហា

រូប​គំនូរ​បង្ហាញ​ភាព​សិច​ស៊ី​របស់​នាង​រាគី រាគៈ តណ្ហា

 

រូប​គំនូរ​​នាង​រាគី​ រាគៈ តណ្ហា បង្ហាញ​ពី​ការ​ស្លៀក​ពាក់​រុំ​ជិត​តាម​របៀប​ឥណ្ឌា

រូប​គំនូរ​​នាង​រាគី​ រាគៈ តណ្ហា បង្ហាញ​ពី​ការ​ស្លៀក​ពាក់​រុំ​ជិត​តាម​របៀប​ឥណ្ឌា

 

នាយករដ្ឋមន្ត្រីសៀមមកស្រុកខ្មែរត្រឡប់ទៅវិញអស់អំណាច

មិន​មាន​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​ជា​ផ្លូវការ​អំពី​វត្ត​មាន​នាយករដ្ឋមន្ត្រី​សៀម​នៅ​ស្រុក​ខ្មែរ​​ពេល​ត្រឡប់​ទៅ​វិញ​អស់​អំណាច​នោះ​ទេ ប៉ុន្តែ​កំណត់​ត្រា​ជា​ឯកជន​របស់​អ្នក​កាសែត​សៀម​ម្នាក់​បាន​មើល​ឃើញ​ថា​ នាយករដ្ឋ​មន្ត្រី​សៀម​មក​ស្រុក​ខ្មែរ​ពេល​ត្រឡប់​ទៅ​វិញ​ត្រូវ​អស់​អំណាច ។ រឿង​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា បារមី​ម្ចាស់​ទឹក​ម្ចាស់​ដី ឬ​ក៏​អង្គរ​វត្ត​របស់​ខ្មែរ មាន​តេជៈ​មហិទ្ធិឫទិ្ធ​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​សៀម​ត្រូវ​អស់​បុណ្យ​នោះ ។

កំណត់​ត្រា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​មេដឹកនាំ​សៀម​មក​ស្រុក​ខ្មែរ​ក្នុង​បំណង​ល្អ មិន​មាន​បញ្ហា​ទេ តែ​បើ​មក​ក្នុង​បំណង​អាក្រក់​ ត្រឡប់​ទៅ​វិញ​ត្រូវ​តែ​អស់​បុណ្យ​តែ​ម្ដង ។ តាម​ការ​កត់​សម្គាល់​នាយក​រដ្ឋមន្ត្រី​សៀមដែល​មក​ស្រុក​ខ្មែរ​អស់​បុណ្យ​មាន​០៦​នាក់​ហើយ ដូចជាៈ

ទី១‑ សុចិន្ដា ក្រាប្រាយុង ដែល​មក​ស្រុក​ខ្មែរ​កាល​សម័យ​អ៊ុនតាក់​ក្នុង​ដើម​ទស្សវត្សរ៍​ឆ្នាំ​៩០​នោះ ។ ឧត្ដម​សេនីយ៍​សុចិន្ដា ក្រាប្រាយុង ដឹក​នាំ​រដ្ឋាភិបាល​យោធា ដែល​ចូល​មក​ស្រុក​ខ្មែរ​ប្រគល់​ជន​ភៀស​ខ្លួន​នៅ​តាម​ព្រំដែន​សៀម​ឲ្យ​ក្រុម​ប្រឹក្សាជាតិ​ជាន់​ខ្ពស់​ឲ្យ​អ៊ុនតាក់​ ដែល​កាល​នោះ​ព្រះ​មហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​នរោត្ដម សីហនុ​ គង់​ជា​ព្រះប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​ ។ វត្តមាន​សុចិន្ដា ក្រាប្រាយុង មក​ស្រុក​ខ្មែរ​ត្រូវ​បាន​អ្នក​ការទូត​រិះគន់​ជា​ខ្លាំង​ព្រោះ​តែ​អត្តចរិត​ច្រឡោង​ខាម​មើល​ងាយ​ខ្មែរ ។ ហេតុ​នេះ​បាន​ជា​គ្រាន់​តែ​សុចិន្ដា ក្រាប្រាយុង ត្រឡប់​ទៅ​វិញ​ក៏​មាន​ការ​បង្ហូរ​ឈាម​នៅ​ប្រទេស​សៀម មនុស្ស​រាប់​រយ​នាក់​ស្លាប់ សុចិន្ដា ក្រាប្រាយុង ក៏​ត្រូវ​បាន​គេ​និរទេស​ចេញ​ពី​ប្រទេស​សៀម​ភ្លាម ។

ទី២‑ នាយក​រដ្ឋមន្ត្រី​សៀមឆាត​ឆៃ ឈុនហាវ៉ាន់ មក​ស្រុក​ខ្មែរ​ទៅ​វិញ​ក៏​អស់​អំណាច ។ ឆាត​ឆែ ឈុនហាវ៉ាន់ សម្ព័ន្ធ​មិត្ត​ជាមួយ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តាំងពី​សម័យ​កុម្មុយនីស​ម៉្លេះ ដែល​មេ​ដឹក​នាំ​ទាំង​ពីរ​នេះ​បាន​សន្យា​ថា ធ្វើ​ព្រំដែន​សង្គ្រាម​ឲ្យ​ទៅ​ជា​សន្តិភាព ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​ផង​ ឆាតឆៃ ឈុនហាវ៉ាន់​ ក៏​អស់​អំណាច និង​ទទួល​មរណភាព​ទៅ ។

ទី​៣‑ នាយក​រដ្ឋមន្ត្រី​សៀម​ស៊ីលប៉ាអាចារ មក​ស្រុក​ខ្មែរ​ទៅ​វិញ​ក៏​អស់​អំណាច ដែល​ស៊ីលប៉ា​អាចារ​នេះ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​ខ្លី​ជាង​គេ​បំផុតនៅ​ប្រទេស​សៀម ។ តាម​របាយការណ៍​ព័ត៌មាន​ខ្លះ​បាន​អះអាង​ថា ទាំង​ពាណិជ្ជការ​បរទេស និង​ពាណិជ្ជករ​ក្នុង​ស្រុក​នៅ​ប្រទេស​សៀម គ្មាន​នរណា​ម្នាក់​ពេញ​ចិត្ត​​ស៊ីប៉ាអាចារ​ឡើយ ។

ទី​៤‑ នាយក​រដ្ឋមន្ត្រី​ឈួន លឹកផៃ ដែល​ជា​ឥស្សរជន​ល្អ​បំផុត​នៅ​ប្រទេស​សៀម​នោះ ។ ឈួន​ លឹកផៃ នៅ​ប្រទេស​សៀម​​ជា​មនុស្ស​កសាង​កេរ្តិ៍​ឈ្មោះ​ល្អ មិន​ពុក​រលួយ​ ។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​មក​ស្រុកខ្មែរ​ ពេល​ទៅ​វិញ​អស់​អំណាច​ដោយសារ​តែ​គាត់​បាន​បំពាន​លើ​ខ្មែរ​នូវ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន ពិសេស​ព្រំ​ដែន​សមុទ្រ​ដែល​គាត់​បាន​ធ្វើ​ជាមួយ​យួន​នោះ ។

ទី​៥‑ ឆាវលីត យុង​ឆៃយុទ្ធ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ដ៏​អាក្រក់​បំផុត ឬ​ដើម​ហេតុ​ដែល​នាំ​ឲ្យ​ប្រទេស​ខ្មែរ​មាន​បញ្ហា ។ ឆាវលីត យុង​ឆៃយុទ្ធ​ចេះ​និយាយ​ភាសា​ខ្មែរ​បន្តិច​បន្តួច ពេល​ធ្វើ​យុទ្ធនាការ​សម្លេង​ឆ្នោត​នៅ​តំបន់​អតីតតំបន់​ខ្មែរ​រស់​នៅ ដូចជា​ខេត្ត​សុរិន្ទ ស៊ីសាកេត​ ជាដើម គាត់​បាន​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​សុរិន្ទ​ថា គាត់​ជា​ខ្មែរ ដូច្នេះ​នៅ​ពេល​បោះ​ឆ្នោត​ម្ដងៗ​នៅ​តំបន់​ខ្មែរ ឆាវលីត​ទទួល​បាន​សម្លេង​ឆ្នោត​ច្រើន​ជាង​គេ ។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​បំពាន​ទៅ​លើ​ខ្មែរ​ខ្លាំង​នោះ ពេល​មក​ស្រុក​ខ្មែរ ត្រឡប់​ទៅ​វិញ​ក៏​អំណាច ដោយ​សារ​តែ​កម្លាំង​ប្រជាជន​បណ្ដេញ​ឲ្យ​ចេញ​នោះ ។

ទី​៦‑ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា នាយក​រដ្ឋមន្ត្រី​សៀម​ដែល​មាន​លុយ​ច្រើន​ជាង​គេ ក្នុង​កេរ្តិ៍​ឈ្មោះ​មិន​សូវ​ល្អ ពិសេស​រឿង​អាស្រូវ​ពុក​រលួយ ។ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ចុះ​ហត្ថលេខា​រក​ស៊ី​ប្រេង​ជាមួយ​ប្រទេស​កម្ពុជា​ ដែល​ទទួល​បាន​ផល​ឯកជន​ច្រើន​បង្គួរ​ដែរ ប៉ុន្តែ​ពេល​ត្រឡប់​ទៅ​វិញ​ត្រូវបាន​​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច ។

ចំណែក​សូរ៉ាយុទ្ធ ជូឡានន្ន នាយក​រដ្ឋមន្ត្រី​សៀម​បណ្ដោះ​អាសន្ន គឺ​ជា​មេទ័ព​ដែល​ក្ដាប់​អំណាច​ក្នុង​រដ្ឋាភិបាល ។ សូរ៉ាយុទ្ធ ជូឡានន្ន​នៅ​ក្នុង​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​មែន តែ​គណ​បក្ស​គាត់​ក៏​ចូល​រួម​បោះ​ឆ្នោត​ដែរ ប៉ុន្តែ​ដោយសារ​តែ​រដ្ឋភិបាល​គាត់​អាក្រក់​ជាមួយ​ខ្មែរ​នោះ ទើប​គាត់​មិន​អាច​ជាប់​ឆ្លោត​ធ្វើ​នាយករដ្ឋមន្ត្រី ។

ឥឡូវ​នេះ​នៅ​ពេល​ដែល​សាម៉ាក ស៊ុនដារ៉ាវិច បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​សៀម គាត់​គឺ​មនុស្ស​របស់​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ នៅ​ពេល​ដែល​សាម៉ាក ស៊ុនដារ៉ាវិច បាន​ធ្វើ​ជា​​នាយក​រដ្ឋមន្ត្រី​សៀមភ្លាម ក៏​បាន​មក​ស្រុក​ខ្មែរ​មុន​គេ ដើម្បី​មក​ធ្វើការ​ឲ្យ​ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុង​តែ​ជាប់ចោទ ។ ឥឡូវ​នេះ​នៅ​ប្រទេស​សៀម គេ​រង​ចាំ​មើល​វាសនា​លោក​សាម៉ាក​ ស៊ុនដារ៉ាវិច ប្រសិន​បើ​គាត់​ត្រឡប់​ទៅ​វិញ ត្រូវ​អស់​អំណាច​មែន បាន​ន័យ​ថា បារមី​ម្ចាស់​ទឹក​ម្ចាស់​ដី និង​បារមី​អង្គរខ្លាំង​ណាស់ មេ​ដឹកនាំ​សៀម​មិន​អាច​ប្រមាថ​បាន​ទេ បើ​ប្រមាថ​ មក​ដល់​ស្រុក​ខ្មែរ​ ពេល​ទៅ​វិញ​ត្រូវ​តែ​អស់​អំណាច​តែ​ម្ដង ។

ហេតុ​នេះ​បាន​ជា​នៅ​ប្រទេស​សៀម គេ​រង​ចាំ​មើល​វាសនា​របស់​លោក​សាម៉ាក ស៊ុនដារ៉ាវិច មួយ​ទៀត បើ​លោក​សាម៉ាក ស៊ុនដារ៉ាវិច អស់​អំណាច​ទៀត​នោះ សៀម​គេ​ជឿ​ខ្លាំង​ណាស់ អំពី​បារមី​តេជៈ​នៅ​ស្រុក​ខ្មែរ ។

ដក​ស្រង់​ពីៈ កាសែត​ខេមរា ចេញ​ផ្សាយ​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០០៨

April 4, 2008

ប្រាសាទ​​ក្រោល​គោ

ប្រាសាទ​ក្រោល​គោ​កសាង​ឡើង​តាម​រចនាបថ​បាយ័ន្ត​​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ នៅ​ចុង​សតវត្ស​ទី១២ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រសាទ​នេះ​ស្ថិត​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប ម្ខាង​ផ្លូវ​ទល់​មុខ​នឹង​ផ្លូវ​ចូល​ទៅ​កាន់​​ប្រាសាទ​នាគព័ន្ធ (វង់​ធំ) ។ ប្រាសាទ​ក្រោល​គោ​មាន​ប្រាង្គ​តែ​មួយ​ស្ថិត​នៅ​ចំកណ្ដាល ព័ទ្ធ​ជុំ​វិញ​ដោយ​កំពែង​​ថ្ម​បាយ​ក្រៀម​ពីរ​ជាន់ ។ ក្បាច់​ចម្លាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ភាគ​ច្រើន​បាក់​ធ្លាក់ និង​ត្រូវ​បាន​គេ​គរ​ទុក​នៅ​លើ​ដី ។ ពុំ​សូវ​មាន​អ្នក​​ទេសចរណ៍​ចូល​ទៅ​ទស្សនា​ប្រាសាទ​ក្រោល​គោ​ទេ ។

 

គោបុរៈ​ខាង​កើត

គោបុរៈ​ខាង​កើត

 

តួ​ប្រាសាទ​ក្រោលគោ

តួ​ប្រាសាទ​ក្រោលគោ

 

ជ្រុង​មួយ​នៃ​គោបុរៈ​ខាង​កើត

ជ្រុង​មួយ​នៃ​គោបុរៈ​ខាង​កើត

 

ជ្រុង​មួយ​នៃ​គោបុរៈ​ខាង​កើត

ជ្រុង​មួយ​នៃ​គោបុរៈ​ខាង​កើត

 

ជ្រុង​មួយ​នៃ​គោបុរៈ​ខាង​កើត

ជ្រុង​មួយ​នៃ​គោបុរៈ​ខាង​កើត

 

អប្សរា​នៅ​ប្រាសាទ​ក្រោលគោ

អប្សរា​នៅ​ប្រាសាទ​ក្រោលគោ

 

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

 

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

 

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

 

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

 

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

 

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

ក្បាច់​ចម្លាក់​ដែល​បាក់​ធ្លាក់​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​បរិវេណ​ប្រាសាទ

 

ក្បាច់​ចម្លាក់​នៅ​ប្រាសាទ​ក្រោល​គោ

ក្បាច់​ចម្លាក់​នៅ​ប្រាសាទ​ក្រោល​គោ

 

គល់​ឈើ​នៅ​សេស​សល់​ពី​ភ្លើង​ឆេះ

គល់​ឈើ​នៅ​សេស​សល់​ពី​ភ្លើង​ឆេះ

 

គល់​ឈើ​ពុក

គល់​ឈើ​ពុក

 

អ្នកតា​ឃ្លាំង​មឿង

តា​មឿង​មាន​ស្រុក​កំណើត​នៅ​ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់ ជា​បុគ្គល​ម្នាក់​ខ្លាំង​ពូកែ ចេះ​មន្ត​អាគម​គាថា​គ្រប់​បែប​យ៉ាង​ស័ក្ត​សិទ្ធិ ។ នៅ​ពេល​បាន​ដំណឹង​ថា​ព្រះបាទ​អង្គ​ចន្ទរាជា ត្រឡប់​មក​ពី​ប្រទេស​សៀម និង​កំពុង​តែ​លើក​ទ័ព​តម្រង់​ចូល​មក​ខេត្ត​ពោធិ៍សាត់ តា​មឿង​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ និង​ប្រមូល​ទ័ព​បាន​ប្រមាណ​ជា ៣០០០​ នាក់ ចាំ​បម្រើ និង​ដង្ហែ​ព្រះអង្គ ។ ក្រោយ​ពី​បាន​ច្បាំង​ឈ្នះ និង​​សម្លាប់ពញាសួគ៌ាលោក ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់​របស់​ព្រះ​ស្ដេច​កន ព្រះអង្គចន្ទ​រាជា បាន​តែង​តាំង​តាមឿង ជា​ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់ មុខងារ​ជា ឧកញ៉ាសួគ៌ាលោក និង​ជាមេទ័ព​ធំ​របស់​ព្រះ​អង្គ នៅ​ឆ្នាំជូត គ.ស. ​​១៥១៦ ។ ឧកញ៉ាសួគ៌ាលោក មឿង តែង​តាំង​កូន​ប្រុស​ទាំង​បួន​នាក់​ជាមេទ័ព​ស្រួច ទទួល​បន្ទុក​ដឹក​នាំ​ទ័ព​ផ្នែក​មុខ ក្រោយ ឆ្វេង និង​ស្ដាំ ។ កូន​ប្រុស​ទី​១ ឈ្មោះ កែវ ទទួល​ងារ​ជា ពញា​វង្សាអធិរាជ កូន​ទី​២ ឈ្មោះ អន ជា​ពញាបរទេសរាជ កូន​ទី​៣ ឈ្មោះ ទេព ជាពញា​វិបុល​រាជ និង​កូន​ទី​៤ ឈ្មោះ សុខ ជា​ពញា​រាជតេជះ ។

បន្ទាប់​ពី​ត្រូវ​​សម្ដេច​ចៅហ្វា កៅ បញ្ជាការ​កង​ទ័ព​របស់​ព្រះស្ដេច​កន បញ្ជា​កង​ទ័ព​ចោម​រោម​វាយ​លុក​សម្រុក​បន្ទាយ​ពោធិ៍សាត់​របស់​ព្រះអង្គចន្ទរាជា ពី​គ្រប់​ទិសទី និង​បាន​ហ៊ុមព័ទ្ធ​បន្ទាយ​នេះ​ដើម្បី​បង្អត់​បាយទឹក​សត្រូវ​ឲ្យ​​ត្រូវ​ស្លាប់​ដោយ​ដាច់​ពោះ​នោះ ឧកញ៉ាសួគ៌ាលោក មឿង បង្គំ​សុំ​អនុញ្ញាត​ពី​ព្រះអង្គ​ចន្ទរាជា ដើម្បី​ទៅ​កែន​ប្រមូល​ទ័ព​ខ្មោច​ឲ្យ​នាំ​ចេញ​មក​ជួយ​វាយ​ប្រហារ​បង្ក្រាប​កង​ទ័ព​ព្រះ​ស្ដេច​កន ។ ឧកញ៉ាសួគ៌ាលោក មឿង ចាត់​ឲ្យ​ពល​ទាហាន​ជីក​រណ្ដៅ​ធំ​មួយ​នៅ​កណ្ដាល​បន្ទាយ មាន​ជម្រៅ​ប្រមាណ​ជា ៨ ហត្ថ (​៤ ម៉ែត្រ) ហើយ​ឲ្យ​យក​គ្រឿង​យុទ្ធ​ភ័ណ្ឌ​គ្រប់​បែប​យ៉ាង​មក​ដោត​បញ្ចុះ​ក្នុង​នោះ ។ នៅ​ជុំ​វិញ​រណ្ដៅ​នោះ លោក​ឲ្យ​រៀប​ចំ​ធ្វើ​រាន​ទេវតា ៨ ថ្នាក់ ដាក់​នៅ​តាម​ទិស​ទាំង ៨ ដោយ​មាន​បាយសី ទឹក​អប់ និង​គ្រឿង​បូជា​ផ្សេងៗ​ជា​ច្រើន លុះ​រៀបចំ​ស្រេច​បាច់​ហើយ​កាលណា ឧកញ៉ាសួគ៌ាលោក មឿង ទៅ​មុជ​ទឹក​សម្អាត​កាយ ស្លៀក​ពាក់​ស ហើយ​បញ្ជា​ឲ្យ​វង់​ភ្លេងពិណពាទ្យ​ប្រគំ​ភ្លេង​ថ្វាយ​គ្រូ និង​គុណ​បុណ្យ​បារមី​ស័ក្តិសិទ្ធិ​ទាំង​៨​ទិស ។ នៅ​ពេល​ ឧកញ៉ាសួគ៌ាលោក ហក់​លោត​ទៅ​ក្នុង​រណ្ដៅ​ដែល​មាន​អាវុធ​ដាវ​លំពែង​បណ្ដុះ​ច្រូង​ច្រាង​នៅ​ក្នុង​នោះ លោក​ធ្លាក់​ទៅ​ចំ​ផ្លែ​ដាវ ក្បាល​លោក​ដាច់​ធ្លាក់​ក្នុង​ពេល​នោះ​ទៅ ។ កូន​ប្រុស​ ឧកញ៉ាសួគ៌ាលោក មឿង ឃើញ​ឪពុក​លោត​ធ្វើ​អត្តឃាត​ក៏​លោត​សម្លាប់​ខ្លួន​តាម​ឪពុក​ដែរ ។ ពួក​គេ​យល់​ថា​គួរ​តែ​នាំ​គ្នា​ទៅ​តាម​បម្រើ​ឪពុក​ទៀត ។ អ្នក​ទាំង​៤​ ក៏​នាំ​គ្នា​លោត​ទៅ​ក្នុង​រណ្ដៅ តែ​នាម៉ឺន​មន្ត្រី​នាំ​គ្នា​ស្ទុះ​ទៅ​ចាប់​ជាប់​បាន​កូន​ប្រុស​ទី១ និង​ទី​៤ ។ ចំណែក​កូន​ប្រុស​ទី​២ និង​ទី​៣ បាន​លោត​ស្លាប់​ខ្លួន​ក្នុង​រណ្ដៅ ស្លាប់​បាត់​ទៅ​ហើយ ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ អ្នក​ម្នាង​ ខៀវ ស្នំ​ឯក​របស់​ព្រះអង្គ​ចន្ទរាជា ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​បួងសួង​បន់​ស្រន់ ហើយ​លោត​ទៅ​ក្នុង​រណ្ដៅ​ធ្វើ​អត្តឃាត​ដែរ ដើម្បី​ទៅ​ជួយ​ប្រមូល​កម្លាំង​ខ្មោច ។ បម្រើ​អ្នក​ម្នាង​ឈ្មោះ ពេញ ឃើញ​ចៅហ្វាយ​ស្រី​ធ្វើ​អត្តឃាត ក៏​លោត​ទឹក​សម្លាប់​ខ្លួន​ក្នុង​ស្ទឹង​ពោធិ៍សាត់​ដើម្បី​ទៅ​តាម​បម្រើ​ក្នុង​បរលោក​ទៀត ។

កន្លែង ឧកញ៉ាសួគ៌ាលោក មឿង បាន​សម្លាប់​ខ្លួន ថ្ងៃ​ក្រោយ​មក ដុះ​ក្លាយ​ទៅ​ជា​ដំបូក​ដែល​គេ​ដាក់​ឈ្មោះ​ហៅ​ថា ដំបូក​តា​ឃ្លាំង​មឿង ។ ជា​រៀង​រហូត​មក គេ​តែង​កត់​សម្គាល់​យល់​ជា​ប្រផ្នូល​ថា បើ​ដំបូក​នោះ​ដុះ​ខ្ពស់​ល្អ ចៅ​ហ្វាយ​ខេត្ត​សប្បាយ​ចិត្ត ។ បើ​ដំបូក​នោះ​រេច​រឹល ចៅហ្វាយ​ខេត្ត​មាន​ទុក្ខ​ព្រួយ​ដោយ​ការងារ​នគរ​ដើរ​មិន​ល្អ ឬ​ដោយ​សារ​មាន​កើត​ជម្ងឺ​ពេញ​ស្រុក បើ​ដំបូក​នោះ​ប្រេះ​បែក​ក្រហែង ចៅហ្វាយ​ខេត្ត​ត្រូវ​អស់​បុណ្យ ឬ​ត្រូវ​ស្លាប់ ។ នៅ​ខាង​លិច​នោះ ដែល​ជា​កន្លែង​កូន​តាមឿង​ស្លាប់ ក៏​មាន​ដុះ​ដំបូក​ដែរ ដែល​គេ​ដាក់​ឈ្មោះ​ថា ដំបូក​ក្រវាញ ។ បើ​ដំបូក​នោះ​ដុះ​ល្អ ក្រវាញ​នឹង​បាន​ផល​ល្អ ។ ផ្ទុយ​ទៅ​វិញ បើ​ដំបូក​នោះ​រេចរឹល ក្រវាញ​មិន​បាន​ល្អ​ទេ ។ បើ​សិន​ជា​មាន​សត្វ​ទៅ​ធ្វើ​ឲ្យ​ដំបូក​នោះ​ធ្លុះ​ធ្លាយ​នឹង​មាន​ជន​បរទេស​មក​លួច​ដើម​ក្រវាញ​ជា​មិន​ខាន ។

កន្លែង​អ្នក​ម្នាង ខៀវ បាន​ធ្វើ​អត្តឃាត​ក៏​ដុះ​ទៅ​ជាដំបូក ដែល​គេ​ហៅថា ដំបូក​កន្ទោង​ខៀវ ។ ដំបូក​នោះ​តែង​តែ​ផ្ដល់​ប្រផ្នូល​ថា បើ​ដំបូក​នោះ​ដុះ​ឡើង​ល្អ ព្រះ​មហាក្សត្រ​នឹង​បាន​សុខ​សប្បាយ​រីក​រាយ ។ តែ​បើ​ដំបូក​នោះ​ត្រូវ​រេច​រឹល ព្រះមហាក្សត្រ​នឹង​ត្រូវ​អស់​ព្រះជន្ម ។ ឯ​កន្លែង​ដែល​នាង​ពេញ បាន​សម្លាប់​ខ្លួន​ក្នុង​ស្ទឹង​ពោធិ៍សាត់ ក៏​មាន​ដុះ​ជា​ដី​កោះ​នៅ​កណ្ដាល​ស្ទឹង​ទល់​មុខ​ផ្សារ ។ កោះ​នោះ​ហៅ​ថា​ កោះ​ដូន​ពេញ ។ ចំពោះ​ប្រផ្នូល​វិញ គេ​តែង​និយាយ​តគ្នា​មក​ថា បើ​ច្រាំង​កោះ​ដូន​ពេញ​ដុះ​ខ្ពស់​ល្អ ចៅ​ហ្វាយ​ខេត្ត​នឹង​បាន​ឡើង​បុណ្យ​ស័ក្តិ​ សុខសប្បាយ ។ បើ​សិន​ច្រាំង​នោះ​ត្រូវ​រេច​រឹល ចៅ​ហ្វាយ​ខេត្ត​នឹង​មាន​ទុក​ព្រួយ ។ បើ​ច្រាំង​បាក់ ចៅហ្វាយ​ខេត្ត​នឹង​ត្រូវ​អស់​បុណ្យ ។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ តែង​តែ​មាន​ជំនឿ​ទៅ​លើ​គុណ​បុណ្យ​បារមី​លោកតា​ឃ្លាំង​មឿង​ជា​និច្ច ។ ជា​រៀង​រាល់​ឆ្នាំ គេ​តែង​តែ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា ថ្វាយ​ជូន​អ្នកតា​ឃ្លាំង​មឿង ។ មិន​តែ​ប៉ុណ្ណោះ បើ​មាន​ការ​អ្វី អ្នក​ស្រុក​នៅ​ពោធិ៍សាត់​តែង​តែ​ធ្វើ​ពិធី​បន់​ស្រន់​ដល់​អ្នក​តា​ឃ្លាំង​មឿង ។ បើ​គេ​បាន​សម្រេច​គោល​បំណង​ហើយ គេ​ពុំ​ដែល​ភ្លេច​ទៅ​ធ្វើ​បុណ្យ​លា​បំណន់​ឡើយ ។

 

  រូប​សំណាកលោក​ឧកញ៉ាសួគ៌ាលោក មឿង និង​អ្នក​ម្នាង​ខៀវ

រូប​សំណាកលោក​ឧកញ៉ាសួគ៌ាលោក មឿង និង​អ្នក​ម្នាង​ខៀវ

 

រូប​សំណាកលោក​ឧកញ៉ាសួគ៌ាលោក មឿង និង​អ្នក​ម្នាង​ខៀវ

រូប​សំណាកលោក​ឧកញ៉ាសួគ៌ាលោក មឿង និង​អ្នក​ម្នាង​ខៀវ

 

ពលសេនា​​របស់​​អ្នកតា​ឃ្លាំង​មឿង

ពលសេនា​​របស់​​អ្នកតា​ឃ្លាំង​មឿង

 

គ្រឿង​ដង្វាយ​ដល់​អ្នក​តា​ឃ្លាំង​មឿង និង​អ្នក​ម្នាង​ខៀវ

គ្រឿង​ដង្វាយ​ដល់​អ្នក​តា​ឃ្លាំង​មឿង និង​អ្នក​ម្នាង​ខៀវ

 

អន្លង់​ដែល​អ្នក​តា​ឃ្លាំង​មឿង​លោត​ចុះ

អន្លង់​ដែល​អ្នក​តា​ឃ្លាំង​មឿង​លោត​ចុះ

 

អត្ថបទ​ពាក់ព័ន្ធៈ   រឿងនិទាន​អំពី​​ប្រវត្តិ​អ្នកតា​ឃ្លាំងមឿង

អត្ថបទ​ពាក់ព័ន្ធៈ  កោះ​សំពៅមាស​នៅ​ខេត្ដពោធិ៍សាត់

 

April 3, 2008

ប្រាសាទ​ប្រីយ៍

ប្រាសាទ​ប្រី​យ៍ក​សាង​ឡើង​តាម​រចនាបថ​បា​យ័ន្ត​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​នៅ​ចុង​សតវត្ស​ទី​១២​ ​និង​ដើម​សតវត្ស​ទី​១៣​ ​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា ។ ប្រាសាទ​នេះ​ស្ថិត​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​ ​ម្ដុំ​ប្រាសាទនាគព័ន្ធ​ ​(វង់​ធំ​) ។ ប្រាសាទ​ប្រី​យ៍​មាន​ទំហំ​តូច​ ​និង​មានការ​បាក់បែក​អស់​ជា​ច្រើន​ ​នៅ​សល់​តែ​តួ​ប្រាសាទ​កណ្ដាល​ ​បណ្ណាល័យ​ ​និង​កំពែង​ព័ទ្ធ​ជុំវិញ​ ​។ បរិវេណ​ប្រាសាទ​មាន​សភាព​ស្ងប់ស្ងាត់​ ​កម្រ​នឹង​មាន​អ្នក​ទេសចរណ៍​ចូល​ទៅ​ទស្សនា ៕

 

តួប្រាសាទ​មើល​ពី​ទិស​ខាងកើត

តួប្រាសាទ​មើល​ពី​ទិស​ខាងកើត

 

ជ្រុង​មួយ​នៃ​ប្រសាទ​ប្រិយ៍ ​​

ជ្រុង​មួយ​នៃ​ប្រសាទ​ប្រិយ៍

 

ជ្រុង​មួយ​នៃ​ប្រសាទ​ប្រិយ៍ ​​​

ជ្រុង​មួយ​នៃ​ប្រសាទ​ប្រិយ៍

 

អប្សរា​នៅ​ប្រាសាទ​ប្រិយ៍ ​​​

អប្សរា​នៅ​ប្រាសាទ​ប្រិយ៍

 

អប្សរា​នៅ​ប្រាសាទ​ប្រិយ៍ ​​​

អប្សរា​នៅ​ប្រាសាទ​ប្រិយ៍

 

ក្បាច់​ចម្លាក់​នៅ​ប្រាសាទ​ប្រិយ៍ ​​​

ក្បាច់​ចម្លាក់​នៅ​ប្រាសាទ​ប្រិយ៍

 

ក្បាច់​ចម្លាក់​នៅ​ប្រាសាទ​ប្រិយ៍ ​​​

ក្បាច់​ចម្លាក់​នៅ​ប្រាសាទ​ប្រិយ៍

 

កំណាត់​ក្បាល​នាគ​ស្ថិត​ក្រោម​ដើមឈើ​នៅ​មុខ​ប្រាសាទ ​​​​

កំណាត់​ក្បាល​នាគ​ស្ថិត​ក្រោម​ដើមឈើ​នៅ​មុខ​ប្រាសាទ

 

April 2, 2008

វ៉ៃមួយ

វ៉ៃ       កិ.      ពាក្យ​សាមញ្ញ​ក្លាយ​មក​ពី​ពាក្យ​ វាយ ។

មួយ    ន.      ដែល​ឯកឯង តែ​ឯង ទោល ឥត​គូ ឥត​មាន​ពីរ មុន​ពីរ ។

វ៉ៃ​មួយ ​ប្រើ​ក្នុង​ន័យ​ធម្មតា​គឺ​សម្ដៅ​ទៅ​លើ​ការ​វាយ​អ្វី​មួយ ឬ​នរណា​ម្នាក់  ឧ. យើស​! ហ៊ាន​ត​មាត់​អ៊ំ​ផង​! វ៉ៃ​អា​ក្មួយ​ព្រហើន​នេះ​មួយ​មើល៍ ។ នៅ​ក្នុង​ចំណោម​យុវវ័យ ជាពិសេស បុរសៗ វ៉ៃ​មួយ មាន​ន័យ​ថា រួម​ភេទ  ឧ. សុំ​ទោស​ផង​ដែល​ឲ្យ​សម្លាញ់​ចាំ​យូរ​ ព្រោះ​គ្នា​កំពុង​តែ​វ៉ៃ​មួយ​អម្បាញ់​ម៉ិញ ។ អឺ! នាង​នោះ​ស្អាត​ដល់​ហើយ បើ​បាន​វ៉ៃ​មួយ​មិន​ដឹង​យ៉ាងណាទេ ? ក្នុង​ន័យ​នេះ គេ​ក៏​ប្រើ​ពាក្យ ហើយៗ ផង​ដែរ ឧ. តោះ​ទៅ​​រក​ញ៉ាំ​អី​នៅ​ខាង​ក្រៅ គ្នា​ឃ្លាន​ណាស់​ ព្រោះ​ទើប​តែ​ហើយ​មួយ​អម្បាញ់​ម៉ិញ ហើយៗ​ហ្អា! មាន​អារម្មណ៍​យ៉ាងណា​ដែរ ? នៅ​ចុង​ទសវត្ស​ទី​៩០ យុវជន​នៅ​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន​និយម​ប្រើ​ពាក្យ​ថា ទៅ​ចុង​ភូមិ ទៅ​ផ្ទះ​បង​ប្អូន​យើង គឺ​មាន​ន័យ​ថា​ទៅ​រក​សេវាកម្ម​ផ្លូវ​ភេទ​នៅ​ផ្ទះ​បន ។ ចុង​ភូមិ​ គឺ​សម្ដៅ​ទៅលើ​តំបន់​ស្វាយប៉ាក​ ព្រោះ​ក្នុង​ជំនាន់​នោះ​ជា​សំបុក​ផ្ទះ​បន ។ នៅ​ពេល​ទៅ​ដល់​កន្លែង​ណា​មួយ ហើយ​បាន​រួម​រ័ក​​ជាមួយ​ស្ត្រី​នៅ​តំបន់​នោះ រួម​ទាំង​ស្ត្រីរកស៊ី​​បម្រើ​ផ្លូវ​ភេទ (ស្រី​ខូច) គេ​ប្រើ​ពាក្យ ទៅ​ដល់ ឧ. ខ្ញុំ​បាន​ទៅ​លេង​កំពង់​សោម​កាល​ពី​អាទិត្យ​មុន ប៉ុន្តែ​ទៅ​មិន​ដល់​សោះ ។ ចំពោះ​ការ​រួម​រ័ក​ដោយ​មិន​ប្រើ​ស្រោម​អនាម័យគឺ​ វ៉ៃ​លាត ឧ. បើ​មិន​ស្គាល់​ប្រវត្តិ​នាង​ច្បាស់​ទេ កុំ​វ៉ៃ​លាត​វ៉ើយ​! ​ប្រយ័ត​កើត​អេដស៍​ស្លាប់​ខ្លួន ។ ​រីឯ​ការ​សម្រេច​កាម​តណ្ហា​​ខ្លួន​ឯង​ដោយ​ប្រើ​ដៃ​គឺ វ៉ៃ​ដៃ ឧ. គេតែង​និយាន​ថា​ប្រុសៗ​​ដែល​សុភាព​ច្រើន​តែ​សឹក​ក្រយៅ​ដៃ ព្រោះ​មិន​ហ៊ាន​ទៅ​រក​ស្រី មួយ​ថ្ងៃៗ​វ៉ៃ​តែ​ដៃ ។

ប្រសិន​បើ​គេ​ចង់​បង្ហាញ​ប្រាប់ថា​ នារី​ណា​ម្នាក់​ធ្លាប់​រួម​រ័ក​ជាមួយ​បុរស​ណា​ម្នាក់​ក្នុង​ន័យ​មិន​ល្អ​អវិជ្ជមាន គេ​នឹង​ប្រើ​ពាក្យ​ថា ស៊ី ឧ. ឯង​កុំ​ទៅ​ទាក់​ទង​នាង​នោះ​អី នាង​ស៊ី​ប្រុស​មិន​រើស​មុខ​ទេ ។ លេខា​របស់​គាត់​ស្អាត​ ហើយ​សិច​ស៊ី​ទៀត ច្បាស់​ជា​លោក​ប្រធាន​ទ្រាំ​មិន​ស៊ី​មិន​បាន​ទេ ។ ចំពោះ​ការ​ឆ្លៀត​ឱកាស​លាក់​លៀម​រួម​ភេទ​ជាមួយ​អ្នក​ដទៃ​ក្រៅ​ពី​ប្ដី​ប្រពន្ធ​ខ្លួន គេ​ប្រើ​ពាក្យ ស៊ី​ក្រៅ ឧ. សព្វ​ថ្ងៃ​នេះ អ្នកមីង​របស់​ខ្ញុំ​​មាន​អារម្មណ៍​មួរម៉ៅ​មិន​ស្រណុក​សោះ​ពីព្រោះ​ប្ដី​របស់​គាត់​ចេះ​តែ​លួច​ទៅ​ស៊ី​ក្រៅ ។ រីឯ​ការ​​លួច​ទៅ​លូកលាន់​កូន​ចៅ​អ្នក​ដទៃ​ដោយ​ស្ងាត់​កំបាំង ជា​ពិសេស​នៅ​នឹង​ផ្ទះ​របស់​គេ​តែ​ម្ដង គេ​ប្រើ​ពាក្យ​ថា លប ឧ. យប់​ម៉ិញ​​ឯង​សំណាង​ហើយ​ដែល ទៅ​លប​កូន​ក្រមុំ​តា​ឆោម​ចំ​ពេល​គាត់​មិន​នៅ​ផ្ទះ កុំ​អី​ត្រូវ​គាត់​កាប់​នឹង​ខ្វែវ​ដាច់​ក ។ ចំពោះ​ពាក្យ បើក​ដៃ គឺ​សម្ដៅ​ទៅ​លើ​ស្ត្រី​ដែល​ល្មោភ​តណ្ហា ចិត្ត​ងាយ​ ឆាប់​យល់​ព្រម​រួម​រ័ក ឧ. រឿង​នេះ​មិន​អាច​ចោទ​​គាត់​ថា​ចាប់​រំលោភ​ទេ ពីព្រោះ​នាង​នោះ​ក៏​បាន​បើក​ដៃ​ឲ្យ​គាត់​ដែរ ។ នៅ​ក្នុង​បទចម្រៀង​របស់​លោក​ ស៊ិន ស៊ី​សាមុត គាត់​បាន​ប្រើ​ពាក្យ​ត្រង់ៗ​តែ​ម្ដង​គឺ បើក​សោ​សុវណ្ណ (បើក​ទ្វារ​មាស) ឧ. បើក​សោ​សុវណ្ណ​ឲ្យ​ដង្កូវ​ជ្រក ។






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve